ចិនឈានមុខគេ ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ ច្រើនបំផុតលើពិភពលោក

ចិនបានក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ដោយបានអភិវឌ្ឍបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរបានច្រើនបំផុត ខណៈបច្ចុប្បន្នកំពុងដំណើរការសាងសង់។ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃទី២៦ មេសា ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នប្រទេសចិន កំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ មានសមត្ថភាពដល់ទៅ ២៦,៨១លានគីឡូវ៉ាត់។ ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសនេះជាប្រទេសដែលបានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនប្រកបដោយសុវត្ថិភាព និងស្ថិរភាពបំផុត ព្រមទាំងមានការរីកចម្រើនជាលំដាប់ក្នុងដំណើរការនៃការសាងសង់របស់ពួកគេ។ កាលពីឆ្នាំ២០២២ ប្រទេសចិន បានអនុម័តបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរថ្មីបន្ថែមចំនួន១០ទៀត ខណៈរោងចក្រ៣ ត្រូវបានដាក់ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងចំនួន ៦ផ្សេងទៀត កំពុងចាប់ផ្តើមដំណើរការសាងសង់។ គួរបញ្ជាក់ថា រហូតដល់ពេលនេះប្រទេសចិនមានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មសរុបចំនួន ៥៤ មានសមត្ថភាព ៥៦.៨២ លានគីឡូវ៉ាត់ ។ រូបភាពពី en.wikipedia.org

អាន​បន្ថែម

អាស៊ីត្រូវការទុនជិត ១៤ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អំឡុងឆ្នាំ២០២៣-២០៣០

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ថា តំបន់អាស៊ីនឹងត្រូវការវិនិយោគចំនួន ១៣,៨ ពាន់ពាន់លានដុល្លារ ឬប្រមាណ ១,៧ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដែលនេះជាកត្តាជំរុញដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមរបាយការណ៍ «ការជំរុញឡើងវិញ នូវវិធីសាស្រ្តផ្តល់ហិរញ្ញប្បទាន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និង ភាពធន់ក្នុងអាស៊ាន+៣» របស់ADB ចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ ចំណែកប្រទេសអាស៊ាន តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសរុប ត្រូវបានប៉ាន់ប្រមាណថា មានយ៉ាងហោចណាស់ចំនួន ២,៨ពាន់ពាន់លានដុល្លារសម្រាប់រយៈពេលដូចគ្នា ឬ ១៨៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ADB បញ្ជាក់បន្ថែម។ របាយការណ៍បញ្ជាក់បន្ថែមថា ការបង្រួមគម្លាតហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ នឹងមានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗ ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច និងសង្គមរៀងៗខ្លួន ខណៈការចូលរួមពីវិស័យឯកជន គឺជាកត្តាសំខាន់។ បច្ចុប្បន្ននេះ ទុនឯកជនជាង ២០០ ពាន់ពាន់លានដុល្លារត្រូវបានវិនិយោគ នៅក្នុងទីផ្សារមូលធនពិភពលោក។ ជាពិសេស យន្តការហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិត គឺត្រូវការជាចាំបាច់ ដើម្បីជំរុញហិរញ្ញប្បទានឯកជន និងស្ថាប័នសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកវិសាលភាពរបស់វា ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងក្នុងតំបន់ ខណៈដែលសេដ្ឋកិច្ចអាស៊ាន+៣ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន ទទួលសិទ្ធសង់កំពង់ផែអន្តរជាតិពហុបំណងនៅកំពត តម្លៃ១៥០០លានដុល្លារ

ក្រុមហ៊ុនចិន China Harbour Engineering Company LTD (CHEC) ទទួលបានសិទ្ធជាអ្នកសាងសង់កំពង់ផែអន្តរជាតិពហុបំណងនៅខេត្តកំពត បន្ទាប់ពីទីតាំងកំពង់ផែនេះ ត្រូវបានរៀបចំគ្រឹះក្រោម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់អស់រយៈពេលមួយឆ្នាំមកហើយ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ត្រូវបានធ្វើឡើង រវាងក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ​ អេនជីនារីង ខមភេនី អិលធីឌី នៅថ្ងៃទី៥ ខែឧសភា នៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការសាងសង់ចែកចេញពីបីដំណាក់កាល កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ គឺជាគម្រោងវិនិយោគ ១,៥០០លានដុល្លារ នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ (អានបន្ថែម) ច្រកពហុគោលបំណងនឹងមានសមត្ថភាពទទួលទូកុងតាន័រ ៣០ម៉ឺន TEUs ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ និងកើនឡើងដល់ ៦០ម៉ឺន TEUs នៅឆ្នាំ ២០៣០។ […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន គ្រោងបង្កើតមណ្ឌលពាណិជ្ជកម្មបន្ថែម ខណៈទំហំពាណិជ្ជកម្មមានជាង ២,៤ពាន់លានដុល្លារ

កម្ពុជា និងជប៉ុន បានពិភាក្សា និងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៣ ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរសម្រេចបានជាង ២.៤៥៤ លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា២០២៣» ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូចុះទៅពិនិត្យមើលមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា និងជួបពិភាក្សាជាមួយប្រធានគ្រប់គ្រងមជ្ឈមណ្ឌល ដើម្បីជួយសម្រួលឱ្យមជ្ឈមណ្ឌលដំណើរការទៅមុខដោយជោគជ័យ។ (អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជួបជាមួយក្រុមហ៊ុនជប៉ុនធំៗមួយចំនួន ដើម្បីពិភាក្សា និងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាថែមទៀត នៅទីក្រុងតូក្យូ និងទីក្រុងអូសាកា ក្នុងឆ្នាំ២០២៣នេះផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានជាង ២.៤៥៤ លានដុល្លារ ក្នុងនោះ ជប៉ុននាំចេញទៅកម្ពុជា មានទឹកប្រាក់ប្រមាណ ៥១៥លានដុល្លារ និងនាំចូលពីកម្ពុជាមកវិញ មានទឹកប្រាក់ប្រមាណ ១.៩៣៩ លានដុល្លារ។ នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ […]

អាន​បន្ថែម

រដ្ឋបើកខ្សែរថយន្តក្រុងពិសេសពីរខ្សែ ដើម្បីទស្សនាស៊ីហ្គេមក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Express Bus) ចំនួន ២ខ្សែ សម្រាប់បម្រើដល់ការធ្វើដំណើររបស់មហាជន ជាតិ និងអន្តរជាតិ ទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេហ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ខ្សែរត់ពិសេសនេះ នឹងត្រូវរៀបចំដាក់ឱ្យដំណើរការដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ ខ្សែរត់ទាំងពីរនេះ រួមមាន៖ ខ្សែទី១៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ បន្តដំណើរលើតីរវិថី ព្រះស៊ីសុវត្ថិ, ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរ ភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន […]

អាន​បន្ថែម

JICA គ្រោងជួយកម្ពុជា ១៦៧លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវជនបទជាង ៥០០គ.មនៅភាគពាយ័ព្យ

រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA គ្រោងនឹងផ្តល់ហិរញ្ញប្បទានចំនួន ១៦៧លានដុល្លារ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទប្រវែងជាង ៥០០គីឡូម៉ែត្រ គ្រប់ដណ្ដប់លើខេត្តគោលដៅចំនួន៤ ក្នុងភាគពាយ័ព្យ ប្រទេសកម្ពុជា។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទពីផ្លូវល្បាយក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៥២៩ គីឡូម៉ែត្រ និងផ្លូវបេតុងចំនួន ៧០ម៉ែត្រ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា នៅថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២៣។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទខាងលើនេះ គ្របដណ្ដប់លើភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ហើយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៦៧លានដុល្លារ ដោយមានក្រសួងអភិវឌ្ឍន៍ជនបទជាប្រតិបត្តិករ ។ លោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើសុំជ្រើសរើសទីប្រឹក្សាបច្ចេកទេសរបស់គម្រោងនេះ […]

អាន​បន្ថែម

អូស្ត្រាលីជួយបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងបំផុតនៅកម្ពុជា ដើម្បីជំរុញការប្រកួតប្រជែង

អូស្ត្រាលី កំពុងសហការជាមួយកម្ពុជា ដើម្បីរៀបចំបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ ដើម្បីការប្រកួតប្រជែងតម្លៃលើទីផ្សារ។ នេះបើតាមស្ថានទូតអូស្ត្រាលី បានបញ្ជាក់លើទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ បើផ្អែកលើលទ្ធផលសិក្សា លទ្ធភាពឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា សួនកសិ-ឧស្សា​​ហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លា ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០,០០០កន្លែង ដែលជាងពាក់កណ្តាលការងារនេះនឹងជារបស់ស្ត្រី។ បន្ថែមពីនេះ ការបង្កើតសួនកសិ-ឧស្សាហកម្ម ក៏ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញក្រៅស្រុកផងដែរ។ ក្នុងដំណើរការនៃរៀបចំបង្កើតសួននេះផងដែរ ថ្មីៗនេះ គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម បានធ្វើដំណើរទស្សនកិច្ចសិក្សាមួយនៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED។ ក្នុងទស្សនកិច្ចសិក្សានេះ […]

អាន​បន្ថែម

គម្រោងសង់ខ្សែកាប្លិ៍ក្រោមសមុទ្រពីហុងកុងមកកម្ពុជា តម្លៃ១៦៥លានដុល្លារ នឹងបញ្ជប់នៅឆ្នាំ២០២៤

គម្រោងតបណ្ដាញខ្សែកាប្លិ៍អុបកទិកក្រោមបាតសមុទ្រពីហុងកុង-រាជធានីភ្នំពេញ តម្លៃ ១៦៥លានដុល្លារ នឹងសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបនិងតម្រូវការឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីចុះហេត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verfy.gov.kh នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា “គម្រោងតបណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ មានតម្លៃប្រមាណ ១៦៥លានដុល្លារ និងមានប្រវែង២.៧១៥ គីឡូម៉ែត្រ ដោយបច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្ដកិច្ចការងារលើគម្រោងនេះ ហើយបាន និងកំពុងសាងសង់ហើយ។ ក្នុងឆ្នាំ២០២៤ យើងជឿជាក់ថា នឹងមានខ្សែបណ្ដាញក្រោមបាតសមុទ្រ ចូលមកដល់ប្រទេសកម្ពុជាជាមួយសមត្ថភាពធំ ល្បឿនលឿន ដែលនឹងឆ្លើយតបគ្រប់គ្រាន់ នឹងតម្រូវការបច្ចុប្បន្នរបស់កម្ពុជា”។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដទៀតថា ថវិកាដែលត្រូវបានប្រើប្រាស់ ដើម្បីតភ្ជាប់បណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ គឺកម្ពុជាបានកម្ចីពីរដ្ឋាភិបាលចិន ហើយកម្ពុជានឹងប្រើប្រាស់ផលចំណេញ ពីការលក់សេវាអ៊ីធើណេតនេះ ដើម្បីសងត្រឡប់ទៅកាន់រដ្ឋាភិបាលចិនវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលភ្ជាប់ពីហុងកុងមកកាន់កម្ពុជា បានទទួលការគាំទ្រ និងអនុម័តពីសំណាក់អន្តរក្រសួង ដើម្បីជំរុញឱ្យអ៊ិនធើណិតមានល្បឿនលឿននិងមានតម្លៃសមរម្យ៕ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុន Royal Railway អនុញ្ញាតឱ្យក្រុមហ៊ុនបីធ្វើការអភិវឌ្ឍថាមពលកកើតឡើងវិញ លើដីតាមបណ្កោយផ្លូវរថភ្លើង

Royal Railway Cambodia PLC ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ផលិតផល Royal Group បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣ ប្រើប្រាស់ដីតាមបណ្តោយផ្លូវរថភ្លើង សម្រាប់គម្រោង អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពផ្សេងទៀត​។​ ក្រុមហ៊ុន Royal Group បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ​(MoU) ​កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ជាមួយនឹងក្រុមហ៊ុន Samaiden Energy (Cambodia)Co., Ltd ក្រុមហ៊ុន ​Management Venture Asia (Cambodia) Ltd. និង​ក្រុមហ៊ុន Panna Energy Sdn. Bhd។ នៅក្រោម អនុស្សារណនេះ ក្រុមហ៊ុនទាំងបី នឹងធ្វើការ​សិក្សា​បឋម​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​ដី​ដែល​មិនទាន់​ប្រើប្រាស់​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ខេត្ត​ព្រះសីហនុ សម្រាប់​ការដំឡើង​សូ​ឡា​ខ្នាតតូច ឧបករណ៍​ប្រើ​​ប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ជួល និង​សកម្មភាព​សេដ្ឋកិច្ច​ប្រកប​​ដោយ​និរន្តរភាព​ផ្សេងៗ​ទៀត​។​ ​ ក្រុមហ៊ុន Royal Group លើកឡើងថា គម្រោង​នេះ​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម ដែល​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ប្រើប្រាស់​ដី​នោះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ដូចជា​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម​។​ ​​ក្រុមហ៊ុន Samaiden Energy […]

អាន​បន្ថែម

រដ្ឋគ្រោងរៀបចំសារមន្ទីរ បាតសមុទ្រនៅកោះតាគៀវ ខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ គ្រោងនឹងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ នៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម។ នេះបើតាម ឯកឧត្តមឡុង ឌីម៉ង់ អភិបាលរងខេត្ត ព្រះសីហនុ ដែលបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។ គម្រោងសារមន្ទីរសង្គ្រាមបាតសមុទ្រ នឹងទាក់ទាញយភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ អាចមុជទឹកចូលទៅមើលពីភាពស្រស់ស្អាតរបស់ផ្កាថ្ម និងយុទ្ធោបករណ៍ សល់ពីសម័យសង្គ្រាម ដែលបានធ្លាក់ចូលទៅក្នុងបាតសមុទ្រនោះ។ ឯកឧត្តមបានឱ្យដឹងថា រដ្ឋបាលខេត្ត កំពុងសិក្សាគម្រោងរៀបចំឱ្យមានសារមន្ទីរសង្គ្រាមបាតសមុទ្រ ដោយមានការសហការជាមួយនឹងក្រុមជំនាញខាងមុជទឹកនៅបាតសមុទ្រ «ខ្មែរ ដាយវ៍ គ្រុប (Khmer Dive Group)» នៅនៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម។ ឯកឧត្តមបានបន្ថែមថា នៅប្រជុំកោះតាគៀវ ក្បែរទឹកដី រាម គឺមានយុទ្ធោបករណ៍ដែលសល់ពីសង្គ្រាមលោកលើកទី២ ក្នុងនោះមានទាំងយន្តហោះសង្គ្រាម និងយន្តហោះចម្បាំង រួមនឹងយុទ្ធោបករណ៍នាសម័យសង្គ្រាមមួយចំនួនទៀត ដែលបានធ្លាក់ចូលក្នុងសមុទ្រនេះ។ ឯកឧត្តមបានបញ្ជាក់ដែរថា ដើម្បីអាចទៅមើលសារមន្ទីរបាន ទាល់តែមុជទឹកចុះចូលទៅមើល ហើយត្រូវហាត់រៀន Diving ដើម្បីមុជទឹកចុះចូលទៅមើលទេសភាពបាតសមុទ្រនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ហាត់រៀនDiving ដើម្បីមុជទឹកចុះទៅមើលទេសភាពបាតសមុទ្រ ដែលបញ្ជាក់ថាកម្ពុជាមិនមែនមានត្រឹមតែរមណីយដ្ឋាន ឧទ្យានជាតិ ទេសចរណ៍ តែនៅលើដីគោកប៉ុណ្ណោះទេ។ បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ក្នុងខេត្តព្រះសីហនុមានកោះទាំងអស់ចំនួន […]

អាន​បន្ថែម