ADBជួយកម្ពុជាតាមរយៈកម្ចី និងជំនួយ $១៧៣លាន ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តផ្តល់កម្ចី និងជំនួយដល់គម្រោងចំនួន ០២​ ជាមួយទឹកប្រាក់ ១៧៣ដុល្លារ ដើម្បីពន្លឿនការងារសាងសង់ប្រព័ន្ធធារាសាស្ត្រដែលមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ ទឹកប្រាក់ចំនួន ៨៨លានដុល្លារ ជាកម្ចីបូករួមជាមួយនឹងជំនួយ សម្រាប់គម្រោងទី១ គឺគម្រោងអាងទឹកទន្លេក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ជាប់នឹងទន្លេសាប។ គម្រោងនេះ នឹងជួយពង្រឹងកា​​រ​ប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹកដែលគិតគូរពីបរិស្ថាន ទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថ​យ​ទឹកជំនន់។ ជាមួយគ្នានេះដែរ ក្នុងរង្វង់ទឹកប្រាក់ខាងលើនេះ មានទឹកប្រាក់ជំនួយចំនួន ៤,៣លានដុល្លារ នឹ​ងផ្តល់ជូនដល់កម្ពុជា ដើម្បីកសាងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានទឹកបន្ស៉ាំនឹងការប្រែប្រួលអាកា​ស​ធាតុ។ ដោយឡែក សម្រាប់គម្រោងទី២ គឺមានទឹកប្រាក់កម្ចីចំនួន ៨៥លានដុល្លារ ដែលជាកម្ចីបន្ថែមសម្រាប់គម្រោ​ងធ្វើឱ្យប្រសើរឡើងនូវធារាសាស្ត្រសម្រាប់វិស័យកសិកម្ម ដែលកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការផ្តល់នូវប្រភពទឹក និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធធារាសាស្ត្រចំនួន ០៤ ក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងតាកែវ។ គម្រោងនេះ ផ្តល់ឱ្យកសិករនូវបទពិសោធន៍ក្នុងការអនុវត្តឱ្យបានល្អ ដោយមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការផ្តល់ប្រភពទឹកដ៏មានប្រសិទ្ធភាព ចេញពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រទាំងនោះ។

អាន​បន្ថែម

ថៃ​វិនិយោគ $៥00លាន ​សង់​មជ្ឈមណ្ឌល​ទិន្នន័យ ដើម្បីប្រជែងប្រទេសក្នុងតំបន់

ប្រទេសថៃ ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់របស់ពិភពលោក ខណៈក្រុមហ៊ុន JLL Thailand បានធ្វើលទ្ធកម្មលើដីដ៏សំខាន់មួយកន្លែងតម្លៃ ៥០០លានដុល្លារ នៅលើផ្លូវ Bangna-Trat សម្រាប់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីធ្វើការអភិវឌ្ឍ នេះបើយោងតាម retalkasia ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនេះ គូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការដើរតួជាមជ្ឈមណ្ឌលឌីជីថល ដែលជំរុញដោយអត្រាការជ្រៀតចូលនៃការប្រើប្រាស់អ៊ីនធឺណិតកម្រិតខ្ពស់លើសពី ៨៥% និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ដូចជាគោលនយោបាយ Cloud First និងការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគ រួមទាំងគោលនយោបាយកម្មសិទ្ធិដីធ្លីសម្រាប់អ្នកវិនិយោគបរទេសជាដើម។ លោក Krit Pimhataivoot ប្រធានទីផ្សារមូលធនប្រចាំនៅក្រុមហ៊ុន JLL Thailand បានលើកឡើងពីការកើនឡើងនៃតម្រូវការសម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរបស់ប្រទេសថៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ថា “ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលខ្លៅដ៍ (Cloud) ដែលកំពុងរីកចម្រើន ភាពសម្បូរបែបនៃការផ្គត់ផ្គង់ថាមពលច្រើន និងគោលនយោបាយលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ កំពុងជំរុញឱ្យមានការរីកលូតលាស់នៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសថៃ ដែលជាកត្តាសំខាន់សម្រាប់បរិវត្តកម្មឌីជីថលរបស់ប្រទេសនេះ”។ នាយកគ្រប់គ្រងរបស់ JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ី លោក Michael Glancy បានចង្អុលបង្ហាញថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់អាស៊ីបានកើនឡើងទ្វេដង គឺពី […]

អាន​បន្ថែម

កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក ក្នុងប្រទេសហ្វីលីពីន បើកការដ្ឋានសាងសង់ហើយ

កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក លាតសន្ធឹងលើផ្ទៃដី ៣.៥០០ហិកតា ​កំពុង​បើកដំណើរការ​សាងសង់នៅក្នុងប្រទេសហ្វីលីពីនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ASiAN POWER នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងនេះ លោកប្រធាន Ferdinand Marcos Jr. បានលើកឡើងថា “គម្រោងថាមពលពន្លឺព្រះអាទិត្យ Terra នេះ ត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗចំនួនពីរ៖ ទី១_បំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងខ្លាំង និងទី២_នឹងជួយដោះស្រាយនូវតម្រូវការបន្ទាន់ដើម្បីផ្លាស់ប្តូរទៅរកប្រភពថាមពលកកើតឡើងវិញ និងនិរន្តរភាព”។ គម្រោងផ្ទុកថាមពលព្រះអាទិត្យ Terraនេះ នឹងត្រូវសាងសង់ឡើងក្រោមទុនវិនិយោ ៤ពាន់លានដុល្លារ មានថាមពល Photovoltaic រហូតដល់ ៣.៥០០មេហ្គាវ៉ាត់ ដែលអាចបំពេញបន្ថែមដោយប្រព័ន្ធផ្ទុកថាមពលថ្មរហូតដល់ ៤.៥០០មេហ្គាវ៉ាត់ម៉ោង។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៣.៥០០ហិកតា នៅក្នុងតំបន់ Nueva Ecija និង Bulacan ។ ក្រោយបញ្ចប់ការសាងសង់ គេព្យាករថាគម្រោងនេះនឹងផ្តល់ថាមពលដល់គ្រួសារចំនួន ២.៤ លាន និងជួយកាតបន្ថយការបំភាយឧស្ម័នកាបូនិចបានប្រមាណ ៤.៣លានតោនក្នុងមួយឆ្នាំ ដែលស្មើនឹងការដកយានយន្តប្រើសាំងបានជាង ៣លានគ្រឿង ចេញពីផ្លូវជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ថាគម្រោង MTerra Solar នឹងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យបានរហូតដល់ ៨៥០មេហ្គាវ៉ាត់ […]

អាន​បន្ថែម

កម្ពុជាកំណត់យកវិស័យដឹកជញ្ជូនជាវិស័យអាទិភាពទី១ សម្រាប់អនុវត្តក្នុងផែនការ ១០ឆ្នាំខាងមុខ

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាវិស័យអាទិភាពទី១ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ក្នុងចំណោមវិស័យអាទិភាពចំនួន៣។ នេះយោងតាមសេចក្តីសម្រេចស្តីពី ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលផ្សាយចេញកាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈសេចក្តីសម្រេចខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងឯកជន និងរដ្ឋ រយៈពេល១០ (២០២៥-២០៣៥) រួមមាន៖១. វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ២. វិស័យថាមពល និង៣. វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់)។ សម្តេចធិបតី បន្តថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាចដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពជាដៃគូររវាងរដ្ឋ និងឯកជន តាមនីតិវិធីជាធរមាន។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានស្នើឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ […]

អាន​បន្ថែម

រយៈពេល ១១ខែ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរជាង ១,៣លាននាក់

ក្នុងរយៈពេល ១១ខែ ឆ្ន២០២៤​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរចំនួន ១,៣លាននាក់ និងរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ នេះបើតាមការឱ្យដឹងរបស់លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Lu Wei បានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ ទន្ទឹមនឹងនេះ លោកបានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤ និង ២លាននាក់នៅក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ  លោក Wei បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុម​ហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែម​ដើម្បី​អភិវឌ្ឍ​អាកាសយានដ្ឋាន និង​តំបន់​ជុំវិញ​។ ជាការឆ្លើយតប ឯកឧត្តម […]

អាន​បន្ថែម

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ វៀតណាមវ៉ាដាច់ចិន ក្លាយជាអ្នកវិនិយោគលំដាប់លេខ១នៅកម្ពុជា

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីសាធារណរដ្ឋសង្គមនិយមវៀតណាមបានជាប់លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១,០៨ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។ យ៉ាងណាក៏ដោយ សាធារណរដ្ឋប្រជាមានិតចិនបានជាប់នៅលំដាប់លេខរៀងទី២ ដែលមានទុនវិនិយោគ ២៤,២៦ភាគរយ, និងតាមពីក្រោយដោយកម្ពុជា មានទុនវិនិយោគ ១៤,៤៩ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងប្រភពខាងលើ ក៏បានរំលេចនូវគម្រោងវិនិយោគចំនួន៤៣ មានទុនសរុបចំនួន ៩៤០លានដុល្លារ ត្រូវបានអុនម័តក្នុងរយៈពេលតែ១ខែវិច្ឆិកា ឆ្នាំ២០២៤នេះផងដែរ។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ មានគម្រោងវិនិយោគថ្មីចំនួន ៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង អាចបង្កើតការបានប្រមាណ ៣៩ពាន់កន្លែង។ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិកានេះរួមមាន៖ ក_ក្នុងតំបន់សេដ្ឋកិច្ចពិសេស ១_គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) មានទីតាំងសិ្ថតនៅរាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស ដោយគ្រោងចំណាយទុនវិនិយោគ ៤៨០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០០៤កន្លែង។ ២_គម្រោងវិនិយោគសង់សណ្ឋាគារផ្កាយ៥ ចំនួន ៣០០បន្ទប់ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ខេត្តស្វាយរៀង ដែលមានទុនវិនិយោគសរុប ៧០លានដុល្លារ […]

អាន​បន្ថែម

Hong Leong Group ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ខណៈកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ

ក្រុមហ៊ុន Hong Leong Manufacturing Group(HLMG) ដែលមានជំនាញផ្នែកអចលនទ្រព្យឈានមុខគេមួយ មានបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជានាពេលខាងមុខនេះ។ នេះបើយោងតាមជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានប្រតិបត្តិការលើអាជីវកម្មលើជំនាញអចលនទ្រព្យ ហិរញ្ញវត្ថុ កម្មន្តសាល និងបច្ចេកវិទ្យា។ លោកថា ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួន​ រួមមាន៖​ ប្រទេសចិន ហុងកុង អង់គ្លេស អឺរ៉ុប​ ប្រទេសក្នុងតំបន់អាស៊ាន ដែលក្នុងនោះក៏មានកម្ពុជាផងដែរ​​ ។ ប្រធានក្រុមហ៊ុនខាងលើ បន្តថា បច្ចុប្បន្ននៅកម្ពុជា​ ក្រុមហ៊ុនកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ ហើយតាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើននៅកម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅទីនេះបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចថា ការវិនិយោគនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាក្នុងតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចធិបតី […]

អាន​បន្ថែម

រយៈពេល១១ខែ ឆ្នាំ២០២៤ វៀតណាមបោះទុនវិនិយោគជាង ៥០០លានដុល្លារ នៅកម្ពុជា

វិនិយោគិនវៀតណាមបានបោះទុន ៥៥៧លានដុល្លារ លើគម្រោងវិនិយោគនៅកម្ពុជា​ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ជាប់ចំណាត់ថ្នាក់ទី៣ នៃតារាងវិនិយោគពីបរទេសរបស់កម្ពុជា។​ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីតួលេខនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរបស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែវិច្ឆិកា ២០២៤។ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ជូនអង្គពិធីពីបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល រួមមានធនធានធម្មជាតិដ៏សម្បូរបែប, កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ពិសេសតម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការក៏បានរំលេចពីកំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដែលមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ទោះបីជាមិនបានបង្ហាញពីតួលេខនៃទំហំវិនិយោគសរុបក៏ដោយ។​

អាន​បន្ថែម

ក្រុមហ៊ុន Hong Leong របស់ម៉ាឡេស៊ី ចង់បង្កើតរោងចក្រផលិតទោចក្រយានយន្តនៅកម្ពុជា

តំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី បានឱ្យដឹងថា ក្រុមហ៊ុនកំពុងគិតគូរលើការវិនិយោគបង្កើតរោងចក្រផលិតម៉ូតូនៅកម្ពុជា ខណៈមន្រ្តីជាន់ខ្ពស់កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ រួចក៏បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិន។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ ឧកញ៉ា Tan Khee Meng តំណាងក្រុមហ៊ុនខាងលើបានលើកឡើងថា ជំនួបពិភាក្សានេះ គឺដើម្បីឱ្យតំណាងក្រុមហ៊ុនជួបពិភាក្សាជាលក្ខណៈបច្ចេកទេសលម្អិតជាមួយឯកឧត្តមអគ្គលេខាធិការ ក្នុងស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលក្នុងនោះរួមមាន ៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ ឯកឧត្តម ជា វុទ្ធី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីទំហំទីផ្សារ  ក៏ដូចជាតម្រូវការក្នុងទីផ្សារកម្ពុជា។ បន្ទាប់មកឯកឧត្តមក៏បានស្វាគមន៍ចំពោះគម្រោងផលិតកម្ម Ceramic និងផលិត […]

អាន​បន្ថែម

គម្រោងសង់ប្រព័ន្ធរំដោះទឹកជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបាន ៣០%ហើយ

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេ​ញ សម្រេចបានប្រមាណ ៣០%ហើយ។ នេះបើតាមដំណើរចុះទស្សនកិច្ចការដ្ឋានគម្រោង ដឹកនាំដោយលោក  ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ២ទីតាំង ទី១ លើកំណាត់ផ្លូវជាតិលេខ៤ ចាប់ពី គម ១៤+០៥0 ដល់ គម ១៩+៧០០ ប្រវែង ៥.៦៥០ម និងទីតាំងទី២ តាមបណ្តោយផ្លូវរថភ្លើងក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពី គម ១៥+៤៥០ ដល់ គម ២៣+៥៥០ ប្រវែង ៨.១០០ម។ គិតចាប់ពីបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក បើគិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចបានជារួមប្រមាណ ៣០% ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមមន្ទីរសាធារណការ ធ្លាប់បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ […]

អាន​បន្ថែម