ព័ត៌មានសំណង់
ហុងគ្រី ប្តេជ្ញាជួយទាក់ទាញវិនិយោគិនពីប្រទេសខ្លួនឱ្យមកពង្រីកការវិនិយោគនៅកម្ពុជា
ឯកអគ្គរដ្ឋទូតហុងគ្រីបានបង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈឯកឧត្តមក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនឱ្យមកសិក្សា និងពង្រីកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតហុងគ្រី បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែច្រើន ក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ខណៈសម្តេចក៏បានលើកឡើងពីយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ដែលនឹងក្លាយជាយន្តការមួយជួយពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។ សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះដែរ កម្ពុជា-ហុងគ្រី ក៏ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន រួមមាន៖ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យធនធានទឹក និងធារាស្ត្រជាដើម៕
អានបន្ថែមរដ្ឋគ្រោងរៀបចំប្រព័ន្ធស្តុកទឹកនៅជ្រលងភ្នំចំនួន ៣ ដើម្បីបម្រើវិស័យកសិកម្ម និងទេសចរណ៍
ក្រសួងធនធានទឹក និងឧតុនិយម គ្រោងរៀបចំប្រព័ន្ធស្តុកទឹកទុកឱ្យបានច្រើនជាអតិបរមានូវបរិមាណទឹកភ្លៀងជាប្រព័ន្ធដំណាក់បន្ត (Cascade Systems) នៅក្នុងតំបន់ជ្រលងភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីបម្រើវិស័យកសិកម្ម និងទេសចរណ៍។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីគម្រោងនេះ នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីវាយតម្លៃធ្វើការរៀបចំយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង បញ្ជា និងប្រើប្រាស់ទឹកប្រកបដោយស័ក្តិសិទ្ធិភាព ក្នុងរដូវវស្សា។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា គម្រោងនេះ នឹងរៀបចំជាយុទ្ធសាស្ត្រក្នុងការស្តុកទឹកជាប្រព័ន្ធដំណាក់បន្តឱ្យបានច្រើន កាត់បន្ថយធារទឹកស្ទឹងព្រែកត្នោតផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ទឹកដែលបានស្ដុកទុកនឹងបញ្ចេញមកវិញនៅរដូវប្រាំង ដើម្បីជួយដោះស្រាយនូវបញ្ហាគ្រោះរាំងស្ងួត ព្រមទាំងជាប្រភពទឹកដ៏ល្អសម្រាប់បម្រើវិស័យគមនាគមន៍ផ្លូវទឹក អេកូទេសចរណ៍ កសិកម្ម និងសម្រាប់បម្រើឱ្យការចញ្ចឹមសត្វគ្រប់ប្រភេទ ហើយផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងឧស្សាហកម្ម។
អានបន្ថែមថៃទើបបញ្ចប់គម្រោងពង្រីកផ្លូវសំខាន់១ខ្សែ (ពីចាន់ថាបុរី-ស្រះកែវ) ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចថៃ-កម្ពុជា
នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃទើបបានប្រកាសពីវឌ្ឍនភាពគម្រោងពង្រីកផ្លូវហាយវេលេខ៣១៧ (ពីចាន់ថាបុរី ទៅស្រះកែវ) ពី ២គន្លង ដល់ ៤ គន្លង ត្រូវបានបញ្ជប់ការងារសាងសង់ ១០០ភារយហើយ ដោយរំពឹងថាផ្លូវដ៏សំខាន់១ខែ្សនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសថៃ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន pattayamail នៅថ្ងៃទី ២២ ខែតុលា។ ប្រភពខាងលើបានឱ្យដឹងថា កំណាត់ទី១ គិតចាប់ពីស្រុក Soi Dao ដល់ Ban Khao Laem មានប្រវែងជាង ១៦គីឡូម៉ែត្រ ដោយបានចំណាយថវិកាសរុបអស់ ៨៩៦លានបាត (ស្មើនឹងប្រមាណជាង ២៦លានដុល្លារ)។ ការពង្រីកនេះមានគោលបំណងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។ គួរបញ្ជាក់ទៀតថា ផ្នែកដែលបានពង្រីកនេះ លាតសន្ធឹងពីគីឡូម៉ែត្រ 65+350 ដល់ 82+000 ត្រូវបានតភ្ជាប់រវាងតំបន់ភាគខាងកើត និងភាគឦសានរបស់ប្រទេសថៃ រួចបន្តភ្ជាប់ទៅកាន់ប្រទេសកម្ពុជា។ ផ្លូវនេះដែរ ត្រូវបានពង្រីកពីពីរគន្លងទៅបួនគន្លង (ពីរគន្លងក្នុងទិសដៅនីមួយៗ) និងមានផ្ទៃក្រាលកៅស៊ូទទឹង ៣,៥ ម៉ែត្រក្នុងមួយគន្លង។ ចិញ្ចើមផ្លូវសងខាងមានទទឹង២,៥ម៉ែត្រ មានរបាំងបេតុងបំបែកចរាចរណ៍។ […]
អានបន្ថែមក្រសួងសហការជាមួយវិស័យឯកជនរៀបចំផែទេសចរណ៍រួម សម្រាប់បម្រើដល់ការដឹកជញ្ជូនដ៏សម្បូរបែបនៅព្រះសីហនុ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយ ដោយមានការចូលរួមពីម្ចាស់អាជីវកម្មផែទេសចរណ៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែបនៅខេត្តព្រះសីហនុ។ ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍ដើម្បីពិនិត្យករណីរៀបចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ជុំវិញសំណើខាងលើនេះ ឯកឧត្តម បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបំរើដល់វិស័យទេសចរណ៍និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាជាងការកសាងផែដាច់ដោយឡែកពីគ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កំពង់ផែរួមនេះ នឹងមានមុខងារច្រើនយ៉ាងសម្រាប់ប្រើប្រាស់ចម្រុះ ដូចជាការទទួលភ្ញៀវទេសចរណ៍ ការដឹកជញ្ជូនពាណិជ្ជកម្ម និងសកម្មភាពនេសាទ។ វាត្រូវបានគេរំពឹងថាវាមិនគ្រាន់តែជាកំពង់ផែធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។ បើយោងតាមស្មារតីនៃអង្គប្រជុំខាងលើនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងដើរតួនាទីជាអ្នករៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ៕
អានបន្ថែមមកទល់ពេលនេះ រដ្ឋាភិបាលកកម្ពុជាប្រមូលមូលនិធីសង់ផ្លូវក្រវ៉ាត់ព្រំដែនបានជាង $២៦លាន និងប្រកាសឈប់ទទួលត្រឹមថ្ងៃទី៣១ តុលា នេះ
រហូតមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាប្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានជាង ២៦លានដុល្លារអាមេរិក ដោយគ្រោងនឹងបិទបញ្ចប់-ឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ខុទ្ទកាល័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ប្រភពខាងលើបានឱ្យដឹងថា រហូតមកដល់ពេលនេះ មានបងប្អូនជនរួមជាតិប្រមាណជិត ៧០ម៉ឺននាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលក៏បានប្រកាសឱ្យជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូមបន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ គួររំលឹកថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះ ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ […]
អានបន្ថែមខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន
ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាជិតខាងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ ដោយស្រាវជ្រាវចិន Guanie Lim និង Chengwei Xu (2024) ដែលត្រូវបានចុះផ្សាយលើសារៈព័ត៌មាន ThinkChina នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវដដែលបានបង្ហាញទិន្នន័យលម្អិតពីប្រភពសំខាន់ៗចំនួនបួន បានគ្របដណ្តប់លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ានរវាងឆ្នាំ ១៩៩៥ និង២០១៨ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ការសិក្សានេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេបានគ្រប់គ្រងលើវិស័យផលិតកម្មរថយន្ត។ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងតាមរយៈគម្រោងធំៗមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ជាដើម ប៉ុន្តែប្រទេសជប៉ុននៅតែរក្សាបាននូវគោលជំហរសេដ្ឋកិច្ចខ្លាំងជាងគេ។ ជាឧទាហរណ៍ ក្នុងចំណោម […]
អានបន្ថែមអូស្ត្រាលី-កម្ពុជា សហការគ្នាបើកដំណើរការមន្ទីរពិសោធន៍វិភាគគុណភាពចំណីអាហារនៅកម្ពុជា
អូស្ត្រាលី និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការគ្នាបើកដំណើរការជាផ្លូវការនូវសេវាកម្មធ្វើតេស្តវិភាគគុណភាពចំណីអាហារនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ កិច្ចសហប្រតិបតិ្តការនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាកម្មធ្វើតេស្តវិភាគដោយមានការទទួលស្គាល់ (ដែលអនុលោមតាមស្តង់ដារ ISO 17025) សម្រាប់វិភាគរកកាកសំណល់ថ្នាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។ ជាងនេះទៅទៀត កិច្ចសហការនេះ ត្រូវបានផ្តល់ឱ្យតាមរយៈជំនួយក្នុងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ការផ្តល់ជំនួយខាងលើនេះ គឺជាការឆ្លើយតបចំពោះការប្រឈមមុខរបស់កម្ពុជា ដែលអាជីវកម្មប្រមាណ ៧០ភាគរយ បាននិងកំពុងជួបប្រទះនៅរាល់ពេលដែលពួកគេធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពផលិតផលកសិកម្ម។ ហេតុដូច្នេះហើយ ទើបមានតម្រូវការសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគដែលមានការទទួលស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ បើតាមសាស្ត្រាចារ្យ André Spiegel នាយកនៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា៖ «សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះ មិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ” ៕
អានបន្ថែមក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់វៀតណាម ប្រកាសពីប្រាក់ចំណេញកើនដល់ ១៤៦% ចំពេលការពង្រីកផលប័ត្រសួនឧស្សាហកម្ម
ក្រុមហ៊ុន Vietnam-Singapore Industrial Park J.V. Co., Ltd (VSIP) ដែលជាអ្នកអភិវឌ្ឍន៍សួនឧស្សាហកម្មឈានមុខគេរបស់វៀតណាម បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណេញសុទ្ធប្រមាណ ១៤៦% ស្មើនឹងទឹកប្រាក់ ៤៣,៨៤ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ លទ្ធផលនេះបានជំរុញឱ្យក្រុមហ៊ុនទទួលបានអត្រាចំណូលធៀបនឹងតម្លៃទុនវិនិយោគ (ROE) ឡើងដល់ ៦,៦១% កើនឡើងពី ៣,១៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម theinvestor.vn ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន VSIP ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sembcorp Development Ltd. របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Becamex IDC របស់វៀតណាម (HoSE: BCM) — មានភាគហ៊ុនរបស់ម្ចាស់ចំនួន ៦៦៣,៧ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៦,៦% នៃអត្រាប្រចាំឆ្នាំ ។ អត្រាបំណុលធៀបនិងទ្រព្យ […]
អានបន្ថែមរដ្ឋគ្រោងកែលម្អមហាវិថី ០២នៅរាជធានីភ្នំពេញ ដោយប្រើប្រាស់បច្ចេកវិទ្យា AI
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំកែលម្អមហាវិថីចំនួន២ នៅរាជធានីភ្នំពេញ គឺមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ ឱ្យប្រសើរឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា អេអាយ(AI)។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម លាង មុនីរឹទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះ។ នៅក្នុងសិក្ខាសាលានេះ លោក ប្រេន វុង(Brian Wong) អ្នកជំនាញស្ថាបត្យកម្មមកពីប្រទេសសិង្ហបុរី បានលើកយកពីបទពិសោធន៍នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសសិង្ហបុរី មកចែកជូនដល់អ្នកជំនាញ និងអ្នកចូលរួមកម្ពុជារាប់រយនាក់។ ទន្ទឹមនឹងនេះ លោក ស៊ីម តារា អ្នកជំនាញបញ្ញាសិប្បនិម្មិតកម្ពុជា បានធ្វើបទបង្ហាញអំពីសារសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដល់សិក្ខាកាមចូលរួមក្នុងពេលនោះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា តំបន់មួយចំនួនដែលស្ថិតនៅតាមមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ នឹងត្រូវធ្វើការសិក្សាសាកល្បងអភិវឌ្ឍន៍ និងកែលម្អលើកកម្ពស់សោភ័ណភាព តាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យអេអាយ សាកល្បងមើលថាវានឹងត្រូវចេញរូបរាងបែបណា។ ពាក់ព័ន្ធនឹងការងារនគរូបនីយកម្មនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានលើកពីគម្រោងអភិវឌ្ឍន៍មហាវិថីក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរ ជាពិសេសចង់ឱ្យមានការរៀបចំមានផ្លូវដើរ ដើម្បីជំរុញឱ្យពលរដ្ឋក្នុងក្រុងភ្នំពេញដើរឱ្យបានច្រើន ដូចជា ដើរទៅធ្វើការ […]
អានបន្ថែមគម្រោងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១៤% ហើយ
គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១៤,៥០ភាគរយ ហើយ។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែល បានបញ្ជាក់ថា ក្រោយបើកដំណើរការសាងសង់អស់រយៈពេល៨ខែ ដែលគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន ១៤, ៥០ភាគរយ ហើយ។ ក្រសួងបានបន្តទៀតថា នៅពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន […]
អានបន្ថែម