សម្តេចចង់ឱ្យទីម័របង្កើតរោងចក្រនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀង

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាចង់ឱ្យទីម័រខាងកើតមកវិនិយោគបង្កើតរោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីរក្សារសន្តិសុខស្បៀងក្នុងប្រទេស ខណៈដែលកម្ពុជាក៏បានជួយជ្រោមជ្រែងទីម័រយ៉ាងខ្លាំងលើវិស័យកសិម្មផងដែរ។ កន្លងមកថ្មីៗនេះ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ទៅកាន់ទីម័រខាងកើតម្តងរួចមកហើយ ថានឹងបញ្ជូនអ្នកជំនាញកសិកម្ម​ទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើត។ (អានបន្ថែម) ដោយឡែក ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោក៏បានលើកឡើងពីគោលបំណងដែលចង់ឲ្យទីម័រមានសន្តិសុខស្បៀង។ ក្នុងន័យនេះ សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ រីឯកន្ទក់អាចរក្សារទុកសម្រាប់ផលិតជាចំណីសត្វបានផងដែរ។ នាឱកាសនោះ សម្តេចតេជោបានបញ្ជាក់ថា ប្រសិនបើប្រទេសទីម័រឯកភាពលើគោលបំណងខាងលើនេះ កម្ពុជា​នឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។ ចំពោះលក្ខខណ្ឌនេះ ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត ក៏បានសាទរ និងទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង។

អាន​បន្ថែម

កម្ពុជាស្នើវៀតណាម ជួយសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីលក់ឱ្យសិង្ហបុរី

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យជួយសហការក្នុងការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីបន្តលក់ទៅឱ្យប្រទេសសិង្ហបុរី។ នេះបើតាមជំនួបទ្វេភាគីក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី​ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើ សម្តេចតេជោ បានបង្ហាញពីគោលបំណងរបស់កម្ពុជាជូនទៅវៀតណាម អំពីការទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។ សម្តេចបានបន្ថែមថា ដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ឯកឧត្តមបានទទួលនូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Royal Group Power Co.,​Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ […]

អាន​បន្ថែម

មន្ទីរពេទ្យជាតិតេជោសន្ដិភាពសង់បានប្រមាណ៩០%  ខណៈគ្រោងសម្ពោធបើកដំណើរការខែមិថុនា

មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណជា ៨៥-៩០% ហើយ  ខណៈគ្រោងនឹងបញ្ចប់នៅចុងខែឧសភា និងសម្ពោធឱ្យប្រើប្រាស់ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា «តាម​ការវាយតម្លៃយើងសង្គេតឃើញថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់បានប្រហែលជា ៨៥-៩០% ដូច្នេះនៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ ដែលក្រុមហ៊ុនសាងសង់ នឹងបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុកនៅចុងឧសភានេះ»។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រីក្នុងបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ លោកស្រីបន្ថែមថា ក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យការងារសាងសង់នេះទទួលបានជោគជ័យតាមការគ្រោងទុក ដើម្បីបម្រើប្រជាពលរដ្ឋយើង ហើយក្នុងឱកាសដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពយ៉ាងយកចិត្ដទុកដាក់បំផុតផងដែរ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋយើងតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនេះផងដែរ។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

កម្ពុជា-វៀតណាម ឯកភាពសិក្សាភ្ជាប់កោះត្រល់នឹងតំបន់ទេសចរណ៍សំខាន់ៗ២ នៅកម្ពុជា

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាលើការសិក្សាលទ្ធភាព ដើម្បីតភ្ជាប់កោះភូគុក (Phu Quoc) ឬកោះត្រល់ មកតំបន់ទេសចរណ៍សំខាន់ៗចំនួន ០២ នៅកម្ពុជា។ នេះបើតាមកិច្ចចុះអនុស្សរណៈរវាងកម្ពុជា និងវៀត​ណាម ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ឱ្យកាន់តែប្រសើរក្រោយវិបត្តកូវីដ១៩។ មួយវិញទៀត អនុស្សារណៈនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេស​ចរណ៍​ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។ ស្របតាមស្មារតីនៃអនុស្សារណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលកន្លងមកប្រទេសទាំងពីរធ្លាប់លើកយកមកពិភាក្សាផងដែរ។ (អានបន្ថែម) កន្លងមក កម្ពុជា និងវៀតណាម បានអនុម័តផែនការសកម្មភាព ៦ចំនុចរួចមកហើយ ដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និង​កសាង​កញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេ​សចរណ៍​សមុទ្រ​ខាង​ត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត […]

អាន​បន្ថែម

រោងចក្រផលិតកង់រថយន្តតម្លៃ ១៣៨លានដុល្លា នៅក្រចេះបើកការដ្ឋានសាងសង់ហើយ

គម្រោងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ក្រោមទុនវិនិយោគ ១៣៨លានដុល្លារ បើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី០៩ ឧសភា ២០២៣ នេះហើយ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបអធិបតីភាពដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឆៃ យ៉ុន សើន ប្រធានក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី ព្រមជាមួយនិងភ្ញៀវកិត្តយសសំខាន់ៗជាច្រើននាក់ទៀត។ រោងចក្រនេះ នឹងត្រូវសាងសង់លើផ្ទៃដីចំនួន ៤០ហិកតា ក្រោមទុនវិនិយោគចំនួនប្រមាណជាង១៣៨លានដុល្លារ ដោយគ្រោងនឹងសាងសង់ឱ្យបានបញ្ចប់រួចរាល់នៅក្នុងដំណាក់ទី១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ គួរបញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្តដ៏ធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ឬ Double Star មកពីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព […]

អាន​បន្ថែម

ក្រុមហ៊ុនអង់គ្លេសសម្រេចបង្កើតរោងចក្រផលិតថ្មសាកនៅសិង្ហបុរីតម្លៃជាង ៣ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យា Dyson ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្រេចជ្រើសរើសប្រទេសសិង្ហបុរីជាទីតាំងបង្កើតរោងចក្រផលិតថ្មសាកដ៏ធំមួយ ក្រោមទុនវិនិយោគជាង ៣,៤ពាន់លានដុល្លាររ ដើម្បីបង្កើនសមត្ថភាពផ្នែកវិស្វកម្ម និងការផលិត ដែលជាផ្នែកមួយនៃគម្រោងធំៗជាច្រើនរបស់ខ្លួន។ រោងចក្រថ្មីនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ Taus ដោយគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៣នេះ ហើយបើកដំណើរការពេញលេញនៅឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី០៣ ខែឧសភា ២០២៣។ ក្រុមហ៊ុន Dyson គ្រោងនឹងបង្កើនសមត្ថភាពផលិតឱ្យបានទ្វេដងនៅឆ្នាំ២០២៣ ហើយរោងចក្រថាមពលថ្មសាកនៅ Tuas នេះ នឹងមានទំហំស្មើនឹងទីលានបាល់បោះសរុបចំនួន៥៣រួមគ្នា គឺថាជាការវិនិយោគដ៏សំខាន់ និងធំបំផុតនៅក្នុងដំណើរការផលិតកម្មកម្រិតខ្ពស់នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនមួយនេះ។ គួរបញ្ជាក់ថា ដោយរួមជាមួយនឹងគ្រឿងបរិក្ខារថ្មីៗនៅក្នុងប្រទេសហ្វីលីពីន និងចក្រភពអង់គ្លេស រោងចក្រនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តវិនិយោគរយៈពេលប្រាំឆ្នាំរបស់ Dyson ដែលមានតម្លៃ ៣,៤៤ ពាន់លានដុល្លារ ដើម្បីនាំយកបច្ចេកវិទ្យាកាន់តែទំនើប ដោយផ្តោតលើការផ្ទុកថាមពល ការអភិវឌ្ឍន៍កម្មវិធី និង AI។ គួររម្លឹកថា ក្រុមហ៊ុន Dyson មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ជាក្រុមហ៊ុនដ៏ធំមួយដែលផលិតសម្ភារៈអគ្គិសនីក្នុងផ្ទះ ហើយត្រូវបានចិត្តទុកថាជាក្រុមហ៊ុនមួយដ៏ធំក្នុងពិភពលោក៕ រូបភាពពី mothership

អាន​បន្ថែម

គម្រោងសង់រោងចក្រទឹកស្អាតធំបំផុតនៅបាក់ខែងបញ្ចប់ដំណាក់កាលទី១-១០០% ខណៈទី២សម្រេចបាន ៧០%

គិតរហូតមកទល់នឹងពេលនេះ រោងចក្រផលិតទឹកស្អាតដ៏ធំនៅបាក់ខែង បានបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទី១ចំនួន ១០០%ហើយ ខណៈដំណាក់កាលទី២ សម្រេចបានចំនួន ៧០%ផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានរួចរាល់ហើយ និងបានដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣កន្លងមក។ នៅក្នុងដំណាក់កាលទី១ នេះនឹងអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ៧ខណ្ឌ នៅជាយរាជធានីភ្នំពេញ រួមមាន ដង្កោ ពោធិ៍សែនជ័យ ផ្នែកខ្លះនៃខណ្ឌមានជ័យ សែនសុខ ឫស្សីកែវ កំបូល ២សង្កាត់នៃខណ្ឌព្រែកព្នៅ និងក្រុងតាខ្មៅ។ ចំណែកគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បច្ចុប្បន្ននេះ សម្រេចការសាងសង់បានជាង៧០%ហើយ និងគ្រោងដាក់ដំណើរការនាដើមឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីសប្តាហ៍មុន។ យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែង (ជំហានទី១ និងទី២) ដែលមានសមត្ថភាពផលិតទឹក ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ គឺបានកំណត់នៅក្នុងផែនការពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្មឆ្នាំ២០១៨-២០២៥ របស់រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ និងជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា៕ (អានបន្ថែម)

អាន​បន្ថែម

កំពង់ផែលំដាប់អន្តរជាតិ នៅគិរីសាគរ-កោះកុង នឹងដាក់ដំណើរការដើមឆមាសទី២ឆ្នាំនេះ

កំពង់ផែ​សមុទ្រ​លំ​​ដាប់​អន្តរជាតិ​ទី​១ នៅ​ខេត្តកោះកុង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុនឯកជន គ្រោង ​បើក​ដំណើរការ​នៅ​ពាក់កណ្តាលឆ្នាំនេះ ខណៈរដ្ឋបាលខេត្តកំពុងពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែ។ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុន កាលពីដើមខែឧសភា ដើម្បីពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការ ជាមួយក្រុមហ៊ុន ដើម្បីរៀបចំសំណើរទៅក្រសួងពាក់ព័ន្ធ និងទីស្តីការគណៈរដ្ឋមន្រ្តី។ លោកស្រី​លើកឡើងថា ៖ “រដ្ឋបាលខេត្ត នឹងរៀបចំលិខិតគាំទ្រ ដើម្បីបើកដំណើរការជាផ្លូវការរបស់កំពង់ផែអន្តរជាតិតារាសាគរ”។ វិនិយោគដោយក្រុមហ៊ុន Koh Kong Port Management កំពង់ផែនេះ ស្ថិតនៅក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង និងមាន​សមត្ថភាព​ផ្ទុក និង​ផ្ទេរ​ទំ​​និ​ញ​រាប់ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំៗ​។​ ជាមួយគ្នានេះដែរ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុងក៏បានបញ្ជាក់ដូចគ្នានេះដែរថា កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) នៅខេត្តកោះកុង គ្រោងបើកដំណើរការនៅដើមឆមាសទី២ ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយកាសែត ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី៥ ខែឧសភា ២០២៣។

អាន​បន្ថែម

តៃវ៉ាន់បោះទុនជាង ១២០លានដុល្លារ សង់រោងចក្រផលិត MacBook នៅវៀតណាម

ក្រុមហ៊ុន Quanta របស់តៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរវៀតណាម ក្នុងការសាងសង់រោងចក្រផលិតគ្រឿងបង្គុំកុំព្យូទ័រ តម្លៃ ១២០លានដុល្លារ ដើម្បីផ្គត់ផ្គង់ ឱ្យក្រុមហ៊ុនខ្នាតយក្ស Apple។ នេះបើយោងតាមការចុះផ្សាយរបស់ macdailynews នៅថ្ងៃទី០១ ឧសភា ២០២៣។ រោងចក្រថ្មីរបស់ Quanta នេះនឹងត្រូវសាងសង់ឡើងនៅក្នុងសួនឧស្សាហកម្ម My Thuan ក្នុងខេត្ត Nam Dinh ភាគខាងជើងនៃប្រទេសវៀតណាម លើផ្ទៃដី ២២,៥ហិកតា ហើយវានឹងក្លាយជារោងចក្រទី៩ របស់ក្រុមហ៊ុនមួយនេះ។ គួរម្លឹកថា រោងចក្រ Quanta ថ្មីនេះត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់បានរាប់ពាន់នាក់នៅប្រទេសវៀតណាម ជាពិសេសនឹងជួយជំរុញវិស័យផលិតគ្រឿងអេឡិចត្រូនិករបស់ប្រទេសនេះថែមផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ប្តេជា្ញនឹងពង្រីកប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិកខណៈឆ្នាំ២០២១ ក្រុមហ៊ុន Apple បានបោះទុនវិនិយោគ ២០០លានដុល្លារ លើគម្រោងសាងសង់ថ្មីមួយផងដែរនៅវៀតណាម៕

អាន​បន្ថែម

រោងចក្រថ្មី២ តម្លៃជាង១០លានដុល្លារ នឹងបង្កើតឡើងនៅភ្នំពេញនិងកំពង់ស្ពឺ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១០,១៤លានដុល្លារ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៥ ឧសភា ២០២៣។ គម្រោងទាំង២នេះ រួមមានដូចខាងក្រោម៖ ១- “Z.S.M GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។ ២- “SUXINGMAX GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៣.០៧២កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

អាន​បន្ថែម