ព័ត៌មានសំណង់
សម្តេចតេជោ៖ កន្លងមក កម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative) របស់ប្រទេសចិន បានជួយជំរុញ និងទាក់ទាញវិនិយោគជាច្រើន ចូលមកកម្ពុជា បង្កើតការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត តម្លៃជាង ១.៣០០ លានដុល្លារ នៅថ្ងៃទី៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។ សម្តេចតេជោមានប្រសាសន៍ថា៖ “កម្ពុជា គឺជាប្រទេសដែលទទួលបានផលប្រយោជន៍ ពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលផ្តួចផ្តើមគំនិតពីប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈជំនួយឥតសំណង កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគនៃគម្រោងវិនិយោគធំៗ”។ នៅក្រោមកិច្ចសហប្រតិបត្តិការ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កម្ពុជា មានគម្រោងជាច្រើន ដូចជា គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញបាវិត វិនិយោគដោយជនជាតិចិន និងគម្រោងជាច្រើនទៀត ស្ថិតក្រោមកម្ចីសម្បទាន និងជំនួញឥតសំណងពីប្រទេសចិន។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ […]
អានបន្ថែមកម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសិក្សាលម្អិតផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីឱ្យសិក្សាលម្អិតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការហើយ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងអាចឱ្យក្រុមហ៊ុនសិក្សាលម្អិតបន្ថែមទៀតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី៣ រួមមានដំណាក់កាលទី១ ពីភ្នំពេញ ទៅសៀមរាបប្រវែងប្រហែល២៥០ គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតប្រវែង ១៥០គីឡូម៉ែត្រ ដោយប្រើពេល ១២ខែ ដើម្បីសិក្សាលម្អិតពីគម្រោងនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្រុមហ៊ុន អាចបញ្ចប់ការសិក្សាយ៉ាងយូរត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ ដោយសារកន្លងមកក្រុមហ៊ុនបានសិក្សាអស់រយៈពេល ៥ខែរួចមកហើយ រួចបន្ទាប់មកនឹងផ្តល់ការសិក្សាលម្អិតជូនមករាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងសាងសង់នេះ (ពីភ្នំពេញ ទៅសៀមរាប) អាចត្រូវចំណាយ ប្រមាណ ២៥០០លានដុល្លារ ដោយក្នុង ១គីឡូម៉ែត្រ ត្រូវចំណាយ ១០លានដុល្លារ។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវចក្ខុវិស័យក៏ដូចជាផែនការដែលបានគ្រោងទុកថា បើមានផ្លូវល្បឿនលឿនខែ្សទី៣ នេះ […]
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនានេះ។ កាលបរិច្ឆេទសម្ពោធនេះ ត្រូវបានបញ្ជាក់ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា៥២.៩៨៣គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ។ ផ្លូវថ្មីនេះ បានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដោយត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លារអាមេរិកពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះមានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះមានផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១ គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឲ្យមានការសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅ ដល់ឃុំថ្មគរ […]
អានបន្ថែមCupix បន្ថែម CupixWorks ទៅក្នុង Bentley ដំណើរការដោយកម្មវិធី iTwin
ដំណោះស្រាយសំណង់ឌីជីថលតែមួយគត់ដែលអាចឱ្យគ្រប់ដំណាក់កាលនៅក្នុងវដ្តជីវិតដែលបានសាងសង់រួច ក្រុមហ៊ុន Cupix បានប្រកាសនៅថ្ងៃនេះអំពីការបន្ថែមផលិតផលឈានមុខគេគឺ CupixWorks ទៅ Bentley Systems ដែលដំណើរការដោយកម្មវិធី iTwin។ Cupix™ ដែលជាវេទិកាឌីជីថលភ្លោះ ជាសកលដែលផ្តល់នូវការមើលឃើញ និងការវិភាគសម្រាប់ម្ចាស់ និងអ្នកសាងសង់ទូទាំងវដ្តជីវិតដែលបានបង្កើតគម្រោងទាំងមូល. កម្មវិធី CupixWorks គឺជាវេទិកាភ្លោះឌីជីថល 3D ទំនើបបំផុត ដែលអនុញ្ញាតឱ្យធ្វើការសម្រេចចិត្ត និងការសហការគ្នាឆ្លងកាត់គ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់គម្រោងសំណង់អគារ។ ទាំងអ្នកគ្រប់គ្រងគម្រោង អ្នកម៉ៅការទូទៅ ស្ថាបត្យករ និងម្ចាស់ អាចមើលពីចម្ងាយ តាមដាន និងគ្រប់គ្រងវឌ្ឍនភាពនៅនឹងកន្លែង តាមរយៈបរិបទ 3D និងការរុករក 3D ដូចជីវិតពិត ដោយភាពរស់រវើក។ តាមរយៈការប្រើប្រាស់ Bentley iTwin Platform កម្មវិធី CupixWorks អាចធ្វើសមកាលកម្ម (synchronization) និងមើលឃើញទិន្នន័យដោយចាប់យករូបភាព 3D, កម្រិត 360° — រួមជាមួយនឹងម៉ូដែល BIM បូកនឹងទិន្នន័យផ្ទាល់ខ្លួន — ហើយផ្អែកតាមភូមិសាស្ត្រដើម្បីដាក់រូបភាពនៅក្នុងទីតាំងជាក់ស្តែងទៅក្នុងការដ្ឋានសាងសង់ពិតៗ។ លោក Simon […]
អានបន្ថែមអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាតម្លៃជិត ៥លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាថ្មីចំនួន ២ខ្នង លើផ្ទៃដីជាង២ហិកតា តម្លៃជាង ៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារថ្មីទាំងនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ អគារថ្មីទាំង២នេះ រួមមាន អគារទី១ មានឈ្មោះថា «អគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌» និងអគារទី២ មាន ឈ្មោះថា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា»។ អគារទី១ នេះ មានទំហំ ៦០ម x ៣០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡាសរុបចំនួន ៤,៩៤៦ ម៉ែត្រក្រឡា មានមុខងារប្រើប្រាស់ជាទីតាំងរដ្ឋបាលរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងយន្តការមួយចំនួនក្នុងវិស័យយុត្តិធម៌ ជាអាទិ៍ ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌, ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។ ចំណែកឯអគារទី២ មានទំហំ ៥២ម x ៤០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡាសរុបចំនួន ៥,៧១៦ម៉ែត្រក្រឡា និងមានមុខងារប្រើប្រាស់ជាទីកន្លែងបណ្តុះ បណ្តាលរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តា លវិជ្ជាជីវៈមេធាវី របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការសាងសង់អគារទាំង […]
អានបន្ថែមក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាបថ្មី ប្តេជ្ញាភ្ជាប់ជើងហោះហើរត្រង់ពីចិន ដើម្បីជំរុញវិស័យទេសចរណ៍
ក្រុមហ៊ុន Yunnan Investment Holding Group ដែលជាក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បានសន្យាចំពោះភាគីកម្ពុជាថា នឹងជំរុញភា្ជប់ការហោះហើរត្រង់រវាងកម្ពុជា-ចិន ពិសេសពីទីក្រុង និងខេត្តសំខាន់ៗនៅប្រទេសចិនមកកាន់ខេត្តសៀមរាប ដើម្បីជំរុញវិស័យទេចរណ៍ក្នុងខេត្តនេះឱ្យរិតតែមានភាពរីកចម្រើននៅពេលអាកាសយានដ្ឋានអន្តរជាតិថ្មីបើកដំណើរការផ្លូវការ។ បើតាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រុមហ៊ុន Yunnan Investment Holding Group កាលពីថ្ងៃទី០២ ខែមិថុនា បានឱ្យដឹងថា ការជំរុញនេះ គឺ ដើម្បីរួមចំណែកជំរុញលំហូរទេសចរអន្តរជាតិចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើង។ លោក ឈួយ លូជុន (Qiu Lujun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានបញ្ជាក់ថា មកដល់ពេលនេះ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបសម្រេចបានស្ទើរតែរួចរាល់ទាំងស្រុងហើយ និងបានធ្វើការសាកល្បងហោះហើរបានដោយជោគជ័យ ហើយក៏គ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម) បន្ថែមពីនេះ លោកបានសន្យាថា នឹងជួយជំរុញការហោះហើរត្រង់រវាងកម្ពុជា-ចិន ដោយបង្កើតការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងមួយចំនួននៅខេត្តយូណាន ពិសេសទីក្រុងស៊ីបសងផាន់ណា (Xishuangbanna/Sipsongpanna) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលនេះជាឱកាសបង្កើនការទាក់ទាញភ្ញៀវទេសចរពីទីនោះមកកាន់ប្រទេសកម្ពុជា។ ដោយឡែក ភាគីកម្ពុជាវិញ បានស្នើដល់ក្រុមហ៊ុនជួយបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញទេសចរនៅខេត្តសៀមរាប ខណៈខេត្តមានតំបន់ប៉ូលអភិវឌ្ឍន៍ធំៗចំនួន ០៦ រួមមានតំបន់បេតិកភណ្ឌអង្គរនិងតំបន់ជុំវិញ […]
អានបន្ថែមសម្តេចតេជោមានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាប្រទេសចំណូលធម្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ តាមគោលដៅដែលបានដាក់ចេញ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅចំណុចដែលអាចចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ និងកំពុងដើរឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។ សម្តេចតេជោ បន្តថា យោងតាមការព្យាករសេដ្ឋកិច្ច កម្ពុជា អាចសម្រេចបានគោលដៅ នៃប្រទេសមានចំណូលធម្យមកម្រិតខ្ពស់ បើទោះបីជាជំងឺរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិប្រែប្រួលអាកាសធាតុក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើទោះបីជាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនិយោបាយ ខ្ញុំមានជំនឿថា កម្ពុជានឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ហើយយើងនឹងដើរដល់គោលដៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដូចអ្វីដែលបានដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ដោយសារកំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះ ផ្តល់ឪកាសឱ្យយើងឈានដល់គោលដៅ”។ សួមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ បើតាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោក ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤.២៥៦ ទៅដល់ […]
អានបន្ថែមស្ពាន និងផ្លូវបេតុងថ្មី តម្លៃជាង១លានដុល្លារ នៅស្ទឹងព្រែកត្នោត សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាទើបបើកសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងថ្មី១ខ្សែ និងផ្លូវបេតុង១ខ្សែ តម្លៃជាង១លានដុល្លារ សម្រាប់ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត។ ស្ពាន និងផ្លូវថ្មីទាំងពីរខ្សែនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ ស្ពានបេតុងថ្មី ១ខ្សែនេះ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង ១ខ្សែទៀត (ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត) ដែលមានទីតាំងស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ស្ពាន និងផ្លូវបេតុងទាំងនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដោយបានចំណាយថវិការសាងសង់អស់ ១លាន ៩ម៉ឺនដុល្លារ ក្រោមជំនួយរបស់ក្រុមហ៊ុនរិទ្ធីសិដ្ឋ ដេវែឡូបមឹន។ នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាវិស័យអាទិភាពមួយក្នុងបណ្តាវិស័យអាទិភាពដ៏ទៃទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានខិតខំស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើនខ្វាត់ខ្វែងដូចសរសៃឈាមនៅពាសពេញផ្ទៃប្រទេស […]
អានបន្ថែមក្រុមហ៊ុនកូរ៉េមួយកំពុងសិក្សាសាងសង់ចំណតឡានលើដី ៥ហិកតា នៅក្រុងព្រះសីហនុ
ក្រុមហ៊ុនកូរ៉េមួយ កំពុងសិក្សា ដើម្បីវិនិយោគលើការសាងសង់ចំណតរថយន្តលើផ្ទៃដី ៥ហិកតា នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ នេះបើតាមការលើកឡើងរបស់លោក តូច សុថារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានគតិយុត្តិ និងស្វែងរកធាតុចូលក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្តនៅក្នុងក្រុងព្រះសីហនុ លោកអគ្គនាយករង បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីគិតគូររៀបចំឱ្យមានស្ថានីយ៍ចំណតរថយន្តនៅតាមបណ្ដាខេត្ត រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា ខេត្តព្រះសីហនុបានកសាងផ្លូវទាំង ៣៧ខ្សែ និងកំពុងរៀបចំជាទីក្រុងឆ្លាតវៃ នោះខេត្តទាមទារឲ្យមានចំណតរថយន្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការចតពាសវាលពាសកាលបង្កឱ្យបាត់សណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាដើម។ លោកបានបន្ថែមថា ហេតុនេះហើយ រដ្ឋបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកដំបូងនេះ ដើម្បីរកធាតុចូលក្នុងការរៀបចំធ្វើស្ថានីយ៍ចំណត ដោយមានការចូលរួមពីវិស័យឯកជននានាដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាសាលានេះ ទទួលបានជោគជ័យក្នុងការរៀបចំចំណតរថយន្តនៅខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យផងដែរ។ ទន្ទឹមនឹងនេះ លោកអគ្គនាយករង បានបង្ហើបឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមដីប្រមាណ ៥ហិកតា ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំចំណតយានយន្ត ដោយមានក្រុមហ៊ុនមកពីប្រទេសកូរ៉េមួយកំពុងសិក្សា។ ក្រោយពីក្រុមហ៊ុនសិក្សារួចរាល់ នឹងដាក់ជូនថ្នាក់ដឹកនាំខេត្តវាយតម្លៃ ដើម្បីឈានទៅធ្វើការវិនិយោគតាមផែនការមេដែលព្រមព្រៀងរវាងវិស័យឯកជន និងរដ្ឋក្នុងពេលខាងមុខនេះ។
អានបន្ថែម