ព័ត៌មានសំណង់
សេវាកម្មគ្រប់គ្រងសំណង់ឌីជីថលថ្មីដោយផ្អែកលើ SYNCHRO ត្រូវបានប្រកាសឱ្យប្រើប្រាស់
ការផ្តល់សេវាកម្មរួមបញ្ចូលកម្មវិធីឌីជីថល (ទាំងឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិ) និងប្រឹក្សាយោបល់សម្រាប់សំណង់ឌីជីថលភ្លោះ កំពុងចាប់ដាក់ឱ្យដំណើរការនៅក្នុង Bentley Infrastructure Cloud ក្រុមហ៊ុន Bentley Systems បានប្រកាសពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន WSB ដើម្បីដឹកនាំម្ចាស់ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិល និងអ្នកម៉ៅការសាងសង់ដើម្បីទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB បានចាប់ផ្តើមផ្តល់ដំណោះស្រាយគ្រប់គ្រងសំណង់ឌីជីថលថ្មី និងសេវាកម្មប្រឹក្សាយោបល់ដោយផ្អែកលើ កម្មវិធី SYNCHRO របស់ក្រុមហ៊ុន Bentley ដើម្បីជួយទីផ្សារហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលយកឈ្នះលើបញ្ហាប្រឈមនៃការទទួលយកលំហូរការងារឌីជីថលថ្មីដោយផ្អែកលើគំរូ និងការទាញយកអានុភាពនៃថាមពលសំណង់ឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB គឺជាក្រុមហ៊ុនដំបូងគេដែលចូលរួមក្នុងកម្មវិធី Bentley Digital Integrator Program ដែលមានន័យថា ជាការឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិកម្មវិធីឌីជីថល សម្រាប់ការងារសាងសង់ និងដើម្បីផ្តល់នូវការគាំទ្រផ្នែកទីផ្សារ និងការផ្ទេរចំណេះដឹងទៅកាន់ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងគម្រោង រួមជាមួយប្រព័ន្ធរួមបញ្ចូលគ្នា ដើម្បីបង្កើត និងថែទាំឌីជីថលភ្លោះសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់អតិថិជន។ ការងារសាងសង់ជារឿយៗគឺផ្អែកលើប្លង់ 2D សន្លឹកក្រដាស់ និងលំហូរការងារដោយផ្អែកលើឯកសារ ដែលបណ្តាលឱ្យមានកំហុសការងារ ខ្ជះខ្ជាយពេលវេលា និងការងារធ្វើឡើងវិញដែលបណ្តាលឱ្យគម្រោងភាគច្រើនចំណាយលើសថវិកា និងយឺតយ៉ាវ។ ក្រុមហ៊ុន […]
អានបន្ថែម«កោះទទឹង» និង «កោះមួយ» នឹងត្រូវអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ ក្រោមទុនវិនិយោគជិត ៣៨លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុប ៣៧.៧លានដុល្លារ ដើម្បីអភិវឌ្ឍកោះចំនួនពីរគឺ «កោះទទឹង»នៅខេត្តកោះកុង និង«កោះមួយ»នៅខេត្តព្រះសីហនុ ជារមណីយដ្ឋានទេសចរណ៍ដ៏ទំនើប និងសម្បូរបែប ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។ ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖ ១- “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ។ ២- “G.T.V.C IMPORT EXPORT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីចំនួន ១៩១កន្លែង សម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការអនុវត្តគម្រោងនេះ វិស័យទេសចរណ៍របស់ប្រទេសត្រូវបានកំណត់ឱ្យមានការរីកចំរើន ដែលនាំឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
អានបន្ថែមថៃសង់រោងចក្រថាមពលកកើតឡើងវិញ ដ៏ធំ១នៅឥណ្ឌាដើម្បីកាត់បន្ថយការប្រើឥន្ធនៈឱ្យបាន៥០%
ក្រុមហ៊ុន Global Power Synergy Public Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈថៃដ៏ធំ ភីធីធី (PTT) បានទទួលសិទ្ធវិនិយោគលើគម្រោងសង់រោងចក្រផលិតអគ្គិសនីពីសូឡា ដែលមានអានុភាពរហូតដល់ ៤២០មេហ្គាវ៉ាត់ នៅក្នុងប្រទេសឥណ្ឌា តាមរយៈក្រុមហ៊ុនសាខារបស់ខ្លួនគឺក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញឈ្មោះ អាវ៉ាដា (Avaada)។ តំណាងក្រុមហ៊ុន Global Power Synergy Public Company បានអះអាងថា ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាការជួយគាំទ្រក្នុងការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ បានរហូតដល់ទៅ ៥.០០០ មេហ្គាវ៉ាត់ និងជួយគាំទ្រគោលនយោបាយរដ្ឋាភិបាលឥណ្ឌា ក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដើម្បីជំរុញឲ្យការផលិតអគ្គិសនីប្រើប្រាស់គម្រោងថាមពលកកើតឡើងវិញ ឱ្យបានជាង៥០ភាគរយ។ ក្រុមហ៊ុននេះ ទទួលបានសិទ្ធនៃការវិនិយោគគម្រោង ក្រោយបានឈ្នះការដេញថ្លៃលើពន្ធនៃការផលិតអគ្គិសនី ក្នុងអត្រាពន្ធ ២,៧រូពីក្នុងមួយគីឡូវ៉ាត់ម៉ោង។ ទោះបីក្រុមហ៊ុនមិនបានបង្ហើបទំហំទឹកប្រាក់នៃការវិនិយោគក្តី ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងការបង្កើតរោងចក្រនេះគ្រោងចំណាយពេលប្រមាណ ១៨ខែ។ គម្រោងនេះរំពឹងនឹងផលិតអគ្គិសនីបានប្រហែល ៧៥០លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដោយផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនប្រហែល ៥០ម៉ឺនគ្រួសារ និងជួយរដ្ឋាភិបាលឥណ្ឌាកាត់បន្ថយកាបូនឌីអុកស៊ីតបាន ៦៩៨.២៥០ តោនក្នុងមួយឆ្នាំ៕
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយក EasyPower®, អ្នកឈានមុខផ្នែកវិស្វកម្មប្រព័ន្ធថាមពល
ដើម្បីកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយនូវគំរូ និងការវិភាគអគ្គិសនីនៅទូទាំងវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ ក្រុមហ៊ុន Bentley Systems បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានទិញយកក្រុមហ៊ុន EasyPower ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃការរចនា និងជាកម្មវិធីឧបករណ៍វិភាគ រួមទាំងកម្មវិធី arc flash solustions សម្រាប់អ្នកជំនាញផ្នែកវិស្វកម្មអគ្គិសនី។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1984 នៅទីក្រុង Portland រដ្ឋ Oregon EasyPower បានរួមបញ្ចូលគ្នានូវការបង្កើតគំរូ និងការវិភាគដែលមានមូលដ្ឋានលើក្រាហ្វិក ដើម្បីធ្វើឱ្យការដោះស្រាយបញ្ហាវិស្វកម្មអគ្គិសនីដ៏ស្មុគស្មាញដែលមិនធ្លាប់មាន កាន់តែងាយស្រួល និងអាចចូលដំណើរការបាន។ ផលិតផល EasyPower ត្រូវបានប្រើជាចម្បងសម្រាប់ការរចនា ការវិភាគ និងការត្រួតពិនិត្យប្រព័ន្ធចែកចាយថាមពលដែលបម្រើដល់កន្លែងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាព ដោយភាពជឿជាក់ និងអនុលោមតាមគោលការណ៍ច្បាប់។ ការទិញយក EasyPower របស់ក្រុមហ៊ុន Bentley គឺដើម្បីពង្រីកសមាហរណកម្ម និងនិរន្តរកម្មនៃការរចនា និងការវិភាគប្រព័ន្ធថាមពលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះគ្រប់ប្រភេទ ដែលវានឹងបើកទូលាយចំណេះដឹងនៅក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនឹងកំណើនថាមពលអគ្គិសនីនៅពេលអនាគត និងខុសៗគ្នា ជាមួយនឹងការបែងចែកថាមពលយ៉ាងទូលំទូលាយនៅលើផ្នែកទាំងពីរដោយគិតជា “រង្វាស់ម៉ែត្រ” ដែលគ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ – ក្នុងការអនុវត្ត សេដ្ឋកិច្ច សុវត្ថិភាព និងភាពធន់ – […]
អានបន្ថែមកំពតមានតំបន់ការពារទេសភាព ៤កន្លែង លើផ្ទៃដីទំហំ ២១៧ហិកតា
ខេត្តកំពត មានតំបន់ការពារទេសភាពចំនួន ០៤កន្លែង លើផ្ទៃដីសរុបទំហំ ២១៧ ហិកតា ស្ថិតក្នុងភូមិចំនួន០៣ (ភូមិច្រេស ភូមិកោះចំការ និងភូមិកោះត្នោត ឃុំចំនួន០២ (ឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស) ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ រដ្ឋក៏ទើបតែបានដាក់ឱ្យប្រើប្រាស់ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ម៉ែត្រ ថ្មីមួយ ស្ថិតក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង០៤ ខាងលើ។ ប៉មនេះ បានសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ដែលបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនេះ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន ១០កន្លែងទៀត ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ក្នុងនោះប៉មចំនួន០៧ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយ និងប៉មចំនួន ០៣ កន្លែងទៀត បានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ […]
អានបន្ថែមត្រឹមជាង១០ម៉ោង បេតុងលាយស្រេចជីប ម៉ុង ផ្គត់ផ្គង់បាន ៦ពាន់ម៉ែត្រគូប ដល់គម្រោង Naga III
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានផ្គត់ផ្គង់ បេតុងលាយស្រេច ចំនួន ៦ពាន់ម៉ែត្រគូប សម្រាប់ការចាក់ជើងតាង (Raft Foundation) របស់គម្រោង Naga III ដែលស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុន GLOBAL PILING SOLUTIONS CO., LTD.។ ក្នុងប្រតិបត្តការចាក់បេតុងដ៏សម្បើមនេះ ក្រុមហ៊ុនបាន ប្រើប្រាស់រថយន្តបាញ់បេតុង និងរថយន្តក្រឡុកបេតុងជាច្រើនរយគ្រឿង ដែលត្រូវបានចាក់រូចរាល់ជាស្ថាពរក្នុងរយៈពេលត្រឹមជាង ១០ ម៉ោងតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍បានផ្គត់ផ្គង់បេតុងលាយស្រេចទៅគម្រោង Naga III តាំងពីដំណាក់កាលចាប់ផ្ដើមចាក់សសរគ្រឹះខួងនឹងជញ្ជាំងទប់ដីមកម្ល៉េះ។ រាល់ដំណាក់កាលនៃការផ្គត់ផ្គង់ បេតុងត្រូវបាន ធ្វើតេស្តនិងត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ជាមុន រួមជាមួយនឹងវត្ថុធាតុដើមយ៉ាងល្អបំផុត ដែលជ្រើសរើសឡើងដោយអ្នកជំនាញមានបទពិសោធន៍ជាង ២ទសវត្សរ៍។ បេតុងលាយស្រេច ជីប ម៉ុង ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាស្តង់ដាអន្តរជាតិ ដែលមានបទដ្ឋាន ស្របតាម ISO 9001:2015 និងតែងតែប្រើប្រាស់ស៊ីម៉ងត៍អូដ្ឋប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាបាននូវបេតុងដែលមានគុណភាព និងភាពរឹងមាំយូរអង្វែង។ […]
អានបន្ថែមគម្រោងសង់ផ្លូវថ្មីភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោសម្រេចបាន៣០% ក្រោយឈូសឆាយចប់១០០%
គិតរហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០% ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម) នេះបើយោងតាមលោក ស្វាយ វុឌ្ឍី តំណាងក្រុមហ៊ុន សុខា អូតែល បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយក្នុងឱកាសឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ដល់ពេលនេះ ការសាងសង់ផ្លូវថ្មីមួយខ្សែនេះសម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវបន្តធ្វើជាជំហានៗបន្តទៀត។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវម៉ាកាដាំជាមុនសិន អាស្រ័យតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន ដោយធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានបណ្តោះអាសន្នជាមុនសិន។ «ក្រោយឈូសឆាយចប់ ផ្លូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ ក្នុងល្បឿន១៥ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង» លោកបន្ថែម។ លោកបានឱ្យដឹងទៀតថា តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា […]
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគ មានទុនវិនិយោគសរុបជិត ៣០០លានដុល្លារក្នុងត្រីមាសទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ៣៩គម្រោង ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ២៩៤លានដុល្លារ។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ៨គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ២,២ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។ គម្រោងវិនិយោគទាំង៣៩នេះ ត្រូវបានអនុម័តដោយ អាចបង្កើតការងារបានចំនួនប្រមាណ ៤៧.០០០ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង៣៩ មានគម្រោងចំនួន ៣៨ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម និង១គម្រោង ស្ថិតនៅក្នងវិស័យទេសចរណ៍។ ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ និងបានចូលរួមចំណែកប្រមាណជាតិ ៧០ភាគរយភាគរយ នៃគម្រោង សរុប ខណៈការវិនិយោគក្នុងស្រុក ឈរលំដាប់ទី២។ (អានបន្ថែម)
អានបន្ថែមរដ្ឋអនុម័តគម្រោងថ្មី១ តម្លៃ៥,៣លានដុល្លារ នៅរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុប ៥,៣លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន JKD PACKAGING CO., LTD បានស្នើសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់របស់ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីចំនួន ៣០០កន្លែង សម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការអនុវត្តគម្រោងនេះ វិស័យផលិតកម្មរបស់ប្រទេសត្រូវបានកំណត់ឱ្យមានការរីកចំរើន ដែលនាំឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
អានបន្ថែមរដ្ឋបើកឱ្យប្រើស្ពានខ្សែកាបថ្មីឆ្លងទន្លេសាបជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ មេសានេះតទៅ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងទន្លេសាបស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១០ ខែមេសា នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទចរាចរឆ្លងកាត់ស្ពានដែកបេឡេឫស្សីកែវផងដែរ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពីស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ស្ពានដែកបេឡេនោះ។ គួរបញ្ជាក់ថា ស្ពានបេតុងថ្មីនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម) ថ្មីៗនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏ទើបតែបានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នកាលពីថ្ងៃទី0១ មីនា ២០២៣នេះផងដែរ។ (អានបន្ថែម)
អានបន្ថែម