ព័ត៌មានសំណង់
ខេត្តកំពង់ស្ពឺមានរោងចក្រ-សហគ្រាស ៣៨៣កន្លែង ទុនសរុបជិត២ពាន់លានដុល្លារ
គិតត្រឹមថ្ងៃទី៩ កុម្ភៈ ២០២៣ ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ៣៨៣កន្លែង ដែលមានទុនសរុបរហូតជិត២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” នៅថ្ងៃទី៩ ខែកុម្ភៈ ២០២៣។ ឯកឧត្តមបានសង្កត់ធ្ងន់ដែរថា ខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួនដល់ទៅ ៣៨៣កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥.៧៦១នាក់ (ស្រី ១១៥.៥២២នាក់) ។ ឯកឧត្តមបន្តថា ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៨៩កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩នាក់ (ស្រ្តី ១១០.៨៤៣នាក់)។ ចំណែករោងចក្រធុនធំមានចំនួន ២២៩មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ក្នុងនោះស្រី្តចំនួន ១០២.៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុបជាង ១.៧១៤ លានដុល្លារ។ រីឯរោងចក្រធុនតូច និងមធ្យម និងសិប្បកម្មវិញ ឯកឧត្តមបញ្ជាក់ថា មានចំនួន ១.១៣០ មូលដ្ឋាន មានទុនវិនិយោគចំនួនជាង […]
អានបន្ថែមក្រុមហ៊ុន Bentley System ប្រើបច្ចេកវិទ្យា Cloud ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនផលិតកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មដ៏ធំមួយនៅអាមេរិក បានប្រកាសនៅក្នុងសន្និសីទហេដ្ឋារចនាសម្ព័ន្ធកាលពីចុងឆ្នាំ ២០២២ ថា ប្រព័ន្ធផ្ទុកទិន្នន័យ Bentley Infrastructure Cloud គឺជាការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគ្រាសនៃគ្រប់ដំណាក់កាលទាំងអស់នៅក្នុងវដ្តជីវិតអាជីវកម្ម និងជាខ្សែសង្វាក់ប្រទាក់ក្រឡាគ្នាដ៏មានតម្លៃមួយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដែលវាផ្តល់នូវកម្រិតប្រកួតប្រជែងខ្ពស់ សម្រាប់ការសិក្សា សាងសង់ និងគ្រប់គ្រងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាកល់។ ដំណើរការដោយកម្មវិធី iTwin Platform ដែលជាគ្រោងឆ្អឹងមួយដ៏សំខាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley វាបានរួមបញ្ចូលយ៉ាងរលូនជាមួយនឹងបច្ចេកវិទ្យាវិស្វកម្មរបស់ Bentley Infrastructure Cloud ដែលនឹងអនុញ្ញាតឱ្យមានការបង្កើត ការចែកចាយ និងប្រតិបត្តិការព័ត៌មានដែលកំពុងដំណើរការនៅក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង តាមរយៈកម្មវិធីពេញលេញ និងសុវត្ថិភាពនៃបច្ចេកវិទ្យា digital twins។ ប្រព័ន្ធ Bentley Infrastructure Cloud នឹងគ្របដណ្តប់លើ ProjectWise ជាកម្មវិធីសម្រាប់គ្រប់គ្រងគម្រោង, SYNCHRO សម្រាប់ការសាងសង់ និង AssetWise សម្រាប់ប្រតិបត្តិការគ្រប់គ្រងថែទាំសំណង់។ ឥឡូវនេះ ប្រព័ន្ធសហគ្រាសទាំងអស់នេះនឹងប្រើប្រាស់បច្ចេកវិទ្យា digital twin ដែលដំណើរការដោយកម្មវិធី iTwin ដើម្បីបើកទិន្នន័យដែលមាននៅក្នុងឯកសារវិស្វកម្ម តាមរយៈការធ្វើផែនទីដោយស្វ័យប្រវត្តិ ដែកគេបានបញ្ចូលទៅក្នុង […]
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបមួយនេះ នៅតែរក្សារជំហរចង់វិនិយោគសង់កន្រ្តកខ្សែកាបនៅក្រុងភ្នំពេញ
ក្រុមហ៊ុនសញ្ជាតិអូទ្រីស Doppelmayr Group បាននិងកំពុងពិនិត្យលទ្ធភាពនៃការតភ្ជាប់គម្រោង “កន្រ្តកខ្សែកាប” (Cable Car) ដែលខ្លួនគ្រោងវិនិយោគ ជាមួយគម្រោងដឹកជញ្ជូនសាធារណៈ ដែលកំពុងអនុវត្ត និងសិក្សា នៅក្នុងទីក្រុងភ្នំពេញ។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគលើការដឹកជញ្ជូនដោយប្រើប្រាស់ “កន្រ្តកខ្សែកាប” ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ (អានបន្ថែម) ថ្មីៗនេះដែរ លោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ហើយក្រុមហ៊ុនក៏បានសិក្សាស្វែងយល់ព័ត៌មាន គម្រោងសេវាដឹកជញ្ជូនសាធារណៈផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនអាចសិក្សាតភ្ជាប់ប្រតិបត្តិការ ជាមួយគម្រោងដែលមានស្រាប់ ឬគម្រោងកំពុងសិក្សាទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ និងទីប្រជុំជននានា។ នេះបើយោងតាមជំនួបរវាងលោក ជាមួយនិងលោក តូច ចាន់កុសល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់អនុសាសន៍បន្ថែម ឱ្យក្រុមហ៊ុនរៀបចំឱ្យបានលម្អិត ទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង “កន្រ្តកខ្សែកាប” របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា ដើម្បីស្នើសុំការពិនិត្យសម្រេចពីលោកទេសរដ្ឋមន្រ្តី។ គួររម្លឹកថា គម្រោងសាធារណការមួយចំនួនក៏កំពុងស្ថិតក្នុងការសិក្សា ដូចជា គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន […]
អានបន្ថែមIFAD ផ្តល់ហិរញ្ញប្បទាន ១៩៤លានដុល្លារ គាំទ្រសេដ្ឋកិច្ចជនបទនៅកម្ពុជា
មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development) ឬហៅកាត់ថា IFAD បានផ្តល់ហិរញ្ញប្បទានចំនួន ១៩៤ លានដុល្លារ ដល់កម្ពុជា ក្នុងការគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។ កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះត្រូវបានចុះហត្ថលេខាដោយលោក Alvaro Lario ប្រធាន IFAD និងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបម្រុងរបស់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)នេះ មានទំហំទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD ចំនួន ៤៧,៩ លានដុល្លារអាមេរិក។ កម្មវិធីនេះ មានគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុ និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ កម្មវិធីនេះមានវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន ០៦ រួមមាន បន្លែ មាន់ […]
អានបន្ថែមជប៉ុន ចង់បង្កើតរោងចក្រច្នៃគ្រាប់ និងសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជា
ថ្មីៗនេះ ក្រុមហ៊ុនជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan Co., LTD នៅថ្ងៃទី០៧ ខែកុម្ភៈ ២០២៣។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះ គ្រោងបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅកាន់ទីផ្សារពិភពលោក និងកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ ខណៈឯកឧត្តមក៏បានស្វាគមន៍ និងលើកទឹកចិត្តចំពោះការវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលកន្លងមកធ្លាប់បានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុនរួចមកហើយ។ នាឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមឱ្យក្រុមហ៊ុនគោរពតាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃ ការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រ នៅលើទីផ្សារប្រទេសជប៉ុន និងពិភពលោក។ ដោយឡែក ការកែច្នៃសម្បកគ្រាប់ចន្ទីទៅជាឥន្ធនៈគឺជារឿងដ៏ល្អមួយ ប៉ុន្តែក្រុមហ៊ុនគួរសិក្សាស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។ គួរបញ្ជាក់ដែរថា បំណងចង់បង្កើតរោងចក្រនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីពង្រីកសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែខ្លាំង៕
អានបន្ថែមរដ្ឋអនុម័តគម្រោងថ្មី១១ តម្លៃជិត ៦០លានដុល្លារ នៅខេត្តក្រុង៤
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ១១គម្រោង ដែលមានទុនវិនិយោគសរុប ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ១១កន្លែង នៅខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង។ ២-“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។ ៣-“ALL WIN SHOES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ […]
អានបន្ថែមកម្ពុជា និងកូវ៉ែត ប្តេជ្ញាបន្តជំរុញសហប្រតិបត្តិការរុករកប្រេង និងឧស្ម័ន
កម្ពុជា និងកូវ៉ែត បានជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យការរុករកប្រេង និងឧស្ម័ន។ នេះបើតាមជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ បន្ថែមពីនេះ ភាគីទាំងបានប្តេជ្ញាផងដែរ ក្នុងការជំរុញបន្ថែមទៀតនូវវិស័យមួយចំនួនផ្សេងទៀត រួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ននេះ កន្លងមក កម្ពុជាក៏ធ្លាប់បានចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំសម្បើមក្នុងតំបន់អភិវឌ្ឍរួម (JDA) នៃឈូងសមុទ្រថៃ រវាងកម្ពុជា-ថៃផងដែរ។ មកទល់ពេលនេះ ការចរចារនេះ កំពុងឈានដល់កម្រិតមួយ កៀកនឹងចុះកិច្ចព្រមព្រៀងហើយ។ (អានបន្ថែម)
អានបន្ថែមត្រឹម១ខែ ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកើនជិត ១ពាន់ក្រុមហ៊ុន
ត្រឹមថ្ងៃទី០៦ កុម្ភៈ ២០២៣ នេះ ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួន ២១.៦០៩ក្រុមហ៊ុន កើនជិត ៨០០ក្រុមហ៊ុន បើធៀបនឹង១ខែមុន ដើមទុនសរុបមានចំនួន ៦,១៥ ពាន់លានដុល្លារ កើន០,៣២ពាន់លានដុល្លារ ធៀបនឹង១ខែមុនដូចគ្នា។ (អានបន្ថែម) របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នាមករណ៍បម្រុងទុក មានប្រមាណជាង ១៣ ពាន់ក្រុមហ៊ុន សហគ្រាស។ ទាក់ទងការចុះបញ្ជីនេះ ការវិនិយោគលើការសាងសង់អគារ មានទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ត្រូវ ១៦ ភាគរយ, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួនជាង ៧២៦ លានដុល្លារ ត្រូវ ១២ ភាគរយ ដែលវិស័យទាំងពីរនេះ ស្ថិតក្នុងចំណោមវិស័យចំនួន៥ ដែលមានទំហំវិនិយោគធំជាងគេ។ ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ក្នុងជំហានទី១ បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ។ […]
អានបន្ថែមកម្ពុជា-ជប៉ុន កំពុងជំរុញចេញផែនការយុទ្ធសាស្រ្តគ្រប់គ្រងទឹកកខ្វក់នៅទូទាំងប្រទេស
ក្រសួងសាធារណការ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានសហការគ្នា ដើម្បីជំរុញ និងពន្លឿនចេញផែនការយុទ្ធសាស្រ្តគម្រោងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំអនុគណៈកម្មការក្រុមការងារបច្ចេកទេសស្ដីពីទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងលើកទី៤ នៅថ្ងៃទី៦ ខែកុម្ភៈ។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ទឹក និងអនាម័យមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពសាធារណៈ និងការកំណត់វិស័យទឹកកខ្វក់ជាវិស័យអាទិភាពខ្ពស់។ ឯកឧត្តមបន្ត កិច្ចប្រជុំនេះគឺផ្តោតសំខាន់លើការពិភាក្សា និងចែករំលែកលើបញ្ហាប្រឈមនានាដូចជា កត្តាខ្វះខាតធនធានមនុស្សលើវិស័យប្រព័ន្ធទឹកកខ្វក់ និងអនាម័យ ដើម្បីរៀបំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តក្នុងការជំរុញការអនុវត្តគម្រោងនានាទាក់ទងនឹងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាពបំផុត។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ប្រជាជនកម្ពុជាចំនួន៦១,៧១% ដែលរស់នៅក្នុងទីក្រុង និងទីប្រជុំជនសំខាន់ៗ បានទទួលការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។ ដោយឡែក អាងប្រព្រឹត្តកម្មទឹកកខ្វក់មេកំពុងដំណើរការគិតត្រឹមឆ្នាំ២០២០ មានចំនួន៤ និងមានសមត្ថភាពសរុបប្រមាណ ៣៧.៨៥០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ បច្ចុប្បន្នមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ថ្នាក់ជាតិចំនួន ៦បន្ថែមទៀត កំពុងស្ថិតនៅក្រោមការរចនា និងសាងសង់ ហើយរំពឹងថាសមត្ថភាពសរុបនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ នឹងកើនឡើងដល់ ៨២.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គួររម្លឹកថា […]
អានបន្ថែមគម្រោងសង់ស្ពានអាកាសព្រះមុនី្នវង្ស សម្រេចបានជាង ១១ភាគរយហើយ
ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើអាកាសដំបូងគេនៅកម្ពុជា បាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ខណៈមកដល់ពេលនេះក្រុមការងារបច្ចេកទេសកំពុងខួងគ្រឹះសសរ ២១៩ដើម នៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនី្នវង្សដែលស្មើនឹងជាង ១១ភាគរយនៃគម្រោងទាំងមូលហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានBTV នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បច្ចុប្បន្នខាងក្រុមហ៊ុនកំពុងតែធ្វើការខួងគ្រឹះស្ពានដែលទាំងអស់មានចំនួន ២១៩ដើម ហើយទើបនឹងបានបញ្ចប់ការខួង និងចាក់បេតុងបានប្រមាណ ២៥ដើម ស្មើនឹង ១១,៤១ភាគរយ។ លោកបានបន្ថែមថា ចំពោះមុខ គឺការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ នៅតំបន់ N1 បានខួងគ្រឹះរួចរាល់ចំនួន ២២ដើម និងនៅតំបន់ N2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត តែតំបន់នេះក៏ពិបាកក្នុងការរៀបរបាំងការដ្ឋានផងដែរ ដោយសារប្រជាពលរដ្ឋមានការតវ៉ា។ លោកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានបន្ថែមថា ចំពោះនៅលើផ្លូវព្រះមុនីវង្ស នៅតំបន់ N3 ក្រុមបច្ចេកទេសបានធ្វើការខួងគ្រឹះបានចំនួន ៣ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់ ដើម្បីបន្តការងារទៀត ដោយឡែកនៅលើផ្លូវ២៧១ ពុំទាន់បានចាប់ផ្តើមសាងសង់នៅឡើយនោះទេ។ គួរម្លឹកថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល […]
អានបន្ថែម