ព័ត៌មានសំណង់
កម្ពុជា-សិង្ហបុរីចុះហត្ថលេខាផ្លូវការលក់អគ្គិសនី ១ពាន់មេហ្គាវ៉ាត់ ដោយត្រូវភ្ជាប់បណ្ដាញក្រោមសមុទ្រ
ក្រុមហ៊ុន Royal Group Power Co.,Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ឲ្យក្រុមហ៊ុន Kappel Energy Pte Ltd តាមរយៈបណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមីនា នៅប្រទេសសិង្ហបុរី ដោយវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ RGP និងអ្នកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន Keppel Infrastructure (KI) ដែលជាក្រុមហ៊ុនមេរបស់ KE ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC), ឯកឧត្តម Tan See Leng រដ្ឋមន្ត្រីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។ តាមរយៈគម្រោងដ៏ធំមួយនេះ កម្ពុជានឹងធ្វើការនាំចេញថាមពលអគ្គិសនីកកើតឡើងវិញចំនួន […]
អានបន្ថែមរដ្ឋបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាផ្លូវការហើយ
ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវប្រកាសឱ្យប្រើជាផ្លូវការហើយ ដោយប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ច្បាប់ថ្មីនេះ មាន១៥ ជំពូក និង៦៥ មាត្រា ដែលត្រូវបានតាក់តែងឡើងក្នុងគោលបំណងកំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។ ទន្ទឹមនឹងនេះ ច្បាប់នេះ ធ្វើការគ្រប់គ្រងនូវរាល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលមានលក្ខណៈអាជីវកម្មនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា ច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងចុះហត្ថលេខាជាដៃគូសេដ្ឋកិច្ចឆាប់ៗ ខណៈទើបបញ្ចប់ការចរចារ
ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បានបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ហើយនឹងត្រៀមចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធវីដេអូ។ ឯកឧត្តម បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានគោលបំណងធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់ និងពិភពលោក ហើយភាគីទាំងពីរអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា។ តាមរយៈកិច្ចព្រមព្រៀង CEPA កម្ពុជានឹងនាំចេញទំនិញកសិកម្មនិងឧស្សាហកម្ម រួមមាន អង្ករ បន្លែ ចេក ស្វាយចន្ធី ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កាបូបធ្វើដំណើរ ស្បែកជើង […]
អានបន្ថែមរដ្ឋគ្រោងអភិវឌ្ឍត្បូងឃ្មុំជាខេត្តអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់គុណភាពជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រកាសឱ្យរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យបូកសរុបការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២0២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ គោលបំណងនៃការចង់ប្រែក្លាយខេត្តត្បូងឃ្មុំឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន គឺដើម្បីធានាលើកកម្ពស់គុណភាពជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង និងការអភិវឌ្ឍប្រកបដោចីរភាព។ ជាមួយគ្នានេះផងដែរ ខេត្តត្បូងឃ្មុំ បានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណងរឹង សំណល់ផ្លាស្ទិក ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណស្អាត។ ជាពិសេស អាជ្ញាធរខេត្តបានបានចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថាន តាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងអាជីវកម្ម បានចំនួន ៦៨ទីតាំង ក្នុងនោះ ក្រុងសួង ១៤ទីតាំង ស្រុកត្បូងឃ្មុំ ១៩ទីតាំង ស្រុកអូររាំងឪ ០៦ទីតាំង ស្រុកតំបែរ១១ ទីតាំងស្រុកមេមត់ ០៧ទីតាំង និងស្រុកពញាក្រែក ចំនួន ១១ទីតាំង។ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុមការងារក្រសួងបរិស្ថាន បានចំនួន ០៦ទីតាំង ក្នុងនោះ ស្រុកតំបែរ ១ទីតាំង,ស្រុកមេមត់ ២ទីតាំង,ស្រុកពញាក្រែក […]
អានបន្ថែមទូតប៊ុលហ្គារីប្តេជា្ញជួយជំរុញវិនិយោគិនខ្លួនមកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នទំហំវិនិយោគបានកើន៧៨%
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំកម្ពុជា បានសន្យាថានឹងជួយជំរុញបណ្តារពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យមកសិក្សា និងវិនិយោគបន្ថែមនៅកម្ពុជា ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្ម កម្ពុជា-ប៊ុលហ្គារី សម្រេចបានដល់ជាង ៨,១ លានដុល្លារ កើនប្រមាណ ៧៨% ធៀបនឹងឆ្នាំ២០២១ សម្រេចបាន ៤,៥៤ លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំ កម្ពុនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងថា ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត លោកជំទាវ នឹងលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារីឱ្យមកស្វែងយល់ និងមកវិនិយោគបន្ថែមលើវិស័យសំខាន់ៗ២ _ទី១គឺកសិកម្ម ដែលរួមមាន៖ ផលិតផលផ្លែឈើ និងជីកសិកម្ម _ទី២ គឺវិស័យទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តការយ៉ាងជិតស្និទ្ធ និងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ដែរថា […]
អានបន្ថែមរដ្ឋប្តេជ្ញារៀបចំផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុឱ្យចប់ ក្នុងឆ្នាំ២០២៣
ក្រុមការងារអន្តរក្រសួង បានប្តេជ្ញាពន្លឿនបញ្ចប់ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជាមួយនឹងការគ្រោងទុកនេះ ក្រុមការងារអន្តរក្រសួង បានប្រជុំកែសម្រួលសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២ ដើម្បីឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ ក្រុមការងារ បានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២ រួមមាន៖ ១. ការអភិវឌ្ឍសេដ្ឋកិច្ច, ឧស្សាហកម្ម, និងការគ្រប់គ្រងដីឧស្សាហកម្ម, ២. ទីផ្សារកំលាំងពលកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣.គំរូអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេស, ៤. បរិក្ខារសាធារណៈ, ៥. មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ៦. ទេសចរណ៍ និងជីវចម្រុះ, ៧. ការរស់នៅ និងសុខមាលភាព, ៨. ការរចនាទីក្រុង, ៩. ការគ្រប់គ្រងការប្រើប្រាស់ដី, ១០. ការគ្រប់គ្រងខ្សែក្រវ៉ាត់បៃតង, ១១. ក្របខ័ណ្ឌស្ថាប័ន, និង១២. របាយការណ៍ផែនការសកម្មភាព ។ គួរបញ្ជាក់ថា […]
អានបន្ថែមអាល្លឺម៉ង់ជួយកម្ពុជារៀបចំយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតង
អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសិក្ខាសាលាស្តីពី «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ គម្រោង Build4People ស្ថិតក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការគាំទ្របន្ថែមពី បុរីប៉េង ហួត។ គម្រោងនេះ បានរៀបចំបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។ សិក្ខាសាលារយៈពេល ៥ថ្ងៃនេះ ក៏បានរំលេចចេញនូវយុទ្ធសាស្ត្រ ០៦ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងដំណាក់កាលដំបូង ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានមានចីរភាព រួមមាន៖ ១. ការរៀបចំក្រុង តាមបែបសមាហរណកម្ម រួមមាន៖ ការជ្រើសរើសទីតាំង ការវិភាគទីតាំង (តំបន់សំបូរខ្យល់ត្រជាក់, សណ្ឋានដី…) បំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ការប្រើប្រាស់ចម្រុះប្រកបដោយតុល្យភាព/ហេដ្ឋារចនាសម្ព័ន្ធសង្គម រៀបចំទីធ្លាសាធារណៈសម្រាប់មនុស្សគ្រប់គ្នា ២. ហេដ្ឋារចនាសម្ព័ន្ធខៀវបៃតង រួមមាន៖ ការរៀបចំក្រុងដែលឆ្លើយតបទៅនឹងកត្តាអាកាសធាតុ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខៀវ និងបៃតងនៅក្នុងទីក្រុងជាឧបករណ៍សម្រាប់រៀបចំក្រុង ៣. […]
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងពង្រឹងផលិតកម្មមាន់ស្រែ
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុប ២០៩.១៩៧ដុល្លារអាមេរិក សម្រាប់គម្រោងសង់ស្ពាន និងផលិតកម្មមាន់ស្រែ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរវាងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជំនួយនេះ ស្ថិតក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ ក្នុងនោះ ជំនួយជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវផ្តល់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយជំនួសឱ្យស្ពានឈើបច្ចុប្បន្នដែលពុកផុយ ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានជាង ១ម៉ឺន៣ពាន់នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជនទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខ។ ដោយឡែកជំនួយ ១០៨.៨០៣ដុល្លារអាមេរិកផ្សេងទៀត គឺសម្រាប់គម្រោងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ដោយគម្រោងនេះ នឹងត្រូវតម្លើងបរិក្ខារចិញ្ចឹមមាន់ និងជួសជុលរោងសម្រាប់កសិករចិញ្ចឹមមាន់។ បន្ថែមពីនេះ គម្រោងនេះ នឹងជំនួយបច្ចេកទេសពីអង្គការហេហ្វឺអន្តរជាតិកម្ពុជា និងសហគមន៍ កសិកម្មលើផ្នែកជំនាញ និងចំណេះដឹងបច្ចេកទេសចិញ្ចឹមមាន់ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ការអនុវត្តន៍អនាម័យ ដើម្បីបង្កើនប្រាក់ចំណូល។ គួរបញ្ជាក់ថា ថ្មីៗនេះ ជប៉ុនក៏បានបានផ្តល់ជំនួយជាថវិកាសរុបជាង ៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នចំនួន […]
អានបន្ថែមរដ្ឋកំពុងពា្រងច្បាប់ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែអន្តរជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើង ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់ការធ្វើនាវាចរណ៍ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពតាមមតិយោបល់លើកឡើងក្នុងកិច្ចប្រជុំ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានភាពកាន់តែល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ប្រទេសជាតិ ជាពិសេសសមស្របទៅតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន និងបរិបទអន្តរជាតិ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងបន្តដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់របស់គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្តទៀតផងដែរ។
អានបន្ថែមរដ្ឋជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយស្នើចិនជួយសង់ផ្លូវប្រាំខ្សែតាមបណ្តាខេត្តភាគពាយ័ព្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវក្តីរំពឹងថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយក្នុងការសាងសង់ស្ដារ និងលើកកម្ពស់ផ្លូវសំខាន់ៗចំនួន ៥ខ្សែ នៅតាមបណ្តាខេត្តនាទិសពាយ័ព្យ និងទិសខាងលិច ដើម្បីពន្លឿនដំណើរការបង្កើតប៉ូលសេដ្ឋកិច្ចទី៤។ យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅថ្ងៃទី១៤ ខែមីនានេះ បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រោងនឹងបង្កើតឡើងថ្មីនេះគ្រប់ដណ្ដប់ទៅលើខេត្តសំខាន់ៗ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន។ ដើម្បីជំរុញឲ្យផែនការនេះដំណើរការបានលឿនរហ័ស សម្ដេចតេជោ បានស្នើសុំដល់ប្រទេសចិនឲ្យជួយសាងសង់ផ្លូវតភ្ជាប់ នៅក្នុងប៉ូលសេដ្ឋកិច្ចថ្មីនេះ សរុបចំនួន ៥ខ្សែ រួមមាន ផ្លូវលេខ៥៥ បង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧ ដែលតភ្ជាប់ពីបាត់ដំបងទៅប៉ៃលិន ៥៧បេ តភ្ជាប់ពីបាវិល ទៅកាន់ស្រុកកំរៀងភ្នំព្រឹកទល់ព្រំដែនប្រទេសកម្ពុជា-ថៃ ផ្លូវ៥៦ ផ្លូវ៥៩ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅកាន់ប៉ៃលិន។ សម្តេចតេជោបញ្ជាក់ថា “យើងអាចនឹងឈានទៅបង្កើតនៅប៉ូលសេដ្ឋកិច្ចទី៤ ហើយខ្ញុំជឿថា ខាងចិនក៏នឹងចូលរួមវិនិយោគក្នុងការបង្កើតជាផ្លូវលេខ៥៥ ផ្លូវលេខ៥៦ ផ្លូវលេខ៥៧ ផ្លូវលេខ៥៧បេ និងផ្លូវលេខ៥៩”។ ជាមួយគ្នានេះ តាមរយៈការរៀបចំផ្លូវ សម្ដេចតេជោ ក៏ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ ការសាងសង់រមណីយដ្ឋាន […]
អានបន្ថែម