ព័ត៌មានសំណង់
រដ្ឋនឹងយកស្ពានដែកពីឬស្សីកែវ ដើម្បីសង់សម្រួលចរាចរណ៍បណ្តោះអាសន្ននៅចាក់អង្រែ និងព្រែកប្រា
រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានដែកបណ្តោះអាសន្នមួយ តភ្ជាប់រវាងចាក់អង្រែ និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល កំពុងស្នើសុំកម្ចីពីប្រទេសចិន សម្រាប់សាងសង់ស្ពានថ្មី សម្រាប់ឆ្លងកាត់ទន្លេបាសាក់នេះ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរុះរើស្ពានដែក ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្ន នៅទន្លេបាសាក់នាពេលខាងមុខឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងពិធីសម្ភោធស្ពានឬស្សីកែវ និងស្ពានអាកាសឬស្សីកែវ នៅថ្ងៃទីល៣១ ខែឧសភា។ សម្តេចតេជោ បញ្ជាក់ថា នៅរាជធានីភ្នំពេញ ត្រូវការស្ពាន៣បន្ថែមទៀត រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។ ប្រមុខរាជរដ្ឋាភិបាល បន្តថា ក្នុងចំណោមស្ពានទាំងបីនេះ មានស្ពានចំនួនពីរ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចចាប់ផ្តើមសាងសង់នាពេលឆាប់ខាងមុខ។ ចំណែកស្ពាន ឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ កំពុងស្ថិតក្នុងការចរចាស្នើកម្ចីសម្បទានពីប្រទេសចិន។
អានបន្ថែមក្រុមហ៊ុនសឹង្ហបុរី និង CAIC រួមគ្នាវិនិយោគសេវាជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និង ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសឹង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការដើម្បីបណ្តាក់ទុនរួមគ្នាលើ line maintenance ដែលជាសេវាកម្មជួសជុលយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។ កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC និងលោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC នៅថ្ងៃទី ៣០ ខែឧសភា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបំពេញបន្ថែមទៅលើបណ្តាញស្ថានីយ៍ Line Maintenance អន្តរជាតិ (LMI) ដែលមានស្រាប់របស់ SIAEC។ ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តការពីគ្រប់បណ្តាញ LMI របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះរំពឹងថានឹងក្លាយទៅជាស្ថានីយ៍ ថែទាំ និងជួសជុល (MRO) យន្តហោះប្រចាំថ្នាក់តំបន់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ អ្នកឧកញ៉ាបណ្ឌិត […]
អានបន្ថែមស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ តម្លៃជាង ៤៤លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ តម្លៃជាង ៤៤លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ស្ពានបេតុងខ្សែកាប-ឆ្លងទន្លេសាបនេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដោយមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងប្រើប្រាស់ថវិកាអស់ប្រមាណ ៣៥លានដុល្លារ។ (អានបន្ថែម) ស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។ ដោយឡែក ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលមានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ស្ថិតលើបណ្ដោយ ផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ និងប្រើប្រាស់ថវិកាអស់ប្រមាណ ៩,៧លានដុល្លារ។ (អានបន្ថែម)
អានបន្ថែមត្រឹមខែឧសភា ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈផ្លូវជាតិលេខ៣៣ បានជាង ៣១%
ត្រឹមខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចការសាងសង់បានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។ នេះបើតាមដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ បើគិតត្រឹមថ្ងៃទី២៦ ឧសភានេះ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចការសាងសង់បាន ២៣,១២% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៤៤,៩៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤០,២៩គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ១៥,៤៣គ.ម។ ចំពោះគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភានេះ សម្រេចបាន ៣១,៧៣% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ […]
អានបន្ថែមគម្រោងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីក្រុងតាខ្មៅ សម្រេចបាន ៥០ភាគរយហើយ
គិតត្រឹមខែឧសភា ២០២៣នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥០ភាគរយហើយ ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។ លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសឹង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា។ លោកឧកញ៉ាលើកឡើងថា៖ “បច្ចុប្បន្ន យើងបានសម្រេចការសាងសង់បានខ្ទង់ ៥០ភាគរយ ហើយយើងកំពុងតែបន្ត និងតាមដាន ធ្វើយ៉ាងមិចឱ្យដាក់ដំណើរការនៅដើមឆ្នាំ២០២៥”។ សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២.៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមទីលានចាក់សំរាមធំ២ តម្លៃជាង ១០លានុដុល្លារ នៅកែប និងកំពត សម្ពោធឱ្យប្រើប្រាស់ហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានចាក់សំរាមថ្មីចំនួន ២ទីតាំង តម្លៃជាង ១០លានដុល្លារ ស្ថិតនៅក្នុងខេត្តកែប និងកំពត។ ទីលានចាក់សំរាមថ្មីទាំងពីរ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ទីលានចាក់សំរាមទី១ ស្ថិតនៅលើផ្ទៃដី ៨ហិកតា ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានសាងសង់ឡើងនៅខែឧសភា ឆ្នាំ២០២០ ដោយចំណាយថវិកាអស់ ៧,១លានដុល្លារ។ គម្រោងនេះ ស្ថិតក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ADB មានទឹកប្រាក់អនុវត្តគម្រោង៣០លានដុល្លារ។ (អានបន្ថែម) ដោយឡែក ទីលានចាក់សំរាមទី២ ស្ថិតលើផ្ទៃដីសរុប ១០,៣៣៨ហិកតា ក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដែលចំណាយថវិកាសាងសង់អស់ ៣.៣៧២.៥១៤ ដុល្លារ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់នៅថ្ងៃទី៣០ កញ្ញា ២០២២ កន្លងទៅនេះ។ គម្រោងទាំង២នេះ […]
អានបន្ថែមអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យតម្លៃជិត ២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ
អគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កម្ពស់៩ជាន់ មានតម្លៃជិត ២លានុដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ ឧសភា ២០២៣។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារ ក្រោមការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។ បើតាមការអោយដឹងពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោសន្តិភាព សាលសវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ គួរបញ្ជាក់ថា អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់ […]
អានបន្ថែមក្រុមហ៊ុន Cambodia Angkor Air និង Trip com រួមដៃគ្នាអភិវឌ្ឍអាកាសយានដ្ឋានឆ្លាតវៃ
ក្នុងគោលបំណងរួមដើម្បីប្រែក្លាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ Trip.com Group បានសហការជាមួយក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរអង្គរទៅជាអាកាសយានដ្ឋានដ៏ឆ្លាតវៃកម្រិតតំបន់។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នា គម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះជាយុទ្ធសាស្ត្រផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សារឌីជីថលរួមគ្នា ជាពិសេសគឺផ្តល់សេវាឌីជីថល និងការប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។ ថែមពីលើនេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Trip.com Group ក៏នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀតជាមួយអាកាសយានដ្ឋាន ក្នុងនោះមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស និងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែឧសភា ដោយលោក Yudong Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Flight Business Group និងជាអនុប្រធានក្រុមហ៊ុន Trip.com Group និងលោក David Zhan អនុប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air។ ការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញសេវាកម្មអាកាសយានដ្ឋានឌីជីថល និងការផ្តល់ជូនទេសចរណ៍របស់កម្ពុជា។ […]
អានបន្ថែមរោងចក្រថ្មី៣ តម្លៃជាង ១៥លានដុល្លារ នឹងបង្កើតឡើងនៅភ្នំពេញ កណ្តាល និងកំពង់ស្ពឺ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១៥,៤លានដុល្លារ នៅរាជធានីភ្នំពេញ កណ្តាល និងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៩ ឧសភា ២០២៣។ គម្រោងទាំង៣នេះ រួមមានដូចខាងក្រោម៖ ១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។ ២- “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។ ៣- “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង […]
អានបន្ថែមកម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត
ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ (អានបន្ថែម)
អានបន្ថែម