ព័ត៌មានសំណង់
កម្ពុជា-ឡាវ រួមគ្នាសិក្សាទីតាំងអាទិភាព ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ
កម្ពុជា-ឡាវ កំពុងសិក្សាទីតាំង ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ ដោយភ្ជាប់ជាមួយស្រុកភូវង់ នៃខេត្តអាត់តាពើរបស់ប្រទេសឡាវ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ បាននឹងកំពុងសិក្សាលើជម្រើសទីតាំង ២កន្លែង គឺទី១ នៅបង្គោលលេខ ១០៣ រវាងស្រុកវើនសៃនៃខេត្តរតនគិរី និងស្រុកភូវង់នៃខេត្តអាត់តាពើ ដោយពីស្រុកវើនសៃ ទៅបង្គោលលេខ ១០៣ មានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ហើយពីស្រុកភូវង់ទៅបង្គោលលេខ១០៣ មានប្រវែងជិត ២០គីឡូម៉ែត្រ។ ចំពោះទីតាំងទី១ នេះ ភាគីឡាវ បានស្នើមកកម្ពុជាឱ្យបើកច្រកព្រំដែនមួយនៅទីនោះ។ ឯកឧត្តមអភិបាល បានបន្ថែមថា ចំពោះទីតាំងទី២ វិញ គឺនៅបង្គោលលេខ ១៤៥ ដែលស្ថិតនៅកៀកនឹងតំបន់កន្ទុយនាគមុំបីប្រហែល ២០គីឡូម៉ែត្រ ដែលមានផលចំណេញច្រើនដល់វិស័យទេសចរណ៍ ព្រោះឆ្លងកាត់តំបន់ឧទ្យានជាតិវីរៈជ័យ។ បើបើកច្រកព្រំដែន ទីតាំងទី២ នេះ មិនសូវប៉ះពាល់បរិស្ថាន ដូចក្នុងតំបន់បង្គោលលេខ១០៣ ដែលស្ថិតក្នុងតំបន់ស្នូលការពារបរិស្ថាន។ មកទល់ពេលនេះ ភាគីកម្ពុជា […]
អានបន្ថែមត្រឹមឆ្នាំ២០២២ កម្ពុជាប្រើឥណទានពីកូរ៉េអស់ជាង ១.៦០០លានដុល្លារ សម្រាប់គម្រោងអាទិភាព
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ គិតត្រឹមឆ្នាំ២០២២។ តួលេខនេះត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋកូរ៉េ ថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមេសា។ យោងតាមសេចក្តីប្រកាសព័ត៌មាន គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ ៤៥៥លានដុល្លារ និងក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០១ ដល់ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េ បានសន្យា ផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជាង ១.៨០០ លានដុល្លារ។ ចេញពីកិច្ចសន្យានេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង បានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩។ ទន្ទឹមនឹងនេះ ភាគីកូរ៉េ ក៏បានសន្យាផ្តល់ឥណទានបន្តទៀត […]
អានបន្ថែមមជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៥៥% ហើយ
គម្រោងសាងសង់មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៥៥% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានដឹកនាំដោយ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់អំឡុងដើមខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ការសាងសង់មណ្ឌលនេះ នឹងរួមចំណែកជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱ្យមានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ (អានបន្ថែម)
អានបន្ថែមអភិបាលខេត្តរតនគិរីប្តេជ្ញាសង់ព្រលានយន្តហោះឱ្យបាន ខណៈបានត្រៀមដីជិត ១៤០០ហិកតារួចស្រេច
រដ្ឋបាលខេត្តរតនគិរី បានត្រៀមដីទុកជិត ១៤០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះដ៏ធំមួយ ដើម្បីភ្ជាប់ខេត្តចំនួន ៤ ដែលមានព្រំប្រទល់ជាប់ៗគ្នានេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា នៅថ្ងៃអនាគតនៅកណ្តាលទីក្រុងបានលុង នឹងមានសួនច្បារ មួយដ៏ធំពិសេស នៅចុងឆ្នាំនេះនឹងមានសមិទ្ធផលប្លែកៗជាច្រើនទៀត។ ក្នុងនោះរដ្ឋាភិបាលក៏គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះ ដែលមានទីតាំងរហូតដល់ ១៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ផងដែរ។ ឯកឧត្តមបញ្ជាក់ទៀតថា ទីតាំងព្រលានយន្តហោះនោះគឺ ជាចំណុចកណ្តាល រវាងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។ ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំធ្វើយ៉ាងណាឱ្យមានព្រលានយន្តហោះ នៅក្នុងខេត្តនាភូមិភាគឦសានមួយនេះឱ្យទាល់តែបាន។ ចំពោះទីតាំងព្រលានយន្តហោះចាស់ក្នុងក្រុងបានលុង ត្រូវបានរាជរដ្ឋាភិបាលដកចេញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជូនមករដ្ឋបាលខេត្ត ដើម្បីរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមានសួនច្បារសាធារណៈ និងវិមានឯករាជ្យជាដើម ដែលនឹងប្រែក្លាយមុខមាត់ខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។ យ៉ាងណាមិញ ខេត្តមណ្ឌលគិរីក៏ជាខេត្តមួយជាប់ជាមួយនឹងខេត្តរតនគិរី ក៏មានគម្រោងសាងសង់ព្រលានយន្តហោះមួយផងដែរ ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មានអាចនឹងវិនិយោគប្រមាណជាង ៦០លានដុល្លារ។ (អានបន្ថែម) […]
អានបន្ថែមអគារដ៏ទំនើប១៨ជាន់ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកការដ្ឋានសាងសង់ហើយ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានបើកការដ្ឋានសាងសង់អគាររបស់ខ្លួន ដែលមានលក្ខណៈទំនើប ស្ថិតនៅផ្ទះលេខ ២៥បេ ផ្លូវរុក្ខវីថីសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន-សមាជិក គ.ល.ក. ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីរាជការ។ គួរបញ្ជាក់ថា អគារនេះសាងសង់ដោយ ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន & អ៊ិនវេសមេន និងត្រូវប្រើរយៈពេល២៤ខែ សម្រាប់ការសាងសង់។ ចំពោះការងាររចនាប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ ត្រូវបានរចនាដោយក្រុមហ៊ុន លេហ្គាស្ស៊ី ឌីស្សាញ ឯ.ក ។ អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានកម្ពស់ ១៨ជាន់ មានផ្ទៃក្រឡាសំណង់សរុប ៨ពាន់ម៉ែត្រក្រឡា ជាសំណង់អគារតាមបែបទំនើប (Modern Style) ដោយបានគិតគូរបែងចែកជា បន្ទប់ការិយាល័យ សាលប្រជុំ បន្ទប់បច្ចេកទេស និងជាន់អាហារដ្ឋាន […]
អានបន្ថែមគម្រោងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី សម្រេចបាន ៩២%ហើយ
គិតត្រឹមថ្ងៃទី៣១ ខែមីនា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីសាងសង់សម្រេចបាន ៩២%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានសាងសង់របស់ក្រុមការងារអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រុមការងារបានឱ្យដឹងបន្ថែមថា គម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ បន្ថែមពីនេះ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ត្រៀមដាក់ឱ្យដំណើរការសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ និងដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែតុលាឆ្នាំនេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម)
អានបន្ថែមរយៈពេល៥ឆ្នាំ រតនគិរីអភិវឌ្ឍគម្រោងបានជាង ២៦០០គម្រោង តម្លៃជាង ៦២លានដុល្លារ
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣ ខេត្តរតនគិរីបានស្នើសុំអនុវត្តគម្រោងអភិវឌ្ឍន៍សរុបចំនួន ១៣.៩៩៤គម្រោង ដែលត្រូវការថវិកាប្រមាណ ៣១១,៨៥លានដុល្លារ។ ក្នុងនោះ គម្រោងដែលសម្រេចបានដោយជោគជ័យមានចំនួន ២.៦១៤គម្រោង ក្រោមទុនវិនិយោគ ៦២,៤៦លានដុល្លារ។ នេះយោងតាមប្រសាសន៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តរតគិរី» នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គម្រោងវិនិយោគស្នើឡើងដោយរដ្ឋបាលខេត្តរតនគីរីមានចំនួន ១.២៨៣គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៨៤៨ពាន់លានរៀល ឬប្រមាណ ២០៩,៣៨លានដុល្លារ។ ស្ថាប័ន និងអង្គភាពដែលគាំទ្រគម្រោង ក្នុងវេទិកាពិគ្រោះយោបល់ មានចំនួន ៦៦៣គម្រោង ដោយអនុវត្តសម្រេចបាន ៣៧០គម្រោង ដែលស្មើនឹងទំហំថវិកាវិនិយោគចំនួន ១៧៧ពាន់លានរៀល ឬប្រមាណ ៤៣,៧០លានដុល្លារអាមេរិក។ ឯកឧត្តមបានបញ្ជាក់។ ឯកឧត្តមបានគូសបញ្ចាក់ថា គម្រោងដែលស្នើដោយរដ្ឋបាលឃុំសង្កាត់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ មានចំនួនគម្រោងស្មើនឹង ១២.៧១១គម្រោង ក្រោមទុនសរុបចំនួនជាង ៤១៥ពាន់លានរៀល ឬប្រមាណ ១០២,៤៧លានដុល្លារ។ […]
អានបន្ថែមADB: វិស័យទេសចរណ៍កំពុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ថិតក្នុងអត្រា ៥.៥% ២០២៣ និងស្ទុះដល់ ៦% ២០២៤
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយរំពឹងថានឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ ២០២៤ ដែលអត្រានេះត្រូវបានជំរុញឡើងដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦.៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣.០% ក្នុងឆ្នាំ ២០២៣ និង ៤.០% នៅឆ្នាំ ២០២៤។ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានគូសបញ្ជាក់ថា ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ដែលជំរុញដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច […]
អានបន្ថែមរដ្ឋគ្រោងសង់ផ្លូវជាតិថ្មី ២ខ្សែបន្ថែមទៀត ប្រវែងជាង ២០០គ.ម ក្នុងខេត្តរតនគិរី
រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុយនាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋមិនត្រឹមតែសាងសង់ផ្លូវទៅស្រុកវើនសៃប៉ុណ្ណោះទេ តែថែមទាំងភ្ជាប់ទៅអូរក្រៀល ខេត្តស្ទឹងតែ្រងផងដែរ។ ក្នុងនោះ ផ្លូវនេះចែកចេញជា ០២កំណាត់ គឺកំណាត់ទី១ ជាប្រភេទក្រួសក្រហមចេញពីអូរជុំ ទៅស្រុកវើនសៃមានប្រវែង ២៨,៥២ គ.ម និងមួយកំណាត់ទៀត ជាកំណាត់ផ្លូវដី ចេញទៅដល់ព្រំប្រទល់កម្ពុជាឡាវមានប្រវែង ១០៤,៤៥ គ.ម ដោយសរុបទាំងពីរកំណាត់នេះមានប្រវែង ១៣២,៩៧គ.ម។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវនេះតាំងពីឆ្នាំ២០២២មកម្ល៉េះ តែដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គម គម្រោងនេះ ក៏ប្តូរទៅសាងសង់ក្នុងឆ្នាំ២០២៧ វិញ។ ដោយឡែក ចំពោះគម្រោងផ្លូវទៅកាន់តំបន់កន្ទុយនាគ ជាគម្រោងស្ថិតក្នុងប្រព័ន្ធផ្លូវជាតិឈ្មោះថា ផ្លូវ ៧៨ដកប្រាង្គ ដែលមានប្រវែង ១៩១គ.ម ក៏គ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៨ ផងដែរ។ ផ្លូវនេះចែកចេញជា ០៣ប្រភេទ គឺ ១). […]
អានបន្ថែមWB៖ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងលំដាប់ទី៣ ក្នុងចំណោមប្រទេសអាស៊ាន
ក្នុងឆ្នាំ២០២៣នេះ ធនាគារពិភពលោក (World Bank) បានធ្វើការព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះដែរ ធនាគារពិភពលោកបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជារស្ថិតក្នុងអត្រា ៥,២ភាគរយ សម្រាប់ឆ្នាំ២០២៣ ដែលអាត្រានេះកំពុងដេញតាមពីក្រោយប្រទេសវៀតណាម (៦,៣ភាគរយ) និងប្រទេសហ្វីលីពីន (៥,៦ភាគរយ)។ តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា កំណើនសម្រាប់ប្រទេសនៅតំបន់កំពុងអភិវឌ្ឍន៍អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងកើន ៥,១ភាគរយនៅឆ្នាំនេះ ដោយកើនលើសពី ៤,៦ភាគរយ កាលពីឆ្នាំ ២០២២។ កំណើននេះត្រូវបានគាំទ្រដោយសារក្តីរំពឹងលើកំណើនសេដ្ឋកិច្ចប្រទសចិន ដែលត្រូវបានព្យាករថានឹងងើបឡើងក្នុងរង្វង់ ៥,១ភាគរយនៅឆ្នាំនេះ ដោយកើន ៣ភាគរយ កាលពីឆ្នាំ ២០២២ ក្រោយការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនវិជ្ជមានក្នុងរង្វង់ ៥,៦ភាគរយផងដែរ។ ឯកឧត្តម វង្សី វិស្សុត លេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគពីបរទេស ពីប្រទេសចិន និងទេសចរណ៍៕ (អានបន្ថែម និង បន្ថែម)
អានបន្ថែម