ព័ត៌មានសំណង់
វិមាន « រូបពីរ» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ សង់បាន៧៥%ហើយ
គម្រោងការស្ថាបនាឡើងវិញនូវវិមាន « រូបពីរ» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨» មកទល់ពេលនេះ ស្ថាបនាបានប្រមាណ ៧៥ភាគរយ ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម លី រស្មី បានលើកឡើងថា ជារួមវិមាននេះសាងសង់បានប្រមាណ៧៥% ខណៈក្រុមការងារបច្ចេកទេសក្រសួង,សារមន្ទីរជាតិភ្នំពេញ ក្រុមជាងចម្លាក់និងជាងស្ពាន់ កំពុងខិតខំធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់ដោយសម្រិតសម្រាំងវិចិត្ររចនាតាមរូបដើមទាំងស្រុងដើម្បីអភិរក្សសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនេះឱ្យបានល្អបំផុត។ ឯកឧត្តមបន្តថា វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នេះ ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលវិញនៅឆ្នាំ១៩៧៥។ សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ លើសពីនេះ វិមាននេះ ក៏ត្រូវសាងសង់ឡើងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងផងដែរ។ វិមាននេះ ត្រូវបានរៀបចំពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ កាលថ្ងៃទី២៥ ខែមករា […]
អានបន្ថែមសម្តេចតេជោឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ-លក់រាយ តាមបណ្តាខេត្ត-រាជធានី ដើម្បីជួយកសិករ
សម្តេចតេជោ ស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើតទីផ្សារសម្រាប់កសិកផលរបស់កសិករ ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ យន្តការនេះ គឺដើម្បីរូមចំណែកលើកកម្ពស់យន្តការទីផ្សារ សម្រាប់កសិផលរបស់កសិករពេលផលិតបាន ។ សម្តេចតេជោ មានប្រសាសន៍ថា៖“ យើងត្រូវរៀបចំជំរុញលើកទឹកចិត្តឱ្យមានទីផ្សារ កន្លែងបោះដុំ និងលក់រាយកសិផល។ យើងនៅភ្នំពេញក៏មានកន្លែងសម្រាប់កសិករយកបន្លែទៅដាក់លក់ ហើយក៏មានអ្នកដែលចង់វិនិយោគផ្សារសម្រាប់ទទួលទិញផលិតផលរបស់កសិករ”។ ទាក់ទឹងតម្លៃប្រកួតប្រជែងកសិផលលើទីផ្សារ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យការផលិត និងការចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករប្រកួតប្រជែងជាមួយមុខទំនិញនាំចូល។ នៅភ្នំពេញ ផ្សារដើមគរ ត្រូវបានគេស្គាល់ថាជាកន្លែងបោះដុំ និងលក់រាយបន្លែដែលត្រូវបានផ្គត់ផ្គង់ពីបណ្តាសហគមកសិកម្ម និងកសិករពីបណ្តាខេត្តក្រុង។ បច្ចុប្បន្ន ផ្សារបោះដុំ និងលក់រាយកសិផល ក៏កំពុងត្រូវបានសាងសង់នៅភាគខាងជើងរាជធានីភ្នំពេញផងដែរ។
អានបន្ថែមគម្រោងស្តារ និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ សម្រេចបានជាង ២៥%ហើយ
គិតមកត្រឹមខែមេសា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចបាន ២៥.៥៧% ហើយ។ នេះបើតាមការចុះត្រួតពិនិត្យការដ្ឋានរបស់លោកជំទាវ មិថុនា ភូថង អភិបាល និងលោកស្រី អ៊ី នារីនេត អភិបាលរង ខេត្តកោះកុង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ លោកជំទាវ និងក្រុមការងារបានចុះត្រួតពិនិត្យលើទីតាំងចំនួន ៤ចំណុច៖ ចំណុចទី១ ចាប់ពី ឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ត្រួតពិនិត្យផ្លូវដើរសាធារណៈ ចំណុចទី២ គីឡូម៉ែត្រ ៦០ ត្រួតពិនិត្យតំបន់ទំនប់ទឹកខ្ពស់ ចំណុចទី៣ គីឡូម៉ែត្រ ១២០ ត្រួតពិនិត្យតំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប ចំណុចទី៤ គីឡូម៉ែត្រ ១៤២ ត្រួតពិនិត្យតំបន់ដែលមាន ៤គន្លងសម្រាប់យាន្តយន្ត។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ទីតាំង៤គន្លងសម្រាប់យាន្តយន្ត បានចំនួន ៥កន្លែង។ បើតាមការត្រួតពិនិត្យនេះ បានបញ្ជាក់បន្ថែមឱ្យដឹងថា គម្រោងស្តារ និងលើកកម្ពស់ផ្លូវនេះ នឹងត្រូវបន្ថែមពេល ១២ខែទៀត […]
អានបន្ថែមបច្ចុប្បន្ន សហគ្រាសជិត ២ម៉ឺន បានចុះបញ្ជីនៅក្រសួងការងារ
បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១៧,១០២សហគ្រាស។ នេះបើតាមឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងកម្មវិធីសំណេះសំណាលនេះមានចំនួនសរុប៣,៧១៣នាក់ មកពីរោងចក្រ-សហគ្រាសចំនួន៣៨៤ ក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ បន្ថែមពីនេះ សហគ្រាសដែលបានចុះបញ្ជីនេះ មានកម្មករនិយោជិតចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។ ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបមានរោងចក្រចំនួន១.៣២៥ ដែលតម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង ១២,៨ពាន់លានដុល្លារ (ឆ្នាំ២០២២) មានកម្មករនិយោជិតចំនួនជាង ៨៥ម៉ឺននាក់ ធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។ ក្រៅពីនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងចំនួនសរុប ៦.០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥.៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។
អានបន្ថែមព្រលានសៀមរាបថ្មីបើកតេស្តសាកល្បងហើយ ខណៈព្រលានតារាសាគរនឹងពន្យារពេល
អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចាប់ផ្តើមការធ្វើតេស្តសាកល្បងហោះហើរ ( flight Validation) ហើយ ស្របពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងត្រូវពន្យារពេលបើកដំណើរការសារជាថ្មីម្តងទៀតដែរ។ យោងតាមឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបាននិងកំពុងធ្វើតេស្តសាកល្បងការហោះហើររបស់ខ្លួនហើយ ដើម្បីឈានទៅបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។ គួររម្លឹកថា ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ (អានបន្ថែម) ដោយឡែក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង នឹងត្រូវពន្យារពេលសារជាថ្មីម្តងទៀត ហើយមិនអាចបើកដំណើរការដូចការព្រៀងទុកបាននោះទេ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុនបានធ្វើលិខិតស្នើសុំពន្យារពេលបើកដំណើរការ នៅក្នុងខែមិថុនា ឆ្នាំនេះរួចរាល់ហើយ ហើយបានជម្រាបទៅកាន់សម្តេចតេជោ ហ៊ុន សែនផងដែរ ដោយមិនបានបញ្ជាក់និងកំណត់ពីពេលវេលាជាក់លាក់ដើម្បីបើកដំណើរការនៅឡើយដែរ។ យ៉ាងណាម៉ិញ ក្រុមហ៊ុនសន្យាថានឹងព្យាយាមសាងសង់បង្ហើយការងារដែលនៅសេសសល់ឲ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យោងតាមនាយកអាកាសយានដ្ឋានរូបនេះ បានបញ្ជាក់ថា កន្លងមក […]
អានបន្ថែមឥណ្ឌូនេស៊ីប្តេជ្ញាជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (ចូកូវី) បានបញ្ជាក់នូវបំណងរបស់ខ្លួនក្នុងការដែលចង់ចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យដូចជាការប្តេជ្ញាចិត្តក្នុងការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ដែលប្រទេសទាំងពីធ្លាប់ធ្វើកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារពត៌មានឥណ្ឌូនេស៊ី ANTARA កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការបញ្ជាក់របស់លោកប្រធានាធិបតីនេះ ធ្វើឡើងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ លោកស្រីបានថ្លែងក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីថា «ការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការបន្តសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានលើកមកពិភាក្សា ក្នុងនោះក៏មានបំណងរបស់ឥណ្ឌូនេស៊ី ក្នុងការចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ»។ ជាមួយគ្នានេះដែរ កន្លងមក ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា (២០១៨-២០២៣) លោក ស៊ូឌីម៉ាន់ ហាសេង ធ្លាប់បានផ្តល់ជំនួយឥណ្ឌូនេស៊ីមកកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង។ នេះបើតាមជំនួបរវាងលោកឯកអគ្គរដ្ឋទូតជាមួយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែក ក្នុងខែមករា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌូនេស៊ី ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដែលបានចុះរវាងលោក សានឌីកា អុនណូ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ […]
អានបន្ថែមIMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣
សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។ នេះបើយោងតាមការលើកឡើងរបស់លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី IMF ក្នុងជំនួបជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។ លោក Davide Furceri បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣នេះ ហើយកត្តានេះនឹងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀតតាមរយៈការងើបឡើងវិញនៃវិស័យសំខាន់ៗ៤រួមមាន កំណើននៃការនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដែរ។ លោកបន្តថា «ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ នៅតែអាចបន្តរក្សាបាននូវកំណើនមួយដ៏ល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការ វិលត្រលប់ទៅរកប្រក្រតីភាពវិញបានយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅដល់ការបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញ នៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជាផងដែរ»។ ជាមួយគ្នានេះ ធនាគារពិភពលោក (World Bank) ក៏បានព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ក្នុងអត្រា ៥,២% […]
អានបន្ថែមGGGI ជួយកម្ពុជា រៀបយុទ្ធសាស្ត្រដឹកជញ្ជូន ដើម្បីកាត់បន្ថយការបំពុលខ្យល់នៅសៀមរាប
វិទ្យាស្ថានកំណើនបៃតងសកល (GGGI) នឹងជួយរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំយុទ្ធសាស្ត្រដឹកជញ្ជូនកាបូនទាប ដើម្បីកាត់បន្ថយការបំពុលខ្យល់សម្រាប់ក្រុងសៀមរាប។ នេះបើតាមពិធីសម្ពោធគម្រោងលើកកម្ពស់គុណភាពខ្យល់នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដែលមានរយៈពេល ២ឆ្នាំ ស្ថិតក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ គួរបញ្ជាក់ថា គម្រោងខាងលើ នឹងជួយរៀបចំបញ្ជីសារពើភណ្ឌនៃការបញ្ចេញឧស្ម័ន បង្កើតប្រព័ន្ធគ្រប់គ្រងគុណភាពខ្យល់ ដែលនឹងដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងបរិស្ថាន។ នៅក្នុងព្រឹត្តការណ៍សម្ពោធនេះផងដែរ លោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI បានមានប្រសាសន៍ថា ការបំពុលខ្យល់ ជាការគំរាមកំហែងបរិស្ថាន ចំពោះសុខភាពមនុស្សក្នុងទីក្រុងនានារបស់ប្រទេសអាស៊ាន និងទីក្រុងភ្នំពេញ។ ការត្រួតពិនិត្យគុណភាពខ្យល់ នឹងជួយធ្វើឱ្យរីកចម្រើននូវចំណេះដឹង ដើម្បីចាត់វិធានការក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់គុណភាពខ្យល់។ លោកបណ្ឌិត បានបន្តថា សម្រាប់ប្រទេសកម្ពុជា កត្តាដែលធ្វើឱ្យប៉ះពាល់គុណភាពខ្យល់ គឺការដុតជីវម៉ាស់ និងការដឹកជញ្ជូន។ លោកបណ្ឌិតបន្ត ការវិវត្តនាពេលបច្ចុប្បន្ន ដើម្បផ្លាស់ប្តូរការដឹកជញ្ជូនពីការដុតចំហេះឥន្ធនៈហ្វូស៊ីលទៅជាថាមពលអគ្គិសនីវិញ គឺជាឱកាសដ៏ធំក្នុងការដោះស្រាយបញ្ហាបំពុលខ្យល់ និងវិបត្តិអាកាសធាតុ។ ជាមួយនឹងការដាក់ចេញនូវគម្រោងនេះ លោកបណ្ឌិតបានសង្ឃឹមថា នឹងជួយទាំងការលើកកម្ពស់គុណភាពខ្យល់ និងពន្លឿនការបន្ស៊ាំការប្រើប្រាស់យានជំនិះដើរដោយអគ្គិសនីនៅប្រទេសកម្ពុជា។ គួររម្លឹកថា GGGI បានបញ្ចប់ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ […]
អានបន្ថែមWorld Bank គាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា
ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារ ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយរបស់ធនាគារពិភពលោកនៅថ្ងៃទី១១ ខែឧសភា ២០២៣។ ធនាគារពិភពលោកបានលើកឡើងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត, ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក, ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។ គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត។ គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។ លោកស្រី ម៉ារីយ៉ាម […]
អានបន្ថែមចុងខែឧសភានេះ ចិននឹងចុះមកសិក្សាទីតាំងសង់ស្ថានីយ៍ថាមពលកកើតថ្មី ក្នុងខេត្តសំខាន់២
នៅចុងខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារជំនាញចិន នឹងចុះសិក្សាទីតាំងក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីសាងសង់ស្ថានីយ៍ថាមពលកកើតថ្មី New Energy ( Solar energy and Wind energy)។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI ( CHINA DEVELOPMENT INSTITUTE) នៅទីក្រុងសិនជិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Qu Jian អនុប្រធានវិទ្យាស្ថាន CDI បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសិក្សាអំពីការអភិវឌ្ឍខេត្តជាប់តំបន់ឆ្នេរ ក្នុងនោះមានខេត្តកោះកុង ក៏ស្ថិតក្នុងការសិក្សានេះផងដែរ។ លោកបណ្ឌិត បានបន្ថែមថា លោកធ្លាប់បានទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដោយបានថតផ្តិតយករូបភាពជាច្រើនពីខេត្តកោះកុង តាមរយៈឧបករណ៍ដ្រូនហើយផងដែរ។ លោកបណ្ឌិតបានបញ្ជាក់ថា តាមរយៈការសិក្សាខេត្តជាប់តំបន់ឆ្នេររបស់ខេត្តទាំង៤ នេះ ខេត្តកោះកុង […]
អានបន្ថែម