ព័ត៌មានសំណង់
រោងចក្រផលិតស៊ីម៉ង់ដ៍ដ៏ធំ១តម្លៃជាង ២៦៣លានដុល្លារ នឹងបើកដំណើរការឆាប់ៗនៅកំពង់ស្ពឺ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រោងចក្រផលិតស៊ីម៉ង់ដ៍ថ្មីមួយ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺនាពេលខាងមុខ ចូលរួមផ្គត់ផ្គង់ស៊ីម៉ង់ដ៍តម្រូវការក្នុងស្រុកកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ខេត្តកំពង់ស្ពឹ មិនមែនគ្រាន់តែមានរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្តែមានរោងចក្រផលិតស្ករស ការផលិតអេតាណុល និងរោចចក្រដំឡើងរថយន្តផងដែរ។ សម្តេចតេជោ មានប្រសាសន៍ថា ៖ «បន្តិចទៀត មិនយូរប៉ុន្មានទេ ខេត្តកំពង់ស្ពឹ នឹងមានឧស្សាហកម្មធុនធ្ងន់ នោះគឺរោងចក្រផលិតស៊ីម៉ង់ដ៍ មានសមត្ថភាពផលិតបានជាង២លានតោនក្នុងមួយឆ្នាំ ដែលនេះនឹងធ្វើឱ្យខេត្តកំពង់ស្ពឹ ក្លាយជាខេត្តមួយផ្គង់ផ្គង់ស៊ីម៉ង់ដ៍សម្រាប់ការសាងសង់នៅទូទាំងប្រទេស»។ សម្តេចបន្ថែមថា តម្រូវការស៊ីម៉ង់ដ៍ កំពុងកើនឡើង លើការសាងសង់ផ្ទះ លំនៅដ្ឋាន និងតម្រូវការសាងសង់ផ្លូវថ្នល់ដោយចាក់បេតុង។ បើតាមអភិបាលខេត្តកំពង់ស្ពឹ ឯកឧត្តម វ៉ី សំណាង រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ ក្រោមទុនវិនិយោគប្រមាណ ២៦៣លានដុល្លារ វិនិយោគដោយ ក្រុមហ៊ុនមកពីប្រទេសចិន Conch KT Cement ដែលកំពុងវិនិយោគរោងចក្រផលិតស៊ីម៉ងត៍ ក្នុងខេត្តបាត់ដំបង ។ គម្រោងនេះ […]
អានបន្ថែមចិនបង្កើតមណ្ឌលឌីជីថលខ្នាតយក្សតម្លៃ$១៥៦លាន សម្រាប់គ្រប់គ្រងការអភិវឌ្ឍប្រទេស
ប្រទេសចិនបានសាងសង់មជ្ឈមណ្ឌលកុំព្យូទ័រថ្មីមួយតម្លៃ ១៥៦លានដុល្លារ ក្នុងតំបន់ថ្មី Xiong’an នៃខេត្ត Hebei ដើម្បីដើរតួជាខួរក្បាលឌីជីថលរបស់ប្រទេស ។ មជ្ឈមណ្ឌលនេះត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកនូវប្រព័ន្ធឌីជីថលភ្លោះ ឬ Digital Twin ពោលគឺគំរូនៃការអភិវឌ្ឍក្រុង និង ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថល។ គំរូនៃការអភិវឌ្ឍក្រុង និង ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលនេះ គឺជាការចម្លងក្រុងពិតៗចូលទៅក្នុងប្រព័ន្ធកំព្យូទ័រ ហើយគ្រប់ការអភិវឌ្ឍក្រុងនឹងត្រូវធ្វើឡើងក្រោមការគ្រប់គ្រងដោយមានប្រសិទ្ធភាពពីប្រព័ន្ធវៃឆ្លាតនេះ។ GCR បានរាយការណ៍ថា បច្ចេកវិទ្យានេះ នឹងក្លាយជាគំរូថ្មីសម្រាប់ទីក្រុងនានាទូទាំងប្រទេសចិន ដោយបង្ហាញអំពីរបៀបកាត់បន្ថយបញ្ហាសង្គមដោយប្រើប្រព័ន្ធឌីជីថល ដូចជាការបំពុលបរិស្ថាន ការកកស្ទះចរាចរ កង្វះទឹក អំពើពុករលួយ និងអត្រាកំណើតទាបជាដើម។ បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមេសា មជ្ឈមណ្ឌលនេះមាន supercomputers មានផ្ទុកបណ្តាញទិន្នន័យដ៏ធំ ប្រព័ន្ធ blockchain ឧបករណ៍វៃឆ្លាត Internet of Things (IoT) និង AI ឬខួរក្បាលនិម្មិត ជាដើម ដើម្បីប្រើប្រាសគ្រប់គ្រងទីក្រុង។ ឧទាហរណ៍ បច្ចុប្បន្នទីក្រុងកំពុងសាកល្បងប្រព័ន្ធឡានក្រុងអគ្គិសនីស្វយ័តដោយឥតគិតថ្លៃ ខណៈសាលារៀន និងសម្ភារៈបរិក្ខារសម្រាប់កុមារ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តគូស្វាមីភរិយាឱ្យមានកូន ទិសដៅដើម្បីទប់ទល់នឹងការថយចុះចំនួនប្រជាជន។ ប្រព័ន្ធឌីជីថលនេះ ក៏ត្រូវបានប្រើប្រាស់នៅលើការដ្ឋានសំណង់ផងដែរ។ សំណង់មន្ទីរពេទ្យមានកាមេរ៉ា […]
អានបន្ថែមNorway គ្រោងសង់ផ្លូវរូងក្រោមដី តែអណ្តែតទឹកដំបូងបង្អស់របស់ពិភពលោក
រដ្ឋបាលផ្លូវសាធារណៈន័រវេស (NPRA) បានស្នើសង់ផ្លូវរូងក្រោមដីអណ្តែតទឹកដំបូងបង្អស់លើពិភពលោក ដែលព្យាករណ៍ថាអាចនឹងចំណាយអស់ 40ពាន់លានដុល្លារ។ ផ្លូវរូងបណ្ដែតទឹកនេះនឹងជួយកាត់បន្ថយការធ្វើដំណើរពីទីក្រុង Kristiansand ភាគខាងត្បូងនៃប្រទេស ទៅកាន់ Trondheim នៅភាគខាងជើងនៃប្រទេស បានជាងពាក់កណ្ដាល។ ជាធម្មតា ការធ្វើដំណើរចំណាយពេល 21ម៉ោង ដោយត្រូវឆ្លងសាឡាងចំនួន 7 និងឆ្លងកាត់ដៃសមុទ្រជ្រៅ ឬFjord ជាង 1,190កន្លែង ។ ប៉ុន្តែជាមួយនឹងផ្លូវបណ្ដែតទឹកថ្មីនេះ អ្នកអាចបើកបរក្រោមសមុទ្របានយ៉ាងងាយស្រួល។ ជាក់ស្ដែង នៅពេលដៃសមុទ្រ ឬ Fjord មានជម្រៅលើសពី 1គីឡូម៉ែត្រ ឬទទឹងវែង 5 គីឡូម៉ែត្រ បាតសមុទ្រនឹងជ្រៅពេក ហើយមិនអាចខួងសាងសង់ផ្លូវរូងក្រោមសមុទ្របែបធម្មតា ឬធ្វើស្ពានបានទេ។ ដូច្នេះហើយ ទើបគម្រោងផ្លូវបណ្ដែតទឹកនេះត្រូវបានស្នើឡើង។ ផ្លូវរូងក្រោមដីអណ្តែតទឹកនេះនឹងមានជម្រៅប្រហែល ៣០ម៉ែត្រក្រោមផ្ទៃទឹក ដោយនឹងត្រូវភ្ជាប់គ្នានឹងថ្មនៅត្រើយសងខាងសមុទ្រ និងទប់លំនឹងដោយប្រើពោងបណ្ដែកលើផ្ទៃសមុទ្រ។ ពោងនីមួយៗ នឹងមានគំលាតធំទូលាយ ដើម្បីអនុញ្ញាតឲ្យនាវាឆ្លងកាត់បាន។ រដ្ឋបាលផ្លូវសាធារណៈន័រវេស (NPRA) មានគោលបំណងបញ្ចប់ការសាងសង់នៅឆ្នាំ 2050 ។ បើសង់បានពិតមែន គម្រោងនេះនឹងក្លាយជាគម្រោងយក្សសម្រាប់ពិភពលោក។
អានបន្ថែមគម្រោងសង់ប្រព័ន្ធលូ និងស្ថានីយទឹកកខ្វក់តម្លៃ ២២លានដុល្លារ នៅកំពង់ចាមបើកការដ្ឋានហើយ
អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារ ដែលបានចាប់ផ្តើមការងារសាងសង់កាលពីខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥។ គួរបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) និងសហការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd.។ បើតាមផែនការ ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងនេះ នឹងសាងសង់ឡើងដោយរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ […]
អានបន្ថែមរដ្ឋាភិបាលសម្រេចឱ្យខេត្តអាចអនុម័តគម្រោង ៥លានដុល្លារចុះ ដើម្បីពង្រាយរោងចក្រឱ្យបានច្រើនតាមមូលដ្ឋាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលនេះជាកត្តាទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអភិបាលខេត្តទាំងអស់បន្ត ទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅប្រទេស ចូលទៅវិនិយោគនៅតាមបណ្តាខេត្តខណ្ឌរបស់ខ្លួន ដើម្បីបង្កើតការងារជូនដល់ប្រជាលពលរដ្ឋនៅមូលដ្ឋាន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សូមឱ្យបណ្តាខេត្តបន្តការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុន ។ ឥឡូវ យើងបានប្រតិភូកម្មផ្តល់អំណាចទៅឱ្យថ្នាក់មូលដ្ឋានមានសិទ្ធិអនុម័តគម្រោងវិនិយោគមានដើមទុន៥លានដុល្លារ ដូច្នេះត្រូវទាក់ទាញវិនិយោគិន ដោយមិនចាំបាច់តែអ្នកវិនិយោគមកពីក្រៅស្រុកទេ អ្នកក្នុងស្រុកក៏ត្រូវទាក់ទាញដែរ ដែលពួកគេគឺជាអ្នករកទីផ្សារពីខាងក្រៅមក”។ សម្តេចតេជោបញ្ជាក់ថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ។ សម្តចតេជោ បន្តថា រាជរដ្ឋាភិបាល កំពុងខិតខំកសាងចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគឱ្យចុះមកតាមបណ្តាខេត្តដើម្បីទាក់ទាញវិនិយោគ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ សម្តេចតេជោ ក៏បានជំរុញការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម បង្កើនធនធានមនុស្សផ្នែកបច្ចេកវិទ្យាដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
អានបន្ថែមសម្តេច៖ សក្ដានុពលវត្ថុធាតុដើមនៅកម្ពុជា ជាកំលាំងទាញដ៏រឹងមាំសម្រាប់ការវិនិយោគកសិឧស្សាហកម្ម
សម្តេចតេជោ ហ៊ុន សែន ដាក់ក្តីរំពឹងខ្ពស់ថា កម្ពុជានឹងអាចទាក់ទាញការវិនិយោគកសិឧស្សាហកម្មកាន់តែច្រើន ដោយសារកម្ពុជាមានសក្តានុពលវត្ថុធាតុដើមកសិកម្មជាច្រើន ដែលមិនទាន់ត្រូវបានកែច្នៃ។ សម្តេចលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានទាក់ទាញវិនិយោគមកលើវិស័យកាត់ដេរ ប៉ុន្តែកម្ពុជាអត់ទាន់បានទាក់ទាញវិនិយោគសម្រាប់បង្កើតតម្លៃបន្ថែមដល់វត្ថុធាតុដើមក្នុងស្រុក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងចង់កែច្នៃផលិតផលកសិកម្ម ដើម្បីទាក់ទាញឧស្សាហកម្មមកកែច្នៃ ដែលហៅថាកសិ-ឧស្សាហកម្ម ហើយកំពុងឈានដល់កសិ-ពាណិជ្ជកម្ម ដែលតភ្ជាប់ជាមួយទីផ្សារ ដែលនេះជាការបង្កើតតម្លៃបន្ថែមដល់កសិកម្មក្នុងស្រុក”។ សម្តេចតេជោបញ្ជាក់ទៀតថា ថ្ងៃក្រោយប្រទេសកម្ពុជាអាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះប្រទេសកម្ពុជាមានអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបានជាង ១.១៨លាន តោន។
អានបន្ថែមរោងចក្រថ្មី៥ តម្លៃ៣១លានដុល្លារ នឹងសង់នៅខេត្តក្រុងសំខាន់ៗចំនួន៥
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ៣១លានដុល្លារ នៅខេត្តក្រុងចំនួន៥។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ មិថុនា ២០២៣។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“ZHAO CHUNXIANG PROCESSING FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដែលដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,៥លានដុល្លារ។ ២- “GREAT ZHENXIN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ។ ៣-“NIUENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ ៤- “LONG MARCH […]
អានបន្ថែមចិនជួយកម្ពុជា ២លានដុល្លារ សម្រាប់អនុវត្តគម្រោង៩ តាមរយៈប្រតិបត្តិការមេគង្គ-ឡានឆាង
តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន ០៩នៅកម្ពុជា។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយនឹងមូលនិធិពិសេសនេះ គម្រោងទាំង៩ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។ ក្នុងរយៈពេល ០៦ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ ៨០គម្រោងរួចមកហើយ នៅកម្ពុជា។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ (អានបន្ថែម)
អានបន្ថែមបារាំងផ្តល់អនុសាសន៍៤ចំនុច ដើម្បីគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ នៅកម្ពុជា
វិទ្យាស្ថានបារាំង AgroParisTech បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ ជូនដល់មន្រ្តីជំនាញរបស់កម្ពុជា ដើម្បីគ្រប់គ្រងវិស័យអនាម័យ និងទឹកកខ្វក់ នៅប្រទេសកម្ពុជា។ អនុសាសន៍ទាំង៤នេះ ត្រូវបានលើឡើងជាប្រធានបទដ៏សំខាន់នៅក្នុងវគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់នៅកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ប្រធានបទសំខាន់ៗទាំង៤នោះ រួមមាន៖ ១) ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Collective and non-collective Sanitation governance) ២) ជំនាញ និងអ្នកជំនាញក្នុងការគ្រប់គ្រងអនាម័យ (Skills and expertise in sanitation) ៣) ការគ្រប់គ្រងអនាម័យ៖ សេវាកម្មអេកូឡូស៊ីផ្ដោតលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Sanitation: an ecological service Economy and finance) ៤) ស្ថិរភាពហិរញ្ញវត្ថុនៃសេវាគ្រប់គ្រងអនាម័យ និងគំរូតម្លៃសម្រាប់ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Financial stability of a […]
អានបន្ថែមក្រុមហ៊ុន DRF-Mart នឹងសង់ផ្សារទំនើបដ៏ធំ១ តម្លៃ១៤លានដុល្លារ នៅក្រុងព្រះសីហនុ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនឯកជន ដើម្បីសង់ផ្សារទំនើបដ៏ធំ១ តម្លៃ១៤លានដុល្លារ ខេត្តក្រុងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ មិថុនា ២០២៣។ គម្រោងផ្សារទំនើបដ៏ធំនេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន DRF-MART FA DAO JIA TRADING CO., LTD ក្រោមទុនវិនិយោគ ១៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ២២៧កន្លែង សម្រាប់ប្រជាជនក្នុងតំបន់ ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
អានបន្ថែម