រោងចក្រទឹកស្អាតដ៏ធំតម្លៃជាង ១៤០លានដុល្លារ នៅសៀមរាបនិងកំពង់ធំ បើកដំណើរការជាផ្លូវការហើយ

​រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅសង្កាត់ជ្រាវ ខេត្តសៀមរាប និង​រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្ត  នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមចម ប្រសិទ្ធ បានឱ្យដឹងថា ​នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុនបានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ ១៥លានដុល្លារ សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២គីឡូម៉ែត្រ។ ឯកឧត្តមបានបន្ថែមថា ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបបានកើនឡើងជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលបានកម្ចីបន្ថែមពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA)​ ក្នុ​ងទំហំទឹកប្រាក់សរុប ៧ពាន់១៦១លានយ៉េន ស្មើនឹងជាង ៥១លានដុល្លារ ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប។ ចំពោះរោងចក្រផលិតទឹកស្អាតថ្មី […]

អាន​បន្ថែម

ជប៉ុនផ្តល់កម្ចីជាង ៥០លានដុល្លារ បន្ថែមទៀត ដើម្បីស្ថាបនាផ្លូវជាតិលេខ៥ (កំណាត់ព្រែកក្ដាម-ធ្លាម្អម)

​រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងលើកកម្រិតកម្ពស់គុណភាពផ្លូវជាតិលេខ៥ ត្រង់កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី៤»។ កម្ចីនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនានា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានបើកដាក់ឱ្យធ្វើចរាចរ​ណ៍​ទាំងសងខាងហើយ កាលពីអំឡុងខែមករា ដែលបានចំណាយថវិកាប្រមាណជាង ២៦០លានដុល្លារអាមេរិករួចមកហើយ។ (អានបន្ថែម) ក្រៅពីកម្ចីសម្រាប់ធ្វើផ្លូវជាតិខាងលើ ជប៉ុនក៏បានផ្តល់ជំនួយទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន  (ប្រមាណ ២,៦៧ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ផងដែរ។

អាន​បន្ថែម

អគារថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតម្លៃ ១២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​​​​​​​​ កម្ពស់ ៤ជាន់ មានតម្លៃ ១២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដី ០៤ហិកតា ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលក្នុងនោះដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។ ក្នុងដំណើរការសាងសង់ជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២២ ដោយក្រុមហ៊ុន PT &C Engineering Co.LTD ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលផ្ទាល់ចំនួន ១២លានដុល្លារ ។ អគារ «ខ» នេះ មានទំហំសរុបចំនួន […]

អាន​បន្ថែម

ចិន និងអាល្លឺម៉ង់ គ្រោងវិនិយោគ ៥០លានដុល្លារ បង្កើតរោងចក្រ ០៦នៅកំពង់ស្ពឺ

​ក្រុមហ៊ុនយូម៉ាក មកពីប្រទេសអាល្លឺម៉ង់ និងចិន នឹងមកវិនិយោគ ៥០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួ​ន​​ ០៦ នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការការឱ្យដឹងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ តំណាងរបស់ក្រុមហ៊ុនយូម៉ាក បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុននឹងនាំរោងចក្រចំនួន៦ (ផលិតកាបូប ស៊ីលីកូន គ្រឿងកែសម្ផស្ស ក្រដាសវេចខ្ចប់ និង របស់របរប្រើប្រាស់របស់សត្វសុនខ) មកវិនិយោគលើទឹកដីខេត្តកំពង់ស្ពឺនាពេលដ៏ខ្លីខាងមុខនេះ​។ បន្ថែមពីនេះ ការវិនិយោគនេះ នឹងអាចផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនីចាប់ពី ៦ពាន់ ទៅ១ម៉ឺន កន្លែង។

អាន​បន្ថែម

ច្បាប់ថ្មីស្តីពីសារពើពន្ធសំដៅអនុគ្រោះការវិនិយោគ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ

​សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលសំដៅដល់ការ អនុគ្រោះនៃបរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះ ត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ បន្ថែមពីនេះ ច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងមាន ២០ជំពូក និង២៥៥មាត្រា ដើម្បីផ្តល់ភាពងាយស្រួលកែលម្អបំពេញចន្លោះខ្វះខាត និងធានាសង្គតភាពជាមួយច្បាប់ និងបទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារពើពន្ធ ធានានូវការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម។ ទន្ទឹមនឹងនេះ ក្នុងថ្ងៃជាមួយគ្នានេះដែរ ព្រះមហាក្សត្របានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលមាន ១៥ជំពូក និង ៨៧មាត្រាផងដែរ។ ច្បាប់ថ្មីនេះ បានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារ និងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើកិច្ចលទ្ធកម្ម ជូនស្ថាប័នអនុវត្ត ការពង្រឹង និងកែលម្អយន្តការនៃការទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ាលទ្ធកម្មឱ្យឯករាជ្យ និងការបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។

អាន​បន្ថែម

CDC គ្រោងដាក់ឱ្យប្រើប្រាស់ចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស នាពេលខាងមុខ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ។​ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់CDC។​ ការវិនិយោគនៅតំបន់សេដ្ឋកិច្ច សុទ្ធសឹងជាវិនិយោគលើវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សូឡា និងកង់ជាដើម គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយមិនចង់ពឹងផ្អែកតែលើវិស័យស្បែកជើង និងសំលៀកបំពាក់ទាំងស្រុងពេក។ ​នេះបើតាម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» នៅថ្ងៃទី ១៩ ខែឧសភា ឯកឧត្តម ជា វុទ្ធី លើកឡើងថា ច្បាប់នេះ នឹងចូលរួមពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែសម្បូរបែប ការជំរុញការតភ្ជាប់ និងការបង្កើតកម្រងឧស្សាហកម្មជាដើម។​ ឯកឧត្តមបន្តថា បច្ចុប្បន្ន ការវិនិយោគនៅកម្ពុជា ពិសេសគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពុងពង្រីក និងធ្វើពិពិធកម្មទៅលើវិស័យផ្សេងៗជាច្រើនទៀត ដូចជាវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ផលិតកម្មកង់រថយន្តគ្រប់ប្រភេទ គ្រឿងសង្ហារឹម សូឡា កង់ សម្ភារតាំងលម្អបុណ្យណូអែល និងផលិតផលផ្សេងៗទៀត សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។​ ឯកឧត្តមថ្លែងទៀតថា៖ “វិស័យទាំងនេះ កំពុងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានកំណើនប្រកបដោយចីរភាព និងភាពធន់នឹងវិបត្តិ ដោយមិនពឹងផ្អែកតែលើវិស័យកាត់ដេរ […]

អាន​បន្ថែម

៤ខែដំបូង-២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគពីបរទេស ៦៥គម្រោង មានទុនជិត ៦០០លានដុល្លារ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីរបរទេសចំនួន ៦៥គម្រោង មានទុនវិនិយោគសរុប ៥៨៨លានដុល្លារ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣។​ ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មានច្រើនជាងគេ គឺរហូតដល់ ៧៣,៥ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​​។ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» នៅថ្ងៃទី ១៩ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​លើកឡើងថា ការវិនិយោគ​ផ្ទា​ល់ពី​ប្រទេស​ចិន​មាន​ទំហំ​ធំជាងគេ និង​តែងតែ​ឈរ​នៅ​លំដាប់​ទី​១ នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ស្ទើរ​គ្រប់​ឆ្នាំ​។​ ឯកឧត្តម ជា វុទ្ធី លើកឡើងថា ៖ “តួលេខ​នេះ​បង្ហាញ​ច្បាស់​ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ពិសេស​ពី​ប្រទេស​ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា “។ ឯកឧត្តមបន្តថា លំហូរវិនិយោគផ្ទាល់ពីប្រទេសចិន បានបង្ហាញពីទំនុកចិត្តខ្លាំងរបស់វិនិយោគិនចិនមកលើកម្ពុជា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ និងបរិយាកាសវិនិយោគនៅកម្ពុជាដែលមានលក្ខណៈកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។ ​​ក្នុង​ឆ្នាំ​ ២០២២ កន្លងមក CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប ១៨៦​ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៤​ពាន់​លាន​ដុល្លារ […]

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នៅសៀមរាប សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

​គម្រោងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ  តម្លៃជាង ១,៨លានដុល្លារ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ គម្រោងនេះ បានសាងសង់ឡើងលើផ្ទៃដីចំនួន ៣ហិកតាកន្លះ ដែលបានចាប់ផ្តើមការសាងសង់នៅខែឧសភា ឆ្នាំ២០​២២ និងបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៣ ខែឧសភា លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងមានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដោយហេតុថាគម្រោងនេះមានគោលបំណងកែច្នៃភក់ដែលចេញពីកាកសំណល់​មនុស្ស (លាមក) ធ្វើជីកសិកម្មជីមមោគ បង្កើតខ្សែច្រវ៉ាក់ទីផ្សារជីមមោគ ដើម្បីផ្គត់ផ្គង់តាមតម្រូវការវិស័យ​កសិ​កម្ម ដល់ប្រជាកសិករឱ្យមានតម្លៃថោកជាងទីផ្សារ។ គម្រោងស្ថានីយនេះ ស្ថិតក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសរបស់ AIMF , សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស (SIAAP) និងទីភ្នាក់ងារទឹកសែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប។ គម្រោងនេះ ប្រើថវិកាជាពីរជំហានគឺ៖ ទី១.សិក្សាគម្រោងដែលជាជំនួយរបស់រដ្ឋបាលអូដឺសេន ប្រើថវិកាចំនួន ៨ម៉ឺន​​យូរ៉ូ និងទី២.គម្រោងផលិតជីកសិកម្ម (ជីមមោគ) នៅខេត្តសៀមរាប គ្រោងនឹងអនុវត្តរយៈពេល […]

អាន​បន្ថែម

មន្ទីរពេទ្យរដ្ឋដ៏ទំនើបបំផុតនៅភ្នំពេញ តម្លៃជាង ៧០លានដុល្លារ បើកដំណើរការផ្លូវការហើយ

​អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើតាមឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃជាទឹកប្រាក់សរុប ៧០.៣៣១.៨១១,១១ដុល្លារ ដែលជាការឧបត្ថម្ភពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា អគារតេជោអភិវឌ្ឍន៍ សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្ដោយមហាវិថីព្រះមុនីវង្ស មានបណ្តោយប្រវែង១៥៣ ទទឹងប្រវែង២២.៥ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ ដោយសាងសង់ស្របតាមប្រព័ន្ធស្តង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសរបស់បារាំង) មានគ្រែសម្រាកព្យាបាល សរុបចំនួន ៤២៦គ្រែ។ គួរបញ្ជាក់ថា អគារតេជោអភិវឌ្ឍន៍នេះ អាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥ម៉ឺននាក់ក្នុង១ឆ្នាំ។ លើសពីនេះ អគារតេជោអភិវឌ្ឍន៍នេះនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តតាមប្រព័ន្ធឌីជិថលដ៏ទំនើបឈានមុខគេក្នុងប្រទេសបានថែមទៀតផង។ […]

អាន​បន្ថែម

កូរ៉េផ្តល់កម្ចី ៦៦លានដុល្លារ សង់មន្ទីរពេទ្យជាតិបង្រៀនស្តង់ដារល្អបំផុតនៅភាគឦសាននៃក្រុងភ្នំពេញ

​រដ្ឋាភិបាលកូរ៉េ ផ្តល់កម្ចីប្រមាណ ៦៦,៥លានដុល្លារ ដល់កម្ពុជារៀបចំបង្កើតមន្ទីរពេទ្យជាតិបង្រៀន (Univer​sit​y of Health Science Teaching Hospital-UHS) ដែលមានកម្ពស់ ៧ជាន់ ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រ ព្រមជាមួយនិងឧបករណ៍ទំនើបៗ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ គម្រោងមួយនេះ នឹងត្រូវបង្កើតឡើងដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាពនៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ ចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់កម្ពុជា។ មន្ទីរពេទ្យនេះក៏នឹងក្លាយជាមន្ទីរពេទ្យទូទៅ និងជាសាកលវិទ្យាល័យ សម្រាប់អប់រំនិស្សិតសុខាភិបាល ការបណ្តុះបណ្តាលជាប្រព័​ន្ធ និងផ្នែកគ្លីនិក ជាពិសេសនឹងក្លាយជាអគារវេជ្ជសាស្ត្រដ៏ល្អបំផុតនៅកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពេទ្យបង្រៀនជាតិទាំង ៨ របស់កម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ២៥.០៨៧ម៉ែត្រការ៉េ ស្ថិតតំបន់ដីអភិវឌ្ឍន៍មួយនៅភាគឦសាន្តជាយរាជធានីភ្នំពេញ។ គួររម្លឹកទៀតថា អគារមន្ទីរពេទ្យនេះនឹងត្រូវរចនាបែបសាមញ្ញ និងទំនើប ដែលបង្ហាញពីលក្ខណៈពិសេសបែបសហសម័យ ខណៈដែលច្រកចេញ-ចូលមានទំហំធំទូលាយ និងដំបូលរបស់វាឆ្លុះបញ្ជាំងពីផ្លូវចូលប្រាសាទបូរាណនៃព្រះពុទ្ធសាសនា និងរចនាបទខ្មែរ។ ផ្នែកក្នុង និងខាងក្រៅ ​មានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា ដែលផ្នែងខាងក្នុងមន្ទីរពេទ្យ មានបន្ទប់ជំនាញអនុវត្ត Simulation Skill Labs ជាមួយនឹងកម្មវិធីផ្សេងៗ សម្រាប់ការអប់រំផ្នែកវេជ្ជសាស្ត្រ រួមទាំងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកជំងឺឆ្លង […]

អាន​បន្ថែម