រោងចក្រថ្មី៥ នឹងបង្កើតនៅខេត្តក្រុង៥ ដើម្បីកែច្នៃដំឡូងមី និងផលិតសម្ភារសំខាន់ៗមួយចំនួនទៀត

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រធំៗចំនួន៥ ក្រោមទុនវិនិយោគ ៣៣,៣លានដុល្លារ នៅខេត្តក្រុងចំនួន៥។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៩ មិថុនា ២០២៣។ ក្រុមហ៊ុនទាំង៥នោះរួមមានដូចខាងក្រោម៖ ១-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។ ២-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។ ៣-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជិត ២០០លានដុល្លារ ដើម្បីកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅសៀមរាប

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ កម្ចីទាំងនេះ ត្រូវបានផ្តល់លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលមានទឹកប្រាក់ចំនួន   ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារ)។ មួយផ្នែកទៀត កម្ចីនេះ ត្រូវផ្តល់សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់​កាលទី៣» ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារ)។

អាន​បន្ថែម

រោងចក្រផលិតស្បែកជើងដើម្បីនាំទៅទីផ្សារអាមេរិក បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺ

រោងចក្រផលិតស្បែកជើងស្តង់ដារអន្តរជាតិ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ក្រោមទុនវិនិយោគ ៦,៤លានដុល្លារ ស្ថិតនៅស្រុកសំរោងទង នៅខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ។ រោងចក្រនេះ ត្រូវបានដាក់ឱ្យដំណើរការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។ ក្នុងពិធីសម្ពោធនេះផងដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល […]

អាន​បន្ថែម

ADBជួយជិត ២២លានដុល្លារ បើកការដ្ឋានជួសជុលផ្លូវជាតិលេខ២៣ នៅខេត្តកណ្តាល

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ផ្តល់ឥណទានសម្បទាន ២១,៦៨លានដុល្លារ ដើម្បីលើកកម្រិតគុណភាពដោយជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩,៨៣គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល បានបើកការដ្ឋានហើយ។ គម្រោងនេះ បានបើកការដ្ឋានក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងនេះនឹងត្រូវស្ថាបនាជា ២គន្លងទៅ និង២គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។ បន្ថែមពីនេះ គម្រោងក៏នឹងស្ថាបនាផងដែរនូវស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង លូប្រអប់កាត់ទទឹងផ្លូវចំនួន ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១.៥៥៨ម៉ែត្រ ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។ ជាមួយគ្នានេះផងដែរ គម្រោងនេះ ត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import […]

អាន​បន្ថែម

សម្តេច៖ កម្ពុជាមានធនធានប្រេងកាតជាច្រើនកន្លែង សូម្បីនៅបឹងទន្លេសាប និងដីគោក រង់ចាំតែការវិនិយោគប៉ុណ្ណោះ!

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យមានការសិក្សាលើការស្វែងរុករកធនធានប្រេងកាត ដែលមាននៅក្រោមបាតសមុទ្រខ្មែរ ក្រោមដី និងទន្លេសាប ដើម្បីឈានដល់ការវិនិយោគលើវិស័យប្រេងកាត។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ នៅព្រឹកថ្ងៃទី១៩ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា មានសក្តានុពលធនធានរ៉ែប្រេងកាត ជាច្រើនកន្លែង ដែលតម្រូវឱ្យការសិក្សា មុននឹងចាប់ផ្តើមវិនិយោគលើវិស័យប្រេងកាត​។ សម្តេចតេជោមានប្រសាសន៍ថា៖ “សង្ឈឹមថា អនាគត កម្ពុជា​ អាចនឹងមានការវិនិយោគប្រេង។ ប្រេងនៅក្នុងតំបន់ទន្លេសាបក៏អាចមាន នៅក្នុងដីគោក ក៏អាចមាន នៅក្នុងទឹកសមុទ្រក៏អាចមាន គ្រាន់តែយើងមិនទាន់សិក្សាអស់តែប៉ុណ្ណោះ”។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តី គឺបន្ទាប់ពីផលិតកម្មបូមប្រេងដំបូងរបស់កម្ពុជា បានផ្អាកដំណើរការ និងរដ្ឋាភិបាល​កំពុងទាក់ទាញវិនិយោគមកបន្តដំណើរការបូមប្រេងនៅដែនសមុទ្រខ្មែរ។​ គួរបញ្ជាក់ផងដែរ ការបូមបប្រេងជាលើកដំបូងនៅកម្ពុជាចាប់ផ្តើមកាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ២០២០ ដោយក្រុមហ៊ុន ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ហើយក្រុមហ៊ុនប្រកាសក្ស័យធននៅប្រមាណ៦ខែបន្ទាប់ពីប្រតិបត្តិការ គឺខែមិថុនា ឆ្នាំ២០២១។

អាន​បន្ថែម

រោងចក្រផលិតស៊ីម៉ង់ត៍ថ្មី១ទៀត តម្លៃ៩៥លានដុល្លារ នឹងសង់នៅខេត្តបាត់ដំបងឆាប់នេះ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនឯកជនមួយដើម្បីសង់រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ ក្រោមទុនវិនិយោគ ៩៥លានដុល្លារ នៅខេត្តបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៩ មិថុនា ២០២៣។ គម្រោងបង្កើតរោងចក្រខាងលើនេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន DONGFANG JUNMA CEMENT CO., LTD ក្រោមទុនវិនិយោគ ៩៥លានដុល្លារ មានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ដ៍ចំនួន៦ហើយ ក្នុងនោះមានចំនួន៥កំពុងដំណើរការនៅទូទាំងប្រទេស មានសមត្ថភាពផលិតស៊ីម៉ង់ដ៍សរុបប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។ រីឯរោងចក្រទី៦ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការឆាប់ៗ និងមានសម្ថភាពផលិតស៊ីម៉ង់ដ៍បាន២លានតោនក្នុងមួយឆ្នាំ។​ (អានបន្ថែម) ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ទាំង៥ ដែលកំពុង​ដំណើរកា​រ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន ​កំពត​ស៊ីមេន, ក្រុមហ៊ុន ​ស៊ីម៉ងត៍​ចក្រីទីង, ក្រុមហ៊ុន ​បាត់ដំបង ខនស៍ ស៊ីមេន និង […]

អាន​បន្ថែម

ជប៉ុនបន្តជួយកម្ពុជាជំហានទី២ លើការគ្រប់គ្រងការបំពុលទឹក រយៈពេល៣ឆ្នាំកន្លះទៀត

ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានបន្តជួយកម្ពុជាលើគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកជំហានទី២ មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ​។ គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង JICA និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាន៖ ១_ការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន។ ២_បង្កើតប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពទឹកលើដី និងសំណល់រាវនៅតាមតំបន់គោលដៅ។ ៣_ទទួលបានការពង្រឹងសមត្ថភាពក្នុងការរៀបចំបង្កើតផែនការគ្រប់គ្រងគុណភាពទឹក។ ៤_វិធានអនុវត្តត្រឹមត្រូវទាក់ទងទៅនឹងវិធីសាស្ត្រអនុវត្តអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក ត្រូវបានផ្សព្វផ្សា យទៅកាន់ភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន។ គួរបញ្ជាក់ឱ្យដឹងថា រយៈពេលកន្លងមក អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានអនុវត្តគម្រោងស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រសួងបរិស្ថានជំហានទី១ (រយៈពេល៣ឆ្នាំកន្លះ) ក្រោមជំនួយបច្ចេកទេសពីJICA។ គម្រោងជំហានទី១នេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលើការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថានដោយផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងទឹក។ តាមរយៈនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះ គម្រោងនេះបានជួយពង្រឹងសមត្ថភាពជូនទៅដល់មន្ត្រីជំនា​ញ​នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថ​យការបំពុលបរិស្ថាន សំដៅការពារសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។

អាន​បន្ថែម

រោងចក្រទឹកស្អាតបាក់ខែង មានសមត្ថភាព​ផលិតជិត​ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ

រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ មានសមត្ថភាព​ផលិត​ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ ចូលរួមបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។​ ពិធីសម្ភោធរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ត្រូវរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិត​ទឹក​ស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រ​គូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ មានសមត្ថភាព​ផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ នៅរាជ​ធានី​ភ្នំពេញ និងសង្កាត់​ចំនួន៣ នៅក្រុងតាខ្មៅ។ ថ្លែងក្នុងពិធីដាក់ដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រោងចក្រផលិតទឹកស្អាតបាក់ខែង នឹងឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាពលរដ្ឋ អគារខ្ពស់ៗ​ និងរោងចក្រសហគ្រាស។​ បើកការដ្ឋានសាងសង់កាល​ពី​ខែកុម្ភៈ ឆ្នាំ២០​២១ រោងចក្រផលិតទឹក​ស្អាត​បាក់ខែងជំហានទី១ សាងសង់នៅលើផ្ទៃដី ១៥ហិកតា ។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រ​ក្នុង​វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់​ដោយ​ក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយ​ផ្តល់យោបល់ពី​ទី​ប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

មន្ទីរពេទ្យថ្មីខេត្តសៀមរាបសង់បាន ៨០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ

អគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាប ត្រូវបានសាងសង់សម្រេចបាន ៨០% ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា ការពង្រីកអគារនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ ហើយអគារមន្ទីរពេទ្យនេះដែរ ត្រូវបានសាងសង់ឡើងក្រោមជំនួយរបស់ប្រទេសជប៉ុន ដោយមានការបំពាក់បរិក្ខាពេទ្យទំនើបៗ ដែលមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមបានបន្តទៀតថា គោលដៅសំខាន់នៃការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរមានទំនើបកម្មនៃសេវាសុខាភិបាល ​ហើយនៅពេលអគារនេះសាងសង់នឹងបំពាក់បរិក្ខាពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀម​រាប​នេះនឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយរបស់ជប៉ុន ប្រមាណ ១៩លានដុល្លារ ដោយមានកម្ពស់ ៤ជាន់ មានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ (អានបន្ថែម)

អាន​បន្ថែម

រោងចក្រផលិតស៊ីម៉ង់ដ៍ដ៏ធំ១តម្លៃជាង ២៦៣លានដុល្លារ នឹងបើកដំណើរការឆាប់ៗនៅកំពង់ស្ពឺ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រោងចក្រផលិតស៊ីម៉ង់ដ៍ថ្មីមួយ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺនាពេលខាងមុខ ចូលរួមផ្គត់ផ្គង់ស៊ីម៉ង់ដ៍តម្រូវការក្នុងស្រុកកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ខេត្តកំពង់ស្ពឹ មិនមែនគ្រាន់តែមានរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្តែមានរោងចក្រផលិតស្ករស ការផលិតអេតាណុល និងរោចចក្រដំឡើងរថយន្តផងដែរ។​ សម្តេចតេជោ មានប្រសាសន៍ថា ៖​ «បន្តិចទៀត មិនយូរប៉ុន្មានទេ ខេត្តកំពង់ស្ពឹ នឹងមានឧស្សាហកម្មធុនធ្ងន់​ នោះគឺរោងចក្រផលិតស៊ីម៉ង់ដ៍ មានសមត្ថភាពផលិតបានជាង២លានតោនក្នុងមួយឆ្នាំ ដែលនេះនឹងធ្វើឱ្យខេត្តកំពង់ស្ពឹ ក្លាយជាខេត្តមួយផ្គង់ផ្គង់ស៊ីម៉ង់ដ៍សម្រាប់ការសាងសង់នៅទូទាំងប្រទេស»។ សម្តេចបន្ថែមថា តម្រូវការស៊ីម៉ង់ដ៍ កំពុងកើនឡើង លើការសាងសង់ផ្ទះ លំនៅដ្ឋាន និងតម្រូវការសាងសង់ផ្លូវថ្នល់ដោយចាក់បេតុង។​ បើតាមអភិបាលខេត្តកំពង់ស្ពឹ ឯកឧត្តម វ៉ី សំណាង រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៦៣លាន​ដុល្លារ វិនិយោគដោយ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន Conch KT Cement ដែល​កំពុង​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ​ក្នុង​ខេត្ត​បាត់ដំបង ។ ​ គម្រោង​នេះ​​ […]

អាន​បន្ថែម