ព័ត៌មានសំណង់
មន្ទីរពេទ្យតេជោសន្តិភាពសាងសង់សម្រេចបានជាង ៨០% ហើយ
មន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ព្យាបាលជំងឺកូវីដ១៩ ត្រូវបានសាងសង់សម្រេចបានជាង ៨០% ហើយ ដែលគ្រោងនឹងសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ សម្តេចបានឱ្យដឹងថា ការសាងសង់មន្ទីរពេទ្យនេះ នឹងបំពាក់បរិក្ខារ ដោយប្រែក្លាយមន្ទីរពេទ្យនេះ ឱ្យក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកសម្រាប់ព្យាបាលអ្នកជំងឺមហារីក ជាពិសេសស្ត្រី។ សម្តេចតេបានបន្ថែមថា ប្រសិនបើជំងឺកូវីដ១៩ ផ្ទុះឡើងវិញនោះ យើងត្រូវតែមានមន្ទីរពេទ្យធំមួយ សម្រាប់គោលដៅយូរអង្វែងដើម្បីធ្វើការពិនិត្យ និងព្យាបាលប្រជាជន ដែលតម្រូវឱ្យមានការសាងសង់មន្ទីរពេទ្យតេជោសន្តិភាពនេះឡើង។ សម្តេចតេជោ បានបន្តថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមកម្ពុជាសម្រេចយកផ្លូវ ២ខ្សែនៅភ្នំពេញ ដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកផ្លូវចំនួន ០២ខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្ដម ស៊ូឌីម៉ាន ហាសេង ( Sudirman Haseng ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ផ្លូវ២ខ្សែសម្រាប់ត្រៀមដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ីនេះ គឺជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ។ ផ្លូវទាំង ២នេះ បាននឹងកំពុងសាងសង់ ក្នុងគោលបំណងដើម្បីរំដោះចរាចរណ៍ ពិសេសរំដោះចរាចរណ៍ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ (អានបន្ថែម) រាជរដ្ឋាភិបាលកម្ពុជា នឹងយកផ្លូវ ២ខ្សែនេះ ដាក់ឈ្មោះជាវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas)។ បើតាមឯកឧត្តមអភិបាល ការកំណត់យកផ្លូវទាំង ២នេះ ដាក់ឈ្មោះតាមថ្នាក់ដឹកនាំឥណ្ឌូនេស៊ី គឺដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។
អានបន្ថែមKOICA បានអនុម័តគម្រោង ៣លានដុល្លារ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងជំហានទី២
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសម្រេចបង្កើតគម្រោងថ្មីតម្លៃ ៣លានដុល្លារអាមេរិក ដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ រយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ KOICA និង UNESCO។ គម្រោងជំហានទី២ នេះ នឹងផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និងការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។ មួយវិញទៀត ថវិកាជំនួយដែលបានអនុម័តសម្រាប់ជំហានទី២ នេះ មានចំនួនច្រើនជាងជំហានទី១ ចំនួន ១លានដុល្លារអាមេរិក និងមានរយៈពេលអនុវត្តច្រើនជាងមុនចំនួន ១ឆ្នាំ។ គួរបញ្ជាក់ថា កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។
អានបន្ថែមរ៉ូយ៉ាល់ គ្រុប នឹងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី តម្លៃ ៣០០លានដុល្លារ នៅលើកោះរ៉ុង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិនៅលើកោះរ៉ុង ខេត្តព្រះសីហុន ដោយចំណាយពេលសាងសង់៥ឆ្នាំ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ មានប្រសាសន៍ គម្រោងអភិវឌ្ឍនេះ ស្ថិតក្រោមក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុន យ៉ូញៀន (UDG) នៅតំបន់តារាសាគរ (ការវិនិយោគឯកជន១០០ភាគរយ) សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង។ ឯកឧត្តមបណ្តិត មានប្រសាសន៍ថា៖ “គម្រោងនេះ មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ […]
អានបន្ថែមអគារការពារបេតិកភណ្ឌប្រចាំតំបន់អង្គរតម្លៃជិត ២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ
អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនៅខេត្តសៀមរាប មានតម្លៃជាង ១,៧ លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អគារថ្មីនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីដោះស្រាយគោលនយោបាយរួមរបស់អាជ្ញាធរជាតិអប្សរា ដែលមានផ្ទៃក្រឡាសរុប១៩ ៩៤៧ម៉ែត្រការ៉េ មានតម្លៃសរុបប្រមាណ ៧ប៊ីលាន ១៩៨លានរៀល ជាថវិកាបានមកពីមូលនិធិអភិរក្សឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឱ្យដែរដឹងថា អគារនេះ បានបែងចែកជា អគារថ្នាក់ដឹកនាំ សាលាប្រជុំ បន្ទប់ស្នាក់នៅរបស់ប្រធានអង្គភាព អគារអនុប្រធានអង្គភាពនិងផ្នែកព្រហ្មទណ្ឌ អគារសុខាភិបាលនិងវិទ្យុ អគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ អគារផ្ទះបាយ ជម្រកកម្លាំងត្រៀម រោងចំណតម៉ូតូ រោងចំណតរថយន្តអគ្គិភ័យ ប៉ុស្តិ៍យាម ដងទង់ជាតិ ចំណតរថយន្តតូច ទីលានកីឡា ស្រះទឹក និងអង់តែនវិទ្យុទាក់ទងជាដើម។ គួរបញ្ជាក់ទៀតថា អគារថ្មីនេះ ត្រូវបានសង់ឡើងតាមរចនាបទប្លង់ស្ថាបត្យកម្មខ្មែរសាមញ្ញ ប៉ុន្តែបានបង្កប់នូវភាពថ្លៃថ្នូរ សក្ដិសមជាសមិទ្ធផលថ្មី និងជួយបង្កើនសោភ័ណ្ឌភាពរមណីយដ្ឋាន និងភាពថ្លៃថ្នូរព្រមទាំងផាសុខភាពជូនកងកម្លាំងនគរបាលការពារបេតិកភណ្ឌ។ ទន្ទឹមនឹងនេះផងដែរ សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរខេត្តសៀមរាប […]
អានបន្ថែមកម្ពុជា មានរោងចក្រឧស្សាហកម្មជិត២០០០ មានទុនវិនិយោគសរុប ជិត ១៧ពាន់លានដុល្លារ
គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានចំនួនរោងចក្រ សហគ្រាកំពុងបើកដំណើរការ ចំនួន ១៩៨២ រោងចក្រ និងមានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម ចុះបញ្ជីរោងចក្រសហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។ ចំណែករោងចក្របិទទ្វារ មានចំនួន ៨៣រោងចក្រ ក្នុងឆ្នាំ២០២២ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់ ១៤៣រោងចក្រ។ ក្រសួង បញ្ជាក់ថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន ១៦៦៩០ លានដុល្លារ កើនឡើងពី ១៣៨១១ លានដុល្លារក្នុងឆ្នាំ២០២១។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លើកឡើងថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគ នៅកម្ពុជា។ ឯកឧត្តមបន្តទៀតថា៖ […]
អានបន្ថែមក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បោះទុន ៤០០លានដុល្លារ សង់រោងចក្រធំ ២ នៅវៀតណាម
ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។ បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មី២ ដើម្បីបន្ថែមលើរោងចក្រតូចមួយរបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេស ដែលបានផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើន ទៅឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។ ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន គម្រោងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ […]
អានបន្ថែមកម្ពុជានឹងដាក់ឈ្មោះផ្លូវ១ខ្សែជាប់មាត់សមុទ្រថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ»
ប្រទេសកម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែ នៅក្នុងខេត្តជាប់សមុទ្រមួយនៃប្រទេសកម្ពុជា ដោយដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋម៉ាល់ឌីវ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា សម្តេចនឹងធ្វើការជ្រើសរើសផ្លូវមួយខ្សែនោះ នៅតំបន់មាត់សមុទ្រ នៅពេលដែលសម្តេចត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ការដាក់ឈ្មោះផ្លូវនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ ការជ្រើសរើសខេត្តជាប់មាត់សមុទ្រ សម្រាប់ការដាក់ឈ្មោះផ្លូវមិត្តភាពមួយនេះ អាចស្ថិតនៅក្នុងខេត្តព្រះសីហនុ កោះកុង កំពត ឬកែប ដោយប្រៀបប្រដូចភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា ទៅនឹងសមុទ្រនៅក្នុងប្រទេសម៉ាល់ឌីវ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ សម្តេច បញ្ជាក់ថា «ទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាព កម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើក្នុងពេលនោះ ទស្សនៈកិច្ចរបស់ឯកឧត្តម អាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះតែម្តងរួមគ្នា។ យើងនឹងធ្វើកិច្ចការងារនេះ ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា»។ ក្នុងជំនួបនោះផងដែរ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ៕
អានបន្ថែមស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ សម្រេចបាន ៩៣% ហើយ
គម្រោងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ បានឈានដល់ការតភ្ជាប់មុខគ្នា និងសម្រេចការសាងសង់បាន ៩៣ភាគរយហើយ គិតត្រឹមថ្ងៃ១៦ មករា ២០២៣។ នេះបើយោងតាមពិធីភ្ជាប់ស្ពាននៅថ្ងៃទី១៦ មករា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៦៤២ម៉ែត្រ ព្រមជាមួយនិងសសរទាញខ្សែកាបចំនួន ៤ទៀត មានកំពស់ ៤០ម៉ែត្រធៀបនឹងកម្រាលស្ពាន ហើយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅដើមខែមេសារ ឆ្នាំ២០២៣ខាងមុខនេះ។ (អានបន្ថែម) គួររម្លឹកដែរថា ស្ពានថ្មីមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលមានកំណើនជារៀងរាល់ឆ្នាំផងដែរ។
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងរៀបចំបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាគម្រោងសហប្រតិបត្តិការសម្រាប់គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណងរៀបចំគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈនៅខេត្តគោលដៅ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងរួមបញ្ជូលទាំងការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តផងដែរ។ បន្ថែមពីនេះ គម្រោងនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តភាព និងតម្លៃសមរម្យនៅប្រទេសកម្ពុជា។ គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយ JICA គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ២០០៣។
អានបន្ថែម