ព័ត៌មានសំណង់
ស្ពានកោះនរា តម្លៃជិត៤០លានដុល្លារ សម្រេចការសាងសង់បាន៧០ភាគរយ
ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា តម្លៃ៣៨លានដុល្លារ បច្ចុប្បន្នសម្រេចការសាងសង់បាន ៧០ភាគរយ និងគ្រោងដាក់ដំណើរការតាមការគ្រោងទុក ។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាខាងលើនេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ (អានបន្ថែម) ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ ។ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា បានសាងសង់រួចរាល់សម្រេចបាន៧០ភាគរយ ហើយការដ្ឋានសាងសង់ នឹងរួចរាល់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានស្រង់សំដីចុះផ្សាយនៅលើសារព័ត៌មាន BTV News នៅថ្ងៃទី២៥ ខែមេសា។ នៅពេលដាក់ដំណើរការ ស្ពានថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋ អាចឆ្លងពីតំបន់កោះនរា ទៅកាន់តំបន់អភិវឌ្ឍន៍កោះពេជ្រ ដែលធ្វើឱ្យលំហូរចរាចរណ៍ មានភាពល្អប្រសើរ ខណៈខណ្ឌច្បារអំពៅ មានភាពប្រឈមលើការកក់ស្ទះចរាចរណ៍ជាប្រចាំថ្ងៃ។
អានបន្ថែមរយៈពេល៥ឆ្នាំ ស្ទឹងត្រែងសង់ផ្លូវក្នុងខេត្តនិងផ្លូវក្រវាត់ព្រំដែនបានជាង ៤០០គ.ម
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តស្ទឹងត្រែងបានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែង ក្នុងនោះរួមមានការអភិវឌ្ឍផ្លូវក្នុងខេត្តប្រមាណជាង ២០០គីឡូម៉ែត្រ និងផ្លូវក្រវាត់ព្រំដែនបានជាង ២០០គីឡូម៉ែត្រ ដែលបានរួមចំណែកកែប្រែក្លាយមុខមាត់ខេត្ត ឱ្យកាន់មានភាពស៊ីវិល័យ ពិសេសបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។ នេះបើយោងតាមឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ: អភិបាលខេត្តស្ទឹងត្រែង ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០១៨ រហូតមកទល់នឹងពេលនេះ អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចបានការកសាងផ្លូវកៅស៊ូប្រវែង ៣១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៦គីឡូម៉ែត្រ ផ្លូវគ្រួសក្រហម ១១៩គីឡូម៉ែត្រ ដែលជាគម្រោងបានមកពីថវិការដ្ឋបាលខេត្ត។ ក្រៅពីនេះ មានគម្រោងផ្លូវកៅស៊ូមានចំនួន ២ខ្សែ មានប្រវែង សរុបចំនួន ២៣,១២គីឡូម៉ែត្រ និងផ្លូវបេតុងចំនួន ២ខ្សែ មានប្រវែងសរុប ២២គីឡូម៉ែត្រផ្សេងទៀតត្រូវបានកសាង ដោយប្រើប្រាស់ថវិការបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។ គួរបញ្ជាក់ដែរថា ក្រៅពីការងារកសាងផ្លូវ អាជ្ញាធរខេត្តក៏បានសាងសង់ ស្ពានធំៗចំនួន-៨កន្លែង ស្ពានបេតុងចំនួន-១៧កន្លែង(ប្រវែង៦៥៦ម៉ែត្រ) លូប្រអប់-៥៣កន្លែង និងលូកាត់ផ្លូវចំនួន-៧៦៥កន្លែង ផងដែរ។ ដោយឡែក ក៏មានគម្រោងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនរវាងខេត្តស្ទឹងត្រែង និងប្រទេសជិតខាងផងដែរ ដោយរហូតមកទល់នឹងពេលនេះ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្តេជ្ញាសង់សាលារៀនបន្ថែម ខណៈបច្ចុប្បន្នមានជិត ២ម៉ឺនសាលា
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថានឹងសាងសង់សាលារៀបបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងចំនួនសិស្សដែលកំពុងតែកើនឡើង ខណៈបច្ចុប្បន្នសាលារៀនមានត្រឹម ១៨.៨៣០កន្លែង ប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ថវិកាជាតិសម្រាប់វិស័យអប់រំ នឹងប្រើប្រាស់មិនសម្រាប់តែការតម្លើងប្រាក់បៀរវត្សជូនគ្រូបង្រៀន និងបុគ្គលិកអប់រំនោះទេ តែថែមទាំងសម្រាប់ការកសាងសាលារៀន ដើម្បីជំនួសអគារសាលារៀនចាស់ៗ និងឆ្លើយតបនឹងកំណើនសិស្ស ព្រមទាំងអគារស្នាក់នៅសម្រាប់សិស្ស និងគ្រូផងដែរ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ដើម្បីធានានូវសមធម៌សង្គម គឺត្រូវវិនិយោគលើការអប់រំ សុខភាព និងវិស័យផ្សេងទៀត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ដូចជាផ្លូវថ្នល់ ដែលទាំងអ្នកមាន និងអ្នកក្រអាចប្រើប្រាស់បានដូចគ្នា ព្រមទាំងសាលារៀន ដែលទាំងអ្នកមាន និងអ្នកក្រ អាចបញ្ជូនកូនទៅរៀនបានដូចគ្នា។ គួរបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ កម្ពុជាមានសាលាមត្តេយ្យសរុប ៨.៦០៧ សាលាបឋមសិក្សា ៨.០៦៧ អនុវិទ្យាល័យ ១.៣៤០ និងវិទ្យាល័យ […]
អានបន្ថែមកម្ពុជា-ថៃ ចាប់ដៃគ្នានាំយកផ្សារទំនើប Big C មកបង្ហាញខ្លួននៅទីក្រុងរណបជ្រោយចង្វារ
ថ្មីៗនេះ អ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់កម្ពុជាគឺក្រុមហ៊ុន OCIC បានចុះអនុស្សារណៈជាមួយផ្សារទំនើប Big c របស់ប្រទេសថៃ ដើម្បីនាំយកផ្សារទំនើបយីហោល្បីនេះមកបង្ហាញខ្លួនក្នុងទីក្រុងរណបជ្រោយចង្វារថ្មី ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុន OCIC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ គម្រោងផ្សារទំនើប big c នេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២,៧ហិកតា នៅម្តុំរង្វង់មូលនាងទេមមច្ឆា ត្រើយខាងកើតនៃស្ពានជ្រោយចង្វា ជិតតំបន់ពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន OCIC។ លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC បានឱ្យដឹងថា ផ្សារទំនើប Big c នេះ នឹងក្លាយជាផ្សារទំនើបដំបូងគេក្នុងទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់ពាណិជ្ជកម្មថ្មី និងល្អបំផុតនៅរាជធានីភ្នំពេញ។ លោកស្រីបន្ត គោលដៅនៃការបង្កើតទីក្រុងរណបជ្រោយចង្វារនេះឡើង គឺដើម្បីប្រែក្លាយតំបន់ថ្មីនេះ ឱ្យទៅជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបបំផុតរបស់រាជធានីភ្នំពេញ ក្នុងនោះរួមមានគម្រោងធំៗជាច្រើននឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់វិនិយោគគិនជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវការកំសាន្ត និងធ្វើពាណិជ្ជកម្មនៅនឹងកន្លែងតែមួយតែម្តង។ ជាមួយគ្នានេះដែរ លោក Gary Hardy នាយកប្រតិបតិ្តរបស់ផ្សារទំនើប big C ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចុះហត្ថលេខាលើផ្សារទំនើប […]
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនបោះទុនជាង ១០លានដុល្លារសង់រោងចក្រធំៗ២ នៅខេត្តកណ្តាល
ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រធំៗពីរ មានតម្លៃសរុប ១០,៤លានដុល្លារ នៅខេត្តកណ្តាល និង រាជធានីភ្នំពេញ។ នេះបើតាមការប្រកាសផ្សាយរបស់គេហទំព័ររបស់ (CDC) នៅថ្ងៃទី២៤ មេសា ២០២៣។ គម្រោងទាំងពីរនេះរួមមានដូចខាងក្រោម៖ ១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ។ ២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ២.៩៦៧កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
អានបន្ថែមក្រុងព្រះសីហនុមានអគារខ្ពស់សរុប១០០៦ ខណៈបច្ចុប្បន្ន ៦៤១អគារកំពុងគាំងនិងចាំដំណោះស្រាយ
រហូតមកទល់នឹងពេលនេះ ក្រុងព្រះសីហនុមានអគារខ្ពស់ៗសរុបចំនួន ១០០៦អាគារ ខណៈអគារចំនួន ៦១៤អគារកំពុងជាប់គាំង និងរង់ចាំការដោះស្រាយពីសំណាក់ភាគីដែលពាក់ព័ន្ធ។ យោងតាមរបាយការណ៍ផ្លូវការ ចេញដោយសមាគមអ្នកសាងសង់កម្ពុជាបានបង្ហាញថា សំណង់អគារ ខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ សរុបមាន ១០០៦អគារ ស្មើនឹង ៩០២គម្រោង រួមមាន សង្កាត់លេខ ១ មានចំនួន ៨៦អគារ ស្មើនឹង ៥៩គម្រោង សង្កាត់លេខ២ មានចំនួន ១០០អគារ ស្មើនឹង ៩៩គម្រោង សង្កាត់លេខ ៣ មានចំនួន ៣១១អគារ ស្មើនឹង ២៦២គម្រោង សង្កាត់លេខ ៤ មានចំនួន ៥០៩អគារ ស្មើនឹង ៤៨២គម្រោង ។ ក្នុងចំណោមនោះ គម្រោងដែលជាប់គាំងមានចំនួនសរុប ៦១៤ អគារ រួមមាន អគារដែលផ្អាកសកម្មភាពសាងសង់មាន ៣៥៩អគារ ស្មើនឹង ៣៣៦គម្រោង និងអគារដែលបានបញ្ចប់ការងារសាងសង់ហើយផ្អាកដំណើរការអាជីវកម្មមានចំនួន ២៥៥អគារ ស្មើនឹង២២១គម្រោង ។ ចំណែក គម្រោងដែលបានកំពុងដំណើរការសាងសង់ចំនួន ៦១ម្រោង […]
អានបន្ថែមវិមានឯករាជ្យក្នុងក្រុងបាត់ដំបង សាងសង់សម្រេចបាន ៨៥ ភាគរយ
គិតមកទល់ពេលនេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥ ភាគរយហើយ និង គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅ ចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥%ហើយ។ បច្ចុប្បន្ននេះ ក្រុមការងារក៏កំពុងតែធ្វើការពន្លឿន ការសាងសង់ទាំងយប់ ទាំងថ្ងៃ ធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភា នាពេលដ៏ខ្លី ខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។ ដោយឡែក នៅថ្ងៃទី២៤ ខែមេសានេះ ក្រុមការងារសាងសង់វិមានឯករាជ្យក៏បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យផងដែរ។ គួររម្លឹកថា វិមានឯករាជ្យ ខេត្ត បាត់ដំបង ត្រូវបាន រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្នកម្ពុជាមានកន្លែងឆៀករថយន្តចំនួន ២៣ទីតាំង ខណៈទើបសម្ពោធថ្មី នៅសំរោងអណ្តែត
គិតត្រឹមបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អាជ្ញាបណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៥ ធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ស្មើនឹង ២៣ទីតាំងទូទាំងប្រទេស។ នេះបើតាមធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្អេកសិន ខមភេនី (CMVIC) សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ក្នុងចំនួនទីតាំងសរុប ក្រុមហ៊ុន CMVIC បានទទួលអាជ្ញាបណ្ណច្រើនជាងគេរហូតដល់ទៅ ១៩ទីតាំង ដោយក្នុងនោះ ៦ទីតាំងនៅភ្នំពេញ និង ១៣ទីតាំងផ្សេងទៀត នៅតាមបណ្តាខេត្ត។ ក្រៅពីនេះ ក្រុមហ៊ុន HK Car Inspection មានចំនួន ១ទីតាំង ,ក្រុមហ៊ុន Future Automobile Inspection (FAI) មានចំនួន ១ទីតាំង ,ក្រុមហ៊ុន So Brothers Co.,Ltd មានចំនួន ១ទីតាំង និងក្រុមហ៊ុន Auto Checks […]
អានបន្ថែមកំពងផែទឹកជ្រៅជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ
កំពង់ផែកុងតាន័រទឹកជ្រៅជំហានទី១ ជម្រៅ ១៤,៥ម៉ែត្រ នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញទៅសំណេះសំណាលជាមួយនឹងមន្ត្រីបុគ្គលិក កម្មករ កម្មការនីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបើកសម្ពោធសមិទ្ធិផលដែលបានធ្វើហើយ និងបើកការដ្ឋាន ដើម្បីសាងសង់ការពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការពង្រីជំហានទី២ មានជម្រៅទឹក ១៦,៥ម៉ែត្រ និងជំហានទី៣ ជម្រៅ ១៧,៥ម៉ែត្រ។ គួបញ្ជាក់ថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុនេះ នឹងអាចឲ្យនាវាធំៗដឹកទំនិញពីកម្ពុជាទៅកាន់អាមេរិក និងអឺរ៉ុប ដោយមិនបានឆ្លងកាត់កំពង់ផែប្រទេសជិតខាង ដូចជាសិង្ហបុរី ឬវៀតណាមទៀតនោះទេ ដែលអាចចំណេញពេលវេលា និងតម្លៃលើកដាក់ទំនិញដល់ទៅ ២ដង។ គួររម្លឹកថា គម្រោងសាងសងនេះ នឹងធ្វើការសាងសង់ដោយប្រើប្រាស់ប្រាក់កម្ចីពីប្រទេសជប៉ុន។ (អានបន្ថែម)
អានបន្ថែមជប៉ុនសម្រេចបើកកាស៊ីណូលើកដំបូងបង្អស់ក្នុងប្រទេសតម្លៃ ១៣ពាន់លានដុល្លារ
រដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យបើកកាស៊ីណូស្របច្បាប់ជាលើកដំបូងបង្អស់ នៅក្នុងប្រទេស ដោយកន្លងមកប្រទេសមួយនេះនៅមិនទាន់មានកាស៊ីណូស្របច្បាប់នៅឡើយទេ។ គម្រោងកាស៊ីណូដំបូងនេះគ្រោងចំណាយទុនវិនិយោគប្រមាណ ១,៨ពាន់ពាន់លានយ៉េន ឬប្រមាណ ១៣,៣៨ពាន់លានដុល្លារ ហើយគ្រោងបើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២៩ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រោយដំណើរការផ្លូវការ គម្រោងកាស៊ីណូនេះរំពឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន២០លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងមជ្ឈមណ្ឌលកាស៊ីណូក្នុងទីក្រុង Osaka នេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនគឺ MGM Resort International និង Orix។ ក្រៅពីមជ្ឈមណ្ឌលកាស៊ីណូនេះ ក៏មានការសាងសង់កោះសិប្បនិម្មិត ដោយក្នុងនោះមានរួមបញ្ចូលទាំងសណ្ឋាគារ សាលប្រជុំលំដាប់អន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៍ និងរោងភាពយន្តផងដែរ។ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានឱ្យដឹងថា មជ្ឈមណ្ឌលកាស៊ីណូដំបូងគេនេះនឹងជួយជំរុញការអភិវឌ្ឍតំបន់ Osaka កាន់តែខ្លាំង ដើម្បីឲ្យក្លាយជាតំបន់ទេសចរណ៍ស្នូលមួយនៅក្នុងប្រទេសជប៉ុន ជាពិសេសវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយពីភាពទាន់សម័យរបស់ជប៉ុនទៅកាន់ពិភពលោក។ រដ្ឋបាលក្រុង Osaka បានប៉ានប្រមាណថា គម្រោងមជ្ឈមណ្ឌលកាស៊ីណូនេះនឹងជួយដល់សេដ្ឋកិច្ចជប៉ុនគិតជាទឹកប្រាក់ប្រចាំឆ្នាំបានប្រមាណ ១,១៤ពាន់ពាន់លានយ៉េន ឬប្រមាណ៨,៤៧ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារចំនួន១៥.០០០កន្លែង។ លើសពីនេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២០លាននាក់ នឹងមកលេងកំសាន្តក្នុងមជ្ឈមណ្ឌលកាស៊ីណូជារៀងរាល់ឆ្នាំ ដែលអាចបង្កើតចំណូលពីការលក់សំបុត្រប្រមាណ៥២០ពាន់លានយ៉េន៕
អានបន្ថែម