ព័ត៌មានសំណង់
រដ្ឋទើបអនុម័តគម្រោងថ្មី៣ នៅក្នុងខេត្តតាកែវ និងកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន 3គម្រោង ដែលមានទុនវិនិយោគសរុប ១៧,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តតាកែវ និងកំពង់ស្ពឺ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.២៥៨កន្លែង។ ២- “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។ ៣-“SSH CB SUSTAINABLE FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក […]
អានបន្ថែមរោងចក្រទឹកស្អាតបាក់ខែងសម្រេចបាន ៩០% ខណៈរដ្ឋកំពុងខួងដាក់បំពង់ទឹកដ៏ធំក្រោមបាតទន្លេសាប
គម្រោងសាងសង់រោងចក្រទឹកស្អាតដ៏ធំមួយនៅបាក់ខែង សម្រេចបាន ៩០ភាគរយហើយ ខណៈរដ្ឋកំពុងបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាតទន្លេសាប។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមឡុង ណារ៉ូ បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពអាចផលិតទឹកស្អាតសរុបបាន ៣៩០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការសាងសង់បាន ៩០ភាគរយហើយ។ ឯកឧត្តមបន្តថា ក្រោយរោងចក្រនេះបើកដំណើរការ យើងរំពឹងថាសមត្ថភាពផលិតទឹកបន្ថែមនេះនឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ប្រមាណជា ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅរដូវប្រាំង ។ ដោយឡែក ចំពោះគម្រោងខួងដាក់បំពង់មេដ៏ធំ សម្រាប់នាំទឹកក្រោមបាតទន្លេសាប គឺមានអង្កត់ផ្ចិត រហូតដល់២ម៉ែត្រ និងបណ្តោយ ៥៥០ម៉ែត្រ ដែលគម្រោងនេះនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។ ជាងនេះទៀត បំពង់មេនាំទឹកនេះ ក៏នឹងជួយឱ្យរោងចក្រផលិតទឹកស្អាតបាក់ខែងអាចបង្កើនសមត្ថភាពផលិតទឹកបានជិតពីរដងនៅរាជធានីភ្នំពេញ ពោលគឺចាប់ពី ០,៦ ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរបញ្ជាក់ដែរថា រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី១នេះម្រេចការសាងសង់បាន៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣ ខណៈរោងចក្រដំណាក់កាលទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់ នាត្រីមាសទី១ឆ្នាំ២០២៤ ខាងមុខនេះ៕ (អានបន្ថែម)
អានបន្ថែមរដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកសំរាមធំៗ២ នៅកំពង់ឆ្នាំង និងពោធិ៍សាត់
ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ដោយកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៃគម្រោងទាំងពីរនេះត្រូវបានចូលរួមដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ១០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយស្ថិតនៅក្រោមការគ្រប់គ្រង និងកសាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០។ (អានបន្ថែម) ចំណែក ទីលានទុកដាក់សំរាមនៅក្រុងពោធិ៍សាត់ មានផ្ទៃដីទំហំប្រមាណជាង ១៥ហិកតា មានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសាងសង់ឡើងក្រោមកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ១,៦លានដុល្លារ។ (អានបន្ថែម) ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា គម្រោងទាំងពីរនេះបានជួយលើកកម្ពស់អនាម័យ និងគុណភាពនៃការរស់នៅល្អជូនប្រជាពលរដ្ឋ ដែលជំរុញឱ្យអត្រារស់រានមានជីវិតរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានសុខភាពល្អ និងអាយុយឺនយូរ៕
អានបន្ថែមអគារសាលាតិចណូថ្មី គ្រោងសាងសង់នៅក្បែរវិមានឈ្នះឈ្នះ នៅឆ្នាំ២០២៣
វិស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ គ្រោងសាងសង់អគារថ្មីរបស់ខ្លួន នៅក្បែរវិមានឈ្នះឈ្នះ ដោយគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣នេះ។ វិទ្យាសា្ថនតិចណូ គ្រោងសាងសង់អគារថ្មីនេះ នៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេល ដោយគ្រោងនឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការិយាល័យប្រតិបត្តិការនៃវិទ្យាសា្ថន នៅថ្ងៃទី២១ ខែកុម្ភៈនេះ។ វិទ្យាសា្ថនតិចណូ បានបង្ហាញរូបប្លង់មេនៃអគារថ្មីនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីខែមករាកន្លងទៅ។ សូមបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានទីតាំងនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។
អានបន្ថែមកំពង់ផែដងទង់ខេត្តកោះកុង នឹងបើកដំណើរការនៅចុងខែមីនា ឆ្នាំ២០២៣នេះ
កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ដែលត្រូវបានសាងសង់ឡើងវិញដោយចំណាយថវិកាជាង ១,៥លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា “រដ្ឋបាលខេត្តបាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ អាចនឹងបញ្ចប់នៅចុងខែមីនានេះ”។ កំពង់ផែនេះសាងសង់ឡើងដើម្បីបម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយ័ព្យប្រទេស ដូចជា ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំងបម្រើដល់ការនាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។ កំពង់ផែដងទង់នេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ ម៉ែត្រ x ១៦,៥ ម៉ែត្រ ដោយរដ្ឋាភិបាលបានចំណាយថវិកាជាង ១,៥ លានដុល្លារ ក្នុងការស្ថាបនាសាងសង់ឡើងវិញ។ កំពង់ផែដងទង់នេះ ធ្លាប់បានសាងសង់ និងជួសជុល៣ដងរួចមកហើយ ហើយនៅខែឧសភា ឆ្នាំ២០២១ ឆ្នាំ២០២១ នឹងត្រូវបានបើកការដ្ឋានសាងសង់ជាផែដងទង់ថ្មី ដែលមានសភាពរឹងមាំជាងមុន៕ (អានបន្ថែម)
អានបន្ថែមADB ផ្តល់កម្ចីជិត ៦០លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងបាត់ដំបង
រាជរដ្ឋាភិបាលកម្ពុជា ទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ៦០លានុដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង។ នេះបើតាមលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក្នុងកម្មវិធីមួយស្តីពីផែនការការរៀបចំប្រព័ន្ធលូ និង ជួសជុលផ្លូវក្នុងក្រុង របស់វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង នៅពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកអភិបាល បានឱ្យដឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាទទួលបានកម្ចីពី ADB ប្រមាណជិត ៦០លានដុល្លារអាមេរិក រដ្ឋាភិបាលក៏ទម្លាក់បន្តមកអាជ្ញាធរខេត្តសម្រាប់កសាងប្រព័ន្ធលូក្រោមដីនៅប៉ែកខាងកើត និងខាងលិចស្ទឹងសង្កែក្នុងក្រុងបាត់ដំបង។ លោកបានបន្ថែមថា ក្រុងបាត់ដំបង ជាក្រុងចំណាស់មួយ ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលមានសំណង់បេតិកភ័ណ្ឌជាង ៨០០ខ្នង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ (អានបន្ថែម) លោកអភិបាលបានបន្តថា កាលពីសម័យអាណានិគមបារាំង ប្រព័ន្ធលូ ត្រូវបានសាងសង់ឡើងសម្រាប់តែជាង ៨០០គ្រួសារតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ ក្រុងមានប្រជាពលរដ្ឋរហូតដល់ជាង ១៦ម៉ឺននាក់ ដែលពេលមានទឹកជំនន់ម្តងៗ បង្កឱ្យខូចខាតផ្លូវក្នុងក្រុងជាច្រើន។ លោកបានបញ្ជាក់ថា ក្រោយការរៀបចំប្រព័ន្ធលូក្រោមដីរួចរាល់ហើយ រដ្ឋបាលក្រុងបាត់ដំបង នឹងកំណត់ថាតើកំណាត់ផ្លូវណាត្រូវចាក់បេតុង ឬចាក់កៅស៊ូ ទៅតាមផែនការកំណត់ដោយរដ្ឋបាលខេត្តបាត់ដំបង។ នាឱកាសនោះដែរ លោកបានសំណូមពរប្រជាពលរដ្ឋក្នុងក្រុងទាំងអស់ សូមមេត្តាអត់ធ្មត់រយៈពេលតែ ១ឆ្នាំ ឬ ជាង១ឆ្នាំទៀតតែប៉ុណ្ណោះ […]
អានបន្ថែមគម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជិត ១៨ភាគរយ
គម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំការហ្លួង ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជិត ១៨ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី មិថុនា ភូថង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រីអភិបាលខេត្តបានឱ្យដឹងថា «ផ្លូវជាតិលេខ៤៨ នេះ ត្រូវបានកំពុងកែលំអកម្រិតគុណភាព ដោយក្រាលកៅស៊ូបេតុង AC និងបេតុង concrete cement ត្រង់ផ្លូវប្រសព្វ និងផ្លូវចំណោត សម្រេចបាន ១៧,៩៧ ភាគរយហើយ»។ ផ្លូវជាតិលេខ៤៨ មួយខ្សែនេះនឹងក្លាយទៅជាផ្នែកមួយនៃផ្លូវហាយវេយអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា។ តាមបណ្តោយផ្លូវជាតិនេះក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ០៤ រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh […]
អានបន្ថែមអគារសោតទស្សន៍ថ្មីរបស់ក្រសួងព័ត៌មាន សម្រេចការសាងសង់បាន ៩៩% ហើយ
គម្រោងសាងសង់អគារសោតទស្សន៍ថ្មី កម្ពស់១៤ជាន់ របស់ក្រសួងពត៌មានសម្រេចបាន ៩៩% ហើយ។ នេះបើតាមដំណើរចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ នៅសល់តែសាលប្រជុំធំមួយទៀតប៉ុណ្ណោះ គឺនៅជាន់ទី១២។ អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ បន្ថែមពីនេះ អគារថ្មីនេះ រួមមានអគ្គនាយកដ្ឋានទីភ្នាក់ងារសារពត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានសារពត៌មាន និងសោត ទស្សន៍ថ្មី បន្ទប់ប្រជុំធំ បន្ទប់ប្រជុំតូចៗ និងការិយាល័យបន្ទប់បំពេញការងារជាង ៣០០បន្ទប់។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនរដ្ឋចិនចង់បង្កើតសួនឧស្សាហកម្មផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត នៅកម្ពុជា
ក្រុមហ៊ុន China City Industrial Group Co. Ltd. មានបំណងចង់វិនិយោគបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង ដើម្បីផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្តនៅកម្ពុជា។ នេះបើតាមជំនួបជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Li Ji Ling នាយក្រុមហ៊ុន Baoxing Long ប្រចាំកម្ពុជា ជាតំណាងក្រុមហ៊ុន China City Industrial Group Co., Ltd. បានឱ្យដឹងថា ក្រុមហ៊ុន ចង់ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះគឺគម្រោងបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង មានជាការផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត រួមទាំងគ្រឿងបន្លាស់ឧបករណ៍ផ្សេងៗ។ លោកបានបន្ថែមថា គម្រោងវិនិយោគនេះ ត្រូវការប្រើប្រាស់បុគ្គលិកប្រមាណពី ៥ពាន់ ទៅ ១ម៉ឺននាក់ សម្រាប់ដំណើរការសង្វាក់ផលិតកម្ម។ ជាមួយគ្នានេះផងដែរ តាមរយៈគម្រោងវិនិយោគនេះ ក្រុមហ៊ុនក៏នឹងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមជំនាញនីមួយៗ […]
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធធំៗ២ នៅតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង សម្រេចបាន១០០%
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗចំនួនពីរ នៅតំបន់រុនតាឯក និងពាក់ស្នែងសម្រេចបាន ១០០ភាគរយ ក្នុងនោះរួមមានគម្រោងកសាងផ្លូវ ១៦៥គីឡូម៉ែត្រ និងគម្រោងដាក់បណ្តាញមេបញ្ជូនទឹក។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន ២៨ខ្សែ ដែលមានប្រវែងសរុបចំនួន ១៦៥ គីឡូម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានស្ថាបនារួចរាល់ទាំងស្រុងហើយ។ នេះបើយោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសឱ្យដឹង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងផ្លូវនេះសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលក្នុងការប្រែក្លាយតំបន់ទាំងបិរខាងលើឱ្យក្លាយជាទីប្រជុំជនមួយ។ (អានបន្ថែម) ដោយឡែក គម្រោងដាក់បណ្តាញមេបញ្ជូនទឹកទៅតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង សម្រេចបាន ១០០% ហើយ ដែលបច្ចុប្បន្នក្រសួងក៏កំពុងត្រៀមរៀបចំតម្លើងម៉ូទ័របូមទឹក ដើម្បីបញ្ជូនទឹកបន្តចូលទៅតំបន់អភិវឌ្ឍន៍រុនតាឯក។ គួរបញ្ជាក់ទៀតថា ចំពោះតំបន់អភិវឌ្ឍន៍ពាក់ស្នែង សម្រេចបានការដាក់បណ្តាញទឹកស្អាតទំហំ ៤០០មម ប្រវែង៥គីឡូម៉ែត្រ និង ទំហំ ៣១៥មម ប្រវែង ១៥គីឡូម៉ែត្រ ផងដែរ។ នេះបើយោងតាម ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]
អានបន្ថែម