មន្ទីរពេទ្យរដ្ឋដ៏ទំនើបដំបូងបំផុតក្នុងក្រុងភ្នំពេញ គ្រោងដាក់ឱ្យដំណើរការឆាប់ៗនេះ

អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងមានគម្រោងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ នៅចុងខែឧសភាខាងមុខនេះ ខណៈពេលនេះ ការងារសាងសង់សម្រេចបានជាង ៩៨% បើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់។ គម្រោងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកម្ពស់ ១២ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២.០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋនឹងកាត់បន្ថយការប្រើថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០

រដ្ឋបានដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០ ខណៈចំនួនលំនៅឋានមានការកើនឡើង ១,៧ភាគរយជារៀងរាល់ឆ្នាំ គិតពីឆ្នាំ២០២០មក។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិលើប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា តំាងពីឆ្នាំ២០២០មក ប្រទេសកម្ពុជាមានគេហដ្ឋានចំនួនជាង ៣,៦ លានខ្នង នៅទូទាំងប្រទេស ដែលចំនួននេះបានកើតឡើងប្រមាណ ១,៧ភាគរយ ជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ទៀតថា បើតាមកំណើននៃតួលេខខាងលើបង្ហាញឱ្យដឹងថា ការរស់នៅតំបន់ទីក្រុងកំពុងកើនឡើងយ៉ាងលឿន ដែលនេះជាមូលហេតុនាំឱ្យមានប្រជាជនប្រហែលមួយភាគបីនៃប្រជាជនសរុប នឹងរស់នៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ២០៣០។ ផ្អែកលើកំណើនលំនៅឋាន និងចំនួនប្រជាជនកើនឡើងដ៏ច្រើនសន្ធឹកនេះ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានចំនួន ៣៤% នៅក្នុងវិស័យអគារលំនៅឋាន ពោលគឺពី ១៧.៩៨១ GWh មកត្រឹមតែ ១១.៨២៦ GWh។ ការដាក់ចេញនូវប្រសិទ្ធភាពថាមពលនេះមានសារៈសំខាន់ណាស់ ដោយសារតែកំណើនអត្រាការរស់នៅក្នុងតំបន់ទីក្រុង និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ ហើយក៏មានតម្រូវការខ្ពស់លើការប្រើប្រាស់ឧបករណ៍ ឬបរិក្ខារអគ្គិសនី ជាច្រើន ដូចជា ទូទឹកកក ឬ ម៉ាស៊ីនត្រជាក់ បន្ថែមទៀតនាពេលអនាគតផងដែរ៕

អាន​បន្ថែម

អ្នកជំនាញផ្លូវថ្នល់ចិន នឹងចុះសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗ

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានដាក់លិខិតសុំចុះសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាបឆាប់ៗនេះ។ នេះយោងតាមលិខិតស្នើលេខ ១៣៣៥សក ទៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ មីនា ២០២៣។ តាមខ្លឹមសារលិខិតបានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)នឹងចាប់ផ្តើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាប នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់ឯកឧត្តមអភិបាលខេត្ត ជួយសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីអាចដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានរលូនផង។ កន្លងមក ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសង់រោងចក្រទឹកស្អាតតម្លៃ ១១៥លានដុល្លារ នៅសៀមរាប សម្រេចបាន ៩៩% ហើយ

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាបតម្លៃ ១១៥លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ ខណៈរោងចក្រនេះ គ្រោងនឹងបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប នៅថ្ងៃទី២៧ មីនា ២០២៣។ លោក សៀក ប៉េងគៀង អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប បានឱ្យដឹងថា រោងចក្រផលិតទឹកស្អាតថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ លោកបន្តថា ចំពោះសំណង់រោងចក្រនាពេលបច្ចុប្បន្នសាងសង់បាន ៩៩ភាគរយ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែឧសភា ២០២៣នេះ។ គួរបញ្ចាក់ទៀតថា រោងចក្រមួយនេះនឹងធ្វើការបូមទឹកពីបឹងទន្លេសាប ដើម្បីផលិតជាទឹកស្អាតសម្រាប់ប្រើប្រាស់ ដែលពេលនេះរដ្ឋាករទឹកបានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្ររួចរាល់ហើយ។ គួរម្លឹកទៀតថា រោងកច្រផលិតទឹកស្អាតថ្មីនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ នៅលើផ្ទៃដីចំនួន៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ១១៥លានដុល្លារ ក្រោមជំនួយឥណទានរបស់អង្គការ JACA ។ បច្ចុប្បន្ន ខេត្ដសៀមរាបមានរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែង ដែល២កន្លែងទៀត អាចផលិតទឹកបានជាង ២ម៉ឺន ៥ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ បើរាប់ទំាងរោងចក្រថ្មីនៅសង្កាត់ជ្រាវផង អាចចែកចាយនិងផលិតទឹកស្អាតបានជិត១០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ និងមានសម្ថភាពផលិតទឹកស្អាតឱ្យបានគ្រប់តាមតម្រូវការនៅក្រុងសៀមរាបរហូតដល់ឆ្នាំ២០៣០។

អាន​បន្ថែម

គម្រោងសហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ សម្ពោធលក់ជាផ្លូវការហើយ

ក្រុមហ៊ុន Integ Capital បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ ជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតេយ្យភាពដោយលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ច័ន្ទឆាយា តំណាងឱ្យម្ចាស់គម្រោងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍដ៏ធំនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧ហិកតា ស្ថិតនៅ ភូមិរាម សង្កាត់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយត្រឹមតែ ១,២គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលានយន្តហោះកំពុងសាងសង់។ ជំហានដំបូងម្ចាស់គម្រោងគ្រោងចំណាយថវិកាប្រមាណ ៣លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះរួមមាន៖ ផ្លូវមេទំហំ ៣៧ម៉ែត្រ អ៊ុតកៅស៊ូ ព្រមជាមួយបណ្ដាញផ្លូវខ្វាត់ខ្វែងជាច្រើន អមទៅដោយសួនច្បារ បង្គោលភ្លើងសូឡា – ប្រព័ន្ធលូទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងដើមឈើធំៗ ជាពិសេសមានចំណតឡានអមសងខាងផ្លូវ ដែលនឹងផ្ដល់ភាពងាយស្រួលដល់អាជីវកម្ម ក៏ដូចជាភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅលេងកម្សាន្តផងដែរ។ នាឱកាសនោះ លោក ជិន ច័ន្ទឆាយា បានលើកឡើងថា «គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម នឹងមានជាផ្សារទំនើប ហាងកាហ្វេ ហាងលក់ទំនិញ រោងភាពយន្ត […]

អាន​បន្ថែម

ស្ពានថ្មីឆ្លងស្ទឹងសែន តម្លៃជាង១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

ស្ពានថ្មីឆ្លងស្ទឹងសែន “សំពៅត្រៃលោកត្រៃលក្ខណ៍” ដែលចំណាយថវិកាសាងសង់ ១,៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ស្ពានថ្មីនេះ ត្រូវបានសាងសង់ឡើងដោយវិស្វករខ្មែរ និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង ១៨០ម៉ែត្រ គុណនឹង ៨.៨ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ បន្ថែមពីនេះ ស្ពានឆ្លងស្ទឹងសែនថ្មីនេះ បានតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាមួយសមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋក្នុងតំបន់ មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ដោយមិនចាំបាច់ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងឆ្លងកាត់  ដែលចំណាយទាំងពេលវេលា និងថវិកា។

អាន​បន្ថែម

ស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ

ស្ថានបេតុងថ្មី២កន្លែង ដែលមានប្រវែងសរុប១៨០ម៉ែត្រ ទទឹង២៨,៥ម៉ែត្រ ដែលគ្រោងចំណាយ ៥លានដុល្លារ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតេយ្យភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថាបនាឡើងដើម្បីសម្រួលចរាចរណ៍ និងជាការលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត។ គួរបញ្ជាក់ថា គម្រោងស្ពានទី១ មានប្រវែង២០ម៉ែត្រគុណ២៨,៥ម៉ែត្រ និងស្ពានទី២ មានប្រវែង១៦០ម៉ែត្រគុណ ២៨,៥ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាសាងសង់ចំនួន ២៤ខែ។ ឯកឧត្ដម ឃួង ស្រេង បាន​ឱ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ ស្ពានទាំងពីរនេះ នឹងតភ្ជាប់តួមហាវិថីអ្នកឧកញ៉មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាង ទាំងមូលដែល​ជាផ្លូវយុទ្ធសាស្ត្រ តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ ៣៧១ ដែលនឹងធ្វើឱ្យទីក្រុង កាន់​តែមានលក្ខណៈសម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយថ្លៃដើម នៃការចំណាយលើការដឹកជញ្ជូនផលិត​ផល និងសេវាកម្មនានា កាន់តែប្រសើរឡើង។ ស្ពានទាំងពីរស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ដែលរាជរដ្ឋាភិបាលបានសម្រេចកែលម្អតំបន់នេះ […]

អាន​បន្ថែម

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០%

គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ។ នេះបើតាមការចុះត្រួតពិនិត្យរបស់ក្រុមការងាររនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រុមការងារ បានចុះត្រួតពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទន្ទឹមនឹងផ្លូវជាតិលេខ៣១ ផងដែរ  ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។ គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ គ្រោងចំណាយជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងអភិវឌ្ឍឆ្នេរស្តង់ដារប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ

គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ។​ នេះបើតាមពិធីសម្ពោធដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានបណ្តោយ ២.៧០០ម៉ែត្រ និងទទឹង ១៣០ម៉ែត្រ។ គួរបញ្ជាក់ថា ការបង្កើតគម្រោងនេះត្រូវបានបែងចែកជា ៦តំបន់រួមមាន៖ ១). ចំណែកដីសម្រាប់កាត់ជូនឯកជនមានទទឹង ៥០ម៉ែត្រ បណ្ដោយ ២.៧០០ម៉ែត្រ និងចាក់ដីបន្ថែមស្របតាមគំនូសប្លង់មេដែលមានក្នុងអនុក្រឹត្យលេខ ២៥៧អនក្រ.បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ២). សួនច្បារសាធារណៈមានទទឹង ៥០ម៉ែត្រ បណ្តោយ២.៧០០ម៉ែត្រ  ៣). ឆ្នេរខ្សាច់កំសាន្តសាធារណៈទទឹង ៣០ម៉ែត្រ បណ្តោយ ២.៧០០ម៉ែត្រ ៤). ការងារចាក់ដីពង្រីករង្វង់មូល ០២កន្លែង ៥). ការងារសាងសងវិថី និងអនុវិថីចំនួន ៥ខ្សែ និង៦). ការងារបន្ថែមផ្សេងៗ។ ថ្លែងក្នុងពិធីសម្ពោធខាងលើ ឯកឧត្តម ជា សុផារ៉ា […]

អាន​បន្ថែម

ថៃចំណាយជាង ១,៤ពាន់លានដុល្លារ សាងសង់ព្រលានយន្តហោះថ្មីចំនួន៧

ថ្មីៗនេះ នាយកដ្ឋានអាកាសយានដ្ឋាន (DOA) ប្រទេសថៃ គ្រោងនឹងចំណាយប្រមាណ ៥០ពាន់លានបាត ឬ ១,៤៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍព្រលានយន្តហោះក្នុងតំបន់ថ្មីចំនួន៧ទៀត ខណៈបច្ចុប្បន្នប្រទេសថៃបានសាងសង់អាកាសយានដ្ឋានចំនួន ៧២ទីតាំង ក្នុងចំណោមខេត្ត-ក្រុងសរុបចំនួន ៧៧។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន thethaiger នៅថ្ងៃទី២២ មីនា ២០២៣។ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅក្នុងខេត្ត Nakhon Pathom, Bueng Khan, Mukdahan, Kalasin, Phayao, Phatthalung និង Satun ដោយនាយកដ្ឋានមានគោលបំណងក្នុងការជំរុញការតភ្ជាប់ និងផ្តល់ជម្រើសការធ្វើដំណើរបន្ថែមទៀត សម្រាប់ប្រជាជនថៃ និងភ្ញៀវទេសចរបរទេស។ ជាការកត់សម្គាល់ គម្រោងអាកាសយានដ្ឋានថ្មីទាំងនោះស្ថិតនៅក្នុងខេត្ត ដែលមិនសូវមានគេស្គាល់ច្រើនឡើយ ហើយត្រូវបានពន្យាពេល ដោយសារតែត្រូវប្រឈមការជាប់គាំងដោយសារជំងឺរាតត្បាតកូវីដ ប៉ុន្តែបច្ចុប្បន្នដំណើរការទេសចរណ៍និងការធ្វើដំណើរមានភាពល្អប្រសើរឡើងវិញ។ គម្រោងទាំងនោះរួមមានដូចខាងក្រោម៖ ១. អាកាសយានដ្ឋានក្នុងខេត្ត Nakhon Pathom ចំណាយ ២៥ពាន់លានបាត ឬ ៧៣៣លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៥៦០ហិកតា រហូតមកដល់ពេលនេះការសិក្សាសមិទ្ធលទ្ធភាពបានបញ្ចប់រួចរាល់ហើយ និងគ្រោងនឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះ។ ២. អាកាសយានដ្ឋានក្នុងខេត្ត […]

អាន​បន្ថែម