រដ្ឋប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលព្រះអាទិត្យលើដំបូលនៅកម្ពុជាជាផ្លូវការហើយ

ក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើ​ដំបូលនៅកម្ពុជាជាផ្លូវការហើយ។​ នេះបើតាមវេទិកាផ្សព្វផ្សាយ ក្រោមអធិបតីភាពឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ គោលការណ៍នេះ ត្រូវបានបង្កើតឡើងដោយក្រសួងរ៉ែ និងថាមពល​ សហការជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP)។ គោលការណ៍នេះ​ បានកំណត់ចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា​ ឱ្យបានច្បាស់លាស់​ មានប្រសិទ្ធភាព​ មានតម្លាភាព​ ស្មើភាពគ្នា​ គណនេយ្យភាព​ និងសមធម៌។ តាមយៈគោលការណ៍នេះផងដែរ​ យើងនឹងផ្តល់ការអនុញ្ញាតដល់ការស្នើសុំតម្លើងថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ​ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ​ ហើយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន​ និងការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា​ ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ​ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

អាន​បន្ថែម

ផ្លូវសំខាន់៣ខ្សែ នៅបាត់ដំបង មណ្ឌលគិរី និង ស្ទឹងត្រែង សាងសង់ច​ប់ ១០០%ហើយ

ផ្លូវជនបទចំនួន ០៣ខ្សែ ក្នុងខេត្តចំនួន ០៣​ មានប្រវែងសរុបជាង ៣០ គ.ម សម្រេចការសាងសង់ ១០០% ហើយ។ នេះបើតាមគណៈកម្មការអន្តរក្រសួង​ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន  ដែលចុះត្រួតពិនិត្យ​ និងវាយតម្លៃ ប្រគល់-ទទួល​១០០%​ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស​ ល្បាយថ្មភ្នំ​ និងសាងសង់លូគ្រប់ប្រភេទចំនួន​ ០៣គម្រោង​ ស្ថិតនៅខេត្តមណ្ឌលគិរី​ ខេត្តស្ទឹងត្រែង​ និងខេត្តបាត់ដំបង កាលពីថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងទាំង ០៣ នេះ ត្រូវបានអនុវត្តដោយ​ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ​ ដែលរួមមាន៖ គម្រោងទី១​ ៖​ ការងារស្ថាបនាផ្លូវក្រាលល្បាយដីក្រួស​ ចំនួន​ ០១ខ្សែ​ ប្រវែង​ ៧​.៥០០ម៉ែត្រ ទទឹង​ ៨ម៉ែត្រ កម្រាស់​ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន​ ១១កន្លែង​ និងផ្លាកឈ្មោះផ្លូវចំនួន​ ០២កន្លែង​ តភ្ជាប់ពីផ្លូវជាតិលេខ​ ៧៦​ ចូលទៅផ្លូវក្រវ៉ាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ត្រង់បង្គោលលេខ​ ៦០/១៥​ […]

អាន​បន្ថែម

Bentley Systems ប្រកាសពីកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយ Worldsensing

Worldsensing បានទិញយកអាជីវកម្មឧបករណ៍តភ្ជាប់សេនស័រ sensemetrics ខណៈដែល Bentley ក្លាយជាអ្នកវិនិយោគឈានមុខគេក្នុងកម្មវិធី Worldsensing’s Series D Capital Raise ហើយភាគីទាំងពីរបានរួមគ្នាដើម្បីចែកចាយក្នុងទីផ្សារផ្តាច់មុខ។ ក្រុមហ៊ុន Bentley Systems បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនល្បឿនជាយុទ្ធសាស្រ្តក្នុងការអនុម័តគម្រោងហេដ្ឋារចនាសម្ព័ន្ធ IoT ដែលជាជំហានមួយបន្ថែមទៀតសម្រាប់អ្នករចនាគម្រោងហេដ្ឋារចនាសម្ព័ន្ធ អ្នកសាងសង់ និងម្ចាស់ប្រតិបត្តិករក្នុងការប្រើប្រាស់គំរូហេដ្ឋារចនាសម្ព័ន្ធនៃឌីជីថលភ្លោះ។ ឥឡូវនេះ Worldsensing កំពុងទទួលបានពី Bentley sensemetrics នូវការតភ្ជាប់ឧបករណ៍ដើម្បីពង្រីកការផ្គត់ផ្គង់ផ្នែករឹង។ Bentley ក៏នឹងក្លាយជាអ្នកវិនិយោគនាំមុខគេក្នុងការបង្កើនដើមទុនរបស់ Worldsensing ។ ការទិញយកក្រុមហ៊ុន Worldsensing ដែលជាអាជីវកម្មឧបករណ៍ភ្ជាប់ Thread ដែលគេស្គាល់ថា ជា បច្ចេកវិជ្ជាប្រទាក់ក្រឡាដែលចំណាយថាមពលទាប និងត្រូវបានរចនាឡើងដើម្បីភ្ជាប់ឧបករណ៍ទាំងអស់នៅក្នុងផ្ទះឬអគាររបស់អ្នក ដែលវាផ្តល់នូវជម្រើសថ្មីដល់អ្នកប្រើ ជាមួយឧបករណ៍ចាប់សញ្ញា ឬការគ្រប់គ្រងឧបករណ៍ចាប់សញ្ញា Active ដែលជាតម្រូវការមួយដ៏សំខាន់។ Thread ផ្តល់នូវការតភ្ជាប់ឧបករណ៍ចាប់សញ្ញាអ៊ីនធឺណិតដើម្បីភ្ជាប់ឧបករណ៍ចាប់សញ្ញាជាមួយល្បឿនដ៏លឿន និងការទាញយកទិន្នន័យពីឧបករណ៍ចាប់សញ្ញាទៅកាន់ម៉ាស៊ីន cloud សម្រាប់ការវិភាគ។ Thread គឺជាឧបករណ៍ភ្ជាប់ឧបករណ៍ចាប់សញ្ញាស្វយ័តពេញលេញជាមួយនឹងម៉ូដឹម 4G/LTE រួមបញ្ចូលគ្នាជាជម្រើសសម្រាប់បណ្តាញប្រទាក់ក្រឡាឥតខ្សែ និងមានភ្ជាប់ជាមួយថ្មសាកនៅដែលធន់នឹងអាកាសធាតុ។ […]

អាន​បន្ថែម

USAID កំពុងសិក្សាគម្រោងសង់ផ្លូវសំខាន់ ០១ខ្សែ ប្រវែងជាង ២០គ.ម ឡើងភ្នំត្បែង

ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងជួយសហគមន៍ ០៣នៅក្នុងខេត្តព្រះវិហារ ក្នុងការសិក្សាវាយតម្លៃទីតាំងបឋម ដើម្បីសាងសង់ផ្លូវលំ ០១ខ្សែ ប្រវែង ២០,២៣ គីឡូម៉ែត្រ ឡើងទៅលើភ្នំត្បែង ដែលនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹក។ ប្រភពពីមន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះថា ចម្ងាយផ្លូវដែលកំពុងសិក្សានេះមានប្រវែងសរុបនៃផ្លូវលំដែលសិក្សាថ្មីនេះគឺ ២០,២៣ គីឡូម៉ែត្រ។ ផ្លូវលំនឹងចាប់ផ្តើមពីចំណុចឡើងភ្នំត្បែង តាមជណ្តើរឈើដែល ទើបសាងសង់ថ្មីនៅសហគមន៍ចាក់អង្រែ។ នៅលើកំពូលភ្នំផ្លូវលំនេះ នឹងត្រូវធ្វើកាត់តាមលំនាំធម្មជាតិនៃភ្នំ និងជ្រលងភ្នំ ដែលមាននៅលើភ្នំត្បែង។ កន្លែងសម្រាក និងចំណុចចាប់អារម្មណ៍ជាច្រើន នឹងត្រូវបានបញ្ចូលទៅក្នុងផ្លូវលំថ្មីនេះសម្រាប់អ្នកឡើងភ្នំ។ នៅតាមផ្លូវលំនេះ នឹងមានទឹកហូរ ទឹកធ្លាក់ ដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ជម្រកសត្វព្រៃ និងបក្សី ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច វត្តអារាម និងទីសក្ការៈបូជា។ បន្ថែមពីនេះ ចំណុចកណ្តាលនៃផ្លូវលំនេះ គឺជាកន្លែងបោះជំរុំនៅសហគមន៍តាំងយូ ដែលភ្ញៀវទេសចរអាចចំណាយពេលគេងមួយ យប់នៅទីនេះ ដែលរៀបចំដោយសហគមន៍ ហើយវាមានទីតាំងស្ថិតនៅលើច្រាំងនៃភ្នំ។ ផ្លូវថ្មីនេះនឹងបញ្ចប់នៅត្រឹមសហគមន៍ដាតាវឹក ដែលភ្ញៀវទេសចរ នឹងចុះពីភ្នំត្បែងតាមរយៈ […]

អាន​បន្ថែម

រដ្ឋចំណាយ ៧៨លានដុល្លារ អនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ នៅប៉ោយប៉ែត

រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងអនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ដែលត្រូវចំណាយទឹកប្រាក់ ៧៨លានដុល្លារ ដើម្បីប្រែក្លាយក្រុងប៉ោយប៉ែតឲ្យស៊ីវិល័យនិងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងបែបនេះប្រាប់អ្នកពត៌មានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ០២ចំណុច ដើម្បីអភិវឌ្ឍក្រុងប៉ោយប៉ែត ដែលជាឆ្លើយតបនឹងការកើនឡើងនៃប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ធ្វើដំណើរឆ្លងកាត់ទៅមក​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកអភិបាលបានបន្តថា គោលនយោបាយសំខាន់ៗនោះរួមមាន៖ ទី១_ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។ ទី២_ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗឱ្យបានច្បាស់លាស់ក្នុងគោលដៅគ្រប់គ្រង ប្រតិបត្តិការ និងថែទាំសមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។ លោកបានបន្ថែមថា បច្ចុប្បន្ន អាជ្ញាធរក្រុងប៉ោយប៉ែត កំពុងអនុវត្តគម្រោងថ្នាក់ជាតិមួយហៅថា “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ដែលមានគោលដៅសំខាន់ៗចំនួន ០៤ រួមមាន ១). គឺអភិវឌ្ឍន៍ប្រព័ន្ធលូ ២). គម្រោងធ្វើផ្លូវ ៣). ធ្វើទីលានចាក់សំរាម និង៤). គម្រោងចម្រោះទឹកកខ្វក់ ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយបានរំដោះជំនន់ទឹកភ្លៀងមិនឲ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។ […]

អាន​បន្ថែម

កម្ពុជា-បារាំងរួមគ្នា សិក្សាគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់នៅបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបង បានចាត់មន្ត្រីជំនាញ ដើម្បីសិក្សាលើគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់ ក្រោមកិច្ចសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ នេះបើតាមកិច្ចពិភាក្សាតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយ៍ប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ ដែលជាគម្រោងធ្លាប់បានកសាងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរួចមកហើយ ព្រោះស្ថានីយ៍គ្រប់គ្រងភក់បង្គន់នេះផងដែរអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់ខេត្តបាត់ដំបង។ ជាមួយនឹងគម្រោងនេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការគ្រប់គ្រងភក់បង្គន់នេះជាការងារថ្មីរបស់រដ្ឋបាលខេត្តបាត់ដំបង ដោយត្រូវការអ្នកជំនាញលើផ្នែកនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារនេះជាមួយសមាគមAIMF ដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត។ គម្រោងនេះ គឺជាផ្នែកមួយរួមចំណែកអភិវឌ្ឍន៍ទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកំសាន្ត ព្រមទាំងអ្នកវិនិយោគឱ្យមកកាន់ទីក្រុងបាត់ដំបងឱ្យតែច្រើនឡើងៗថែមទៀត។ គួរបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយ AIMF កម្ពុជា​មានស្ថានីយ៍សំណល់ភក់បង្គន់ចំនួនពីររួចមកហើយ គឺស្ថិតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង ២លានដុល្លារអាមេរិក។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

កម្ពុជារកចំណូលបានជាង ១០លានដុ​ល្លារ ​ពីការចម្រាញ់មាស ៦,៧តោននៅមណ្ឌលគិរី

គិតពីចាប់ពីដំណើរការរហូតមកទល់នឹងខែមិថុនា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦.៧២៧,៧០គីឡូក្រាម ខណៈក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន ១០,២២៨,២៣៩ដុល្លារ។ នេះបើតាមកម្មវិធីទស្សនកិច្ចការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត ២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក។ (អានបន្ថែម) ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់ការប៉ាន់ស្មានក្នុងរយៈពេល៨ឆ្នាំដំបូង។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន […]

អាន​បន្ថែម

Seequent បញ្ចេញកម្មវិធី SLOPE3D៖ ឧបករណ៍វិភាគស្ថិរភាពកម្រិតខ្ពស់ដើម្បីជួយវិស្វកររចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន

SLOPE3D បានពង្រីកសមត្ថភាព នៃកម្មវិធី GeoStudio ចេញពី​ 2D SLOPE/W ទៅជា 3D ដែលបង្កើនសមត្ថភាពក្នុងវាយតម្លៃស្ថិរភាពប្លង់ជម្រាលនៅក្នុងឧស្សាហកម្មរ៉ែ និងសំណង់ស៊ីវិល។ ក្រុមហ៊ុន Seequent និងក្រុមហ៊ុន Bentley Subsurface Company បានប្រកាសពីការចេញនូវកម្មវិធី SLOPE3D ដែលជំនួយដល់ការវិភាគស្ថិរភាពនៃប្លង់ជម្រាលកម្រិតខ្ពស់ សម្រាប់វិស្វករភូគព្ភសាស្ត្រ និងឋានលេខសាស្រ្តក្នុងការរចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន។ ការកសាងសមត្ថភាពនៃកម្មវិធី GeoStudio​ ចេញពី 2D SLOPE/W ដ៏គួរឱ្យទុកចិត្ត ប៉ុន្តែសម្រាប់កម្មវិធី SLOPE3D គឺជាដំណោះស្រាយលំនឹងដែនកំណត់ប្រកបដោយវិចារណញាណសម្រាប់ការវិភាគជម្រាលថ្ម និងដីនៅក្នុងការជីកយករ៉ែ និងគម្រោងសំណង់ស៊ីវិល – ឧទាហរណ៍ ជម្រាលភ្នំ រណ្តៅអណ្តូងរ៉ែ និងគ្រឿងបង្គុំវិស្វកម្ម ដូចជាទំនប់ និងផ្លូវ។ លោក Chris Kelln នាយកនៃដំណោះស្រាយបច្ចេកទេសសម្រាប់ GeoStudio បាននិយាយថា “SLOPE3D រួមបញ្ចូលគ្នានូវការស្រាវជ្រាវចុងក្រោយបំផុតលើបច្ចេកទេសវិភាគជម្រាល 3D ជាមួយនឹងសមត្ថភាព SLOPE/W ដែលជាឧបករណ៍ដែលអាចទុកចិត្តបានសម្រាប់ការវាយតម្លៃស្ថិរភាពនៃជម្រាល 2D អស់រយៈពេលជាង 30 […]

អាន​បន្ថែម

នូវែលសេឡង់ជួយកម្ពុជាជាង ១២លានដុល្លារ ដើម្បីផ្គត់ផ្គង់ទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ

ប្រទេសនូវែលសេឡង់ បានផ្តល់ជំនួយចំនួន ១២,៧លានដុល្លារ ដល់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តគម្រោង គ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជំនួយនេះត្រូវបានផ្តល់ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយ​ដ្ឋានអង្គរ ដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជំនួយ ប្រមាណ ១២,៧លានដុល្លារ នេះ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលពិតជាមានសារ:សំខាន់សម្រាប់ជួយឱ្យសកម្មភាពការងារនៃប្រព័ន្ធធារាសាស្ត្រក្នុងតំបន់អង្គរ ហើយក៏ជួយដល់ការលើកកម្ពស់ជីវភាពសហគមន៍ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អង្គរបានប្រសើរឡើងដែរ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គ នាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ដែរថា គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនេះ មិនត្រឹមតែមានសារៈសំខាន់ទៅដល់ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ ប្រជាសហគមន៍ដែលរស់នៅជុំវិញនោះ ទទួលបានផលប្រយោជន៍ជាច្រើនពីគម្រោងនេះ ជាពិសេសការងារដាំដុះដំណាំកសិកម្ម និងជួយទាំងអំឡុងពេលមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ សូមជម្រាបថា នេះជាគម្រោងទី៤ ហើយ ដែលប្រទេសនូវែលសេឡង់ បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ខណៈទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan) -ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor […]

អាន​បន្ថែម

ឯកជនបោះទុន១៦លានដុល្លារ បង្កើតរោងចក្រថ្មី៣ នៅស្វាយរៀង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១៦លានដុល្លារ នៅខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៩ មិថុនា ២០២៣។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ។ ២- “HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ ៣- “ DONG WANG PAPER INDUSTRY […]

អាន​បន្ថែម