ព័ត៌មានសំណង់
ឯកជនបោះទុន១៦លានដុល្លារ បង្កើតរោងចក្រថ្មី៣ នៅស្វាយរៀង
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១៦លានដុល្លារ នៅខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៩ មិថុនា ២០២៣។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ។ ២- “HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ ៣- “ DONG WANG PAPER INDUSTRY […]
អានបន្ថែមរដ្ឋបង្កើតក្រុមការងារអន្តរក្រសួងឱ្យចាប់ផ្តើមអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”។ នេះបើតាមសេចក្តីសម្រេចលេខ ៤២ សសរ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ គណៈកម្មាការអន្តរក្រសួងនេះ មានសមាសភាពសរុបចំនួន ៣៥រូប ដែលមានប្រធានមួយរូប ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ គណៈកម្មាការនេះ មានតួនាទីសំខាន់ៗដូចខាងក្រោម៖ ពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច និងស្នើទម្រង់នៃការវិនិយោគលើគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ពីព្រែក តាកែវនៃដៃទន្លេមេគង្គទៅសមុទ្រខេត្តកែប ជំរុញការរៀបចំគម្រោងវិនិយោគនេះឱ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព និងស្វែងរកដៃគូវិនិយោគ ដើម្បីអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ឱ្យមានគុណភាព និងប្រសិទ្ធភាព ព្រមទាំងពិនិត្យ វាយតម្លៃ និងចរចាលើកិច្ចព្រមព្រៀងវិនិយោគលើគម្រោងនេះ ជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធភាព ធ្វើឱ្យថ្លៃដឹកជញ្ជូនចុះទាប និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ដែរថា គណៈរដ្ឋមន្រ្តីបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វូណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ […]
អានបន្ថែមកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាផ្លូវការ ដែលនឹងចូលរួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម និងឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទីផ្សាររបស់ផលិតផលកម្ពុជា ឱ្យកាន់តែធំជាងមុន ដើម្បីធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែកើនឡើងខ្លាំងផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អេមីរ៉ាតអារ៉ាប់រួម មានប្រជាជនតិចទេ ប៉ុន្តែគាត់ជា មជ្ឈមណ្ឌលចែកចាយ គាត់អាចមកវិនិយោគបង្កើតរោងចក្រ នៅកម្ពុជា ហើយចែកចាយបន្តទៅកាន់តប្រទេសដទៃ” ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន […]
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាអភិវឌ្ឍប្រព័ន្ធភស្ដុភារកម្មជំហានទី២ និងគ្រោងបង្កើតច្រកព្រំដែនថ្មីនៅបាវិត
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ (CLIP2) និងគ្រោងបង្កើតច្រកព្រំដែនថ្មីមួយទៀតនៅបាវិត។ នេះបើតាមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការរួមសម្របសម្រួលលើការងារនេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានពិភាក្សាផ្ទៀងផ្ទាត់រួមលើដំណើរការ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង សមិទ្ធិផលដែលទទួលបាន បញ្ហាគន្លឹះដែលនៅសេសសល់ ទិសដៅអនុវត្តជំហានខាងមុខ មុនពេលបញ្ចប់គម្រោង។ ទន្ទឹមនឹងនេះ ក្រុមការងារ បានពិភាក្សាលើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោង និងវឌ្ឍនភាពការងារថ្មីៗក្នុងការរៀបចំបង្កើតគោលនយោបាយ ផែនការសកម្មភាពនានាដែលក្រុមការងារកំពុងរៀបចំរួមមាន៖ គោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy) គោលនយោបាយរក្សាទុកទំនិញត្រជាក់ (Cold Chain Policy) និងគោលនយោបាយទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy) ការសិក្សារៀបចំមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ក៏ដូចជាការធ្វើបទបង្ហាញអំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជា ការងារកែលម្អច្រកព្រំដែនបាវិត ការពិនិត្យផ្ទៀងផ្ទាត់រួមក្នុងការពិភាក្សា វាយតម្លៃ និងបញ្ជាក់ពីសមិទ្ធផលនានា។ ចំពោះការងារកែលម្អច្រកព្រំដែនបាវិតឡើងវិញ ក្រុមការងារបានពិភាក្សាស្វែងរកដំណោះស្រាយលើកត្តាប្រឈមមួយចំនួន និងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត រវាងកម្ពុជា-វៀតណាម តាមរយៈការបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារមន្រ្តី ម៉ោងពេលបំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្ថានីយព្រំដែន។ល។ […]
អានបន្ថែមកម្ពុជា-ចិនហុងកុង រួមគ្នាបង្កើតសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនចិនហុងកុង Seaplane Asia Limited បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា បង្កើតការសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ នេះបើតាមការផុសផ្សាយតាមបណ្តាញសង្គមរបស់លោក Phan Natt កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុន Royal Group Samra Seaplan ដែលនឹងផ្តល់ឱ្យនូវសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ បើតាមវេបសាយរបស់ក្រុមហ៊ុនបានលើកឡើងថា សេវាកម្មខាងលើនេះ នឹងផ្តល់ជូននូវភាពរហ័សទាន់ចិត្ត ភាពស្រួល ក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាន ឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍ផ្សេងៗនៅកម្ពុជា។
អានបន្ថែមមន្ទីរពេទ្យជាតិតេជោសន្ដិភាពសម្រេចការសាងសង់បាន ១០០% ហើយ គ្រោងសម្ពោធឆាប់ៗនេះ
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ បើតាមដំណើរចុះត្រួតពិនិត្យដោយឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ការងារសំណង់ទាំងមូលរបស់គម្រោងសម្រេចបាន១០០ភាគរយហើយ នៅសេសសល់តែផ្នែកដេគ័រមួយចំនួនតូចតែប៉ុណ្ណោះ។ បន្ថែមពីនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបើកការដ្ឋានកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២២។ (អានបន្ថែម) ម្យ៉ាងទៀត មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមរដ្ឋបង្ហើបផ្លូវល្បឿនលឿនខ្សែទី៤ អាចឆ្ពោះទៅទិសឦសាន
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងនូវចក្ខុវិស័យ និងផែនការរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញទៅកាន់ខេត្តក្នុងតំបន់ភូមិភាគឦសាន ក្រោយផ្លូវល្បឿនលឿនទី២ កំពុងសាងសង់ និងទី៣ កំពុងស្ថិតនៅក្នុងការសិក្សា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលជាគម្រោងទី៣ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហើបថា បើមានផ្លូវល្បឿនលឿនខែ្សទី៣ នេះ ក៏អាចមានផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញ ទៅក្រចេះ ក្រចេះទៅស្នួល តទៅមណ្ឌលគីរី ក្រុងសែនមនោរម្យ រួចបន្តទៅកោះញែក តទៅបានលុង ចេញពីបានលុងត្រលប់មកស្ទឹងត្រែង តទៅអូរពងមាន់ ចេញទៅព្រះវិហារ ភ្ជាប់ចេញមកសៀមរាប ហើយក៏ចេញមកជួបគ្នាភ្នំពេញវិញតែម្តង។ នេះជាគម្រោងក្នុងផែនការរបស់រាជរដ្ឋាភិបាល ខណៈគម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត តម្លៃ ១,៣៥ពាន់លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន […]
អានបន្ថែមផ្លូវយុទ្ធសាស្ត្រលេខ៣១២ តម្លៃជាង២៤លានដុល្លារ នៅខេត្តព្រៃវែង បើកការដ្ឋានសាងសង់ហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានលើកកម្រិតគុណភាព ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធាសាស្ត្រក្នុងខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤លានដុល្លារ។ ពិធិបើកការដ្ឋាននេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវខេត្តលេខ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំចំនួន៤ ក្នុង ភូមិសាស្ត្រនៃស្រុកព្រះស្តេច ខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំ បន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។ បន្ថែមពីនេះ ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។ គម្រោងនេះ នឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ម៉ែត្រ […]
អានបន្ថែមសម្តេចតេជោ ជំរុញឱ្យអេមីរ៉ាតអារ៉ាប់រួម វិនិយោគលើការបូមប្រេងកាតនៅសមុទ្រកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនពីប្រទេសអេមីរ៉ាតអារ៉ាប់រួម មកវិនិយោគនៅលើវិស័យប្រេងកាត និងវិស័យកែច្នៃកសិផលផ្សេងទៀតនៅកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនី និយោជិត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសក្តានុពលនិងឱកាសវិនិយោគសម្រាប់ការវិនិយោគពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា។ សម្តេចតេជោ មានប្រសាសន៍ថា៖ ”យើងទាក់ទាញវិនិយោគអេមីរ៉ាតអារ៉ាប់រួម ឱ្យមកវិនិយោគលើវិស័យកែច្នៃកសិកម្ម មានស្រូវអង្ករ ស្វាយចន្ទី និងកៅស៊ូ ជាដើម ហើយក៏ឱ្យពិនិត្យលទ្ធភាពនៃការវិនិយោគ ដទៃទៀត រាប់ទាំងការវិនិយោគលើវិស័យប្រេងផងដែរ ដែលខាងគេមានបទពិសោធន៍ខ្ពស់លើវិស័យនេះ”។ សូមបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកប្រទេសសឹង្ហបុរី បានប្រកាសក្ស័យធន លើការវិនិយោគបូមប្រេងកាតនៃតំបន់អប្សរា នៃសមុទ្រខ្មែរ។ បន្ទាប់ពីផ្អាកប្រតិបត្តិការបូមប្រេង រាជរដ្ឋាភិបាល បានទាក់ទាញក្រុមហ៊ុនវិនិយោគនានាពិចារណាវិនិយោគលើវិស័យប្រេងកាត។ (អានបន្ថែម)
អានបន្ថែមគម្រោងNaga3 តម្លៃជិត ៤ពាន់លានដុល្លារ ប្រកាសពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៩
គម្រោងសាងសង់ Naga 3 នៅក្នុងរាជធានីភ្នំពេញ មានតម្លៃជិត ៤ពាន់លានដុល្លារ ត្រូវបានប្រកាសពន្យារពេលបញ្ចប់ការសាងសង់របស់ខ្លួនដែលគ្រោងក្នុងឆ្នាំ២០២៥ ដោយបន្តទៅឆ្នាំ២០២៩ វិញ ដោយសារកត្តាមួយចំនួន។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Naga Corp Ltd. កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។ ការពន្យារពេលនេះ គឺដោយសារតែកត្តាម៉ាក្រូសេដ្ឋកិច្ចនៃភូមិសាស្ត្រនយោបាយសកល និងសម្ពាធដ៏តានតឹងនៃអតិផរណាពិភពលោកដែលបន្តនៅទ្រឹងដដែល។ បើទោះបីជាយ៉ាងនេះក៏ដោយ ក្រុមហ៊ុននៅតែមានទំនុកចិត្តថា ខ្លួនអាចបន្តអនុវត្តនូវកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនបាន ដោយសារមកទល់ពេលនេះ ទិសដៅ និងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន មិនមានការផ្លាស់ប្តូរឡើយ។ គម្រោងសាងសង់ Naga 3 នេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៩ មានអគារពាណិជ្ជកម្មចម្រុះ សម្រាប់ការកំសាន្តផ្សេងៗ ដែលមានការច្របាច់បញ្ចូលគ្នាច្រើនបែបនៅក្នុងទីក្រុងភ្នំពេញ។ នៅពេលសាងសង់រួចរាល់ Naga ១ ២ និង ៣ នឹងមានបន្ទប់សណ្ឋាគាររួមគ្នាជាង ៥០០០ បន្ទប់ តុហ្គេម ១៣០០តុ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក ៤៥០០ម៉ាស៊ីន បូកនឹងសេវាកម្មដទៃទៀត។ (អានបន្ថែម) គួរបញ្ជាក់ថា រយៈពេល៣ខែ ដើមឆ្នាំ២០២៣ ណាហ្គាវើលដ៍ រកចំណេញបានជាង […]
អានបន្ថែម