រដ្ឋអនុញ្ញាតឱ្យឯកជនបង្កើតរោងចក្រ២ តម្លៃជាង ១១លានដុល្លារនៅកំពង់ស្ពឺ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១១,៤លានដុល្លារ នៅខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៨ ឧសភា ២០២៣។ គម្រោងទាំង២នេះ រួមមានដូចខាងក្រោម៖ ១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ។ ២-TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៥.៦៩៧កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

អាន​បន្ថែម

កម្ពុជា-វៀតណាម នឹងចុះកិច្ចព្រមព្រៀងរៀបចំអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មឆាប់ៗនេះ

អគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងអគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន(TDSI)វៀតណាម គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU)ឆាប់ៗ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នកំពុងបើកកិច្ចប្រជុំដើម្បីចែករំលែកនូវបទពិសោធន៍ជាក់ស្តែងលើកិច្ចការងារនេះ។ នេះបើតាមដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូ​​ក្រសួងសាធារណការ ទៅបំពេញទស្សនៈកិច្ច នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន០២ ក្នុងប្រទេសវៀតណាម នៅថ្ងៃទី១៦-១៧ ឧសភា ២០២៣។ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជាបានចូលរួមជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University​(VMU)។ ជាមួយគ្នានេះ លោកបន្តថា អគ្គនាយកដ្ឋានភ័ស្តុភារកម្មកម្ពុជា និងវិទ្យាស្ថាន (TDSI) ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាពីឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្ម និងជំរុញឱ្យមានកិច្ចសហការ ដើម្បីធ្វើសិក្សាស្រាវជ្រាវក្នុងអេកូឡូស៊ីឡូជីស្ទីក ខណៈភាគីទាំងពីរ នឹងមានការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគ្នា នាពេលឆាប់ៗនេះ ផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ សាកលវិទ្យាល័យ VMU ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង […]

អាន​បន្ថែម

កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងជាផ្លូវការ លើគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាផ្លូវការ រវាង រដ្ឋ និងឯកជន ដើម្បីឈានដល់ការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាម ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ជាមួយគ្នានេះដែរ ក្រសួងសាធារណការបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង (២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។ ក្រសួងបន្តថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ […]

អាន​បន្ថែម

អគារសាលាខេត្តព្រៃវែងថ្មីតម្លៃជាង ១២លានដុល្លារ និងរោងទូក-ង វែងជាងគេលើពិភពលោក សម្ពោធឱ្យប្រើប្រាស់ហើយ

រដ្ឋបាលខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលាខេត្តព្រៃវែងថ្មីតម្លៃជាង ១២,៣៧លានដុល្លារ និង រោងតម្កល់ទូក-ង វែងជាងគេលើពិភពលោក ដែលរោងនេះមានឈ្មោះថា  “សន្តិ​បាលាគារកម្ពោជិកបុត្តាខេមរាតរី”។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា អគារសាលាខេត្តព្រៃវែងថ្មីនេះមានតម្លៃជាង ១២,៣៧លានដុល្លារ ត្រូវបានសាងសង់ជា ០៤ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ២២៣បន្ទប់ សាលប្រជុំចំនួន ០៦សាល។ ក្នុងនោះ សាលធំចំនួន ០១មួយ អាចផ្ទុកអ្នកចូលរួមបានប្រមាណ៥០០នាក់ សាលប្រជុំមធ្យមចំនួន ០២សាល អាចផ្ទុកបានប្រមាណ១០០នាក់ ក្នុងមួយសាល និងសាលតូចចំនួន ០៣សាល អាចផ្ទុកអ្នកចូលរួមប្រមាណ ២៥នាក់ និងបន្ទប់រដ្ឋបាលផ្សេងៗទៀត។ រីឯរោងតម្កល់ទូក-ង វែងជាងគេលើពិភពលោកវិញ មានបណ្តោយប្រវែង ៩៨,៨០ម៉ែត្រ×ទទឹងប្រវែង ៨,៦០ម៉ែត្រ សង់លើ ផ្ទៃដីទទឹង ១៤ម៉ែត្រ និងបណ្តោយ ១៧៨ ម៉ែត្រ។ រោងទូកងនេះ ត្រូវបានសាងសង់ឡើងអំពីបេតុង ប្រក់ក្បឿងស្រកាលិញ […]

អាន​បន្ថែម

រដ្ឋជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញខ្នាតតូច ដើម្បីបំពេញតម្រូវការតាមទីជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យប្រើប្រាស់ថាមពលខ្នាតតូច ដោយផ្ដោតទៅលើការផ្គត់ផ្គង់ថាមពលខ្នាតតូចពីពន្លឺព្រះអាទិត្យ និងជីវឧស្ម័ន ដើម្បីបម្រើតម្រូវការថាមពលនៅតាមតំបន់ជនបទដាច់ស្រយាល។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅនៅឆ្នាំ២០២០ គ្រប់ភូមិទាំងអស់មានថាមពលអគ្គិសនីប្រើប្រាស់ រួមទាំងការបំភ្លឺដោយអាគុយ និងនៅឆ្នាំ២០៣០ យ៉ាងហោចណាស់ ៧០% នៃលំនៅឋានទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ដោយភ្ជាប់ពីខ្សែបណ្តាញដែលមានគុណភាព។ បន្ថែមពីនេះ រដ្ឋបានកំណត់គោលដៅផលិតថាមពលឱ្យបាន ៣៥% ពីធ្យូងថ្ម ៥៥% ពីវារីអគ្គិសនី និង ១០% ពីថាមពលកកើតឡើងវិញផ្សេងៗ។ ដើម្បីសម្រេចគោលដៅនេះ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសហគមន៍ក្រីក្រនៅតាមតំបន់ដែលមិនមានបណ្តាញអគ្គិស​នី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវសៀវភៅណែនាំបច្ចេកទេស ដែលជាឧបករណ៍ជំនួយសម្រាប់អ្ន​ក​ពាក់ព័ន្ធនានា ក្នុងវិស័យផ្គត់ផ្គង់ថាមពលខ្នាតតូចយកទៅប្រើប្រាស់ ជាចំណេះដឹង និងមធ្យោបាយផ្គត់ផ្គង់ថាមពលប្រក​បដោយប្រសិទ្ធភាព។ បើតាមសៀវភៅណែនាំនេះ បានបញ្ជាក់ឱ្យដឹងថា ការប្រើប្រាស់ថាមពលកកើត ដើម្បីផលិតអគ្គិសនី ឬភ្លើង ផ្តល់ផលប្រយោជន៍ជាច្រើនរួមមាន៖ តម្លៃអគ្គិសនីសមរម្យ និងមាននិរន្តរភាពសម្រាប់ការប្រើប្រាស់ កាត់បន្ថយសេចក្តីត្រូវការ នៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាពិសេសឧស្ម័នកាបូនិច (CO2) ដែលធ្វើឱ្យឡើងកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យខ្យល់ស្អាតជួយទ្រទ្រង់សុខភាពមនុស្ស កាត់បន្ថយជំងឺរ៉ាំរ៉ៃ រលាកទងសួត ជំងឺសរសៃឈាម បេះដូង។ល​។ សៀវភៅនេះ នឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសារៈប្រយោជន៍នៃថាមពលកកើតឡើងវិញ និងជួយអ្នករៀបចំ​គ្រោងការគម្រោងកម្មវិធីផ្គត់ផ្គង់ថាមពលកកើតឡើងវិញ […]

អាន​បន្ថែម

អាជ្ញាធរអប្សរានិងឯកជនចុះអនុស្សារណៈអភិរក្សផ្លូវបុរាណក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈយោគយល់លើគម្រោងសិក្សារួមគ្នា ក្នុងការអភិរក្ស​ផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការចុះអនុស្សារណៈនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។ ។ ជាមួយគ្នានេះ អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជនផងដែរ។

អាន​បន្ថែម

គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា នឹងសម្ពោធឱ្យដំណើរការឆាប់ៗនេះ

រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នាពេលខាងមុខ ដែលគម្រោងនេះ ស្ថិតនៅក្រោមគម្រោង សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៃសាលារាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធិផលនៃគម្រោងនេះ ក្នុងជំនួបមួយកាលពីថ្ងៃទី១៦ ខែឧសភា។​ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ចំនួន ១៤៣.៥០០អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួន ដូចជាការរៀបចំលំហសាធារណៈក្នុងទីក្រុង, ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់។ ក្រៅពី ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោង ដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប មានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏នឹងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខផងដែរ។​(អានបន្ថែម) ក្នុងជំនួបពិភាក្សាការងារ […]

អាន​បន្ថែម

គម្រោងសង់ស្ថានីយច្រកព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន) សម្រេចបាន ៨៥ភាគរយ

គិតត្រឹមថ្ងៃ១៤ ខែឧសភានេះ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រចការសាងសង់បាន ៨៥,០៥ភាគរយហើយ។ នេះបើយោងតាមចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតទូតជប៉ុនប្រចាំកម្ពុជា និង ឯកឧត្តម នូ វឌ្ឍន: អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីអន្តោប្រវេសន៍ច្រក ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ។ គួររម្លឹកថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោម​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងនេះមានគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន។ គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ បានដំណើរការសាងសង់ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ ហើយគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ គម្រោងនេះសម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយ៕

អាន​បន្ថែម

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃ ១០លានដុល្លារ សង់រួចរាល់ហើយ គ្រោងបើកដំណើរការខែសីហា

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃ ១០លានដុល្លារ នឹងត្រូវសម្ពោធបើកដំណើរការផ្លូវការនៅដើមខែសីហាខាងមុននេះ ខណៈបច្ចុប្បន្នក្រសួងចុះអនុស្សារណៈនៃការយោគយល់ (MoU) លើ ការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខាវេជ្ជសាស្រ្ត ជាមួយតំណាងសប្បុរសជនបរទេស។ អនុស្សារណៈនៃការយោគយល់ (MoU)នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងសប្បុរសជនបរទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ បើតាមការបញ្ជាក់ពីតំណាងក្រសួងសាធារណការ បច្ចុប្បន្ន មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានសាងសង់រួចរាល់ហើយ នៅរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តផ្នែកខាងក្នុង ដែលរំពឹងថានឹងអាច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះនឹងត្រូវបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តដ៏សំបូរបែបឱ្យ ស្របទៅតាមស្តង់ដារថ្នាក់ជាតិ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យដែលទំនើបមួយក្នុងតំបន់ ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សា និងអភិវឌ្ឍដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ អគារមន្ទីរពេទ្យនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា […]

អាន​បន្ថែម

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទាញសហគ្រាសជិត២០០ ផ្តល់ការងារជិត៣ម៉ឺនកន្លែង

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួនសរុប១៧៥ ចូលមកបោះទុនវិនិយោគ ផ្តល់ឱកាសការងារបានជិត ៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញនិងនាំចូលរបស់សហគ្រាសក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់បំផុត។ របាយការណ៍ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  នាពេលបច្ចុបន្ន បានក្លាយទៅជាសួនឧស្សាហកម្មអន្តរជាតិដែលបានទាក់ទាញសហគ្រាស/ក្រុមហ៊ុន ចំនួន ១៧៥ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដែលបានបង្កើតឱកាសការងារជិត ៣ ម៉ឺនកន្លែង ។ ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញរបស់សហគ្រាសក្នុងតំបន់បានកើនឡើងពី ១៣៩លានដុល្លារក្នុងឆ្នាំ ២០១៣ ដល់ជិត ២.៥០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលបានបង្កើនកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា បានក្លាយទៅជា “ក្បាលម៉ាស៊ីន” នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ ។ ក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានលើកឡើងថា៖ “១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នារវាងការកសាងអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខិតខំទាក់ទាញសហគ្រាសឧស្សាហកម្មយ៉ាងសកម្ម និងឈរមូលដ្ឋានដែលមានសហគ្រាសឧស្សាហកម្មអតិពលកម្មពីដើម  ទាក់ទាញសហគ្រាសមានទ្រុងទ្រាយធំ  ឧស្សាហកម្មពឹងផ្អែកលើធនធានកំពង់ផែ និងឧស្សាហកម្មគាំទ្រក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មក្នុងតំបន់”។ ក្រុមហ៊ុន ជឿជាក់ថានៅពេលខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអាចទាក់ទាញសហគ្រាសអន្តរជាតិកាន់តែច្រើនចូលវិនិយោគក្នុងតំបន់ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ដូចជាដើរតួនាទីជាគំរូក្នុងការបង្កើតច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យារបស់កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុដោយមានការសហការគ្នារវាងក្រុមហ៊ុន Hodo […]

អាន​បន្ថែម