រដ្ឋគ្រោងប្រែក្លាយអាកាសយានដ្ឋានសៀមរាបចាស់ ជាកន្លែងសម្រាប់រៀបចំព្រិត្តិការណ៍ធំៗ ដូចជា…

រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ គ្រោងស្នើរាជរដ្ឋាភិបាលស្នើទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ។ នេះបើតាមការថ្លែងឱ្យដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេ​សចរណ៍​ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមា​ស​ទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើនេះទៅ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលស​ន្និ​សី​ទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរជាផ្លូវការ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏គ្រោងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងត្រូវបើកដំណើរការជាផ្លូវនាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈបានបើកដំណើរការសាកល្បងចំនួន ០២លើកបានជោគជ័យរួចមកហើយ។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាកំពុងសិក្សាស្តារផ្លូវភ្ជាប់ពីស្ពានកោះកុងដល់ព្រំដែនថៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សា លើការស្តារកំណាត់ផ្លូវ ប្រវែង ៨គីឡូម៉ែត្រ ពីស្ពានកោះកុង ទៅកាន់ច្រកព្រំដែនចាំយាម ជាប់ប្រទេសថៃ។​ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៣ ខែមិថុនា​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រុមការងារក្រសួង បានចុះត្រួតពិនិត្យមើលស្ថានភាពកំណាត់ផ្លូវខាងលើនេះដើម្បីរៀបចំនីតិវិធីស្ដារផ្លូវនេះឱ្យបានល្អ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “យើងកំពុងតែសិក្សា​ហើយប្រៀបធៀបតម្លៃ និងគុណភាព​រវាងការស្តារផ្លូវពីស្ពាន ទៅកាន់ទល់ដែនកម្ពុជា-ថៃ”។ ឯកឧត្តមលើកឡើងថា ក្រសួង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កំពុងពិនិត្យ និងរកជម្រើស ដ៏ត្រឹមត្រូវ ដើម្បីស្នើសុំថវិកាមកស្តារផ្លូវកំណាត់ផ្លូវប្រវែង៨គីឡូម៉ែត្រ ទៅបួនគន្លង ។ ទន្ទឹមនិងនេះ ក្រសួងក៏កំពុងសិក្សាលើការស្តារ និងសាងសង់ស្ពានកោះកុង ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ ដោយបញ្ជាក់ថា ក្រសួងមានជម្រើសពីរលើគម្រោងនេះគឺទីមួយ ទុកស្ពានចាស់នៅដដែល ដោយសាងសង់ស្ពានថ្មីមួយទៀត មានពីរគន្លង និងទីពីរសាងសង់ស្ពានថ្មីមួយមានបួនគន្លងតែម្តង។

អាន​បន្ថែម

ត្រីមាសទី១-២០២៣ រដ្ឋអនុញ្ញាតគម្រោងសាងសង់បានជាង១ពាន់គម្រោង ទុនសរុប ១,២ពាន់លានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានអនុញ្ញាតគម្រោងសាងសង់សរុប ចំនួន ១.០២៣ គម្រោង ក្នុងត្រីមាសទី១ កើនឡើង ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​ របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅសប្តាហ៍នេះ បង្ហាញថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៣ តម្លៃគម្រោងសរុប មាន ១.២៤៨ លានដុល្លារ កើនឡើង ១៥០,៥ ភាគរយ។​ ក្នុងចំណោមគម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតទាំងអស់ ប្រភេទសំណង់លំនៅដ្ឋានមាន ៨៩៦គម្រោង ស្មើនឹង ៨៧,៦ភាគរយ នៃសំណើរសុំសាងសង់សរុប ធ្លាក់ចុះ ២៥​ គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​

អាន​បន្ថែម

កំពង់ផែដងទង់ ដែលជាស្នាដៃកូនខ្មែរសុទ្ធសាធ ក្នុងខេត្តកោះកុង សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោកជំទាវភូថង មិថុនា អភិបាលខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់តាមបទដ្ឋានបច្ចេកទេសដែលធានាបាននូវការប្រើប្រាស់យូរអង្វែង ក្រោមថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ស្មើនិង ជាង ៣លានដុល្លារ)។ គួរបញជាក់ថា គម្រោងនេះ ត្រូវបានបែងចែកជា២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញបានទម្ងន់២០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជាង ៣លានដុល្លារនេះ ក៏មានរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។ កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ […]

អាន​បន្ថែម

ស្ពានភ្ជាប់កោះពេជ្រ-កោះនរា សង់បាន៨០% គ្រោងបើកដំណើរការខែតុលាខាងមុខ

រហូតមកទល់ពេលនេះ ការសាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC សម្រេចការសាងសង់បានជាង ៨០ ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការនៅខែតុលាខាងមុខ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់សាព័ត៌មានសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣នេះថា ការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការ​ដែលបានគ្រោងទុក ដោយគ្រោងនឹងតភ្ជាប់ស្ពាននៅខែសីហាខាងមុខ។​ លោកទូច សំណាង មានប្រសាសន៍ថា៖ “បច្ចុប្បន្នការងារសាងសង់បានប្រមាណ៨០ភាគរយហើយ  យើងគ្រោងភ្ជាប់ស្ពានប្រហែលពាក់កណ្តាលខែសីហា ហើយគិតថាអាចដំណើរការបានប្រហែលជានៅខែតុលាខាងមុខនេះ”។​ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីស្រែអំបិលទៅកោះកុង សម្រេចបាន ៣១% ហើយ

គិតត្រឹមថ្ងៃទី២២ មិថុនា ២០២៣នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៤៨ ដែលមានប្រវែង១៤៨ គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បាន ៣១% ហើយ។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុនសាងសង់ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture នៅថ្ងៃទី២២ មិថុនា ២០២៣។ ក្រុមហ៊ុនសាសង់បានលើកឡើងថា បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ប៉ុន្តែភាពយឺតយ៉ាវនេះបណ្តាលមកពីបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) កត្តាភូមិសាស្រ្ត និង កត្តាអាកាសធាតុ (រដូវវស្សាចាប់ផ្តើមលឿនជាងប្រក្រតី) ជាដើម។ ជាមួយគ្នានេះដែរ ភាគីក្រុមហ៊ុនក៏បានដាក់ចេញនូវផែនការអាទិភាពធំៗ៣ ក្នុងនោះរួមមាន៖ (១) បង្កើនចំនួនក្រុមការងារពី ០៣ ទៅ ០៨ (២) ស្របពេលដែលការស្ថាបនាស្រទាប់គ្រឹះផ្លូវ រងការរំខានពីរដូវវស្សា […]

អាន​បន្ថែម

គម្រោងភ្ជាប់អគ្គិសនីក្រោមសមុទ្រតាមកោះនានា នៅកោះកុង និងព្រះសីហនុបើកដំណើរការហើយ

គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស នៅលើកោះមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅលើកោះ ទទួលបានអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់ មានតម្លៃសមរម្យ និងបម្រើដល់ការវិនិយោគនានានៅលើកោះ។​ ពិធីសម្ភោធសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមក្រោមបាតសមុទ្រ និងអាកាស ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ក្រោមវត្តមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមាន កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា បណ្តាញអគ្គិសនីនៅលើកោះនេះ នឹងជួយកាត់បន្ថយការចំណាយថវិកាកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋតំបន់កោះ។ សមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើការវិនិយោគ នៅលើកោះ គឺដើម្បីជំរុញការអភិវឌ្ឍកែច្នៃសក្តានុពលវិនិយោគ ផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង បានចូលរួមជាមួយរាជរដ្ឋាភិបាលដោយបានទម្លាក់ថវិកា […]

អាន​បន្ថែម

៣ខែ រដ្ឋអនុម័តគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសបាន ២៧គម្រោង មានទុនជិត២០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២៧គម្រោង មានទុនវិនិយោគសរុប ១៩៣លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។ របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនានេះ បង្ហាញថា គម្រោងវិនយោគឯកជន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​ មានចំនួន២៧ គម្រោងធ្លាក់ចុះ១៣គម្រោង។​ គម្រោងដែលទទួលបានការអនុម័ត ភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម មានលទ្ធភាពបង្កើតការងារថ្មីប្រមាណជា​៤៣ពាន់នាក់ កើនឡើង ២៤.៨ភាគរយ។​ របាយការណ៍ដដែលលើកឡើងថា ទុនវិនិយោគសរុបនៃគម្រោងទាំង២៧នេះ មានទុនចំនួន​ ១៩៣លានដុល្លារ ធ្លាក់ចុះ ៩០.៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្រសួងបញ្ជាក់ថា ទិន្នន័យនេះ​ពុំមានបូកបញ្ជូលទិន្នន័យក្នុងតំបន់សេដ្ឋកិច្ចទេ។​

អាន​បន្ថែម

ត្រីមាសទី១-២០២៣ កម្ពុជាមានឥណទានសម្បទានថ្មីជាង ៤៨៨លានដុល្លារ សម្រាប់អភិវឌ្ឍវិស័អាទិភាព

ក្នុងត្រីមាសទី១ កម្ពុជា​បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី  ជាមួយដៃគូអភិវឌ្ឍនានាសរុប ៤៨៨លានដុល្លារ ធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់រដ្ឋឡើងដល់ ១០,២៣ប៊ីលានដុល្លារ។ ព្រឹតិ្តបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី៨ ខែមិថុនា បង្ហាញថា កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី  ដែលបានចុះ ស្មើនឹងប្រមាណ២១,២៤ ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត ១.៧០០ អេសដេអ៊ែរ។​ ក្នុងនោះ ក្របខ័ណ្ឌទេ្វភាគី​ មានប្រមាណ ៣៤​ភាគរយ និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៦៦ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ៥៤ភាគរយ។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់​ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៣៨ភាគរយ។​ ក្រសួង លើកឡើងក្នុងរបាយការណ៍ថា៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល​សំដៅដល់ការរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។​ ទន្ទឹមនឹងនេះ នៅក្នុងត្រីមាសទី១ រដ្ឋបានបោះផ្សាយលក់មូលបត្ររដ្ឋ​សរុប ចំនួន ២៤,៦៧​ លានដុល្លារ ឬស្នើនឹង ១២,៣ភាគរយនៃទំហំដែលច្បាប់អនុញ្ញាត ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។​ បើតាមក្រសួងសេដ្ឋកិច្ច […]

អាន​បន្ថែម

បន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៥ទីតាំង បង្កើតការងារបានជាង២ម៉ឺនកន្លែង

ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង និងមានរោងចក្រជិត ២០រោងចក្រ ដែលបង្កើតការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់។ នេះបើតាម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្រាប់អ្នក យកព័ត៌មានរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានថ្លែង​ឱ្យដឹងថា​ ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្នុងនោះមាន ៤ កំពុងដំណើរការ និងសួនឧស្សាហកម្ម១ ដែលមានរោងចក្រជិត ២០រោងចក្រ ដែលបានផ្តល់ការងារជាង ២ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ មូលដ្ឋានផលិតកម្មសិប្បកម្មតូចៗជាង ១ពាន់ទៀត ដែលមានបុគ្គលិក  ២នាក់ ៣នាក់ ៥នាក់ ១០នាក់ ២០នាក់ផងដែរ។ រោងចក្រ សហគ្រាសទាំងអស់នេះ កំពុងដំណើរការលើការងារផលិតគ្រឿងអលង្ការ វាយនភ័ណ្ឌ និងកែច្នៃផល និងអនុផលកសិកម្ម។ ឯកឧត្តមអភិបាលបានបន្ថែមទៀតថា តាមរយៈឧស្សាហកម្មទាំងនេះ បានប្រែក្លាយខេត្តបន្ទាយមានជ័យ ពីតំបន់ដាច់ស្រ​យាល និងស្ងាត់ដែលគ្មានមនុស្សរស់នៅ ទៅជាតំបន់អ៊ូអរពេញទៅដោយការអភិវឌ្ឍ  លើហេដ្ឋារចនាសម្ព័ន្ធគ្រប់បែ​ប​យ៉ាង ជាពិសេសទីក្រុងប៉ោយប៉ែត​ហើយប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា ដែលម្នាក់ៗទទួលបានចំណូលសមរម្យ និងមានជីវិតដ៏ស៊ីវីល័យ​។ លើសពីនេះ ​​ឯកឧត្តម បានបញ្ជាក់ថា […]

អាន​បន្ថែម