រដ្ឋត្រៀមដីប្រវែង ១៦ គ.ម សង់សួនច្បារទុកជាប្រវត្តិសាស្ត្រ តាមបណ្តោយដងទន្លេសាប

រដ្ឋបាលខេត្តកំពង់ឆ្នាំ បានត្រៀមដីប្រវែង ១៦ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាប ដើម្បសាងសង់សួនច្បារសាធារ​ណៈ ទុកជាប្រវត្តិសាស្ត្រ ក្រោយជម្លៀសប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរស់នៅជាប់មាត់ទន្លេនេះ​។ នេះបើតាមសន្និ​សីទ​​សារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រ​ដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «បន្ទាប់ពីឆ្នាំ២០២៣ ឬ​២០២៤ ខ្ញុំនឹងបញ្ចប់ការងារផ្លូវថ្នល់ ចាក់បេតុង AC ឬ DBST ឱ្យអស់ក្នុងក្រុងកំពង់ឆ្នាំង យើងនឹងចាប់ផ្តើមផែនការថ្មីបន្ត ធ្វើសួនច្បារតាមបណ្តោយទន្លេប្រវែង ១៦ គ.ម ទុកជាប្រវត្តិសាស្ត្រ»។ ឯកឧត្តមអភិបាល បានបន្ថែមថា «ចាំសុំការអនុញ្ញាតដល់ថ្នាក់ដឹកនាំ ដើម្បសុំដាក់ឈ្មោះសួននេះពីរាជរដ្ឋាភិបាល»។ លើសពីនេះ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានត្រៀមធ្វើសួនច្បារនៅបឹងធំ មុខវត្តយាយទេព ដោយរៀបចំទីនោះឱ្យក្លាយជាសួនសាធារណៈ ជុំវិញបឹងដែលមានទំហំជាង ២០០០ហិកតាផងដែរ។

អាន​បន្ថែម

អន្តរក្រសួង កំពុងដាក់គោលដៅទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ

គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ បានដាក់ចេញក្របខណ្ឌគោលនយោបាយដើម្បីដោះស្រាយអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុ តាមរយៈទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍បញ្ចប់អគារជាប់គាំងទាំងអស់ ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ គណៈកម្មាធិការ បានសម្រេចចេញនូវសេចក្តីព្រាងនេះ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការរៀបចំផែនការមេខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែ មករា ឯកឧត្តម ជា កុកហុង លើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងដែនដី នគតូបនីយកម្ម និងសំណង់, ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ រៀបចំជាគណៈកម្មាធិការ ដើម្បីធ្វើការសិក្សារៀបចំជាកញ្ចប់ក្នុងការដោះស្រាយ ដោយបានបង្កើតគណៈកម្មាធិការ។ ក្រុមការងារបានលើកជាសំណើរជាកញ្ចប់នៃសេចក្តីព្រាងចំនួពីរ គឺដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការលើកទឹកចិត្តពន្ធ សម្រាប់ការអភិវឌ្ឍអគារដែលជាប់គាំង។ ឯកឧត្តម ជា កុកហុង ថ្លែងថា៖ “អង្គប្រជុំបានសម្រេចក្របខណ្ឌគោលនយោបាយ ដោះស្រាយ និងលើកទឹកចិត្ត ហើយយើងមានសល់ការងារមួយចំនួនទៀត ដូចជានិយមន័យ និងនីតិវិធី ហើយជាការងារបន្ទាប់ គឺយើងធ្វើការផ្សព្វផ្សាយ សំខាន់គឺធ្វើការទាក់ទាញវិនិយោគថ្មីៗចូលទៅកាន់ខេត្តព្រះសីហនុ”។ […]

អាន​បន្ថែម

២០២៣ ខេត្តកំពង់ឆ្នាំងមានគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៣  

រដ្ឋបាលខេត្តកំពង់ឆ្នាំងនឹងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ដែលរំពឹងនឹងក្លាយជាចលករជំរុញវិស័យដឹកជញ្ជូននៅក្នុងខេត្ត។ ក្នុងនោះ គម្រោងមួយត្រូវបានរដ្ឋាភិបាលអនុម័តរួចរាល់ហើយ ខណៈគម្រោងចំនួន២ទៀតកំពុងរង់ចាំការអនុម័ត។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា រដ្ឋបាលខេត្តរំពឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ចំនួនបី រួមមាន គម្រោងទី១ គឺស្ពានកំពង់ឆ្នាំង-កំពង់ធំ ប្រវែង៣៩០០ម៉ែត្រ ទី២ ផ្លូវភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ប្រវែង៥៧គីឡូម៉ែត្រ និងទី៣ កំពង់ផែពហុបំណង ដែលនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ។ លោកមានប្រសាសន៍ថា “ប្រសិនបើរាជរដ្ឋាភិបាលបានធ្វើស្ពានតភ្ជាប់ពីក្រុង កំពង់ឆ្នាំង ទៅកាន់កំពង់ធំ ដែលមានប្រវែង៣.៩០០ម៉ែត្រ និងធ្វើផ្លូវ៥៧គីឡូម៉ែត្រទៀត នោះយើងជិះតែកន្លះម៉ោងទេ”។ គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ ដែលភ្ជាប់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ធ្លាប់ត្រូវបានប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ ២០១៩ ហើយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។ (អានបន្ថែម) លោកអភិបាលខេត្តលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងបីនេះ នឹងជួយសម្រួលការធ្វើដំណើរ […]

អាន​បន្ថែម

គម្រោងសង់ប្រព័ន្ធទឹកស្អាតថ្មី នៅបាត់ដំបងតម្លៃជាង ២៩លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ គម្រោងនេះចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) របស់ប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ថែមពីនេះ ប្រព័ន្ធទឹកស្អាតថ្មីនេះ នឹងមានសមត្ថភាពបន្ថែមថ្មីក្នុងការផ្គត់ផ្គង់ទឹកស្អាត ៥០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងមានបណ្តាញទុយោជាង ៩៤គីឡូម៉ែត្រ ដែលនឹងបំពេញគ្រប់គ្រាន់ដល់តម្រូវការទឹកស្អាតសម្រាប់ទីប្រជុំជនក្រុងបាត់ដំបង នៅត្រឹមឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនឱ្យបាន ១០០%។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ននេះ រដ្ឋាករទឹកខេត្តបាត់ដំបងមានសមត្ថភាពផលិតទឹកស្អាតបាន […]

អាន​បន្ថែម

បារាំងចាប់អារម្មណ៍ចង់វិនិយោគលើគម្រោងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា

ប្រតិភូបារាំង បានបង្ហាញបំណងចង់បោះទុនវិនិយោគលើផ្លូវដែកល្បឿនលឿននៅកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើតាមជំនួបរវាងប្រតិភូបារាំង ជាមួយឯកឧត្តម ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមករា។ នាឱកាសនោះដែរ លោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន បានផ្ដល់ចំណាប់អារម្មណ៍ជាខ្លាំងក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿនក្នុងប្រទេសកម្ពុជា និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស៊ុន ចាន់ថផុល ក៏បានលើកឡើងដែរថា កិច្ចប្រជុំនេះ នឹងជួយពង្រីកនូវទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់ប្រទេសបារាំង ដែលវិនិយោគលើគ្រប់វិស័យឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ ក្រសួង និងក្រុមហ៊ុនធំៗរបស់បារាំង ក៏បានឯកភាពនឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways)ថែមទៀតផង។ គួររម្លឹកថា ការបង្ហាញបំណងចង់វិនិយោគលើផ្លូវដែកល្បឿនលឿនរបស់ប្រតិភូបារាំងនាពេលនេះ គឺធ្វើឡើងស្របពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងបានប្រកាសថា កម្ពុជាអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ពិសេសបានជំរុញឱ្យអ្នកធុរកិច្ចបារាំងធ្វើការវិនិយោគ ក្នុងការសាងសង់រថភ្លើងល្បឿនលឿន និងការដឹកជញ្ជូននៅកម្ពុជាផងដែរ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ឯកឧត្តម អូលីវេ្យ បិច […]

អាន​បន្ថែម

រដ្ឋគ្រោងសង់អគារអន្តេវាសិកនៅរាជធានី និងខេត្ត ឱ្យច្រើនបន្ថែមទៀតសម្រាប់និស្សិតស្រី

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានគម្រោងសាងសង់អគារអន្តេវាសិកសម្រាប់និស្សិតស្ត្រី និងនិស្សិតក្រីក្របន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត និងជំរុញនិសិ្សតស្រីទាំងអស់ បានស្នាក់នៅ និងបន្តការរៀនសូត្រឱ្យបានខ្ពង់ខ្ពស់។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៦ ខែមករា ២០២៣។ នាឱកាសនោះ សម្ដេចបានលើកឡើងថា៖«ខណៈចំនួនស្ត្រីនៅឧត្តមសិក្សាមានការធ្លាក់ចុះ ហេតុនេះខ្ញុំកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីនៅតាមរាជធានី និងខេត្ត សម្រាប់ស្នាក់នៅរៀនសូត្រ ហើយចង់ឱ្យធនធានមនុស្សជាស្រ្ដីមានច្រើននៅកម្រិតឧត្តមសិក្សា»។ សម្ដេចបានបន្ថែមថា អន្តេវាសិកដ្ឋាននេះ មិនមែនធ្វើតែនៅទីក្រុងភ្នំពេញនោះទេ។ សម្តេចក៏បានស្នើឱ្យតាមបណ្ដាខេត្តនានាដែលមានសាកលវិទ្យាល័យត្រូវតែរៀបចំឱ្យមានអន្តេវាសិកដ្ឋានផងដែរ ដើម្បីឱ្យនិស្សិតដែលមកពីតាមភូមិ ស្រុក មានឱកាសស្នាក់នៅរៀនសូត្រ ជាពិសេស និស្សិតជាស្ត្រី។ គួរបញ្ជាក់បន្ថែមទៀតថា បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ និងមិនអាចមើលរំលងបានទេ ដើម្បីបំពេញនូវសេចក្តីត្រូវការលើការអភិវឌ្ឍ។ ហេតុនេះ ការជំរុញឱ្យមានកន្លែងស្នាក់នៅរបស់សិស្សនិស្សិត ដើម្បីស្នាក់នៅរៀនសូត្រ គឺជារឿងចាំបាច់សម្រាប់បង្កើនធនធានមនុស្សនៅកម្ពុជា៕    

អាន​បន្ថែម

ក្រសួង៖ ការបើកឡើងវិញនៃសេដ្ឋកិច្ចចិន នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា 

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគពីបរទេស ពីប្រទេសចិន និងទេសចរណ៍ ខណៈដែលFDI ពីប្រទេសចិននៅកម្ពុជា តំណាងប្រមាណ ៤២ភាគរយនៃវិនិយោគសរុប កាលពីឆ្នាំ២០២២។ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ប្រទេសចិន ជាដៃគូក្នុងចំណោមបួនធំៗរបស់កម្ពុជា ដោយបច្ចុប្បន្ន រំហូរFDIមកកម្ពុជា គឺ៤២ភាគរយ មកពីចិន ធ្វើឱ្យប្រទេសចិននៅតែដើរតួសំខាន់ ក្នុងការវិនិយោគនៅកម្ពុជា ហើយមិនត្រឹមតែ ឧស្សាហកម្មទេ ទាំងកសិកម្ម ទេសចរណ៍ អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “ការបើកឡើងនៃសេដ្ឋកិច្ចចិន គឺជាឱកាសមួយដែលនាំរំហូរទុនពីចិនមកកម្ពុជា ហើយវិនិយោគមួយចំនួនដែលមានគោលដៅនាំចេញទៅទីផ្សារអន្តរជាតិ ក៏អាចផ្ទេរពីចិនមកកាន់កម្ពុជា”។ ឯកឧត្តម លើកឡើងទៀតថា ការបើកឡើងវិញនេះដែរ ក៏ជាឱកាសនៃការទាក់ទាញភ្ញៀវទេសចរណ៍ចិន ចូលមកកម្ពុជា […]

អាន​បន្ថែម

រដ្ឋជំរុញអនុវត្តគម្រោងគ្រប់គ្រងសំរាម ដើម្បរៀបចំខេត្តនេះឱ្យសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ពិភពលោក

រដ្ឋបាលខេត្តសៀមរាប កំពុងជំរុញអនុវត្តគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងនៅតាមទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ដែលនេះជាផែនការមួយជួយជំរុញនិងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យសក្កិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ នេះបើតាមសិក្ខាសាលារៀបចំផែនការសម្រាប់គម្រោងនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្តការអាល្លឺម៉ង (GIZ) ដែលគម្រោងនេះអនុវត្តនៅក្នុងប្រទេសគោលដៅចំនួន ៤នៅតាមបណ្តាប្រទេសអាស៊ានរួមមាន កម្ពុជា ឡាវ វៀតណាម ថៃ។ ដោយអនុវត្តរយៈពេល ០៤ឆ្នាំ គម្រោង AMUSE ប្រើប្រាស់ថវិកាប្រមាណ ៦លានអឺរ៉ូ ស្មើនឹងជាង ៦,៥ លានដុល្លារអាមេរិក ដែលផ្តោតសំខាន់ទៅលើ៖ សម្រាលសម្ពាធលើប្រព័ន្ធសាធារណៈដែលមានស្រាប់ កាត់បន្ថយផលប៉ះពាល់/បន្ទុកទៅលើបរិស្ថាន ដាក់បញ្ចូលការគ្រប់គ្រងសំណល់នៅក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ ធានាបាននូវភាពទាក់ទាញនៃវិស័យទេសចរណ៍ដែលមានសាៈសំខាន់ខាងសេដ្ឋកិច្ច។ កន្លងមក រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការគិតគូរ និងយកចិត្តទុកដាក់ផងដែរ ក្នុងជំរុញនិងលើកកម្ពស់សោភ័ណភាព អនាម័យ នៅក្នុងទីក្រុងទាំងមូលឱ្យសក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្ត បានរៀបចំកែលម្អសោភ័ណភាពក្រុង តាមរយៈការដាំកូនឈើ រៀបការ៉ូឡា ដាំស្មៅ ដាំផ្កាភ្លើងបំភ្លឺសាធារណៈក្នុងក្រុង ប្រព័ន្ធចម្រោះ ទឹកកខ្វក់ ។ល។ ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នករំលោភបំពានតំបន់ការពារធម្មជាតិ […]

អាន​បន្ថែម

រដ្ឋបានបើកការដ្ឋានសង់ ផ្លូវ២ខ្សែភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់

ផ្លូវចំនួនពីរខ្សែ មានប្រវែងសរុប១៤គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ រួមមាន ផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងបេតុងមួយខ្សែ​ តភ្ជាប់ពីឃុំតាអុង​ ស្រុកចំការលើ រហូតដល់​ ឃុំសូភាស​ ទៅឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់​ និងត្រូវបានសាងសង់ដោយក្រុមហ៊ុន MTA Construction Co., Ltd។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ការងារសាងសង់ផ្លូវទាំងពីរនេះប្រើប្រាស់រយៈពេល១៨ខែ គិតតាំងពីថ្ងៃចាប់ផ្តើមសាងសង់ផ្លូវតទៅ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងរយៈពេលធានាសុពលភាពផ្លូវ មានរយៈពេល២ឆ្នាំ ក្រោយបញ្ចប់ការងារសាងសង់ផ្លូវសម្រេចបាន ១០០%។ គួរបញ្ជាក់ថា ផ្លូវខ្សែទី១ ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ៩,៨ គ.ម ទទឹង៥ ម៉ែត្រ ក្រាលកៅស៊ូពីរជាន់។ ចំណែក […]

អាន​បន្ថែម

គម្រោងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចបាន ៨០%

ការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០% ហើយ ខណៈរាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការបើកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ស្ទឹងបត់។ នេះបើតាម  ឯកឧត្តម  អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាល បានឱ្យដឹងថា «យើងដំណើរការស្រួលបួល មិនមានបញ្ហាអ្វីទេ យើងមានមន្រ្តីជំនាញគ្រប់គ្រាន់ មានទាំងនគរបាលអន្តោប្រវេសន៍ និងអ្នកពាក់ព័ន្ធ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ មានមន្ត្រីគ្រប់គ្រាន់ ក្នុងការពិនិត្យសម្របសម្រួលលើទំនិញចេញចូលច្រកអន្តរជាតិស្ទឹងបត់ ត្រង់មកតែម្តងឆ្លងពីថៃមក ដោយហេដ្ឋារចនាសម័ន្ធច្រកអន្តរជាតិស្ទឹងបត់ យើងបានរួចរាល់បានប្រហែលជា ៨០ភាគរយជិតរួចរាល់អស់ហើយអគារសម្រាប់ត្រួតពិនិត្យរដ្ឋបាល កំពុងមមាញឹកក្នុងការសាងសង់ផងដែរ»។ គម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់ នេះ រួមមាន អគារច្រកទ្វារអន្តរជាតិ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ដែលមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូ ម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោម​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម