១ខែ អាកាសយានដ្ឋាន៣នៅកម្ពុជា ទទួលអ្នកដំណើរបានជាង ៤សែននាក់ កើន ៦៧៧ភាគរយ

ប្រទេសកម្ពុជាទទួលបានអ្នកដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានចំនួនជាង​ ៤ សែននាក់ នៅក្នុងខែមករា​ឆ្នាំ២០២៣ ដែលបានកើនឡើងចំនួនជិត ៧០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងមក។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបានបង្ហាញទិន្នន័យចំនួនភ្ញៀវ ដែលធ្វើដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី ក្នុងខែមករាឆ្នាំ ២០២៣ សរុបមានចំនួន ៤០៨.៥១៦ នាក់ កើនឡើងចំនួន ៦៧៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ស្របពេលជើងហោះហើរមករវាងប្រទេសក៏មានកំណើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមគូសបញ្ជាក់ថា ទោះបីការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានការថយចុះបន្តិចក្តី ពោលគឺ មានការដឹកទំនិញចេញចូលចំនួន ២.៨៩១ តោន មានការថយចុះ ៤៩ភាគរយ ប៉ុន្តែចំនួនជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបីនេះក៏មានការកើនឡើងរហូតដល់ ៣.៩០០ ជើង ដោយកើនឡើង ២២០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ រូបភាពដោយ themangoroad

អាន​បន្ថែម

គម្រោងស្តារនិងលើកកម្ពស់ផ្លូវជាតិលេខ៤៨ សម្រេចបានជិត ២២%ហើយ

គិតត្រឹមថ្ងៃ២៣ ខែកុម្ភៈនេះ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីចំណុចចំការហ្លួង ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជិត ២២% ហើយ។ នេះបើយោងតាមការចុះពិនិត្យផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ កុម្ភៈ ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើគិតមកទល់បច្ចុប្បន្នសម្រេចការសាងសង់បានជិត២២% ហើយ។ ឯកឧត្តមបន្ត តួលេខនេះមានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយក្នុងផែនការត្រូវចំណាយរយៈពេលសាងសង់ចំនួន៣២ខែ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់០៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណជាង៧៨លានដុល្លារអាមេរិក៕ […]

អាន​បន្ថែម

រោងចក្រដំឡើងរគ្រឿងអេឡិចត្រូនិកដ៏ធំតម្លៃ៣២លានដុល្លារ នៅតាកែវ បើកដំណើរការហើយ

រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​អេឡិចត្រូនិក ដែលមាន​ទុនវិនិយោគ ៣២​លាន​ដុល្លារ​ របស់​ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd នៅក្នុងខេត្តតាកែវ ត្រូវបានសម្ភោធដាក់ឱ្យដំណើរការនៅពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​លើកឡើងនៅក្នុងឱកាសនោះថា បច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាព ក្នុងការផលិត និងដំឡើងនូវផលិតផលជាច្រើន នៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជា គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។ ម្រោងវិនិយោគរបស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានទីតាំងនៅក្នុងស្រុកសំរោង ខេត្តតាកែវ និងអាចបង្កើតការងារបាន ១ ៨២៨ កន្លែង។ […]

អាន​បន្ថែម

គម្រោងសង់ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង សង់បានជិត ៦០%ហើយ

គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៦០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង គិតមកទល់បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៥៦ % ដែលគ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមបន្តថា ក្នុងបេសកកម្មនេះ ក្រសួងក៏បានធ្វើតេស្តគុណភាពកម្រាសស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនហើយឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបានថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។ គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang […]

អាន​បន្ថែម

រដ្ឋបាលខេត្តពោធិ៍សាត់គ្រោងសង់រង្វង់មូលមានរូបដំរីចំនួន ៥០៥ ជានិមិ្មតរូបស្រុកវាលវែង

រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងនឹងកែប្រែរង្វង់មូលដំរី៥ នៅត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ឱ្យក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ថែមទៀត។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង​ ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។ រដ្ឋបាលខេត្តបានឱ្យដឹងថា និម្មិតរូបនៃដំរីបន្ថែមតំណាងឲ្យ ទី១-ភាពត្រជាក់ត្រជុំ តំណាងទឹកភ្លៀង ជួយដល់ផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ទី២-ភាពសាមគ្គីរឹងមាំ រួមមាន តំណាងសាមគ្គី១០ ជ័យជម្នះ១០ និងទី៣ ភាពស្មោះត្រង់ការពារ ដែលតំណាងភាពស្មោះស្ម័គ្រ ការពារបូរណភាពទឹកដី មិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត ជាដើម។ ប្រសិនបើធ្វើដំណើរបត់ស្ដាំចេញពីរង្វង់មូលនេះ ទេសចរនឹងទៅកាន់ឃុំក្រពើពីរ ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន។ ប្រសិនបើធ្វើដំណើរបត់ឆ្វេង នឹងទៅឃុំអូរសោម ដែលមានតំបន់ទេសចរណ៍ធម្មជាតិ ហើយប្រសិនបើធ្វើដំណើរទៅត្រង់ប្រមាណ ៣០គីឡូម៉ែត្រ នឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ឆ្លងកាត់តំបន់ភ្នំ១៥០០ ហើយបន្តទម្លុះដល់ឃុំថ្មដា ដែលជាតំបន់ទឹកដីព្រំដែនកម្ពុជា-ថៃ៕

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថ្មី៣ នៅក្នុងខេត្តតាកែវ និងកំពង់ស្ពឺ  

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន 3គម្រោង ដែលមានទុនវិនិយោគសរុប ១៧,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តតាកែវ និងកំពង់ស្ពឺ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.២៥៨កន្លែង។ ២- “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។ ៣-“SSH CB SUSTAINABLE FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក […]

អាន​បន្ថែម

រោងចក្រ​​ទឹកស្អាតបាក់ខែង​សម្រេចបាន​ ៩០% ខណៈរដ្ឋកំពុងខួងដាក់បំពង់ទឹកដ៏ធំក្រោមបាតទន្លេសាប​

គម្រោងសាងសង់រោងចក្រទឹកស្អាតដ៏ធំមួយនៅបាក់ខែង សម្រេចបាន ៩០ភាគរយហើយ ខណៈរដ្ឋកំពុងបើកការដ្ឋានខួងដាក់បំពង់មេនាំទឹក​ស្អាតទំហំ២ម៉ែត្រ​ ក្រោម​បាត​ទន្លេសាប​។ នេះបើតាមសេចក្តីប្រកាសរបស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ​  ឯកឧត្តមឡុង ណារ៉ូ បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពអាចផលិតទឹកស្អាតសរុបបាន ៣៩០​.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការសាងសង់បាន ៩០ភាគរយហើយ។  ឯកឧត្តមបន្តថា ក្រោយរោងចក្រនេះបើកដំណើរការ យើងរំពឹងថាសមត្ថភាពផលិតទឹកបន្ថែមនេះនឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ប្រមាណជា ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅរដូវប្រាំង ។ ដោយឡែក ចំពោះគម្រោងខួងដាក់បំពង់មេដ៏ធំ សម្រាប់នាំទឹកក្រោមបាតទន្លេសាប គឺមានអង្កត់​ផ្ចិត រហូតដល់​២ម៉ែត្រ និងបណ្តោយ ៥៥០ម៉ែត្រ ដែលគម្រោងនេះនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។ ជាងនេះទៀត បំពង់មេនាំទឹកនេះ ក៏នឹងជួយឱ្យរោងចក្រផលិតទឹកស្អាតបាក់ខែងអាចបង្កើនសមត្ថភាពផលិតទឹកបានជិតពីរដងនៅរាជធានីភ្នំពេញ ពោលគឺចាប់ពី ០,៦ ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរបញ្ជាក់ដែរថា រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី១នេះម្រេចការសាងសង់បាន៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣ ខណៈរោងចក្រដំណាក់កាលទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់ នាត្រីមាសទី១ឆ្នាំ​២០២៤​ ​ខាងមុខនេះ​៕ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកសំរាមធំៗ២ នៅកំពង់ឆ្នាំង និងពោធិ៍សាត់

ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ដោយកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៃគម្រោងទាំងពីរនេះត្រូវបានចូលរួមដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ១០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយស្ថិតនៅក្រោមការគ្រប់គ្រង និងកសាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០។ (អានបន្ថែម) ចំណែក ទីលានទុកដាក់សំរាមនៅក្រុងពោធិ៍សាត់ មានផ្ទៃដីទំហំប្រមាណជាង ១៥ហិកតា មានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសាងសង់ឡើងក្រោមកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ១,៦លានដុល្លារ។ (អានបន្ថែម) ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ​គម្រោងទាំងពីរនេះបានជួយ​លើកកម្ពស់​អនាម័យ និង​គុណភាព​នៃ​ការរស់នៅ​ល្អ​ជូន​ប្រជាពលរដ្ឋ ដែលជំរុញឱ្យអត្រារស់រានមានជីវិតរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានសុខភាពល្អ និងអាយុយឺនយូរ៕

អាន​បន្ថែម

អគារសាលាតិចណូថ្មី គ្រោងសាងសង់នៅក្បែរវិមានឈ្នះឈ្នះ នៅឆ្នាំ២០២៣

វិស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ គ្រោងសាងសង់អគារថ្មីរបស់ខ្លួន នៅក្បែរវិមានឈ្នះឈ្នះ ដោយគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣នេះ។​ វិទ្យាសា្ថនតិចណូ គ្រោងសាងសង់អគារថ្មីនេះ នៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេល ដោយគ្រោងនឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការិយាល័យប្រតិបត្តិការនៃវិទ្យាសា្ថន នៅថ្ងៃទី២១ ខែកុម្ភៈនេះ។ វិទ្យាសា្ថនតិចណូ បានបង្ហាញរូបប្លង់មេនៃអគារថ្មីនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីខែមករាកន្លងទៅ។ សូមបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានទីតាំងនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។  

អាន​បន្ថែម

កំពង់ផែដងទង់ខេត្តកោះកុង នឹងបើកដំណើរការនៅចុងខែមីនា ឆ្នាំ២០២៣នេះ

កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ដែលត្រូវបានសាងសង់ឡើងវិញដោយចំណាយថវិកាជាង ១,៥លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង។ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា “រដ្ឋបាលខេត្តបាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ អាចនឹងបញ្ចប់នៅចុងខែមីនានេះ”។ កំពង់ផែនេះសាងសង់ឡើងដើម្បីបម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយ័ព្យប្រទេស ដូចជា ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំងបម្រើដល់ការនាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។ កំពង់ផែ​ដងទង់នេះ​ជា​កំពង់ផែ​ខ្នាត​មធ្យម មាន​ទំហំ ១១៥ ម៉ែត្រ x ១៦,៥ ម៉ែត្រ ដោយ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ១,៥ លាន​ដុល្លារ ក្នុងការ​ស្ថាបនា​សាងសង់ឡើងវិញ។ កំពង់​ផែ​ដងទង់​នេះ ធ្លាប់​បាន​សាងសង់ និង​ជួសជុល​៣​ដង​រួច​មក​ហើយ ហើយ​នៅខែឧសភា ឆ្នាំ២០២១ ​ឆ្នាំ​២០២១ នឹង​ត្រូវ​បានបើកការដ្ឋានសាងសង់​ជា​ផែ​ដងទង់​ថ្មី ដែល​មាន​ស​ភាពរឹងមាំជាងមុន៕ (អានបន្ថែម)

អាន​បន្ថែម