កម្ពុជា-ស្វីស សហការគ្នាជំរុញភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ

កម្ពុជា និងស្វីស បានបង្កើតកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយរំពឹងថានឹងមានការភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ដំណើរការនៅឆ្នាំ២០២៥។​ អនុស្សារណយោគយល់នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Francine Zimmermann អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងស៊្សូរីជ (Zurich) ប្រទេសស្វីស។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល។​ អនុស្សរណៈយោគយល់នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរនិងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចតនិងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។ បើតាមប្រភពដដែល កម្ពុជា ស្នើសុំស្វីស ជួយជម្រុញឱ្យមានការតភ្ជាប់ជើងហោះហើរ រវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការ ដើមឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ លោក វ៉ាន់ ឆារស៏ (Vann Charles) តំណាងអាកាយានដ្ឋានអន្តរជាតិតេជោ បានធ្វើបទបង្ហាញជូនភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) […]

អាន​បន្ថែម

ឆ្នាំ២០៣៣ NASA គ្រោងបញ្ជូនមនុស្សទៅនៅភពអង្គារជាលើកដំបូង ព្រោះតែ…

អ្នកជំនាញឱ្យដឹងថា NASA គួរបញ្ជូនមនុស្សទៅកាន់គន្លងភពអង្គារ ឬស្គាល់ថាភពMars ជាលើកដំ​បូងនៅឆ្នាំ ២០៣៣ ពីព្រោះពិភពលោក និងភពអង្គារ នៅទល់មុខគ្នា ដែលធ្វើឱ្យចំងាយធ្វើដំណើរខ្លី។ ការសិក្សាបានបង្ហាញថា នៅថ្ងៃទី ២៧ មិថុនា ២០៣៣ ផែនដីនឹងស្ថិតនៅត្រង់ចន្លោះភពអង្គារ និងព្រះអាទិត្យ។ ដូច្នេះ វា​ជា​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ជូន​យាន​អវកាស​ទៅ​ទីនោះ ព្រោះ​ចំងាយធ្វើ​ដំណើរគឺ​ខ្លី​ខ្លាំង។ បេសកកម្មនៅឆ្នាំ ២០៣៣  នឹងប្រើពេលត្រឹមតែ ៥៧៩ ថ្ងៃប៉ុណ្ណោះ សម្រាប់ការហោះទៅមក ដែលខ្លីណាស់ បើប្រៀបធៀបទៅនឹងបេសកកម្មធម្មតាដែលនឹងចំណាយពេលពី ៨០០  ទៅ ១០០០  ថ្ងៃ ។ លោក Matt Duggan អ្នកគ្រប់គ្រងបេសកកម្ម និងប្រតិបត្តិការនៅក្រុមហ៊ុន Boeing  បានឱ្យដឹងថា៖ «វាជាពេលវេលាដ៏ល្អបំផុតដើម្បីទៅភពអង្គារ ព្រោះហេតុការណ៍នេះ នៅកើតឡើងម្ដងទៀតទៅ ២៥  ឆ្នាំខាងមុខ បើមិនហោះនៅឆ្នាំ ២០៣៣ នោះទេ»។ យោងតាមផែនការ ការធ្វើដំណើរទៅកាន់ភពព្រះអង្គារនឹងចំណាយពេល ២០០ថ្ងៃ។ បន្ទាប់ពីទៅដល់ភពព្រះអង្គារ ក្រុមអ្នកអវកាសនឹងចំណាយពេល ៣១ ថ្ងៃនៅក្នុងគន្លងភពអង្គារ។ […]

អាន​បន្ថែម

អ្នកវិទ្យាសាស្ដ្ររកឃើញបច្ចេកវិទ្យាថ្មីច្នៃកន្ទបប្រឡាក់របស់ទារកឱ្យក្លាយជាបេតុង

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Kitakyushu នៃប្រទេសជប៉ុនរកឃើញថា កន្ទប ឬខោទឹកនោមរបស់ទារកដែលប្រើរួចអាចយកទៅកែច្នៃជាបេតុង ដោយប្រើជំនួសខ្សាច់នៅក្នុងល្បាយបាយអ សម្រាប់ធ្វើបេតុងក្នុងសំណង់ផ្សេងៗបាន។ កន្ទបទាំងនោះនឹងត្រូវសម្ងួត ហើយហាន់ជាបន្ទះៗ បន្ទាប់មកគេយកទៅផ្សំជាមួយស៊ីម៉ងត៍ ខ្សាច់ ក្រួស និងទឹក ឱ្យក្លាយជាល្បាយដែលត្រូវបានគេហៅថា ល្បាយបាយអសម្រាប់ចាក់បេតុង ក្នុងការដ្ឋានសំណង់ផ្សេងៗ ។ នៅក្នុងមន្ទីរពិសោធន៍ គេបានធ្វើគំរូពិសោធន៍ចំនួន៦ផ្សេងៗគ្នានៃកាកសំណល់កន្ទបត្រូវបានធ្វើតេស្តដើម្បីវាស់បរិមាណសម្ពាធនៃល្បាយ លទ្ធផលនីមួយៗគឺអាចទទួលយកបាន។ លទ្ធផលទាំងនោះបានបង្ហាញថា កន្ទបដែលប្រើរួចគឺអាចប្រើជំនួសខ្សាច់បាន ១០% ក្នុងល្បាយបាយអ ដើម្បីសាងសង់សសរ និងធ្នឹមផ្ទះបីជាន់។ សម្រាប់ផ្ទះត្រឹមមួយជាន់វិញ  កន្ទបអាចប្រើជំនួសដីខ្សាច់បានដល់ទៅ ២៧% ។ លើសពីនេះ បើប្រើក្នុងជញ្ជាំងបេតុងវិញ កន្ទបអាចប្រើជំនួសខ្សាច់បានដល់ទៅ ៤០% ឯណោះ។ បច្ចេកវិទ្យាថ្មីនេះ នឹងជួយកាត់បន្ថយចំណាយលើខ្សាច់ ក្នុងសំណង់នានា ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានខ្លាំង  ខណៈក៏ជួយកាត់បន្ថយកាកសំណល់កន្ទបទារកផងដែរ។

អាន​បន្ថែម

កម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ

ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ឧសភា ២០២៣។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ  ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ គួររម្លឹកទៀតថា នេះជាវេទិកាលើកទី១ហើយ ដែលបានដាក់ចេញនូវរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ លើសពីនេះ ក៏មានការរៀបចំនូវជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស […]

អាន​បន្ថែម

រដ្ឋគ្រោងបង្កើតទីលានប្រណាំងទូកខ្នាតអន្តរជាតិជាអចិន្ត្រៃយ៍មួយនៅខេត្តកំពត

អាជ្ញាធរខេត្តកំពត កំពុងសិក្សារកទីតាំង ដើម្បីរៀបចំបង្កើតទីលានប្រណាំងទូកកាយ៉ាក់ជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ នេះបើតាម ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ថ្លែងក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើតទីលានប្រណាំងទូកជាអចិន្ត្រៃយ៍ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ក្នុងគោលបំណង់ដើម្បីជំរុញវិស័យកីឡាផង និងវិស័យទេសចរណ៍ក្នុងខេត្តកំពត ឱ្យកាន់តែល្អប្រើសើរឡើងផង។ ឯកឧត្តមបន្តថា វិស័យកីឡាលើទឹក (កីឡាទូក) នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើង ហើយនឹងជួយជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក៏ដូចជាបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។ បន្ថែមពីនេះ លោក រិន ដាណេរ ជាកីឡាករអុំទូកកាយ៉ាក់ ឈ្នះជើងទី១ លើវិញ្ញាសាអុំរយៈចំងាយ ២.០០០ម៉ែត្រ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ទូកកាយ៉ាក់ បានក្លាយជាប្រភេទកីឡាលើទឹកដ៏ពេញ​និយមមួយសម្រាប់ភ្ញៀវ​ទេសចរ​ដែល​បានមកកម្សាន្តនៅក្នុងខេត្តកំពត ហើយការបង្កើតការប្រកួត​ទូកកាយ៉ាក់នេះឡើង នឹងកាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ចង់មកលេងខេត្តកំពត​កាន់តែច្រើន។

អាន​បន្ថែម

ត្រឹមខែមេសា២០២៣ កម្ពុជាមានរោងចក្រកាត់ដេរ និង… កើនដល់ជាង ១,៣២៦រោងចក្រ

គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន  ១,៣២៦រោងចក្រ ដែលមានការកើនឡើងរហូតដល់ទៅជាង ១ពាន់រោងចក្រ បើធៀបនឹងឆ្នាំ ១៩៩៧ ដែលមានត្រឹមតែ ៦៨រោងចក្រ ប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាល់ជាមួយកម្មករ-កម្មការនីរោងចក្រស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២៣។ សម្តេចតេជោមានប្រសាសន៍ថា កាលពីឆ្នាំ១៩៩៧ រោចងក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៨ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ម៉ឺននាក់។ ចំណែកទំហំនៃការនាំចេញមាន ២៧០លានដុល្លារ។ សម្តេចតេជោបន្តថា «ពេលនោះកម្មករ ៨ម៉ឺននាក់ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។» «ដោយឡែក បច្ចុប្បន្នកម្ពុជា មានរោងចក្ររហូតដល់ទៅ ១.៣២៦រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ម៉ឺននាក់» សម្តេចបន្ត។ សម្តេចតេជោ ថ្លែងទៀតថា៖ “ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលនាំឱ្យយើងមានឱកាសដើម្បីទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស មកផលិតក្នុងប្រទេសរបស់យើង ដើម្បីបម្រើដល់ការនាំចេញឱ្យរិតតែប្រសើរ។ […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្តតូយូតាគ្រោងបញ្ចប់ខែកក្កដា ខណៈរោងចក្រច្នៃរគ្រឿងអលង្ការបារាំង នឹងមកឆាប់ៗដែរ

រោងចក្រដំឡើងរថយន្តតូយូតា​របស់ប្រទេសជប៉ុន  ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នឹងសាងសង់រួចរាល់នៅខែកក្កដាខាងមុខ ខណៈរោងចក្រប្រទេសបារាំង ច្នៃគ្រឿងអលង្ការ នឹងមកបោះទីតាំងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខផងដែរ។​ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២៣នេះ។ សម្តេចបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនេះ បាន​ទាក់ទាញការវិនិយោគធំៗជាច្រើន ដែលបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគបរទេសចូលមកបណ្តាក់ទុន ផលិត និងកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។​ សម្តេចតេជោ បន្ថែមថា៖ “រោងចក្រដំឡើងរថយន្តតូយូតា អាចនឹងបញ្ចប់ការងារសាងសង់ក្នុងខែកក្កដាខាងមុខនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនផលិត និងច្នៃគ្រឿងអលង្ការមកពីប្រទេសបារាំង នឹងមកបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឆាប់ៗផងដែរ”។ គម្រោងវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តតូយ៉ូតា ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។ (អានបន្ថែម) សូមជម្រាបថា មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ […]

អាន​បន្ថែម

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅក្រុងស្ទឹងត្រែង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

​រោងចក្រប្រព្រឹត្តទឹកស្អាតនៅក្រុងស្ទឹងត្រែង ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ រោងចក្រនេះ ត្រូវបានសាងសង់នៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលមានសមត្ថភាព ១២០០០ម៉ែត្រគូបក្នុង ១ថ្ងៃ លើសមត្ថភាពផលិត ដែលតម្រូវការក្នុងក្រុងតែ ៨០០០ម៉ែត្រគូបទេក្នុង ១ថ្ងៃ។ (អានបន្ថែម) ក្រៅពីបំរើតម្រូវការក្នុងក្រុង ការផលិតទឹកស្អាតរបស់រោងចក្រនេះ បានបន្តចែកចាយទៅស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ហើយថ្ងៃខាងមុខ និងបន្តចែកចាយនៅសៀមបូកទៀត។ ថ្លែងក្នុងពិធីសម្ពោធកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣   ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រដ្ឋត្រូវការថវិកានៃការវិនិយោគប្រមាណជិត៤លានដុល្លាបន្ថែមទៀត ដើម្បីឱ្យស្រុកសៀមបូកមានទឹកស្អាតប្រើប្រាស់ ដែលនិងត្រូវចចារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង៣.២៣២ ហើយប្រជាពលរដ្ឋ ១.៧០០គ្រួសារបន្ថែមទៀត នឹងបានទឹកស្អាតប្រើប្រាស់។ គួរបញ្ជាក់ថា បច្ចុប្បន្ន សេវាផ្គត់ផ្គង់ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកមានក្រុងស្រុកចំនួន៣ មានក្រុងស្ទឹងត្រែង ស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ដោយក្នុងនោះស្ថានីយ៍បូមទឹកឆៅ មានសមត្ថភាព ១៣.៥០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមានសមត្ថភាព ១២.០០០ម៉ែត្រគូបក្នុង១ថ្ងៃ។

អាន​បន្ថែម

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការហើយ

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលបម្រើការងារក្នុងវិស័យឧស្សាហកម្ម ៤.០ ត្រូវបានដាក់ឱ្យដំណើរការហើយ។ ពិធីបើកដាក់​ដំណើរការ​មជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ គម្រោងមជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បី​ផ្តើម​​បណ្តុះបណ្តាលធនធាន​មនុស្ស​កម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORI កាលពីថ្ងៃទី២៣ ខែឧសភា បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជានៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្មនាយុគ្គសម័យឌីជីថល។ បន្ថែមពីនេះ ក្រុមហ៊ុន […]

អាន​បន្ថែម

ចិនចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា

គណៈប្រតិភូរបស់ប្រទេសចិន បានបង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ លើផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញជំនាញបច្ចេកទេសដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះតាមរយៈជំនួបពិភាក្សាការងារ ជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ ខណៈលោកបញ្ជាក់ថា សាកលវិទ្យាល័យនេះ នឹងផ្តល់ឱកាសដល់ប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវឱ្យបានកាន់តែល្អប្រសើរមួយកម្រិតទៀត។ ជាការឆ្លើយតប លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺលោកជំទាវមានការគាំទ្រយ៉ាងពេញទំហំង ចំពោះគំនិតផ្តួចផ្តើមនេះ។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានជម្រាបជូន ទៅកាន់គណៈប្រភិភូចិនត្រូវធ្វើសំណើរទៅកាន់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។ តាមរយៈជំនួបខាងលើនោះដែរ ភាគីកម្ពុជា-ចិន ក៏បានបង្ហាញការប្តេជ្ញាជំរុញកិច្ចសហការរួមគ្នា ធ្វើឱ្យគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ […]

អាន​បន្ថែម