ព័ត៌មានសំណង់
បច្ចុប្បន្ន ខេត្តតាកែវមានរោងចក្រ សហគ្រាស និងសិប្បកម្មកំពុងដំណើរការមានជិត ៧០០កន្លែង
គិតមកដល់បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស ធុនតូច មធ្យម និងសិប្បកម្ម មានជិត៧០០កន្លែង កំពុងដំណើរការនៅក្នុងខេត្តតាកែវ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមថា ក្រៅពីវិស័យកសិកម្ម វិស័យឧស្សាហកម្ម ក៏ជាវិស័យស្នូលរបស់ខេត្តតាកែវផងដែរ ជាក់ស្តែងរយៈពេល ៥ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០១៨-២០២២ មានរោងចក្រ សហគ្រាស ធុនធំ ធុនតូចមធ្យម និងសិប្បកម្មកំពុងដំណើរការនៅខេត្តតាកែវ មានចំនួន ៦៦២កន្លែង។ ឯកឧត្តមថា ខេត្តនឹងខិតខំបង្កើនកិច្ចសហការជាមួយស្ថាប័ននានា ដើម្បីជំរុញកំណើនវិយោគលើវិស័យនេះបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តមានដូចជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមានចំនួន ២កន្លែង នៅក្រុងដូនកែវ និងស្រុកត្រាំកក់,មានរោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង ប្រើកម្លាំងពលកម្មសរុបចំនួន ៥៦.៣៧៧នាក់ ស្ត្រី ៤៤.០០២នាក់ ខណៈមានរោងចក្រធុនតូច មធ្យម […]
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ៣០ម៉ឺនដុល្លារ ដើម្បីសាងសង់សាលា និងជួយជនពិការនៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុបជាង ៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នចំនួន ០៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង ៣ នៅរសៀលថ្ងៃទី៦ ខែមីនានេះ។ ក្នុងនោះ កិច្ចសន្យាជំនួយដែលមានទឹកប្រាក់ចំនួន ១២០,៧៦៨ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួល ក្នុងស្រុកបន្ទាយអំពិល ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។ បន្ថែមពីនេះ ថវិកាជំនួយចំនួន ៩១,០០០ដុល្លារអាមេរិក ត្រូវបានផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិលក្នុងស្រុកព្រែកប្រសព្វចំនួន ១ខ្នង មាន៥ បន្ទប់ បង្គន់អនាម័យចំនួន ១ខ្នងមាន ៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន ៧នាក់។ […]
អានបន្ថែមព្រលានយន្តហោះអន្តរជាតិសៀមរាប គ្រោងបើកដំណើរការខែតុលា ខណៈសំណង់សម្រេចបាន៨៦%
ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីសាងសង់សម្រេចបាន ៨៦ភាគរយហើយ និងត្រៀមដាក់ឱ្យដំណើរការ សាកល្បងនៅខែមិថុនាខាងមុខនេះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងYunnan Investment Group កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន ៨៦ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ២០២៣ ខាងមុខផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានបច្ចេកទេសទាំងអស់ មុននឹងបើកការហោះហើរ។ ព្រមជាមួយគ្នានេះ សម្តេចបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមកព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។ ក្រៅពីជម្រាបជូនពីវឌ្ឍនភាពនៃការសាងសង់ ក្រុមហ៊ុន បានបង្ហាញពីគោលបំណងធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីឱ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង។ ចំពោះគោលបំណងនេះ សម្តេតេជោ បានស្វាគមន៍ និងណែនាំឱ្យក្រុមហ៊ុនពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យឡាវស្នើសង់ពុទ្ឋបដិមាដ៏ធំ កម្ពស់ ៨០ម៉ែត្រនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅប្រទេសឡាវ Alpha Data Technology Lao Sole គ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរទាំងក្នុង និងក្រៅស្រុក។ នេះបើយោងតាមប្រសាសន៍របស់លោកវ៉ី ឈានជាំង (Wei Qianjiang) ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យភាគីពាក់ព័ន្ធរៀបចំលក់កញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរឡាវ និងទេសចរចិន មកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រ ដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ និងស្នើឱ្យក្រុមហ៊ុនជួយជំរុញការហោះត្រង់ពីប្រទេសឡាវមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក វ៉ី ឈានជាំង បានសន្យាថានឹងជួយជំរុញឱ្យក្រុមហ៊ុន Cambodia Airways មានការហោះហើរត្រង់មកកម្ពុជាបន្ថែម និងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឲ្យបានរិតតែខ្លាំងក្លា និងមានប្រសិទ្ធភាពជាងមុន។ គួររម្លឹកថា ក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ បាននិងកំពុងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក […]
អានបន្ថែមតំណាងក្រុមហ៊ុនអាមេរិក សន្យាកៀរគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន
ក្រុមហ៊ុនធំៗចំនួន ០៦របស់សហរដ្ឋអាមេរិក សន្យានឹងជួយកៀងគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC)។ ក្រុមហ៊ុនទាំង ០៦ នេះរួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុនFord (RMA Group) ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa ក្រុមហ៊ុន Vriens & Partners។ ជំនួបនេះ បានរៀបចំឡើង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ និងផ្គូផ្គងធុរកិច្ចរវាងប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់បន្ថែមនូវសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ាន ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។ បន្ថែមពីនេះ ជំនួបនេះ ក៏បានបង្ហាញនូវការគាំទ្ររបស់សហគមន៍អ្នកជំនួញអាមេរិកសម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក្នុងការចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនធំៗទាំង០៦ របស់អាមេរិក បានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត […]
អានបន្ថែមគម្រោងកំពង់ផែដ៏ធំនៅកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈកំពុងបំពាក់បច្ចេកវិទ្យា STM
ថ្មីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំង ឱ្យអាចបើកដំណើរការបានឆាប់រហ័ស ដើម្បីជួយជំរុញផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕ នេះបើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនិងក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ព្រមទាំងសមាជិកនៃក្រុមការងារបច្ចេកទេសជាច្រើនរូប នៅថ្ងៃទី០២ មីនា ២០២៣។ គួរបញ្ចាក់ថា ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលព័ស្តុភារកម្មនេះឡើង គឺផ្តោតសំខាន់លើការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅក្រៅប្រទេស។ (អានបន្ថែម) គួររម្លឹកថា ដើម្បីធានាបាននូវការដឹកជញ្ជូនពីគ្រប់ច្រកល្ហក ទៅកាន់មណ្ឌលព័ស្តុភារកម្ម និងកំពង់ផែឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រុមការងារគម្រោងបានស្ថាបនាផ្លូវភ្ជាប់ពីផ្លូវ 50C ទៅកាន់មណ្ឌលព័ស្តុភារកម្ម និងភ្ជាប់ទៅកាន់កំពង់ផែពហុបំណងកំពង់ឆ្នាំង។ បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស បាននិងកំពុងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា STM (Smart Truck Monitoring System) សម្រាប់គ្រប់គ្រងការដឹកជញ្ជូនចេញចូល ដែលរួមមានការបំពាក់កាមេរ៉ាត្រួតពិនិត្យរថយន្ដដោយស្វ័យប្រវត្តិ និងស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូន។ ប្រព័ន្ធ […]
អានបន្ថែមកម្ពុជា-ជប៉ុនចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលអគ្គិសនី
ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារធានារ៉ាប់រង និងការវិនិយោគជប៉ុន (NEXI) ដែលជាក្រុមហ៊ុនឯកជនរបស់រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិត បញ្ជូន និងចែកចាយថាមពលអគ្គិសនី។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពី “សហគមន៍ឧស្ម័នសូន្យអាស៊ី-Asia Zero Emission Community (AZEC)” ដែលបានប្រព្រឹត្តនៅថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីថាមពលនៃប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមនិងដៃគូអភិវឌ្ឍន៍របស់ AZEC។ ស្ថិតក្រោមអនុស្សារណៈនេះ ទីភ្នាក់ងារ NEXI របស់ជប៉ុន នឹងជួយសិក្សាអំពីលទ្ធភាពក្នុងការផ្តល់សេវាឥណទាន និងមូលបត្រសម្រាប់គម្រោងអភិវឌ្ឍន៍ប្រភពថាមពលបៃតង ការពង្រឹងប្រព័ន្ធបណ្តាញអគ្គិសនីរបស់កម្ពុជា និងការនាំចេញអគ្គិសនីនាពេលអនាគត។ ជាមួយគ្នានេះផងដែរ ជាជំហានដំបូង គម្រោងនេះ នឹងពិនិត្យលទ្ធភាពក្នុងការសិក្សាអំពីបច្ចេកវិទ្យា និងវិធានការអាទិភាពនានា ដោយផ្អែកលើលទ្ធផលនៃការសិក្សាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបំភាយឧស្ម័នកម្រិតសូន្យឆ្នាំ២០៥០ ដែលក្រសួងរ៉ែ និងថាមពលបានសហការជាមួយទីភ្នាក់ងារ JICA និងលទ្ធផលនៃការសិក្សាអំពីលទ្ធភាពក្នុងការអភិវឌ្ឍប្រព័ន្ធវិញ្ញាបត្របៃតងជាមួយ UNDP។ គម្រោងនេះ នឹងផ្តល់ជំនួយក្នុងការរៀបចំគោលការណ៍ណែនាំសម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំ AZEC រយៈពេល […]
អានបន្ថែមគម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៦២%
គិតត្រឹមថ្ងៃទី៤ ខែមីនានេះ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចការសាងសង់បាន ៦២ភាគរយហើយ។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ បើតាមផែនការដែលបានគ្រោងទុក គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពាននេះ ជាការភ្ជាប់ចរាចរពីកណ្តាលរាជធានីភ្នំពេញទៅផ្លូវជាតិលេខ១ ហើយនឹងជាច្រកមួយដ៏សំខាន់ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង ២ផងដែរ។ ជុំវិញបញ្ហាកកស្ទះចរាចរនៅតំបន់ស្ពានអាកាសព្រះមុន្នីវង្សនេះដែរ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវដំណោះស្រាយថ្មីមួយ ដោយគ្រោងនឹងដាក់ស្រឡាងមួយកន្លែងទៀតនៅតំបន់កោះនរា ទៅតំបន់ជ្រោយចង្វា(ត្រង់ចំនុចសណ្ឋាគារសុខាភ្នំពេញ)។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋនៅតំបន់នោះក៏បានសំណូមពរឱរាជរដ្ឋាភិបាលជួយពន្លឿនការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ទៅកោះពេជ្រ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ជួយសម្រួលដល់ការកកស្ទះចរាចរនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមភូមិកីឡាត្រៀមសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែមេសាខាងមុខនេះ
ភូមិកីឡាស៊ីហ្គេម២០២៣ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមេសាខាងមុខនេះហើយ ខណៈកំពុងពន្លឿនបញ្ជប់ការសាងសង់ទាំងស្រុងនៅចុងខែមីនា។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍភាពការងារសាងសង់ភូមិកីឡាលើកទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ របស់សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ សម្តេចពិជ័យសេនា បានជំរុញ និងណែនាំឱ្យកម្រិតពេលវេលាច្បាស់លាស់ ក្នុងការបញ្ចប់គម្រោង ដោយកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ និងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC ។ ព្រមជាមួយគ្នានេះផងដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បានឱ្យដឹងថា ការដាក់កម្រិតនេះ បានធ្វើឱ្យយើងមានភាពកក់ក្ដៅ និងកាន់តែមានទំនុកចិត្តខ្ពស់ ដែលសំដៅកំណត់ថ្ងៃទី៣១ ខែមីនានេះ ភូមិកីឡា នឹងត្រូវរួចរាល់ទាំងអស់ និង២សប្ដាហ៍បន្ទាប់ក្នុងខែមេសា គឺត្រូវចូលបំពាក់គ្រឿងដំណេកទាំងអស់។ ឯកឧត្តមបានបន្ថែមថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកដំណើរការភូមិកីឡា ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ […]
អានបន្ថែមសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនយឺតក្នុងឆ្នាំ២០២៣ និងធ្លាក់ចុះក្នុងឆ្នំា២០២៤
កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា អាចនឹងកើនឡើងដល់ ៣,១% នៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែនឹងធ្លាក់ចុះមកវិញត្រឹម ២,៩% នៅ២០២៤ ដោយសារហានិភ័យមួយចំនួននៅតែបន្តដាក់សម្ពាធដល់ការងើបឡើងវិញ។ នេះបើយោងតាមរបាយការណ៍អង្គភាពស្រាវជ្រាវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចេញផ្សាយកាលពីថ្ងៃ០១ ខែមីនា។ នាយកគោលនយោបាយ APEC លោក Carlos Kuriyama បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រឈមនឹងវិបត្តិកូវីដ១៩ អតិផរណាខ្ពស់ គួបផ្សំនឹងការកើនឡើងអត្រាការប្រាក់ និងបំណុល ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត។ លោក Kuriyama បានបន្តថា «កាលពីឆ្នាំមុន ទាំងអតិថិជន និងវិនិយោគិនមានការប្រុងប្រយ័ត្នណាស់ដោយសារភាពមិនច្បាស់លាស់ និងទស្សនវិស័យសេដ្ឋកិច្ចមិនសូវជាល្អប្រសើរ ដែលនាំឱ្យតម្រូវការ និងសកម្មភាពវិនិយោគមានដំណើរការយឺតយ៉ាវ»។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអតិផរណាមានកម្រិត ៥,៨% ដែលជាកម្រិតខ្ពស់បំផុត រាប់ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨ ដែលកាលនោះឡើងដល់កម្រិត ៦,៦%។ ជាមួយគ្នានេះដែរ របាយការណ៍នេះក៏ប៉ាន់ស្មានបន្ថែមពីអតិផរណាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថានឹងបន្តធ្លាក់ចុះមកត្រឹម ៣,៩% និង២,៧% នៅក្នុងឆ្នាំ២០២៣ និង២០២៤ រៀងៗគ្នា។ ស្រដៀងគ្នានេះដែរ កំណើនពាណិជ្ជកម្មក្នុងតំបន់នេះក៏ត្រូវបានព្យាករទៀតថា នឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ […]
អានបន្ថែម