ព័ត៌មានសំណង់
រោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លារ នៅក្រុងព្រះសីហនុ បើកសម្ពោធជាផ្លូវការ
រោងចក្រផលិតសំបកកង់រថយន្ត មានតម្លៃវិនិយោគប្រមាណ ៣០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការ ដោយមានសមត្ថភាពផលិតកង់រថយន្តប្រមាណ ១,៣ លានកង់ក្នុងមួយឆ្នាំ។ ពិធីសម្ពោធរោងចក្រនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែឧសភា។ វិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់។ រោងចក្រនេះ នឹងប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដែលមាននៅក្នុងស្រុកជិត ៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។ សម្តេចតេជោថ្លែងថា ៖ “កម្ពុជា ចង់បានរោងចក្រឧស្សាហកម្ម ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា កៅស៊ូ ស្វាយចន្ទី ជាដើម ដែលបានចូលរួមបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ និងការវិនិយោគនៃរោងចក្រទាំងនោះ នាំមកនូវបច្ចេកវិទ្យាទំនើបៗចូលមកកម្ពុជា ដែលស្របនឹងគោលនយោបាយឧស្សាហកម្មរបស់យើង”។ ជារោងចក្រ ដែលមានទុនវិនិយោគធំជាងគេនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រនេះអាចផលិតសំបកកង់រថយន្ត នឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១,១៥០នាក់។ សូមបញ្ជាក់ថា នេះជារោងចក្រផលិតកង់រថយន្តទីពីរ ដែលបានបើកដំណើរការ បន្ទាប់ពីរោងចក្រផលិតកង់រថយន្តទី១ នៅក្រុងបាវិត ខេត្តស្វាយរៀង ។ រោងចក្រផលិតកង់រថយន្តទី៣ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ នៅខេត្តក្រចេះ។ (អានបន្ថែម)
អានបន្ថែមស្ពានបេតុង ៩ខ្សែតម្លៃ៦លានដុល្លារ នៅស្រុកស្រីសន្ធរ-កំពង់ចាម សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
រដ្ឋបាលខេត្តកំពង់ចាម បានសម្ពោធដាក់ប្រើប្រាស់ស្ពានបេតុងចំនួន ០៩កន្លែង ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៧០B ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បើតាមពិធិសម្ពោធកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ពានបេតុងទាំងនេះ ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ដែលរួមមាន៖ ឃុំផ្ទះកណ្តាល, ឃុំព្រែកដំបូក, ឃុំស្វាយខ្សាច់ភ្នំ, ឃុំឫស្សីស្រុក និងឃុំព្រែករំដេង លើកំណាត់ផ្លូវជាតិលេខ ៧០B ដែលមានប្រវែង ២១ គ.ម។ ស្ពានបេតុងទាំងនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាអស់ប្រមាណជាង ៦លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជូនដល់ប្រជាពលរដ្ឋស្រុកស្រីសន្ធរ។
អានបន្ថែមរដ្ឋនឹងឆ្លាក់អត្តពលិកឆ្នើម២០២៣ នៅវិមានឈ្នះឈ្នះ ខណៈត្រៀមជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ី ២០២៩
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង ខណៈតៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩។ នេះបើតាមសេចក្តីប្រកាសពត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ។ ចម្លាក់ដែលនឹងឆ្លាកនេះ នឹងក្លាយជាតឹកតាងអំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅ គ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ ក្រៅពីនេះ អត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ។ ខណៈនេះដែរ កម្ពុជាក៏កំពុងត្រៀមខ្លួនធ្វើជាម្ចាស់រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅរាជធានីភ្នំពេញ។ គួររម្លឹកដែរថា កម្ពុជាទទួលបានសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះនេះ នៅក្នងមហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ២១-១១-២០២១ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ថោង ខុន ក្នុងនាមជាអ្នករៀបចំព្រិត្តិការណ៍ និងឯកឧត្ដម ឃួង ស្រេង ក្នុងនាមទីក្រុងម្ចាស់ផ្ទះ ឯកឧត្ដម […]
អានបន្ថែមប្រទេសអង់គ្លេសចង់សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ ដើម្បី…
ទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស (UKSA) និងក្រុមហ៊ុន Rolls-Royce នឹងចាប់ដៃគ្នា សិក្សាគម្រោងកសាងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ ដើម្បីបង្កើតជាប្រភពថអគ្គិសនីឱ្យអវកាសយានិករស់នៅលើភពព្រះចន្ទបានរយៈពេលយូរ។ បើយោងតាមសារពត៌មាន CNBC គម្រោងបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរនឹងជួយឱ្យអវកាសយានិករស់នៅ និងធ្វើការនៅលើព្រះច័ន្ទបានរយៈពេលវែង ក្នុងពេលទៅធ្វើបេសកកម្មស្រាវជ្រាវម្ដងៗ។ កាលពីខែមីនាកន្លងមក ទីភ្នាក់ងារ UKSA សម្រេចផ្តល់មូលនិធិប្រមាណ ៣.៥ លានដុល្លារ សម្រាប់ការស្រាវជ្រាវដំណាក់កាលដំបូងនេះ។ តាមផែនការ ក្រុមហ៊ុននឹងបញ្ជូនរ៉េអាក់ទ័រនុយក្លេអែរទៅឋានព្រះច័ន្ទនៅឆ្នាំ ២០២៩។ Rolls-Royce បានឱ្យដឹងថា ដោយមានខ្យល់តិចតួច និងគ្មានទឹកនៅលើឋានព្រះចន្ទ ប្រភពថាមពលកកើតឡើងវិញផ្សេងទៀតគឺមិនអាចទៅរួចទេ ដូច្នេះថាមពលនុយក្លេអ៊ែរ គឺជាជម្រើសដ៏ល្អបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែទាក់ទងនឹងប្រសិទ្ធភាពនៃការបង្កើតអគ្គិសនី និងការគ្រប់គ្រងកាកសំណល់វិទ្យុសកម្ម។ ដូច្នេះ ក្រុមហ៊ុននឹងស្រាវជ្រាវបន្ថែមដើម្បីស្វែងរកប្រព័ន្ធដែលល្អបំផុត។ Rolls-Royce នឹងធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវការផលិតកម្រិតខ្ពស់របស់សាកលវិទ្យាល័យ Sheffield និង Nuclear AMRC និងសាកលវិទ្យាល័យ Oxford លើគម្រោងនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Rolls-Royce នេះមិនមែនជា Rolls-Royce Motor Cars ដែលផលិតរថយន្ដទេ។
អានបន្ថែមអ្នកស្រាវជ្រាវរកឃើញសារធាតុម្យ៉ាង ធ្វើឱ្យសំណង់ប្រាសាទបូរាណរឹងមាំរាប់ពាន់ឆ្នាំ
អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក ស្វីស និងអ៊ីតាលី បានរកឃើញវត្ថុសម្ងាត់ដែលប្រើក្នុងបេតុងនៃប្រាសាទបូរាណនានានៃអាណាចក្ររូម៉ាំង ដែលធ្វើឱ្យសំណង់បុរាណទាំងនោះមានអាយុកាលរាប់ពាន់ឆ្នាំ។ បើយោងតាម Journal Science Advances ការស្រាវជ្រាវបានរកឃើញថាជនជាតិរ៉ូម៉ាំង បានប្រើប្រាស់ផេះភ្នំភ្លើងពីទីក្រុង Pozzuoli។ ផេះភ្នំទាំងនោះមានកំទេចកំបោរ ដែលអាចធ្វើសំណង់បេតុងជួសជុលស្នាមប្រេះដោយខ្លួនឯងបាន ហើយមិនងាយបាក់រលំ។ ជនជាតិរ៉ូមបានប្រើបច្ចេកទេសលាយបេតុងបែបក្តៅ ដែលធ្វើឱ្យគីមីនៃកំទេចកំបោរជ្រាបចូលទៅគ្រប់ផ្នែកនៃសំណង់។ ជាមួយនឹងបច្ចេកវិទ្យានេះ នៅពេលជញ្ជាំង ឬសំណង់ មានការ ប្រេះបែក វានឹងជួសជុលស្នាមប្រេះដោយខ្លួនឯងនៅពេលមានភ្លៀងធ្លាក់។ ទឹកនឹងធ្វើឱ្យកំបោរមានប្រតិកម្ម ហើយបញ្ចេញធាតុកាល់ស្យូមកាបូណាត ដែលបន្ទាប់មកក្លាយជាគ្រីស្តាល់ ហើយបំពេញស្នាមប្រេះ។ អ្នកស្រាវជ្រាវបានព្យាយាមចម្លងបច្ចេកទេសលាយបេតុងបែបក្តៅ ហើយលទ្ធផលបង្ហាញថាវាអាចជួសជុលស្នាមប្រេះដោយខ្លួនឯងបានពិតមែន។ ប៉ុន្តែ បើសាកដោយគ្មានកំទេសកំបោរ វាមិនអាចជួសជុលស្នាមប្រេះនោះបានទេ។ ក្រុមអ្នកស្រាវជ្រាវនេះ គឺជាអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឬMIT, សាកលវិទ្យាល័យ Harvard មជ្ឈមណ្ឌលស្រាវជ្រាវ Instituto Meccanica dei Materiali មកពីប្រទេសស្វីស និងសារមន្ទីរបុរាណវិទ្យា Priverno របស់ប្រទេសអ៊ីតាលី។
អានបន្ថែមគម្រោងសង់សាលាវិជ្ជាជីវៈទេសចរណ៍ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤
គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ អាចនឹងរួចរាល់នៅមុនចូលឆ្នាំប្រពៃណីខ្មែរ និងជ្រើសរើសនិស្សិតចូលរៀននៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ក្នុងទីតាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា វិស័យទេសចណ៍គឺជាវិស័យដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណឆ្លើយតបទៅការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនិងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈវឌ្ឍនភាពនៃការសាងសង់អគារសាលានេះ ការងារសាងសង់អាចនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ហើយរំពឹងថានៅឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ សាលាអាចជ្រើសរើសសិស្ស-និសិត្សចូលរៀនបាន។ សាលាវិជ្ជាជីវៈទេសចរណ៍នេះ នឹងបណ្តុះបណ្តាលលើជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ,សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។ ម៉្យាងវិញទៀត ការបណ្តុះបណ្តាលជំនាញទាំងនេះ គឺស្របទៅតាមក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ។ សាលាក៏នឹងក្លាយជាមជ្ឈមណ្ឌលវាយតម្លៃ Center of Excellence ផងដែរ ដើម្បីទទួលស្គាល់អ្នកមានបទពិសោធន៍ក្នុងជំនាញទេសចរណ៍។ គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ចំនួន ២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ […]
អានបន្ថែមអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដាខាងមុខនេះ
គម្រោងសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដាដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារថ្មី របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គួរម្លឹកផងដែរថា អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ បានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានមានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ម៉ែត្រការ៉េ ក្រោមទុនវិនិយោគ ៦០លានដុល្លារ ដែលជាថវិកាផ្ទាល់របស់ក្រសួងមហាផ្ទៃ។ (អានបន្ថែម)
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ
គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១៩ ខែឧសភា នោះថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១.១៩៤.៥៥៧ ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លារ ដែលជាការចូលរួមពីដៃគូ រួមមាន សហជីពស៉្យាប SIAAP, សមាគមAIMF, ទីភ្នាក់ងារ AESN និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តមបន្តទៀតថា តាមការសិក្សា នៅឆ្នាំ ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ម៉ែត្រគុបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគុបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ដង។ ទន្ទឹមនឹងនេះ លោកស្រី […]
អានបន្ថែមគម្រោងសាងសង់ កើនឡើងខ្ពស់ជិត ៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣
ចំនួនការអនុញ្ញាតការសាងសង់ ដែលត្រូវបានអនុម័ត មានការកើនឡើងខ្ពស់ដល់ជិត៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣។ ក្នុងរបាយការណ៍បច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា របស់ធនាគាពិភពលោក ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា បង្ហាញថា ចំនួនការអនុញ្ញាតការសាងសង់ មានការកើនឡើងជាលើកទី១ បើទោះជាការនាំចេញសម្ភារសំណង់នៅមានកម្រិតខ្សោយក៏ដោយ។ ក្នុងរយៈពីរខែដើមឆ្នាំ២០២៣ ការអនុញ្ញាតសម្រាប់ការសាងសង់កើនឡើងដល់ ៨០២លានដុល្លារ កើនឡើង ៤៨៤ភាគរយ។ របាយការណ៍ដដែលលើកឡើងថា បរិមាណនៃការនាំចូលដែកមានការកើនឡើង ១៨,៥ភាគរយ និងការនាំចូលស៊ីម៉ង់ត៍ថយចុះ ៣៨,៣ភាគរយ។ របាយការណ៍ លើកឡើងទៀតថា៖ “ខណៈពេលដែលភាពមិនប្រាកដប្រជានៅតែមាន ការបើកប្រទេសចិនឡើងវិញ ធ្វើឱ្យវិស័យនេះកាន់តែមានសក្តានុពល”។ ធនាគារពិភពលោក បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងរង្វង់ ៥,៥ភាគរយ ជំរុញដោយវិស័យជំរុញកំណើន ដោយវិស័យសេវាកម្ម និងកសិកម្មវិញ។
អានបន្ថែមរដ្ឋសម្រេចដាក់ឈ្មោះគម្រោងនាវាចរណ៍ទន្លេបាសាក់ “គម្រោងព្រែកជីកហ្វូណនតេជោ”
គណៈរដ្ឋមន្រ្តីបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វ ណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា គណៈរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនបន្ថែមលើរបាយការណ៍ខាងលើ ដោយបានដាក់ប្តូរឈ្មោះ ពី គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ទៅជា គម្រោងព្រែកជីកហ្វូណនតេជោ។ នេះបើយោងតាម ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហោះនៅលើហ្វេសប៊ុកបន្ទាប់ពីកិច្ចប្រជុំ។ គួរបញ្ជាក់ថា គម្រោងព្រែកជីកនេះ កំពុងសិក្សាដោយចំនួនពីរ គឺក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant។ បើយោងតាមលទ្ធផលសិក្សរលម្អិត គម្រោងផ្លូវទឹកថ្មីនេះ នឹងមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ ទៀតរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ […]
អានបន្ថែម