ព័ត៌មានសំណង់
កំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោម សង់សម្រេចបាន ៦៩% ហើយ
គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោមក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែង ៩៦ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦៩% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា គម្រោងនេះ សាងសង់ដោយក្រាលកៅស៊ូ DBST ក្រោមកម្ចីពីរដ្ឋាភិបាលចិន។ សម្រាប់គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០នេះដែរ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចការសាងសង់បានជិត៧០% នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម) ចំពោះគម្រោងសង់ផ្លូវជាតិលេខ១០ ទាំងមូល មានប្រវែងសរុប ១៩៧គីឡូម៉ែត្រ សម្រេចបានជិត ៦០%ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ […]
អានបន្ថែមមហាវិថីឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន៩៥% ត្រៀមរួចស្រេចសម្រាប់ស៊ីហ្គេម
គិតត្រឹមថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ គម្រោងសាងសង់កំណាត់មហាវិថី ឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន ៩៥% ហើយ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ការដ្ឋាននេះ ចាប់អនុវត្តពីគល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ដែលសម្រេចបានប្រមាណ ៩៥% នៃគម្រោងទាំងមូលរួមមាន៖ ការងារដាក់លូប្រអប់ និងលូមូលសម្រេចបាន១០០% ការងាររៀបចំការរ៉ូឡាសងខាងសម្រេចបាន៩៥% ការងារសួនច្បារកណ្តាលនិងដាំស្មៅ ដើមឈើសម្រេចបាន៩៥% ការងារជួសជុលគ្រឹះបេតុងសម្រេចបន១០០% និងការអ៊ុតកៅស៊ូAC ៣ស្រទប់សម្រេច៩៥% ការងាររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជាង៣០០បង្គោលសម្រេចបាន១០០% ការងារគំនូសសញ្ញាសម្រេចបានជាង៦៥%។ គួរបញ្ជាក់ថា គម្រោងការដ្ឋាននេះ អនុវត្តដោយសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ឲ្យបានមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្នខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាសសរុប ១.១៦២ កំពុងដំណើរការ
គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្មសរុបប្រមាណ ១.១៦២ក្រុមហ៊ុន បានបើកដំណើរការសកម្មភាពរបស់ខ្លួន។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសទាំង ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា និងបានគ្រប់គ្រងទិន្នន័យស្ថិតិក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្ម និងអាជីវកម្មសរុបចំនួន ៦.៤១១មូលដ្ឋាន។ លើសពីនោះ ឯកឧត្តមបន្តថា ខេត្តក៏មានរោងម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញក្នុងស្រុក និងក្រៅស្រុក ក្នុងខេត្តពោធិ៍សាត់ មានចំនួន ១០កន្លែង ឡសម្ងួតប្រមាណ ៦៣ឡ ដោយមានឈ្មូញប្រមូលទិញស្រូវមកពីតាមបណ្តាខេត្តមួយចំនួន ដើម្បីនាំចេញទៅលក់នៅប្រទេសវៀតណាមផងដែរ។ ក្រៅពីចំនួនក្រុមហ៊ុនសហគ្រាស ខេត្តពោធិ៍សាត់នៅមានអាជីវកម្មធនធានរ៉ែមានចំនួន ៤៩មូលដ្ឋាន រួមមាន៖ ខ្សាច់បូម ចំនួន ២៥មូលដ្ឋាន, ខ្សាច់បក ចំនួន ១១មូលដ្ឋាន, ដីក្រហម ដីស ចំនួន […]
អានបន្ថែមបច្ចុប្បន្ន ខេត្តពោធិ៍សាត់កសាងផ្លូវជាតិ និងផ្លូវខេត្តបាន ៥៥ខែ្ស ប្រវែងជាង១.០៩៨គីឡូម៉ែត្រ
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៥៥ខែ្ស មានប្រវែងជាង ១០៩៨,២៩គីឡូម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅព្រឹកថ្ងៃទី០៧ ខែមីនានេះ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមផ្លូវជាតិផ្លូវខេត្តសរុប ៥៥ខ្សែ រដ្ឋបាលខេត្តពោធិ៍សាត់មានផ្លូវជាតិឆ្លងកាត់ខេត្ត ដែលផ្លូវជាតិមានមួយលេខមានចំនួន ១ខ្សែ មានប្រវែងសរុប ៨៦,៣០គីឡូម៉ែត ផ្លូវជាតិពីរលេខមាន ៤ខ្សែ មានប្រវែងសរុប ៣០៤,៤៧គីឡូម៉ែត។ ជាមួយគ្នានេះ ផ្លូវខេត្តមានចំនួន ៥០ខ្សែ ប្រវែងសរុបមាន ៧០៧,៥៧គីឡូម៉ែត្រ រួមមាន ស្ពានចំនួន ១៦៩ ប្រវែង ៤,៣៩គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១០៨,៨០គីឡូម៉ែត្រ ផ្លូវក្នុងក្រុងប្រវែង ៥៧,១០គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូមានប្រវែង ៣៦,៥២គីឡូម៉ែត្រ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តក៏បានកសាងផ្លូវជនបទ បានចំនួន ៤២១ខ្សែ មានប្រវែងសរុបជាង ៩០១គីឡូម៉ែត្រ ដែលក្នុងនោះមានផ្លូវក្រាសកៅស៊ូចំនួន ១៥ខ្សែ មានប្រវែង ២៧៩គីឡូម៉ែត្រ ក្រួសក្រហមចំនួន៨៣ខ្សែ […]
អានបន្ថែមGGGI៖ គម្រោងប្រើរថយន្តក្រុងអគ្គិសនី (E-Bus) ចរាចរក្នុងក្រុង អាចអនុវត្តបានគ្មានបញ្ហាចោទទេ
លទ្ធផលនៃការសិក្សាលើគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) បញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចអនុវត្តបាន គ្មានបញ្ហាចោទទេ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិង គណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (GGGI) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ គណៈប្រតិភូ GGGI បានជម្រាបឱ្យដឹងថា ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ គណៈប្រតិភូ បានឱ្យដឹងបន្ថែមថា យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។ (អានបន្ថែម) ក្រៅពីគម្រោង E-Bus វិទ្យាស្ថាន GGGI មានផែនការបន្ទាប់ ដោយគម្រោងនឹងសិក្សាអំពីគម្រោងលើកកម្ពស់គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ាន់ស្មានថានឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ០២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។ មួយវិញទៀត GGGI […]
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ី គ្រោងវិនិយោគរោងចក្របន្ទះសូឡាខ្នាតយក្ស នៅខេត្តត្បូងឃ្មុំ
ក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី គ្រោងធ្វើការវិនិយោគបង្កើតរោងចក្រខ្នាតយក្សមួយ ដើម្បីបម្រើឱ្យវិស័យថាមពលបន្ទះសូឡា នៅខេត្តត្បូងឃ្មុំ។ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ ជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ យោងតាមលោក OUG HANGPING ម្ចាស់រោងចក្រថាមពលបន្ទះសូឡាខ្នាតយក្សនេះអាចផលិតថាមពលអគ្គីសនីមានទំហំដល់ទៅ ១០០មេហ្គាវ៉ាត់ មានទីតាំងនៅខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាទៅលើទីតាំងជាក់ស្ដែង។ ក្រុមហ៊ុនបាននិងកំពុងស្វែងរកជំនួយពីរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីឈានទៅពិភាក្សាការងារជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ខេត្ត។ លោកបញ្ជាក់ថា ក្រុមហ៊ុន Sunview Group Berhad កំពុងធ្វើការយ៉ាងសកម្មលើរោងចក្រថាមពលបន្ទះសូឡាខ្នាតធំៗនៅប្រទេសជាច្រើនរួចមកហើយ ទាំងនៅអឺរ៉ុប និងអាស៊ី។ លោកបានបន្តថា ដោយមើលឃើញវិសាលភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យ ពិសេសប្រទេសកម្ពុជាមានទីតាំងដ៏ល្អមួយ មានពន្លឺព្រះអាទិត្យច្រើននិងឱកាសសំខាន់ៗជាច្រើនទៀត សម្រាប់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ទើបក្រុមហ៊ុនមានគម្រោងចង់បង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនេះ។ ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ដោយបានបញ្ជាក់ថា «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន […]
អានបន្ថែមបច្ចុប្បន្ន ខេត្តតាកែវមានរោងចក្រ សហគ្រាស និងសិប្បកម្មកំពុងដំណើរការមានជិត ៧០០កន្លែង
គិតមកដល់បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស ធុនតូច មធ្យម និងសិប្បកម្ម មានជិត៧០០កន្លែង កំពុងដំណើរការនៅក្នុងខេត្តតាកែវ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមថា ក្រៅពីវិស័យកសិកម្ម វិស័យឧស្សាហកម្ម ក៏ជាវិស័យស្នូលរបស់ខេត្តតាកែវផងដែរ ជាក់ស្តែងរយៈពេល ៥ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០១៨-២០២២ មានរោងចក្រ សហគ្រាស ធុនធំ ធុនតូចមធ្យម និងសិប្បកម្មកំពុងដំណើរការនៅខេត្តតាកែវ មានចំនួន ៦៦២កន្លែង។ ឯកឧត្តមថា ខេត្តនឹងខិតខំបង្កើនកិច្ចសហការជាមួយស្ថាប័ននានា ដើម្បីជំរុញកំណើនវិយោគលើវិស័យនេះបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តមានដូចជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមានចំនួន ២កន្លែង នៅក្រុងដូនកែវ និងស្រុកត្រាំកក់,មានរោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង ប្រើកម្លាំងពលកម្មសរុបចំនួន ៥៦.៣៧៧នាក់ ស្ត្រី ៤៤.០០២នាក់ ខណៈមានរោងចក្រធុនតូច មធ្យម […]
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ៣០ម៉ឺនដុល្លារ ដើម្បីសាងសង់សាលា និងជួយជនពិការនៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុបជាង ៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នចំនួន ០៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង ៣ នៅរសៀលថ្ងៃទី៦ ខែមីនានេះ។ ក្នុងនោះ កិច្ចសន្យាជំនួយដែលមានទឹកប្រាក់ចំនួន ១២០,៧៦៨ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួល ក្នុងស្រុកបន្ទាយអំពិល ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។ បន្ថែមពីនេះ ថវិកាជំនួយចំនួន ៩១,០០០ដុល្លារអាមេរិក ត្រូវបានផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិលក្នុងស្រុកព្រែកប្រសព្វចំនួន ១ខ្នង មាន៥ បន្ទប់ បង្គន់អនាម័យចំនួន ១ខ្នងមាន ៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន ៧នាក់។ […]
អានបន្ថែមព្រលានយន្តហោះអន្តរជាតិសៀមរាប គ្រោងបើកដំណើរការខែតុលា ខណៈសំណង់សម្រេចបាន៨៦%
ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីសាងសង់សម្រេចបាន ៨៦ភាគរយហើយ និងត្រៀមដាក់ឱ្យដំណើរការ សាកល្បងនៅខែមិថុនាខាងមុខនេះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងYunnan Investment Group កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន ៨៦ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ២០២៣ ខាងមុខផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានបច្ចេកទេសទាំងអស់ មុននឹងបើកការហោះហើរ។ ព្រមជាមួយគ្នានេះ សម្តេចបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមកព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។ ក្រៅពីជម្រាបជូនពីវឌ្ឍនភាពនៃការសាងសង់ ក្រុមហ៊ុន បានបង្ហាញពីគោលបំណងធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីឱ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង។ ចំពោះគោលបំណងនេះ សម្តេតេជោ បានស្វាគមន៍ និងណែនាំឱ្យក្រុមហ៊ុនពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យឡាវស្នើសង់ពុទ្ឋបដិមាដ៏ធំ កម្ពស់ ៨០ម៉ែត្រនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅប្រទេសឡាវ Alpha Data Technology Lao Sole គ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរទាំងក្នុង និងក្រៅស្រុក។ នេះបើយោងតាមប្រសាសន៍របស់លោកវ៉ី ឈានជាំង (Wei Qianjiang) ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យភាគីពាក់ព័ន្ធរៀបចំលក់កញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរឡាវ និងទេសចរចិន មកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រ ដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ និងស្នើឱ្យក្រុមហ៊ុនជួយជំរុញការហោះត្រង់ពីប្រទេសឡាវមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក វ៉ី ឈានជាំង បានសន្យាថានឹងជួយជំរុញឱ្យក្រុមហ៊ុន Cambodia Airways មានការហោះហើរត្រង់មកកម្ពុជាបន្ថែម និងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឲ្យបានរិតតែខ្លាំងក្លា និងមានប្រសិទ្ធភាពជាងមុន។ គួររម្លឹកថា ក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ បាននិងកំពុងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក […]
អានបន្ថែម