ព័ត៌មានសំណង់
ព្រលានតារាសាគរ-កោះកុង កំណត់បើកដំណើរការពាក់កណ្តាល២០២៣ ដោយមិនពន្យាពេលទៀតទេ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងគ្រោងបើកដំណើរការនៅពាក់កណ្តាល ឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍កំពុងពន្លឿនបញ្ចប់ដំណើរការសាងសង់ និងបំពេញនិតិវិធីសំខាន់ៗមួយចំនួន ដើម្បីឈានទៅកាន់ការប្រកបអាជីវកម្មអាកាសចរណ៍ ដោយមិនចង់ឱ្យមានការពន្យារពេលទៀតទេ។ នេះបើតាម ប្រសាសន៍របស់លោកជំទាវ ភូថង មិថុនា អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកជំទាវ បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គ្រោងនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ ដើម្បីជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ គួររម្លឹកដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង កាលពីដើមឡើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ប៉ុន្ដែត្រូវបានពន្យារជាច្រើនលើកជាច្រើនសារមកហើយ ដោយសារតែវិបត្តិកូវីដ១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយគ្រែន បានធ្វើឲ្យដំណើការសាងសង់មានការរអាក់រអួលជួបបញ្ហាជាបន្តបន្ទាប់ ទើបមិនអាចបញ្ចប់តាមផែនការបាន។ យ៉ាងណាមិញ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ដើម្បីបើកដំណើរការអាកាយានដ្ឋានមួយបាន យើងត្រូវបំពេញនិតិវិធីជាច្រើន ដូចជា ក្រោយបញ្ចាប់ការងារសាងសង់ ក្រុមហ៊ុន ត្រូវដាក់សំណើរស្នើសុំវិញ្ញាបណ្ណបត្រអាកាសយានដ្ឋាន (Airport Certificate) ដោយឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញ របស់អាកាសចរស៊ីវិល ទៅលើស្តង់ដារនៃការសាងសង់ បច្ចេកទេស […]
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង
រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣.៩៨៦លានយ៉េន ស្មើនឹង ៣០,៦ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្អត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈលិខិតប្តូរសារ ដែលចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម តាកេ ហ្ស៉ឺនសឹកិ រដ្ឋលេខាធិកានៃក្រសួងការបរទេសជប៉ុន។ គួរបញ្ជាក់ថា លិខិតប្តូរសារខាងលើនេះ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្តូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ អំឡុងពេលនោះ ជប៉ុនបានផ្តល់ជំនួយត្រឹមតែ ២៤ លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងនេះ។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-វៀតណាមសម្ពោធបើកច្រកទ្វារព្រំដែន ក្អមសំណ-វិញសឿង ជាផ្លូវការហើយ
កម្ពុជា-វៀតណាម រួមគ្នាបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង ដោយរួមបញ្ចូលតែមួយនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង ជាមួយនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ របស់កម្ពុជា។ នេះបើពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០៣។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់វៀតណាមដែលខិតខំបង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលកម្ពុជាបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០០១ កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរង បានបន្តឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។ ឯកឧត្តមបានបន្ថែមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការ អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរទំនិញធុនធ្ងន់ និងធុនស្រាល និងកសិផលរវាងប្រទេសទាំងពីរ សំដៅពង្រីកកំណើនសេដ្ឋកិច្ចដល់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ បន្ថែមពីនេះ ឯកឧត្តមសង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម ) ហើយជាពិសេស គឺខេត្តកណ្តាល និងខេត្តអានយ៉ាង។
អានបន្ថែមស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បើកឱ្យប្រើប្រាស់សាកល្បងហើយ
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ត្រូវបានបើកឱ្យប្រើប្រាស់ជាការសាកល្បងហើយ។ នេះបើតាមជំនួបពិធីបើក ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ពានមិត្តភាពនេះ ស្ថិតក្នុងគម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលគិតត្រឹមខែមករា ឆ្នាំ២០២៣ សាងសង់សម្រេចបាន ៨០% ហើយ។ គួរបញ្ជាក់ថា គម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់ នេះ រួមមាន អគារច្រកទ្វារអន្តរជាតិ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ដែលមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូ ម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ (អានបន្ថែម)
អានបន្ថែមផ្លូវជាតិលេខ៤ ប្រវែង៤០គ.មនេះ នឹងត្រូវពង្រីកពី ២គន្លង ទៅជា៤គន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងពង្រីកផ្លូវជាតិលេខ៤ ប្រវែង ៤០គីឡូម៉ែត្រ ពី ២គន្លង ទៅជា ៤គន្លង ចំណែកជាង ១៥០គីឡូម៉ែត្រទៀតនឹងត្រូវបានពង្រីកដល់ ១០ម៉ែត្រ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ម៉ែត្រប៉ុណ្ណោះ ដោយទទួលបានថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០លានដុល្លារ ក្រសួងបានដាក់ដេញថ្លៃសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ។ ថវិកាខាងលើត្រូវបានបែងចែកចេញជា ៧កញ្ចប់ ក្នុងនោះ៥កញ្ចប់គាំទ្រការសាងសង់ផ្លូវ ខណៈ ២កញ្ចប់ផ្សេងទៀត គាំទ្រការសាងសង់ស្ពាននៅតាមបណ្តោយផ្លូវនេះ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោម ១៩៦គីឡូម៉ែត្រ ផ្លូវជាតិលេខ ៤ ប្រវែងជាង ១៥០គីឡូម៉ែត្រនឹងត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់ ១០ម៉ែត្រ។ ចំណែក ផ្លូវប្រវែង ៤០គីឡូម៉ែត្រផ្សេងទៀតនឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ […]
អានបន្ថែម១ខែ អាកាសយានដ្ឋាន៣នៅកម្ពុជា ទទួលអ្នកដំណើរបានជាង ៤សែននាក់ កើន ៦៧៧ភាគរយ
ប្រទេសកម្ពុជាទទួលបានអ្នកដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានចំនួនជាង ៤ សែននាក់ នៅក្នុងខែមករាឆ្នាំ២០២៣ ដែលបានកើនឡើងចំនួនជិត ៧០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងមក។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបានបង្ហាញទិន្នន័យចំនួនភ្ញៀវ ដែលធ្វើដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី ក្នុងខែមករាឆ្នាំ ២០២៣ សរុបមានចំនួន ៤០៨.៥១៦ នាក់ កើនឡើងចំនួន ៦៧៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ស្របពេលជើងហោះហើរមករវាងប្រទេសក៏មានកំណើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមគូសបញ្ជាក់ថា ទោះបីការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានការថយចុះបន្តិចក្តី ពោលគឺ មានការដឹកទំនិញចេញចូលចំនួន ២.៨៩១ តោន មានការថយចុះ ៤៩ភាគរយ ប៉ុន្តែចំនួនជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបីនេះក៏មានការកើនឡើងរហូតដល់ ៣.៩០០ ជើង ដោយកើនឡើង ២២០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ រូបភាពដោយ themangoroad
អានបន្ថែមគម្រោងស្តារនិងលើកកម្ពស់ផ្លូវជាតិលេខ៤៨ សម្រេចបានជិត ២២%ហើយ
គិតត្រឹមថ្ងៃ២៣ ខែកុម្ភៈនេះ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីចំណុចចំការហ្លួង ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជិត ២២% ហើយ។ នេះបើយោងតាមការចុះពិនិត្យផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ កុម្ភៈ ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើគិតមកទល់បច្ចុប្បន្នសម្រេចការសាងសង់បានជិត២២% ហើយ។ ឯកឧត្តមបន្ត តួលេខនេះមានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយក្នុងផែនការត្រូវចំណាយរយៈពេលសាងសង់ចំនួន៣២ខែ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់០៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណជាង៧៨លានដុល្លារអាមេរិក៕ […]
អានបន្ថែមរោងចក្រដំឡើងរគ្រឿងអេឡិចត្រូនិកដ៏ធំតម្លៃ៣២លានដុល្លារ នៅតាកែវ បើកដំណើរការហើយ
រោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានទុនវិនិយោគ ៣២លានដុល្លារ របស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd នៅក្នុងខេត្តតាកែវ ត្រូវបានសម្ភោធដាក់ឱ្យដំណើរការនៅពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងនៅក្នុងឱកាសនោះថា បច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាព ក្នុងការផលិត និងដំឡើងនូវផលិតផលជាច្រើន នៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជា គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។ ម្រោងវិនិយោគរបស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានទីតាំងនៅក្នុងស្រុកសំរោង ខេត្តតាកែវ និងអាចបង្កើតការងារបាន ១ ៨២៨ កន្លែង។ […]
អានបន្ថែមគម្រោងសង់ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង សង់បានជិត ៦០%ហើយ
គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៦០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង គិតមកទល់បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៥៦ % ដែលគ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមបន្តថា ក្នុងបេសកកម្មនេះ ក្រសួងក៏បានធ្វើតេស្តគុណភាពកម្រាសស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនហើយឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបានថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។ គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang […]
អានបន្ថែមរដ្ឋបាលខេត្តពោធិ៍សាត់គ្រោងសង់រង្វង់មូលមានរូបដំរីចំនួន ៥០៥ ជានិមិ្មតរូបស្រុកវាលវែង
រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងនឹងកែប្រែរង្វង់មូលដំរី៥ នៅត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ឱ្យក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ថែមទៀត។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។ រដ្ឋបាលខេត្តបានឱ្យដឹងថា និម្មិតរូបនៃដំរីបន្ថែមតំណាងឲ្យ ទី១-ភាពត្រជាក់ត្រជុំ តំណាងទឹកភ្លៀង ជួយដល់ផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ទី២-ភាពសាមគ្គីរឹងមាំ រួមមាន តំណាងសាមគ្គី១០ ជ័យជម្នះ១០ និងទី៣ ភាពស្មោះត្រង់ការពារ ដែលតំណាងភាពស្មោះស្ម័គ្រ ការពារបូរណភាពទឹកដី មិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត ជាដើម។ ប្រសិនបើធ្វើដំណើរបត់ស្ដាំចេញពីរង្វង់មូលនេះ ទេសចរនឹងទៅកាន់ឃុំក្រពើពីរ ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន។ ប្រសិនបើធ្វើដំណើរបត់ឆ្វេង នឹងទៅឃុំអូរសោម ដែលមានតំបន់ទេសចរណ៍ធម្មជាតិ ហើយប្រសិនបើធ្វើដំណើរទៅត្រង់ប្រមាណ ៣០គីឡូម៉ែត្រ នឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ឆ្លងកាត់តំបន់ភ្នំ១៥០០ ហើយបន្តទម្លុះដល់ឃុំថ្មដា ដែលជាតំបន់ទឹកដីព្រំដែនកម្ពុជា-ថៃ៕
អានបន្ថែម