ព័ត៌មានសំណង់
រដ្ឋកំពុងសិក្សាសង់ផ្លូវថ្មីមួយខ្សែអមតាមបណ្តោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក
រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាសាងសង់ផ្លូវថ្មីមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើងចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងខណ្ឌទួលគោក។ នេះបើតាមជំនួបរវាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមអភិបាល បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញ ពិសេសបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះបញ្ហាកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាសាងសង់ផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើងចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ ឯកឧត្តមបានបន្ថែមទៀតថា គម្រោងនេះបានទទួលការឯកភាពពីក្រសួងសាធារណការ និងដឹកជញ្ជូនម្តងរួចមកហើយ តែត្រូវផ្អាកវិញដោយសារវិបត្តិជំងឺកូវីដ ១៩។ ទើបតែពេលនេះ អាជ្ញាធរបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។ ដោយឡែក ភាគីក្រុមហ៊ុន បានស្នើឱ្យមានការសហការគ្នារវាងរាជធានីភ្នំពេញជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងសញ្ញាសារាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង ក៏បានឯកភាពដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលភ្លើងចរាចរណ៍នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ […]
អានបន្ថែមឥណ្ឌាកំពុងសង់ផ្លូវល្បឿនលឿនវែងបំផុតតម្លៃ១៣ពាន់លានដុល្លារ ដើម្បីភ្ជាប់ក្រុងញូដេលី និងបុមបៃ
ប្រទេសឥណ្ឌាបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនវែងបំផុតរបស់ខ្លួន ក្នុងដំណាក់កាលដំបូង ដែលជាផ្លូវតភ្ជាប់ទីក្រុងដេលី និងទីក្រុងបុមបៃ ដើម្បីជំរុញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងតាមឱ្យទាន់គូប្រជែងរបស់ខ្លួន នោះគឺប្រទេសចិន។ គម្រោងផ្លូវល្បឿនលឿននេះជាផ្លូវថ្មីមានប្រវែង ១.៣៨៦ គីឡូម៉ែត្រ មានចំនួនបួនគន្លង ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ១៣ពាន់លានដុល្លារ ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងទីក្រុងធំៗទាំងពីរ ពី ២៤ ម៉ោងមកនៅត្រឹម ១២ ម៉ោងតែប៉ុណ្ណោះ។ ផ្លូវល្បឿនលឿននេះនឹងឆ្លងកាត់ទីក្រុង Delhi, Haryana, Rajasthan, Madhya Pradesh, Gujarat និង Maharashtra ។ គម្រោងនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រី Narendra Modi មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿននេះថា គម្រោងនេះគឺជា “សញ្ញានៃការអភិវឌ្ឍនៃប្រទេសឥណ្ឌា” ដោយបន្ថែមថា “ការវិនិយោគលើគម្រោងផ្លូវដែក ផ្លូវហាយវេយ ខ្សែរថភ្លើងក្រោមដី និងអាកាសយានដ្ឋាន គឺជាគន្លឹះក្នុងការជំរុញអត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ហើយអាចទាក់ទាញការវិនិយោគកាន់តែច្រើន និងបង្កើតការងារថ្មីៗបាន”។ រដ្ឋាភិបាលឥណ្ឌាបានពន្លឿនគម្រោងអភិវឌ្ឍន៍សំខាន់ៗជាច្រើន ហើយក្នុងខែនេះ រដ្ឋាភិបាលបានប្រកាសពីការបង្កើនការចំណាយចំនួន ៣៣% ដែលមិនធ្លាប់មានពីមុនមក ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីឥណ្ឌាបានអះអាងថា ផ្លូវដែក […]
អានបន្ថែមកម្ពុជាកំពុងព្រាងអនុក្រឹត្យគ្រប់គ្រងថាមពល ខណៈវិនិយោគិនកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំងលើវិស័យនេះ
ក្រសួងរ៉ែ និងថាមពល កំពុងព្រាងអនុក្រឹត្យមួយ ដើម្បីគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ខណៈនេះដែរក៏មានក្រុមហ៊ុនកូរ៉េចង់មកធ្វើការវិនិយោគលើវិស័យថាមពលនៅកម្ពុជាផងដែរ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីព្រាងអនុក្រឹត្យ មានគោលបំណងក្នុងការកំណត់បទប្បញ្ញត្តិសម្រាប់គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា។ ការគ្រប់គ្រងនេះ នឹងអនុវត្តតាមបទដ្ឋាននិងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពលស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល។ បើតាមកិច្ចប្រជុំ អនុក្រឹត្យនេះ ត្រូវបានពិនិត្យ និងផ្តល់យោបល់ចុងក្រោយពីក្រុមការងារអន្តរក្រសួង មុននឹងបញ្ជូនសេចក្តីព្រាងនេះទៅ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើការពិនិត្យបន្ត និងស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល។ ពាក់ព័ន្ធជាមួយនឹងការងារថាមពលនេះដែរ ក្រុមហ៊ុនរដ្ឋ Oasis Engery របស់ប្រទេសកូរ៉េ ចង់ជំរុញការវិនិយោគក្នុងវិស័យថាមពលរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។ ក្រុមហ៊ុននេះ កំពុងស្វែងរកឱកាសមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជា រួមមានការរៀបចំប្រព័ន្ធគ្រប់គ្រងអគ្គិសនី ស្តង់ដារបណ្តាញផ្គត់ផ្គង់អគ្គិសនី និងការផ្តាស់ប្តូរបទពិសោធន៍។
អានបន្ថែមតើ Digital Twins មានសារៈសំខាន់យ៉ាងណា ចំពោះព្រលានយន្តហោះថ្ងៃអនាគត?
ដោយ Steve Cockerell នាយកទីផ្សារឧស្សាហកម្មស្តីទី ទីក្រុង និងសាខា Bentley Systems គាំទ្រជាង 87 លានការងារ នៅទូទាំងពិភពលោក ឧស្សាហកម្មអាកាសចរណ៍បានរួមចំណែកជាង 4% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងធ្វើការ 24/7 365 ថ្ងៃក្នុងមួយឆ្នាំ អាកាសយានដ្ឋានគឺជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងប្រព័ន្ធដឹកជញ្ជូនសកលដែលតភ្ជាប់ប្រទេស សហគមន៍ និងអាជីវកម្មពីប្រទេសមួយទៅប្រទេសមួយ។ ឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការ លក្ខខណ្ឌប្រតិបត្តិការផ្សេងៗគ្នា និងការចំណាយកើនឡើង គុណភាពនៃសេវាកម្មដែលម្ចាស់ព្រលានយន្តហោះ និងបណ្តាញផ្គត់ផ្គង់របស់ពួកគេផ្តល់គឺជាកត្តាសំខាន់សម្រាប់បទពិសោធន៍អ្នកដំណើរ។ ដោយសារការរឹតបន្តឹងការធ្វើដំណើរត្រូវបានដកចេញ ហើយការព្រួយបារម្ភរបស់ប្រជាជនអំពីការហោះហើរយឺតៗ អាកាសយានដ្ឋានជាច្រើនមានការកកស្ទះ ខណៈពេលដែលមានអាកាសយានដ្ឋានតិចតួចប៉ុណ្ណោះដែលបានសាងសង់ធំលើសពីតម្រូវការ ឬមានកន្លែងទំនេរបម្រុងទុកសម្រាប់កំណើននាថ្ងៃខាងមុខ។ បើយើងប្រៀបធៀបម្ចាស់-ប្រតិបត្តិករដឹកជញ្ជូនផ្សេងទៀត អាកាសយានដ្ឋានកំពុងឆ្ពោះទៅរកគ្រប់គ្រងមួយដែល “ត្រួសត្រាយដោយទិន្នន័យ” ដែលជាកន្លែងទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ហើយការយល់ដឹងច្បាស់លាស់អំពីទិន្នន័យដែលគ្រប់គ្រងបាន និងផលប៉ះពាល់នៃការផ្លាស់ប្តូរចំពោះវាគឺមានសារៈសំខាន់ណាស់ចំពោះការសម្រេចចិត្តត្រឹមត្រូវនៅពេលអនាគត់ នៅពេលធ្វើការដើម្បីផ្តល់ប្រតិបត្តិការឬសេវាកម្មប្រកបដោយប្រសិទ្ធភាព ការពង្រីកទាន់ពេលវេលានៃកន្លែងដែលមានស្រាប់ ឬព្រលានយន្តហោះថ្មី។ ជាមួយនឹងការប្រកួតប្រជែងដ៏ស្មុគស្មាញនេះ ម្ចាស់ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេត្រូវតែមានភាពរហ័សរហួន និងឆ្លើយតបទាន់ពេលវេលា។ នៅក្នុងបរិយាកាសដ៏ស្វាហាប់នេះ បច្ចេកវិទ្យាដែលត្រៀមនាពេលអនាគត រួមទាំងដំណោះស្រាយឌីជីថលភ្លោះ ដែលគាំទ្រដល់ដំណើរការសហការកម្រិតខ្ពស់ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះម្ចាស់ប្រតិបត្តិករក្នុងការរក្សាតុល្យភាពរបស់គេ ដើម្បីបំពេញតម្រូវការអ្នកដំណើរ ការប្រែប្រួលសមត្ថភាពដែលប៉ះពាល់ដល់ការសម្រេចចិត្ត និងប្រាក់ចំណេញទៅថ្ងៃអនាគត – វាគឺជាគន្លឹះដ៏សំខាន់សម្រាប់ស្ថាប័នគេ។ […]
អានបន្ថែមមកស្វែងយល់សារៈសំខាន់កម្មវិធី iTwin Experience, iTwin Capture និង iTwin IoT នៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ
កម្មវិធី iTwin បង្កើតឡើងដោយក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពថ្មីនៃ iTwin Platform របស់ខ្លួន ដោយបានពង្រីកនូវវិសាលភាព និងអន្តរប្រតិបត្តិការទិន្នន័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនវិស្វកម្ម និងអ្នកប្រើប្រាស់ អាចប្រើប្រាស់ដើម្បីបង្កើត និងប្រើប្រាស់ Digital Twin ជាលំហូរការងារក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ។ សមត្ថភាព iTwin Platform ថ្មី វានឹងជួយដល់ Bentley Infrastructure Cloud ដែលជាសំណុំនៃដំណោះស្រាយដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផលិតពីដើមដល់ចប់ ដោយវាបានរួមបញ្ចូលគ្នាប្រើនៅក្នុងកម្មវិធី ProjectWise, SYNCHRO និង AssetWise តែមួយ និងប្រើប្រាស់នៅក្នុង Bentley’s Infrastructure Schemas តែមួយ។ កម្មវិធី iTwin Experience គឺជាផលិតផលថ្មីមួយនៅក្នុង Cloud ដើម្បីផ្តល់អំណាចដល់អ្នកប្រើប្រាស់ យល់ដឹងអំពីធាតុផ្សំនៅក្នុងគ្រឿងបង្គុំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយអាចមើលឃើញ និងស្វែងយល់តាមរយៈ Digital Twin។ សារៈសំខាន់កម្មវិធី iTwin […]
អានបន្ថែមគម្រោងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្រេចបានជាង ៦៥% ហើយ
គម្រោងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្រេចការសាងសង់បានជាង ៦៥% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ បានកំពុងសាងសង់មានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥.៥៤៥ ម៉ែត្រការ៉េ ដែលចាប់ផ្តើមការដ្ឋានសាងសង់នៅកាលពី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគ្រោងចំណាយជាង ៦០លានដុល្លារ។ (អានបន្ថែម) អគារថ្មីនេះ ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា។
អានបន្ថែមសម្តេចប្រកាសគម្រោងបង្កើតប៉ូលសេដ្ឋកិច្ចថ្មីនៅភូមិភាគពាយ័ព្យ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករ។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលពីគម្រោងបង្កើត “ប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ”នេះធ្វើឡើងជាការឆ្លើយតបទៅនឹងចំណាប់អារម្មណ៍វិនិយោគរបស់លោកប្រធានាធិបតីចិន លើការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌ នៅតំបន់ជុំវិញបឹងទន្លេសាប និងជាការបន្ថែមប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត លើប៉ូលសេដ្ឋកិច្ច ដែលកម្ពុជាមានស្រាប់នាពេលបច្ចុប្បន្ន។ លោក ស៊ី ជិនពីង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលបានជំរុញការបើកទីផ្សាររបស់ចិន ទទួលកសិផល និងមច្ឆាជាតិរបស់កម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឦសាន។ សម្តេចតេជោបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់លោកប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្គរនៅភាគពាយ័ព្យរបស់កម្ពុជា ហើយកម្ពុជានឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ បន្ថែមលើសនេះ លោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នាក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពលអគ្គិសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតងផងដែរ៕
អានបន្ថែមប្រធានាធិបតីចិនផ្ដល់ជំនួយឥតសំណងជាង៤៤លានដុល្លារសម្រាប់គម្រោងផ្លូវដែកកម្ពុជា
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក គាំទ្រដល់គម្រោងផ្លូវដែកកម្ពុជា។ បើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា”។ លោកប្រធានាធិបតីចិនក៏បានប្រកាសឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបដែលបានចំណាយពេលប្រមាណជាងម៉ោង មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) កំពុងសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ប្រវែង ៣៨២គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគជាង ៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ (អានបន្ថែម ) ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រុមហ៊ុនចិន China Metro Group Limited សិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ […]
អានបន្ថែមក្រុមហ៊ុនចិន៣ រួមគ្នាផ្តល់ជំនួយជាង ៤លានដុល្លារ ដល់កម្ពុជាសង់អគារសំខាន់ៗ ២
ក្រុមហ៊ុនធំៗចំនួន ០៣ របស់ចិន បានរួមគ្នាផ្តល់ជំនួយជាង ៤លានដុល្លារ ដល់កម្ពុជាដើម្បីសាងសង់អគារសំខាន់ៗចំនួន០២។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមហ៊ុនចិន០៣ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនវិនិយោគធំៗទាំង៣នោះ រួមមានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group។ ជំនួយទី១ មានតម្លៃ ២,៥លានដុល្លារ សម្រាប់សាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូនចំនួន ១ខ្នង កម្ពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ។ ចំណែកជំនួយ ២លានដុល្លារទៀត គឺសម្រាប់ជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៨០.៥១% ហើយ។ (អានបន្ថែម)
អានបន្ថែមសម្តេចស្នើចិនសិក្សាផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលនៅភ្នំពេញនិងសៀមរាប
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើក្រុមហ៊ុន China Metro Group Limited សិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ នេះបើតាមជំនួបរវាងសម្តេចតេជោ និងក្រុមហ៊ុនធំៗចំនួន៣ របស់ប្រទេសចិនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group ដែលចង់បន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្សេងៗទៀត បន្ទាប់ពីបានសាងសង់ផ្លូវ និងស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រនៅកម្ពុជា។ នាឱកាសនោះដែរ សម្តេចតេជោបានស្នើដល់ក្រុមហ៊ុន China Metro Group Limited សិក្សាពីគម្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាលពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ ជាមួយគ្នានោះ ខាងក្រុមហ៊ុនចិន ក៏បានជម្រាបជូនសម្តេចពីគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលពីខេត្តសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មីនៅជីក្រែង ក្នុងខេត្តសៀមរាប។ ក្រុមហ៊ុនចិនបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញរួចហើយ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ […]
អានបន្ថែម