ព័ត៌មានសំណង់
អង់គ្លេសចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិសេសថាមពល នៅកម្ពុជា
វិនិយោគិនអង់គ្លេស ចង់ជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពល។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (UK Infrastructure and Projects Authority- IPA) និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) បានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសារអង់គ្លេសបានមើលឃើញថា ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនៅកម្ពុជា បានធ្វើឱ្យប្រភពថាមពលកកើតឡើងវិញមានភាគរយខ្ពស់ជាងគេនៅក្នុងប្រភពផ្គត់ផ្គង់ថាមពលសរុបរបស់កម្ពុជា។ បន្ថែមពីនេះ អាជ្ញាធរ IPA និងតំណាងក្រុមហ៊ុនមួយចំនួនមកពីចក្រភពអង់គ្លេស ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលផងដែរ។ ចំពោះភាគីកម្ពុជាវិញ ឯកឧត្តម សុខ ខាវ៉ាន់ បានស្វាគមន៍រាល់វិនិយោគរបស់ភាគីចក្រភពអង់គ្លេស ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងក្រសួងរ៉ែនិងថាមពល និងគម្រោងវិនិយោគរបស់ចក្រភពអង់គ្លេស។
អានបន្ថែមគម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៥០%ហើយ
រហូតមកទល់ពេលនេះ សាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចការសាងសង់បានជាង ៥០ ភាគរយហើយ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ ២០២៣ ថាការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការដែលបានគ្រោងទុក ដោយគិតរហូតមកទល់នឹងពេលនេះ គម្រោងនេះសម្រេចបានប្រហែលជា ៥០ ភាគរយហើយ ដោយការងារធំៗ និងពិបាកៗត្រូវបានបញ្ចប់ និងដោះស្រាយរួចរាល់ហើយ នៅតែបន្តការងារមួយចំនួនផ្សេងទៀតតែប៉ុណ្ណោះ។ ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមអារ៉ាប៊ីសាអូឌីតប្រកាសនឹងបើកស្ថានទូតផ្លួវការនៅកម្ពុជាក្នុងពេលឆាប់ៗនេះ
ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសជាផ្លូវការថា ខ្លួននឹងបើកសាងសង់ស្ថានទូតអារ៉ាប៊ីសាអូឌីតជាផ្លូវការ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមរបស់ប្រទេសទាំងពីរ។ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានពិភាក្សាជាមួយឯកឧត្តម Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីស្វែងរកទីតាំងសមស្របណាមួយ ក្នុងការរៀបចំបើកស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា។ ការប្រកាសបង្កើតស្ថានទូតជាផ្លូវការនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឲ្យមានការកើនឡើងបន្ថែមទៀត។ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្តែងការអបអរសាទរ ដែលអារ៉ាប់ប៊ីសាអូឌីត បានសម្រេចបើកស្ថានទូតរបស់ខ្លួន នៅកម្ពុជា ហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីដែលជាប្រយោជន៍រួម របស់ប្រជាជាតិទាំងពីរ។ បើតាមក្រសួងពាណិជ្ជកម្ម កម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ មានត្រឹមតែ១៩លានដុល្លារ ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ […]
អានបន្ថែមផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេរបស់ចិនគ្រោងបើកដំណើរការក្នុងឆ្នាំនេះ
ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិនបានទទួលជោគជ័យលើការធ្វើតេស្តជាលើកដំបូងកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងដាក់ដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៣នេះ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រនេះមានប្រវែងសរុប ២៧៧ គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Fuzhou ជាមួយទីក្រុង Zhangzhou ប៉ែកខាងកើតប្រទេសចិន។ ជាមួយនឹងល្បឿនប្រមាណ ៣៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងស្ថានីយចំនួន ៨ នៅតាមបណ្តោយផ្លូវនេះ វាត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ គម្រោងនេះជាផ្នែកមួយនៃបណ្តាញផ្លូវរថភ្លើងល្បឿនលឿន “ផ្លូវបញ្ឈរ ៨ និងផ្លូវផ្ដេក ៨” របស់ចិន ដែលបានប្រកាសកាលពីឆ្នាំ ២០១៦ ហើយចាប់ផ្តើមសាងសង់ក្នុងខែកញ្ញា ឆ្នាំ ២០១៧។ យោងតាមអាជ្ញាធរផ្លូវដែក ដើម្បីធានាឱ្យគម្រោងដំណើរការដោយរលូន ក្រុមការងារជំនាញនៃនាយកដ្ឋានផ្លូវដែកនឹងត្រួតពិនិត្យយ៉ាងជាក់លាក់។ ក្រោយការធ្វើតេស្តត្រូវបានបញ្ចប់ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងឈានចូលដំណាក់កាលសាកល្បងនៅក្នុងខែមេសា ដើម្បីត្រៀមរួចរាល់បើកដំណើរការក្នុងឆ្នាំ ២០២៣៕
អានបន្ថែមកម្ពុជាស្នើហុងគ្រីសិក្សាពីការវិនិយោគបន្ថែម ខណៈទំហំពាណិជ្ជកម្មកើនដល់ ៨៤% ក្នុងឆ្នាំ២០២២
ប្រទេសកម្ពុជា បានស្នើដល់វិនិយោគិនហុងគ្រីសិក្សា និងស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានជាង ៧លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានស្នើដល់ភាគីហុងឱ្យជម្រុញការនាំចូលផលិតផលកសិកម្ម និងឧស្សាហកម្មពីកម្ពុជាបន្ថែមទៀត។ ចំពោះភាគីហុងគ្រីវិញ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ ដោយឡែក ក្នុងជំនួបនេះក៏បានបង្ហាញឱ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ សម្រេចបានប្រមាណ ៧.៤៤ លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ (សម្រេចបានប្រមាណ ៤លានដុល្លារអាមេរិក)។ ក្នុងនោះ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញទៅហុងគ្រី រួមមានសម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផលឱសថ និងវត្ថុធ្វើអំពីស្បែកជាដើម។ ចំណែកទំនិញនាំចូលវិញ កម្ពុជាបាននាំចូលពីហុងគ្រីនូវវត្ថុផ្សេងៗធ្វើពីលោហធាតុធម្មតា គីមីសរីរាង្គ […]
អានបន្ថែម២០២២ គយរកចំណូលបានជាង ២,៦ពាន់លានដុល្លារ ក្នុងនោះសម្ភារៈសំណង់ចំនួន ៥,៩%
ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមការប្រកាស របស់អគ្គនាយកដ្ឋាន កាលពីថ្ងៃទី ៣ កុម្ភៈ កន្លងមកនេះ។ ចំណូលរកបាន រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៤.១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤.១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២.០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប)។ ចំណែក អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៣៦៧,២ ប៊ីលានរៀល (ត្រូវជា៣,៣% នៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញរួមមាន យានយន្តនិងគ្រឿងចក្រមានចំនួន ៥.០៧៨,៧ ប៊ីលានរៀល (ត្រូវជា ៤៦,២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣.០៣២,៦ ប៊ីលានរៀល (ត្រូវជា ២៧,៦% […]
អានបន្ថែមព្រលានយន្តហោះតារាសាគរសម្រេចបាន៨០% គ្រោងបញ្ចប់ក្នុងខែមិថុនាឆ្នាំនេះ
គិតរហូតមកទល់នឹងពេលនេះ ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចការសាងសង់ជារួមបានប្រមាណ ៨០% ហើយ ដោយយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការបើកដំណើរការត្រូវរង់ចាំមើលតាមការជាក់ស្តែងបន្តទៀត។ លោកបានបញ្ចាក់ទៀតថា ចំពោះការងារដែលនៅសេសសល់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធអគារសម្រាប់ទទួលអ្នកដំណើរចេញ-ចូល អគារសង្គ្រោះ និងពន្លត់អគ្គីភ័យ ចំណតរថយន្ត អគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រីពាក់ព័ន្ធ ដែលបម្រើការនៅព្រលាន ។ល។ លោកបានឱ្យដឹងទៀតថា កន្លងមក ពុំទាន់មានការចុះចតយន្តហោះដឹកអ្នកដំណើរជាលក្ខណៈ Charters នៅឡើយទេ។ មានត្រឹមតែការហោះហើរសាកល្បងកាលពីខែមេសាឆ្នាំ២០២២ ដែលមានយន្តហោះ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បានជួល ដើម្បីហោះហើរមកឆែកឧបករណ៍នាំផ្លូវចុះចត និងហោះហើររបស់អាកាសយានដ្ឋាន ដែលបានតំឡើងរួចរាល់តែប៉ុណ្ណោះ។ លោកនាយកបានបន្ថែមទៀតថា ក្រោយការសាងសង់រួចរាល់ អាកាសយានដ្ឋាននេះនឹងចូលរួមចំណែកក្នុងការទទួលភ្ញៀវទេសចរមកពីក្នុងនិងក្រៅប្រទេស ដែលមកកំសាន្ត និងនាំវិនិយោគិននានាមកអភិវឌ្ឍខេត្តកោះកុងឱ្យមានភាពរីកចម្រើន ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូលផងដែរ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល សំរាប់សាងសង់អភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ […]
អានបន្ថែមWorld Bank ប្តេជ្ញាបន្តជួយកែលម្អផ្លូវជាង ៧៥០គ.ម ក្នុងខេត្តសំខានៗ៨ទៀតនៅកម្ពុជា
ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានមួយចំនួនធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងកែលម្អប្រព័ន្ធផ្លូវថ្នល់ជំហានទី២ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ដែលមានប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រក្នុងខេត្តសំខាន់ៗចំនួន ៨ ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Vica Rosario Bogaerts តំណាងធនាគារពិភពលោក ក្នុងពិធីបិទបញ្ចប់ជាស្ថាពរនូវគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី១ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។ សម្រាប់ជំហាន២ មានរយៈពេល ៣ឆ្នាំ នឹងចាប់ផ្ដើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ក្រោមគម្រោងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើការកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងក្រាលបេតុងមានប្រវែងសរុបប្រមាណ ៧៥០ គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បៈការ្យមួយចំនួនទៀត នៅក្នុងខេត្តចំនួន ៨ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ និងខេត្តកំពង់ចាម។ សូមបញ្ជាក់ថា ក្នុងជំហានទី១បានចាប់ផ្តើមដំណើរការពីខែកក្កដា ឆ្នាំ២០១៧ និងបញ្ចប់ជាស្ថាពរកាលពីខែសីហា […]
អានបន្ថែមRoyal Group កំពុងពន្លឿនតភ្ជាប់ខ្សែបញ្ជូនថាមពលក្រោមបាតសមុទ្រទៅកាន់កោះរ៉ុង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានវិនិយោគ តភ្ជាប់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ពីដីគោក ទៅកាន់កោះរ៉ុង ដែលក្រុមហ៊ុនកំពុងវិនិយោគជាច្រើនកន្លែង រួមមានសណ្ឋាគារលំដាប់ផ្កាយ និងអាកាសយានដ្ឋានផងដែរ។ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ចាប់ផ្តើមសាងសង់ នៅខែកញ្ញា ឆ្នាំ២០២២ ដែលមានប្រវែងប្រមាន៦០គីឡូម៉ែត្រ ដែលជាការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនជាមួយអគ្គិសនីកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ “ខ្សែបញ្ជូនប្រវែងប្រមាណ ៦០គីឡូម៉ែត្រ ត្រូវបានសាងសង់នៅលើកោះរ៉ុង គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ ដើម្បីអាចមានអគ្គិសនីចែកចាយនៅបុណ្យចូលឆ្នាំខ្មែរខាងមុខ”។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចុះកិច្ចព្រមព្រៀងជួលកោះរ៉ុងមានទីតាំងនៅខេត្តព្រះសីហនុជាមួយ CDC ដែលតំណាងឱ្យរដ្ឋាភិបាលកាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍។ នេះបើយោងតាមព័ត៌មានបានពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ បច្ចុប្បន្ន ក្រុមហ៊ុនបានសាងសង់សណ្ឋាគារលំដាប់ផ្កាយ៣ និងផ្កាយ៥ ក្រោមទុនវិនិយោគសរុប ៥៥លានដុល្លារ។ […]
អានបន្ថែមរដ្ឋសម្ពោធឱ្យប្រើ អគារ និងម៉ាស៊ីនលាងឈាមថ្មី តម្លៃជិត ២០ម៉ឺនដុល្លារនៅមន្ទីរពេទ្យកំពង់ឆ្នាំង
អគារ និងម៉ាស៊ីនលាងឈាមថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលមានតម្លៃ ១៩២.៤៣៩ ដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីធ្វើឡើងក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ អគារលាងឈាមថ្មីនេះ មានបំពាក់ដោយម៉ាស៊ីនលាងឈាមចំនួន ០២គ្រឿង និងម៉ាស៊ីនបន្សុទ្ធទឹក ០១គ្រឿង និងម៉ាស៊ីនអេកូ ០១គ្រឿង។ ជាមួយគ្នានេះដែរ អគារថ្មីនេះ នឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមានជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ត្រូវការធ្វើដំណើរទៅរកសេវាលាងឈាមនៅរាជធានីភ្នំពេញទៀតនោះទេ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យ បានបំពាក់ម៉ាស៊ីនអេកូ ០១គ្រឿង អាចបម្រើសេវាពិនិត្យផ្ទៃពោះជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
អានបន្ថែម