ព័ត៌មានសំណង់
ជប៉ុនជួយកម្ពុជា ១៨លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ
ជប៉ុន បានសម្រេចផ្តល់កម្ចីចំនួន ២៤៨២លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ការចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។ គួរបញ្ជាក់ថា កន្លងមក រដ្ឋបានដាក់ឱ្យដំណើរការនូវគម្រោងប្រព័ន្ធរំដោះទឹក ស្ថិតក្នុងខណ្ឌដូនពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ដែលចាប់ផ្តើមសាងសង់នៅដើមខែមីនា ឆ្នាំ២០១៩។ គម្រោងប្រព័ន្ធរំដោះទឹកនេះ មានអាងក្រោមដី ដែលស្តុកទឹកបាន ៦៥.០០០ម៉ែត្រគូប និងស្ថានីយ៍បូមទឹកថ្មី ដែលអាចបូមទឹកក្នុងទំហំ ១.៤ម៉ែត្រគូប ក្នុងមួយវិនាទី។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ នឹងជួយបញ្ឈប់ការលិចទឹកនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងផ្លូវលេខ៩២ ជាដើម។ (អានបន្ថែម)
អានបន្ថែមត្រីមាសទី១-២០២៣ កម្ពុជានាំចូលដែកនិងដែកថែបជិត ៩៣លានដុល្លារ កើន១១ភាគរយ
កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់សរុបជិត ៩៣លានដុល្លារ ក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះ កើនឡើង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេលបីខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,៦ភាគរយ នៃទំហំនាំចូលសរុប៥,៨ ពាន់លានដុល្លារ ។ ក្នុងខែមីនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣៤,២ លានដុល្លារ កើនឡើងជិត១,៥ភាគរយ។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងងើបឡើងវិញ។ ក្នុងឆ្នាំ២០២២ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន ៤.២៧៥គម្រោង និងមានតម្លៃគម្រោងសរុប ២.៩៦៨ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីនិន្នាសង្គម-សេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អានបន្ថែមក្រុមហ៊ុនចិននឹងចាប់ផ្តើមស្លរមាសលើកដំបូងនៅមណ្ឌលគិរីឆាប់ៗនេះ ខណៈកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធ
ក្រុនហ៊ុនចិនមួយទៀត គឺក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី (Rong Cheng Industrial Investment (Cambodia) Co., Ltd.) បាននិងកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម ក្នុងការរុករករ៉ែមាស ដើម្បីអាចឈានដល់ការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនឆាប់ៗនេះ ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ក្រៅពីក្រុមហ៊ុន Renaissance Mineral Limited (Cambodia) របស់ប្រទេសអូស្ត្រាលី ក៏មានក្រុមហ៊ុនចិនមួយទៀតផងដែរ ដែលកំពុងរុករករ៉ែមាស នៅក្នុងភូមិសាស្រ្ត ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា ក្រុមហ៊ុនចិន ដែលទទួលបានច្បាប់អនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែមាសមួយនេះមានឈ្មោះថា ក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី។ […]
អានបន្ថែមផ្លូវថ្មីពីបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ តភ្ជាប់គ្នាបាន ១០០ភាគរយហើយ
គិតត្រឹមថ្ងៃ០៩ ខែមេសា ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបាន ១០០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក ចំពោះជំហានបន្ទាប់នៃការសាងសង់គម្រោងផ្លូវនេះ ក្រុមហ៊ុននៅមិនទាន់បង្ហើបពីប្រភេទផ្លូវថា ជាផ្លូវបេតុង ឬកៅស៊ូ នៅឡើយទេ។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្នខេត្តមណ្ឌលគិរីកសាងផ្លូវបាន ៩៩ខ្សែ ប្រវែងជាង ៨៥ម៉ឺនគីឡូម៉ែត្រ
គិតរហូតមកទល់នឹងមកនេះ រដ្ឋបាលខេត្តមណ្ឌលគិរីមានបណ្តាញផ្លូវក្នុងខេត្តប្រវែងសរុបចំនួន ៨៥១.៣៧៦គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវខេត្តមានចំនួន ៨ខ្សែ ផ្លូវក្រុងចំនួន ៥៩ខ្សែ និងផ្លូវលំចំនួន ៣២ខ្សែ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ន រដ្ឋបាលខេត្តបាននិងកំពុងយកចិត្ដទុកដាក់លើការជំរុញដល់ការងារកសាងជួសជុល ថែទាំ ផ្លូវជាតិ ផ្លូវខេត្តនិងបន្តកសាងផ្លូវខេត្ត ផ្លូវជនបទ ឱ្យមានគុណភាពខ្ពស់ ក្នុងគោលបំណងតភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកមកទីរួមខត្ត។ ឯកឧត្តមមានប្រសាសន៍ថា «បច្ចុប្បន្ននេះ ពាក់ព័ន្ធនឹងវិស័យគមនាគមន៍ ខេត្តកសាងផ្លូវក្នុងខេត្តបានប្រវែងសរុប ៨៥១.៣៧៦គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវខេត្តមានចំនួន ៨ខ្សែ ប្រវែងសរុប ៣៣០គីឡូម៉ែត្រ ផ្លូវក្រុង ៥៩ខ្សែ មានប្រវែង ៦៥គីឡូម៉ែត្រ ផ្លូវលំ ៣២ខ្សែ ប្រវែង ២៥៥គីឡូម៉ែត្រ»។ យោងតាមការបញ្ជាក់របស់អភិបាលរងខេត្ត សម្រាប់ផ្លូវជាតិ ដែលឆ្លងកាត់ខេត្តមណ្ឌលគិរី មានផ្លូវជាតិលេខ៧៦ ភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ មកកាន់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី […]
អានបន្ថែមរដ្ឋចេញវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ នេះបើតាមលិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ វិធានការជាកញ្ចប់នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦ មក ក្នុងខេត្តព្រះសីហនុ។ ក្នុងនោះ រដ្ឋបានកំណត់នូវនិយមន័យពាក្យ “គម្រោងវិនិយោគជាប់គាំង” សំដៅលើគម្រោងវិនិយោគសាងសង់នានា ជាអាទិ៍ សណ្ឋាគារ មជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារស្នាក់នៅរួម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និង កាស៊ីណូ ជាដើម ដែលបានសាងសង់ ហើយបានផ្អាក ឬ ពន្យារ ឬ បញ្ឈប់ការសាងសង់ និង/ ឬ ពុំមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។ ទន្ទឹមនឹង រដ្ឋបានដាក់ចេញវិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងមានដូចជា៖ ការកំណត់អត្តសញ្ញាណ កំណត់តំបន់ សិក្សា និងវិភាគ បង្កើតកម្មវិធីផ្សព្វផ្សាយ […]
អានបន្ថែមផ្សារទំនើប AEON ៣ តម្លៃ ២៩០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ
ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការហើយ។ ផ្សារទំនើបមួយនេះ ត្រូវបានសម្ពោធនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្ថិតនៅលើមហាវិថីសម្តេចតេជោ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេល ០៤ខែកន្លងមក។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ ត្រូវបានសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារ ដែលមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុបដល់ទៅ ១៧៤.០០០ ម៉ែត្រការ៉េ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន Prince គ្រោងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨៨ម៉ែត្រ ១ទៀតនៅក្រុងព្រះសីហនុ
ក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក (Canopy Sands Development Co., Ltd) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនពហុសាជីវកម្មធំជាងគេមួយនៅប្រទេសកម្ពុជា គ្រោងនឹងសាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់រហូតដល់ទៅ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាករ ដែលមានកម្ពស់ ៨៨ម៉ែត្រនេះ មានទីតាំងស្ថិតនៅឃុំរាម ខេត្តព្រះសីហនុ អនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក។ យោងតាមផែនទីបញ្ជាក់ពីទីតាំងគម្រោងបានឱ្យដឹងថា រូបសំណាកព្រះពុទ្ធប្បដិមាករនេះមានចម្ងាយ ១,២គីឡូម៉ែត្រពីរង្វង់មូលព្រះថោងតោងស្បៃនាងនាគ និងចម្ងាយ ២,៣គីឡូម៉ែត្រ ពីទីតាំងខ្មែរធ្វើបាន។ នេះគឺជាគម្រោងសាងសង់ពុទ្ធបដិមាករទី៣ នៅក្នុងខេត្តជាប់មាត់សមុទ្រ បន្ទាប់ពីគម្រោងសាងសង់រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើកំពូលភ្នំបូកគោ របស់អ្នកឧកញ៉ា សុខ គង់ ដែលមានកម្ពស់រហូតដល់១០៨ម៉ែត្រ និងគម្រោងរបស់ក្រុមហ៊ុនឡាវ ដែលមានបំណងចង់សាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុនេះផងដែរ៕ (អានបន្ថែម និងបន្ថែម) បច្ចុប្បន្ន គម្រោងនេះកំពុងត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យ និងពិភាក្សាលើទិដ្ឋភាពផ្លូវច្បាប់ និងរចនាបថនៃស្ថាបត្យកម្មខ្មែរ ដោយនៅថ្ងៃទី០៤ […]
អានបន្ថែមរហូតមកទល់នឹងពេលនេះ កម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦ពាន់គីឡូក្រាម
គិតរហូតមកទល់នឹងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦.០០០គីឡូក្រាម តាមរយៈក្រុមហ៊ុនអូស្ដ្រាលី Renaissance Mineral Limited (Cambodia) ដែលកំពុងវិនិយោគលើការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា គិតតាំងពីចាប់ផ្តើមអាជីវកម្មរហូតមកដល់ពេលនេះ ការចម្រាញ់រ៉ែមាសនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនអូស្ត្រាលី Renaissance Mineral សម្រេចបានប្រមាណប្រមាណ ៦តោនហើយ។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនទី១ ដែលចាប់ផ្តើមដំណើរការចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជា ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី២១ មិថុនា ឆ្នាំ ២០២១។ បើតាមផែនការ ក្រុមហ៊ុនអូស្ត្រាលីមួយនេះ អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ចំណូលដុលជាមធ្យម ១៨៥លានដុល្លារក្នុង១ឆ្នាំ។ ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ៧ផ្សេងទៀតបាននិងកំពុងធ្វើអាជីវកម្មនៅខេត្តចំនួន៤ គឺខេត្តមណ្ឌលគីរី រតនៈគីរី បាត់ដំបង និងខេត្តព្រះវិហារ។ (អានបន្ថែម) អភិបាលរងខេត្តបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១៤ បានទទួលសិទ្ធិសិក្សា និងវិនិយោគលើវិស័យរ៉ែ ស្មើនឹង ១៨បណ្ណ […]
អានបន្ថែមរដ្ឋគ្រោងសង់រោងចក្រទឹកស្អាតធំមួយ ដើម្បីផ្គត់ផ្គង់ដល់ខេត្តបីនៅភាគខាងកើតនៃប្រទេសកម្ពុជា
បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) បាននិងកំពុងសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសំខាន់ៗបីនៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចប់ដំណើរការសិក្សានៅចុងខែឧសភាខាងមុខនេះហើយ។ នេះបើតាមជំនួបរវាងឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងប្រតិភូក្រុមហ៊ុនCCECC កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ លោក Tony Wong អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC បានឱ្យដឹងថា ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ត្រៀមនឹងដាក់ឆ្លងការអនុម័តពីថ្នាក់លើរបស់ចិន។ លោកបន្ថែមថា អ្នកបច្ចេកទេស និងជំនាញការរបស់ចិននឹងមកដល់ម្ពុជានៅចុងខែនេះ។ ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា គម្រោងដ៏ធំនេះ នឹងឱ្យប្រជាពលរដ្ឋនៅភាគខាងកើតនៃប្រទេស ជាពិសេសនៅតំបន់ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែក និងការរោយម្សៅព័ណ៌ទឹកក្រូច ដើម្បីជម្រុះស្លឹកឈើ ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិកទស្សវត្សន៍ឆ្នាំ៦៩-៧០ ទទួលបានទឹកស្អាតប្រើប្រាស់ ដោយយកប្រភពទឹកពីអាងទន្លេមគង្គ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំនេះ នឹងអាចរំដោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះជាដើម ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ […]
អានបន្ថែម