ក្រុមហ៊ុនចិនដ៏ធំ១ទទួលបានសិទ្ធិគូសប្លង់ និងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ

ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ Beijing Urban Construction Group Co.,Ltd (BUCG) ទទួលបានសិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគូសគំនូរប្លង់ និងសាងសង់ស្ថានីយ៍បូមដោយយកប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់រវាងក្រសួង រវាងក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវានុវត្តន៍  ជាមួយក្រុមហ៊ុន BUCG កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ បានបង្ហាញពីមូលហេតុដែលជ្រើសរើសក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយនេះ ដោយសារភាពល្បីល្បាញ  និងមានកេរ្តិ៍ឈ្មោះ  ក្នុងការសាងសង់សំណង់ធំៗ នៅក្នុងស្រុក  និងក្រៅស្រុក  ដូចជា៖ អាកាសយានដ្ឋាន ពហុកីឡដ្ឋានជាតិ ផ្លូវល្បឿនលឿន អាងប្រព្រឹត្តកម្មទឹកស្អាត និងស្ថានីយ៍ចម្រោះទឹកកខ្វក់។ ម្យ៉ាងវិញទៀត គម្រោងសាងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គនេះ ត្រូវប្រើដើមទុនច្រើន  និងបច្ចេកទេសខ្ពស់  គឺត្រូវយកប្រភពទឹកដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ  និងសាងសង់អាងប្រព្រឹ​ត្ត​​​កម្មទឹកស្អាតជាច្រើនកន្លែង  ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ចាប់ពីភាគខាងកើតដងទន្លេមេគង្គ  រហូតដល់ព្រំដែនវៀតណាម ឲ្យរួចចាកផុតពីគ្រោះថ្នាក់នៃឥទ្ធិពលជាតិពុលគីមី។ គួរបញ្ជាក់ថា ក្នុងការគម្រោងនេះ ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engin​e​e​r​i​n​g […]

អាន​បន្ថែម

ស្ពានខ្ពស់បំផុតនៅវៀតណាម តម្លៃជាង ៨២លានដុល្លារ គ្រោងសម្ពោធឱ្យប្រើប្រាស់ចុងខែ៦នេះ

ប្រទេសវៀតណាមចំណាយទុនជាង ៨២លានដុល្លារ ដើម្បីសាងសង់ស្ពានដែកខ្ពស់បំផុតមានកម្ពស់រហូតដល់ ៨៧ម៉ែត្រពីផ្ទៃទឹក គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ។ ស្ពាននេះមានឈ្មោះថា Phat Tich មានទីតាំងស្ថិតនៅក្នុងខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានសាងសង់ឆ្លងកាត់ទន្លេដួង Duong ដែលជា ទន្លេក្រហមហូរចេញពីប្រទេសចិនឆ្លងកាត់ភាគខាងជើងប្រទេសវៀតណាមទៅកាន់ឈូងសមុទ្រ Tonkin ។ ​ស្ពានដែកខ្ពស់​នេះ​ត្រូវបានសាងសង់ឡើង​ក្នុង​ឆ្នាំ ២០១៨ ខណៈបច្ចុប្បន្នគម្រោង​នេះ​​សម្រេច​បានប្រមាណ ៩០%ហើយ​ គ្រោងនឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុង​ខែ​មិថុនា ឆ្នា២០២៣នេះ។ ស្ពាន​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១,៩២៧ ពាន់​ពាន់​លាន​ដុង (ឬប្រមាណ៨២,៦ លាន​ដុល្លារ)។ តួ​ស្ពាន​ត្រូវ​បាន​សាង​សង់​ពី​បេតុង​ មានប្រវែងសរុប ១,៥ គីឡូម៉ែត្រ រួមទាំងផ្លូវចូល និងមានទទឹងប្រវែង ២២,៥ ម៉ែត្រ។ ស្ពាននេះមានបួនគន្លងសម្រាប់យានជំនិះ និងផ្លូវដើរសម្រាប់អ្នកថ្មើរជើងទាំងសងខាងផងដែរ។ នៅពេលសាងសង់រួចរាល់ ស្ពាននេះនឹងជំរុញការតភ្ជាប់នៅតំបន់ដីសណ្ដទន្លេក្រហម ដែលជាចំណុចសំខាន់របស់រដ្ឋធានីហាណូយ ក៏ដូចជាទីក្រុងកំពង់ផែធំ Hai Phong និងខេត្ត Quang Ninh។ មជ្ឈមណ្ឌលទាំងនេះនឹងតភ្ជាប់ជាមួយខេត្តភាគឦសានដូចជា Bac Giang, Thai Nguyen និង Hai […]

អាន​បន្ថែម

ចិន​ផ្អាកគម្រោងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរនៅ​សមុទ្រ​ចិន​ខាង​ត្បូងភ្លាមៗ ដោយសារ…

រដ្ឋាភិបាលចិនប្រកាសផ្អាកគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកនៅសមុទ្រចិនខាងត្បូង ដោយសារការភ័យខ្លាចផ្នែកសន្តិសុខ នេះបើយោងតាមសារព័ត៌មាន South China Morning Post កាលពីថ្មីៗនេះ។ ជាក់ស្ដែង ចិនបានសិក្សាគម្រោងនេះអស់រយៈពេលជាង ១០ឆ្នាំ មកហើយ ហើយក៏បានបង្កើតបច្ចេកវិទ្យាដែលធ្វើឱ្យរ៉េអាក់ទ័រនុយក្លេអែរនេះ មានសុវត្ថិភាពបំផុត ពោលគឺមានសុវត្ថិភាពជាងការសាងសង់លើគោកទៅទៀត។ ប៉ុន្តែ គម្រោងនេះត្រូវបានផ្អាកយ៉ាងតក់ក្រហល់ ដោយសារតែចិនព្រួយបារម្ភពីការវាយប្រហារលើរ៉េអាក់ទ័រដ៏ធំមួយនេះ ពីប្រទេសដែលជាគូសត្រូវ ដូចជាអាមេរិកជាដើម។ វិស្វករជាន់ខ្ពស់លោក Wang Donghui មកពីមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរនៅឈូងសមុទ្រ  បានឱ្យដឹងកាលពីថ្ងៃទី២៥ ឧសភា ថាវត្តមានរបស់អាក់ទ័រនុយក្លេអ៊ែរក៏អាចបង្កើនភាពតានតឹងរវាងប្រទេសនៅសមុទ្រចិនខាងត្បូង និងបង្កើនហានិភ័យធំធេងបើមានការវាយប្រហារណាមួយកើតឡើង។ «ការដាក់រោងចក្រថាមពលនៅលើទឹក គឺងាយនឹងរងការវាយប្រហារ ទាំងក្រោមទឹក លើទឹក និងពីលើអាកាស ដូច្នេះយើងត្រូវការប្រព័ន្ធសន្តិសុខដ៏រឹងមាំមួយ មុននឹងសម្រេចចិត្តសាងសង់» លោក Wang បានឱ្យដឹងយ៉ាងដូច្នេះ។ ​ឧទាហរណ៍ នាវាមុជទឹករបស់សត្រូវអាចព្យាយាមបំផ្លាញរោងចក្រដោយដាក់គ្រឿងផ្ទុះពីក្រោមបន្ទប់រ៉េអាក់ទ័រ។ យានជំនិះគ្មានមនុស្សបើកក៏អាចហោះហើរពីលើរោងចក្រ ហើយទម្លាក់គ្រាប់បែក ឬមីស៊ីល បានដោយងាយ។ ជាក់ស្ដែង ការទម្លាក់គ្រាប់បែកលើបំពង់បង្ហូរ Nord Stream របស់រុស្ស៊ីកាលពីថ្មីៗនេះ  ក៏ធ្វើឱ្យរដ្ឋាភិបាលចិនព្រួយបារម្ភផងដែរ។ អ្នកស្រាវជ្រាវដែលសុំមិនបញ្ចេញឈ្មោះម្នាក់ថា សហរដ្ឋអាមេរិកនៅពីក្រោយរឿងនេះ ដូច្នេះចិនផ្អាកគម្រោងរោងចក្រនុយក្លេអែរនេះ ក៏ដោយសារតែខ្លាចអាមេរិកវាយប្រហារដែរ ព្រោះបើវាយប្រហារមែន […]

អាន​បន្ថែម

រយៈពេល៥ខែដំបូង ២០២៣ កម្ពុជាទទួលបានរោងចក្រថ្មីចុះបញ្ជីជិត ៦០រោងចក្រ

គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រឧស្សាហកម្មថ្មីបានចំនួន ៥៨រោងចក្រ ដែលធ្វើឱ្យរោងចក្រឧស្សាហកម្មកំពុងដំណើរការនៅកម្ពុជាសរុបឡើងដល់ ១.៩៩៩រោងចក្រ។​ ឯកឧត្តម ហេង​ សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានឱ្យដឹងថា បរិមាណផលិតផលសរុប នៃរោងចក្រឧស្សាហកម្ម មានតម្លៃសរុប ជាង៣,៣ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ហើយបរិមាណផលិតផលនេះ មានភាពប្រហាក់ប្រហែលគ្នា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។​ បើតាមឯកឧត្តម អ្នកនាំពាក្យ ក៏មានរោងចក្រសហគ្រាស បានបិទទ្វារ និងផ្អាកដំណើរការផងដែរ ក្នុងរយៈពេលដើមឆ្នាំនេះ។​ ទោះយ៉ាងណា ឯកឧត្តម ហេង​ សុខគង់ មិនបានបញ្ជាក់ពីទំហំវិនិយោគសរុបនៃរោងចក្រកំពុងដំណើរការទាំងនេះឡើយ។ យោងតាមរបាយការណ៍ក្រសួង កម្ពុជា មានរោងចក្រសរុប ១.៩៦៨ កាលពីចុងឆ្នាំ២០២២កន្លងទៅ មានទុនវិនិយោគសរុប ១៦ពាន់លានដុល្លារ។ គួររម្លឹកថា កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន  ១.៣២៦រោងចក្រ គិតត្រឹមខែមេសា ២០២៣។ […]

អាន​បន្ថែម

នាវាចូលកំពង់ផែកម្ពុជាទាំងអស់ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិចថ្មីនេះ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យនាវាដែលចូលកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗទៀត ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ បើតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាផ្លូវការ ដើម្បីសម្របសម្រួលបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញា​ត​ឱ្យនាវាចូលកំពង់ផែ និងការធ្វើបែបបទនាវាជាទម្រង់អេឡិចត្រូនិច។ អនុក្រឹត្យនេះ បានកំណត់ឱ្យដឹងថា នៅពេលនាវាចូលកំពង់ផែ ម្ចាស់នាវា ឬភ្នាក់ងារ​នាវា ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ អំពីការមកដល់របស់នាវា ឬ មុននាវាចូលដល់កន្លែងបោះយុថ្កា រយៈពេល ៧២ម៉ោង ឬ ៤៨ម៉ោង ឬ២៤ម៉ោង។ បន្ថែមពីនេះ អនុក្រឹត្យនេះ បានកំណត់ឱ្យម្ចាស់នាវា ឬភ្នាក់ងារនាវា ត្រូវបំពេញពាក្យស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ ដោយត្រូវបង់កម្រៃសេវាសាធារណៈ ហើយត្រូវធ្វើឡើងឱ្យបានមុន ២៤ម៉ោង មុនពេលនាវាចូលមកដល់កំពង់ផែ។ ដោយឡែក មុននឹងនាវាចេញ ឬភ្នាក់ងារនាវា ក៏ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែអំពីការស្នើសុំនាវាចេញពីកំពង់ផែ ក្នុងរយៈពេលយ៉ាងតិច ១២ម៉ោងផងដែរ។ គួរបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ដែលជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ […]

អាន​បន្ថែម

ក្រុមហ៊ុនដ៏ធំ១មកពីក្វាងចូវប្រទេសចិន ចង់វិនិយោគផលិតសំបកកង់រថយន្តនៅកម្ពុជា

ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED ជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់អារម្មណ៍ចង់មកវិនិយោគផលិតសំបកកង់យានយន្តនៅកម្ពុជា។ នេះបើតាមជំនួបឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ និងប្រតិភូក្រុមហ៊ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដម ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ដោយឡែក ភាគីក្រុមហ៊ុន Wanli Tire Corporation Limited បានឱ្យដឹងដែរថា​ កម្ពុជាគឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញបំផុត សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនលោក។ ទន្ទឹមនឹងនេះ ជាមួយនឹងគោលបំណងនៃការវិនិយោគខាងលើ នឹងចូលរួមចំណែកជំរុញទ្វេរឡើងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅផងដែរ។ គួររម្លឹករថា ​បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ _ទី១មានទីតំាងនៅក្រុងបាវិត ខេត្តស្វាយរៀង (អានបន្ថែម)  _ទី២ មានទីតាំងនៅក្រុងព្រះសីហនុ […]

អាន​បន្ថែម

រោងចក្រគ្រឿងសង្ហារឹម អគ្គិសនី និងការិយាល័យតម្លៃ២៣,២លានដុល្លារ នឹងបង្កើតនៅស្វាយរៀង និង ព្រះសីហនុ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ២៣,២លានដុល្លារ នៅខេត្តស្វារៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី30 ឧសភា ២០២៣។ គម្រោងទាំង៣នេះ រួមមានដូចខាងក្រោម៖ ១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្រោមទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារ។ ២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្រោមទុនវិនិយោគប្រមាណ ៨លានដុល្លារ។ ៣- “GUANGBO (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន […]

អាន​បន្ថែម

IFC ចាប់ផ្តើមសិក្សាគម្រោងបង្កើតមណ្ឌលភស្តុភារកម្មដ៏ធំ១នៅក្រុងព្រះសីហនុ ដែលនឹងក្លាយជា…

គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមសិក្សាហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ។ បើតាមកិច្ចប្រជុំដំបូងនៃគម្រោងនេះកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានសិក្សាឡើងដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation) នៃធនាគារពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងមួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីអំឡុងខែមេសាកន្លងទៅ។ បន្ថែមពីនេះ កិច្ចប្រជុំនេះ បានពិភាក្សាលើចំណុចសំខាន់ៗចំនួន ៦រួមមាន៖ (១) ការណែនាំអំពីសមាសភាពក្រុមការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (២) ការបញ្ជាក់លើគោលបំណងរបស់រាជរដ្ឋាភិបាលលើគម្រោងការងារនេះ និងអាទិភាព (៣) កិច្ចពិភាក្សាអំពី ការស្វែងរកគន្លឹះនៃរបាយការណ៍សម្រាប់ករណីអាជីវកម្ម ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (ហៅកាត់ថា PPP) បញ្ហា ឬ ហានិភ័យ ដែលអាចនឹងប៉ះពាល់ដល់គម្រោង (៤)បទបង្ហាញអំពី វិធីសាស្រ្តក្នុងការអនុវត្តការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៥) ការលើកសំណើអំពីវិធីសាស្ត្រក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៦) បទបង្ហាញអំពីការកំណត់កាលបរិច្ឆេទ ដែលគ្រោងនឹងផ្តល់ជូននូវលទ្ធផលនៃការសិក្សា និងកិច្ចការជំហានបន្ទាប់។ […]

អាន​បន្ថែម

កូរ៉េ ចង់ពង្រឹងកិច្ចសហការជាដៃគូរអភិវឌ្ឍវិស័យភស្តុភារកម្មជាមួយកម្ពុជាឱ្យរិតតែខ្លាំង

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីបំណងយ៉ាងមុតមំា ដោយចង់ពង្រីកកិច្ចសហការវិនិយោគលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការជំរុញ និងទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម PARK បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ខណៈលោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តម PARK បន្តថា នៅក្នុងអាណត្តិនេះ លោកប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រីកទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។ ហើយឯកឧត្តមរដ្ឋមុន្រ្តី ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងដ៏ជាក់លាក់មួយនេះផងដែរ។

អាន​បន្ថែម

កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែន(កម្ពុជា-វៀតណាម) ត្រង់ចំនុចត្រពាំងស្រែ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK) រួមជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) កំពុងសិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ។ គម្រោងសិក្សានេះ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។ បើតាមសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ផែនការនេះ ស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពដំបូងនៅឡើយ ដែលបានដាក់ចេញនូវការសិក្សាសំខាន់ៗដូចជា៖  (១) ប្រព័ន្ធភស្តុភារកម្ម (២) ស្ថាបត្យកម្មរចនាបថអគារ (៣) រំហូរចរាចរណ៍ទំនិញ និងមនុស្ស (៤) ការគិតគូរពីបរិស្ថាន (៥) ការវិភាគសេដ្ឋកិច្ច និង (៦) ការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ (ព្រំដែនកម្ពុជា-វៀតណាម)។ ក្រៅពីអភិវឌ្ឍច្រកព្រំដែនអន្តរជាតិនេះ កម្ពុជា និងវៀតណាម ក៏ធ្លាប់បានជួបពិភាក្សាលើការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុន​មីង​ (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃផងដែរ។ (អានបន្ថែម)

អាន​បន្ថែម