ព័ត៌មានសំណង់
រដ្ឋគ្រោងដាក់ស្រឡាងនៅកោះនរា ទៅជ្រោយចង្វារ ដើម្បីសម្រួលចរចរណ៍នៅស្ពានមុន្នីវង្ស
រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាដាក់ស្រឡាងបន្ថែមនៅកោះនរា ឆ្ពោះមកកោះពេជ្រ ដើម្បីប្រជាពលរដ្ឋអាចធ្វើដំណើរបានមួយផ្លូវទៀត គឺពីកោះនរា ទៅតំបន់ជ្រោយចង្វារ (សណ្ឋារគាររ៉េស៊ីដង់សុខាភ្នំពេញ)។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ នេះជាវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ បន្ថែមពីនេះ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ន្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។ មួញវិញទៀត ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ។ ក្រៅពីវិធានការទាំងនេះ ប្រជាពលរដ្ឋ អាចប្រើប្រាស់ App Google Maps ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដោយប្រើប្រាស់ផ្លូវផ្សេងជំនួសវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ត្រូវប្រើប្រាស់រយៈពេលក្នុងការសាងសង់រយៈពេល ៣៦ខែ និងចំណាយថវិកាជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម)
អានបន្ថែម២០២២ កម្ពុជាចំណាយមូលធនលើការកសាងហេដ្ឋារចនាសម្ព័ន្ធ អស់ជាង ៤០០លានដុល្លារ
ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានទឹកប្រាក់ ១. ៧០៣ ប៊ីលានរៀល ឬសមមូលនឹង ជាង ៤២៥លានដុល្លារ ក្នុងឆ្នាំ២០២២ ។ របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលនៃរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តចំណាយសរុប ឆ្នាំ២០២២ សម្រេចបានយឺតជាងផែនការ និងថយចុះ ១៩,៧៥ភាគរយ ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ចំណាយមូលធន ថយចុះ ២៨,៥៧ ភាគរយ (ចំណាយដោយហិរញ្ញប្បទានក្នុងប្រទេស ថយចុះ ៣៣,៥០ភាគរយ និងចំណាយដោយហិរញ្ញប្បទានក្រៅប្រទេស ថយចុះ ២៣ ភាគរយ) និងចំណាយចរន្ត ថយចុះ ១៤,៣៤ភាគរយ។ ជាមួយគ្នានេះ ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេស (ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ) សម្រេចបាន ១.៧០៣ ប៊ីលានរៀល ស្មើនឹង ២៨,៦៥ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា លទ្ធផលនៃការអនុវត្តចំណាយក្នុងកម្រិតទាបនេះ អាចបណ្តាលមកពីការទូទាត់ចំណាយ ឬហៅថាបុរេប្រទាន មិនទាន់រួចរាល់ទាំងស្រុង។ ក្នុងឆ្នាំ២០២២ ចំណាយមូលធនថវិការដ្ឋ មានចំនួន ១៣.៨៥៨ ប៊ីលានរៀល […]
អានបន្ថែមរយៈពេល៥ឆ្នាំ ខេត្តតាកែវសង់ផ្លូវសរុបបាន ៤១ខែ្ស មានប្រវែងជាង ៧០០គីឡូម៉ែត្រ
រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តតាកែវ បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៤១ខែ្ស មានប្រវែងជាង ៧២២,៤៧គីឡូម៉ែត្រ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ” នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេល០៥ ឆ្នាំនេះ រដ្ឋបាលខេត្តតាកែវបានកសាងផ្លូវជាតិផ្លូវខេត្តបានចំនួនសរុប ៤១ខ្សែ មានប្រវែងសរុប ៧២២,៤៧គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានចំនួន ៦ខ្សែ រួមមាន៖ ផ្លូវជាតិលេខ២ លេខ៣ លេខ២២ លេខ២៣ លេខ៣១ និងលេខ៤១ ដែលមានប្រវែងសរុប ១៦៦,៧២គីឡូម៉ែត។ ដោយឡែក ផ្លូវខេត្ត និងផ្លូវកៅស៊ូមានចំនួន ៣៥ខ្សែ ប្រវែងសរុបមាន ៥៥៥,៦៤គីឡូម៉ែត្រ ដែលរួមមាន៖ ផ្លូវក្រាលកៅស៊ូមានប្រវែង-៣២៨,៩៤គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង-២២,៤១គីឡូម៉ែត្រ ផ្លូវក្រាលដីល្បាយថ្មមានប្រវែង-២០៤,៩២គីឡូម៉ែត្រ និងផ្លូវរថភ្លើងឆ្លងកាត់មានប្រវែង-៥៦,៣៨គីឡូម៉ែត្រ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តក៏បានកសាងផ្លូវជនបទ ទាំងក្រាសកៅស៊ូ ក្រួសក្រហម និងក្រាលដីស បានចំនួន ២៨២ខ្សែ […]
អានបន្ថែមADB ផ្តល់កម្ចីជិត ៧០០លានដុល្លារ ដល់ឡាវសង់រោងចក្រថាមពលដើរដោយខ្យល់ធំបំផុតក្នុងតំបន់អាស៊ាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power Company Limited បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន ៦៩២,៥៥លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថាមពលដើរដោយខ្យល់ ៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង និងអាតតាព នៅតំបន់ភាគខាងត្បូងនៃប្រទេសឡាវ។ គម្រោងនេះមានផ្ទុកតួបីនខ្យល់សរុបចំនួន ១៣៣ ហើយនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ធំជាងគេដំបូងបង្អស់នៅក្នុងប្រទេសឡាវ និងជាគម្រោងឆ្លងប្រទេសដ៏ធំបំផុតនៅអាស៊ាន ដើម្បីផលិតថាមពលលក់ទៅឱ្យប្រទេសជិតខាង រួមមាន ប្រទេសវៀតណាមជាដើម។ BCPG Plc គឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងគម្រោងនេះ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Impact Energy Asia Development។ គម្រោងនេះត្រូវបានចុះហត្ថលេខានៅខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា “Monsoon” និងត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុន PowerChina International លើផ្ទៃដី ៤សែនរ៉ៃ ឬ ៦៤.០០០ហិកតា។ លោកស្រី Suzanne Gaboury អគ្គនាយកនៃនាយកដ្ឋានប្រតិបត្តិការវិស័យឯកជនរបស់ ADB បានមានប្រសាសន៍ថា «ការផ្តល់កម្ចីពី ADB និងធនាគារដៃគូរបស់ខ្លួន នឹងជួយជំរុញការអភិវឌ្ឍនធនធានថាមពលខ្យល់ ដែលមិនទាន់បានប្រើប្រាស់របស់ឡាវ ឈានទៅកាន់ការប្រើប្រាស់ថាមពលស្អាត»។ យោងតាម […]
អានបន្ថែមរោងចក្រផលិតទឹកស្អាតក្រោមជំនួយជប៉ុនតម្លៃ ២,៤លានដុល្លារ បើកការដ្ឋានសាងសង់ហើយ
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃប្រមាណ ២,៤លានដុល្លារ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ នឹងប្រើរយៈពេល ៧ខែ គិតចាប់ពីខែ មីនាឆ្នាំ ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់។ សម្រាប់គម្រោងនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ២,៤ លានដុល្លារ ក្នុងនោះស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤លានដុល្លារ និងថវិកាវិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ម៉ឺនដុល្លារ។ (អានបន្ថែម)
អានបន្ថែមលទ្ធផលសិក្សាបញ្ជាក់ថា៖ គម្រោងសង់ផ្លូវនាវាពីទន្លេបាសាក់ទៅខេត្តកំពតអាចអនុវត្តបាន
ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd បានលើកឡើងក្នុងប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី៣ ខែមីនា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព […]
អានបន្ថែមកូរ៉េចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា
ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ (Booyoung Group) ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងគណៈប្រតិភូក្រុមហ៊ុន Booyoung Group និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយសារកម្ពុជាមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ទើបក្រុមហ៊ុនចង់សិក្សាស្វែងយល់បន្ថែមលើឱកាសក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យទាំងនេះ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនក្រុមហ៊ុនប៊ូយ៉ុងបានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏នឹងផ្តល់រថយន្តក្រុងចំនួន ៦០ គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់សិង្ហបុរីស្នើកម្លាំងពលកម្មបន្ថែមពីកម្ពុជា
ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់លេខ១ របស់សិង្ហបុរី KEN-PAL(S) PTE LTD ស្នើកម្ពុជាបញ្ជូនពលករផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក គ្រីអរី លីន នាយកប្រតិបត្តិក្រុមហ៊ុន និងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ ចំពោះសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ ព្រោះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។ ឯកឧត្តមបានបន្ថែមថា ក្រសួងផ្ទាល់ក៏ធ្លាប់មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករ ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។ យ៉ាងណាមិញ កម្ពុជាក៏ធ្លាប់បានបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ជាស្ត្រីជំនួយការផ្ទះ ចំនួនជាង ១ពាន់នាក់ ដែលការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ។ គួរបញ្ជាក់ថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ […]
អានបន្ថែមរយៈពេល ៥ឆ្នាំ កម្ពុជាផលិតទឹកស្អាតបានជាង ១,៨ពាន់លានម៉ែត្រគូប កើនឡើង ៦១%
រយៈពេល ៥ឆ្នាំ (២០១៨-២០២២) រដ្ឋផលិតទឹកស្អាតបានបរិមាណប្រមាណជាង ១,៨០៤ ពាន់លានម៉ែត្រគូប កើនឡើង ៦១% បើធៀបនឹង ៥ឆ្នាំ (២០១៣-២០១៧) មានត្រឹមតែ ១.១២៤.៩២៧.២០០ ម៉ែត្រគូប។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋចំនួន ១.១៨៤.៥២៨ គ្រួសារ ស្មើនឹង ៥.៩២២.៦៤០នាក់ បានភ្ជាប់ និងប្រើប្រាស់ទឹកស្អាត។ មួយវិញទៀត ប្រជាពលរដ្ឋក្រីក្រប្រមាណ ៧៧.៣៨២ គ្រួសារ បានទទួលនូវការឧបត្ថម្ភធនសម្រាប់ការតភ្ជាប់បណ្តាញទឹកស្អាត។ ទន្ទឹមនឹងនេះផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រដ្ឋបានតភ្ជាប់បណ្តាញចែកចាយទឹកស្អាតទូទាំងប្រទេសបានសរុបប្រវែង ៣០.៥០៦ គីឡូម៉ែត្រ។ ដោយឡែកក្នុងរាជធានីភ្នំពេញ រដ្ឋបានកំណត់ថ្លៃលក់ទឹកស្អាត និងបានចុះកិច្ចសន្យាជាមួយម្ចាស់ផ្ទះជួល ៧០០រៀល/ម៣ ហើយម្ចាស់ផ្ទះជួលលក់ឱ្យកម្មករ កម្មការិនី សិស្ស និស្សិត ក្នុងតម្លៃ ៨០០រៀល/ម៣។ បច្ចុប្បន្ន រដ្ឋបានតភ្ជាប់បណ្តាញទឹកស្អាតបានចំនួន ៤.៩៩០ផ្ទះ និងអគារដែលមានបន្ទប់ជួលចំនួន […]
អានបន្ថែមត្រឹមឆ្នាំ២០២២ រដ្ឋអនុវត្តគម្រោងទឹកស្អាតបាន ១៩គម្រោង តម្លៃសរុបជាង ៧៤៧លានដុល្លារ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹងកំពុងអនុវត្តគម្រោងវិស័យទឹកស្អាតចំនួន ១៩គម្រោង ដែលមានថវិកាសរុបប្រមាណ ៧៤៧,៤៩លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។ ថវិកាសរុបនេះ រួមមានហិរញ្ញប្បទានឥតសំណងចំនួន ១២៩,៤៩លានដុល្លារអាមេរិក និងហរិញ្ញប្បទានសម្បទានមានចំនួន ៦១៨លានដុល្លារអាមេរិក។ ដោយឡែក ក្នុងចំណោមគម្រោងទាំងអស់ដែលរដ្ឋបាននឹងកំពុងអនុវត្តនេះ មាន ១៤គម្រោង ជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាតរួមមាន៖ ១) គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ (មីនា,២០១៩-មេសា,២០២២)៖ ត្រូវចំណាយថវិកាប្រមាណ ២៨,៥លានដុល្លារអាមេរិក ជាជំនួយរបស់ជប៉ុន ដែលបានបញ្ចប់ការសាងសង់ និងកំពុងស្ថិតក្នុងដំណាក់កាលគ្រប់គ្រងដំណើរការ និងថែទាំ ២) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ (សីហា,២០២១-សីហា,២០២៣)៖ ត្រូវចំណាយថវិកាប្រមាណ ២១,៨៦លានដុល្លារអាមេរិកជាជំនួយរបស់ JICA ដែលសាងសង់សម្រេចបាន ៦៤% ហើយ។ (អានបន្ថែម) ៣) គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង៖ ត្រូវចំណាយថវិកាប្រមាណ ២៤លានដុល្លារអាមេរិក ជាជំនួយរបស់ JICA ដែលស្ថិតក្នុងដំណាក់កាលកំពុងសិក្សាប្លង់លម្អិតបច្ចេកទេសនៅឡើយ។ គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានផ្តល់ជំនួយសាជាថ្មីចំនួនជាង […]
អានបន្ថែម