កម្ពុជាគ្រោងបង្កើតមណ្ឌលពាណិជ្ជកម្មឯកជន ៥ទៀតនៅចិន ខណៈបច្ចុប្បន្នមាន១ នៅជប៉ុន

ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបង្កើតវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ទីតាំងទៀតនៅប្រទេសចិន ខណៈបច្ចុប្បន្នមានមជ្ឍមណ្ឌលបែបនេះមួយនៅប្រទេសជប៉ុន។ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ការបង្កើតមជ្ឍមណ្ឌលទាំង ៥ទីតាំងនេះ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។ មជ្ឍមណ្ឌលទាំង ៥នេះ​ នឹងមាននៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ នៃប្រទេសចិន។ គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាជាផ្លូវការ សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋកំណត់សង់ផ្លូវថ្មី១ខ្សែ ៧២គីឡូម៉ែត្រ ភ្ជាប់សៀមរាប-បាត់ដំបង ក្នុងឆ្នាំ២០២៤

គម្រោងសាងសង់ផ្លូវមួយខ្សែ មានប្រវែង៧២គីឡូម៉ែត្រ ភ្ជាប់ខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង នឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។ លោក ព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងពីកាលបរិច្ឆេទ នៃការចាប់ផ្តើមដំណើរការគម្រោងសាងសង់ផ្លូវមួយខ្សែនេះ ដែលអាចចាប់ផ្ដើមបើកការដ្ឋាន​សាងសង់នៅឆ្នាំ២០២៤។ លោកបានមានប្រសាសន៍ថា ​គម្រោងសាងសង់​ផ្លូវ​មួយខ្សែនេះ​ជាសរសៃឈាមដ៏សំខាន់ ​ដែល​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ដាក់​ចូល​ក្នុង​គម្រោងអាទិភាពផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល និងចំណាយពេលតិចជាងមុន រវាងខេត្តទាំងពីរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្ថែមថា ​ផ្លូវនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើន​សេដ្ឋកិច្ចជាតិថែមទៀតផង។ ចំណែក ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលគម្រោងសាងសង់ផ្លូវនេះរួចរាល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលខេត្ដទាំង ២ នឹងចំណេញចម្ងាយផ្លូវរហូតដល់ទៅ ៨០ គីឡូម៉ែត្រ បើធៀបនឹងការធ្វើដំណើរលើផ្លូវ ដែលមានបច្ចុប្បន្ន។ គួររម្លឹកថា កន្លងមករដ្ឋាភិបាលបានធ្វើការសិក្សាចប់សព្វគ្រប់លើគម្រោងសង់ផ្លូវមួយខ្សែនេះរួចរាល់ហើយ ដោយសហការជាមួយក្រុមហ៊ុន China Road and Bridge Corporation […]

អាន​បន្ថែម

ត្រឹម២០២២ រដ្ឋសង់ផ្លូវក្នុងខេត្តក្រចេះបានជាង ១ពាន់ គ.ម ខណៈផ្លូវលំជាង ៤០០គ.ម ត្រូវបានថែទាំ

ខេត្តក្រចេះមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសរុបប្រវែង ១.១៩០,៤២ គីឡូម៉ែត្រ ខណៈដែលផ្លូវលំជនបទមាន ៣១ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូគ្រប់ប្រភេទប្រវែង ៣៩៩,១១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៣,១១គីឡូម៉ែត្រ ក្រាលក្រួសក្រហមប្រវែង ៧៨៨,២០គីឡូម៉ែត្រ ស្ពានចំនួន ១៣៨កន្លែង ប្រវែង ៤.៦៦៩,៤ម៉ែត្រ លូគ្រប់ប្រភេទ ១.២៥៦កន្លែង ប្រវែង ៥១.០៣២ម៉ែត្រ។ នៅក្នុងឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសម្រេចការជួសជុលថែទាំរួមមាន ផ្លូវក្រាលកៅស៊ូ ប្រវែង ១៣,៨០គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១៦ម៉ែត្រ រួមទាំងការងារថែទាំផ្លូវថ្នល់ជាប្រចាំចំនួន ៥០ខ្សែ ប្រវែង ១.០៧៥,២៥គីឡូម៉ែត្រ។ ដោយឡែកចំពោះផ្លូវលំជនបទវិញ ផ្លូវចំនួន ៣១ ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំផងដែរ។ ក្នុងនោះ ផ្លូវថែទាំលក្ខណៈខួប បានចំនួន […]

អាន​បន្ថែម

ថៃបោះទុន ៧ពាន់លានដុល្លារ សង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់អាកាសយានដ្ឋាន៣

ប្រទេសថៃបានបោះទុនចំនួនជាង ៦,៨ ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ភ្ជាប់អាកាសយានដ្ឋានធំៗចំនួន ៣ រួមមាន ដុនមឿង- សុវណ្ណភូមិ- អ៊ូតាប៉ាវ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៩។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Tipanan Sirichana អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។ លោកស្រីបានបន្តថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗទាំងបីបាន។ គម្រោងផ្លូវដែកនេះមានប្រវែងសរុបចំនួន២២០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាចំនួន ​២២៤ ​៥៤៤ លានបាត ដែលស្មើនឹងប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ ដែលនឹងដំណើរការគ្រប់គ្រងគម្រោងនេះរយៈពេល ៥០ ឆ្នាំ។ ក្រោយដំណើរការ ៥០ឆ្នាំ គម្រោងនេះត្រូវបានវាយតម្លៃថានឹងមានតម្លៃជាទ្រព្យចំនួន ៣០០ ពាន់លានបាត ឬស្មើនឹង ៩,១១ ពាន់លានដុល្លារ។ រថភ្លើងមួយខ្សែនេះដំណើរការ ក្នុងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរត់កាត់ខេត្តនិងក្រុងចំនួន ៥ រួមមាន បាងកក […]

អាន​បន្ថែម

ខេត្តក្រចេះទទួលបានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ ខណៈមានក្រុមហ៊ុនរ៉ែមាសតែ ១គត់

ខេត្តក្រចេះ មានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ក្រុមហ៊ុន ស្មើនឹង ៦៥ អាជ្ញាបណ្ណ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែលោហៈ ៥ក្រុមហ៊ុន ស្មើនឹង ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ស្មើនឹង ១អាជ្ញាបណ្ណ ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្ដូងរ៉ែបើក និងការដ្ឋានវាយ ថ្មមាន ២៥ក្រុមហ៊ុន ស្មើនឹង ២៨អាជ្ញាបណ្ណ ក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មក្រួស ខ្សាច់ ថ្មសំណង់ចំនួន ៨ក្រុមហ៊ុន ស្មើនឹង ៨អាជ្ញាបណ្ណ អាជីវករ ធ្វើអាជីវកម្មជីកដីចល័តចំនួន ២២អាជីវករ ស្មើនឹង ២២អាជ្ញាបណ្ណ ចំពោះក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១កន្លែង ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលវិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចការចម្រាញ់មាសសុទ្ធចាប់ពីខែតុលាឆ្នាំ២០២២ រហូតមកដល់ខែមករា ឆ្នាំ២០២៣ នេះ […]

អាន​បន្ថែម

រដ្ឋគ្រោងបើកការដ្ឋានសាងសង់ផ្លូវសំខាន់ៗ ៣ខ្សែទៀត នៅក្រចេះមុនចូលឆ្នាំខ្មែរ

ក្នុងឆ្នាំ២០២៣នេះ ខេត្តក្រចេះជាខេត្តមួយ ដែលទទួលបានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ឋជាច្រើនជាងគេ។ នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៣នេះ ខេត្តក្រចេះនឹងទទួលបានគម្រោងផ្លូវថ្នល់សំខាន់ៗ ចំនួន៣បន្ថែមទៀត។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដម វ៉ា ថន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងបីនោះរួមមាន៖ ទី១ គម្រោងផ្លូវជាតិលេខ ៧ ប្រវែង ៣១,២៥ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទីរួមខេត្តក្រចេះ ទៅឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ។ ទី២ គម្រោងផ្លូវខេត្តលេខ ៣៧៧ ប្រវែង ៣៥,៥ គីឡូម៉ែត្រ ចាប់ពី រង្វង់មូលព្រាបស ទីរួមខេត្តក្រចេះ ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ និងមានស្ពានចំនួន៩ មានប្រវែងសរុប ៤១៣ ម៉ែត្រ។ ទី៣ គម្រោងផ្លូវលេខ ៣៧៧ A ដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលសណ្តាន់ ទៅផ្លូវជាតិលេខ៧។ […]

អាន​បន្ថែម

ក្រសួងនឹងចេញរបាយការណ៍លម្អិតពីគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់សមុទ្រកែបដាច់ខែនេះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចេញរបាយការណ៍លម្អិតស្តីពីការសិក្សាលើគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់ទៅសមុទ្រខេត្តកែប ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជា នៅដំណាច់ខែនេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចានថុល ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារ គម្រោងនេះនឹងត្រូវដាក់ទ្វារទឹកចំនួន ០៣ គឺ ១.ទ្វារទឹកពីទន្លេមេគង្គចូលទន្លេបាសាក់ ២. ទ្វារនៅតាកែវ ៣​. ទ្វារទឹកនៅកែប ដើម្បីទប់ទឹកប្រើប្រាស់រហូតមួយឆ្នាំទៅមួយឆ្នាំ។ «ទ្វាទឹកចំនួន៣នេះ អាចជួយទប់ទឹកជាប់រហូត មិនបាត់ទឹកទេ….. យើងមានអ្នកបច្ចេកទេស និងក្រុមហ៊ុនដែលពិសេសណាស់នៅប្រទេសចិនកំពុងសិក្សាលម្អិតលើគម្រោងមួយនេះ» ឯកឧត្តមបន្ថែម។ «…នេះជាគម្រោងដ៏ធំមួយ ជាគម្រោងដ៏ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន វាអាចជួយកាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា អត់មានការលំបាកនៅតាមទល់ដែនអន្តរជាតិថែមទៀតផង» ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់។ គួររម្លឹកទៀតថា គម្រោងនេះនឹងជួយកាត់បន្ថយចំងាយជាង ១០០គីឡូម៉ែត្រ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ដែលមានស្រាប់នេះ គឺចាប់ពីកំពង់ផែភ្នំពេញ ទៅកំពង់ផែប្រទេសវៀតណាម បើធៀបកំពង់ផែភ្នំពេញ ទៅកំពង់ផែដែលចេញនៅកែប និងនៅកំពត។ លើសពីនេះ ចំពោះការរាំងស្ងួត នឹងមិនកើតមានទៀតឡើយ ចំណែកគ្រោះទឹកជំនន់នៅកំពង់ស្ពឺ និងតាកែវ ក៏នឹងកាត់បន្ថយបានច្រើនដោយសារគម្រោងជីកព្រែកពង្រីកទន្លេបាសាក់ថ្មីនេះ។ ឯកឧត្តមបន្ថែមថា ចំពោះផ្នែកបច្ចេកទេស មិនមានបញ្ហាអ្វីទាំងអស់ គ្មានការបង្ហូរទឹកទន្លេមេគង្គចោលទៅសមុទ្រ […]

អាន​បន្ថែម

២០២២ កម្ពុជានាំចូលសម្ភារសំណង់ ដែក-ដែកថែប និងស៊ីម៉ង់ សរុបប្រមាណជាង១ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចូលសម្ភារសំណង់គិតជាទឹកប្រាក់សរុបមានប្រមាណ ១.៣២៦ លានដុល្លារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣។ សម្ភារៈសំណង់ទាំងនោះរួមមាន ដែក និងដែកថែបមានប្រមាណ ៤៤៧លានដុល្លារ ស៊ីម៉ង់មានប្រមាណ ២៥លានដុល្លារ និងគ្រឿងអេឡិចត្រូនិច និងសម្ភារៈអគ្គិសនីប្រមាណ ២៩៣៣លានដុល្លារអាមេរិក។ បើគិតជាភាគរយ មុខទំនិញសំខាន់ៗទាំងនេះ មានការថយចុះ និងកើនឡើងចំនួន -១%, ២២%, -៤៣% និង ១៤% រៀង​គ្នា ធៀបនឹងឆ្នាំ២០២១។ គួរម្លឹកទៀតថា ជារួមកម្ពុជាបាននាំចូលមុខទំនិញសំខាន់ៗមានចំនួនទឹកប្រាក់សរុបប្រមាណ ២៩.៩៤៣ លានដុល្លារ កើនឡើង ៤% ស្មើនឹង ១.២៣៩លានដុល្លារ ធៀបនឹងឆ្នាំ២០២១។  (អានបន្ថែម) ដោយឡែកសម្រាប់ការនាំចេញវិញ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញមុខទំនិញសំខាន់ៗមានចំនួនជាទឹកប្រាក់ប្រមាណ ២២.៤៨៣ លានដុល្លារអាមេរិក កើនឡើង ១៦% ស្មើនឹង ៣.១៧៤ ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម រកចំណូលជូនជាតិបានប្រមាណ ៦៣.០៤៩.៦៦២.៦៨៩ រៀល កើនឡើង ៦,៥៧% […]

អាន​បន្ថែម

២០២២ ទំហំពាណិជ្ជកម្មកម្ពុជានិងអន្តរជាតិ​សម្រេចបានជាង ៥២ពាន់លានដុល្លារ​

នៅក្នុងឆ្នាំ២០២២កន្លងមក ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានថវិកាប្រមាណ ៥២,៤២ ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ លោកបានឱ្យដឹងថា ទំហំនៃការនាំចេញរបស់កម្ពុជាមានចំនួន ២២,៤៨ ពាន់លានដុល្លារអាមេរិក គឺកើនឡើងចំនួន ១៦% ហើយទំហំ នៃការនាំចូលមានចំនួន ២៩,៩៤ ពាន់លានដុល្លារអាមេរិក កើនទ្បើង ៤% ខណៈសម្ភារៈសំណង់ ដែកថែប និងស៊ីម៉ង់ មានអត្រា -1%, 22% , -43% រៀងគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការនាំចេញទំនិញពីកម្ពុជា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ២០២០ […]

អាន​បន្ថែម

២០២២ ក្រសួងចុះបញ្ជីក្រុមហ៊ុន-សហគ្រាសបានជាង ១ម៉ឺនក្រុមហ៊ុន កើន៤០%

ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុន ចំនួន ១០.៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញនៅថ្ងៃចន្ទនេះ។ ក្នុងរបាយការណ៍ ក្រសួងបញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ក្រុមហ៊ុន កើន ៣៤ភាគរយធៀបនឹង ៦៤៣​ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។​ ដោយឡែក ករណីស្នើសុំលិខិតអនុញ្ញា​ត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣.០០០ ក្រុមហ៊ុន។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ចំពោះការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជនវិញ ក្រសួងពាណិជ្ជកម្ម បានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុនតាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន កំណែទម្រង់ស៊ីជម្រៅនិងការកែលម្អសេវាសាធារណៈ ។

អាន​បន្ថែម