កម្ពុជាជំរុញបារំាងវិនិយោគ ១០០ភាគរយ លើផ្លូវដែកល្បឿនលឿនភ្នំពេញ-ហូជីមិញ

រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអ្នកធុរកិច្ចបារាំងធ្វើការវិនិយោគ ក្នុងការសាងសង់រថភ្លើងល្បឿនលឿន និងការដឹកជញ្ជូននៅកម្ពុជា ដោយបានប្រកាសអនុញ្ញាតិឱ្យធុរជនបរទេសវិនិយោគ១០០ភាគរយលើផ្លូវដែកល្បឿនលឿនភ្នំពេញហូជីមិញបាន។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករានេះ បានស្វាគមន៍ និងបានជម្រាបជូន ប្រតិភូវិនិយោគបារាំងថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការ វិនិយោគពីវិស័យឯករីជនតាមរយៈគម្រោង B.O.T។ លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានមានប្រសាសន៍ថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ដោយអ្នកវិនិយោគបារាំងសម្រេចចិត្តធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀតផងដែរ។ លោកបន្តថា ការសម្រេចចិត្តនេះ ​ដោយសារប្រទេសកម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើកំណើនសេដ្ឋកិច្ចប្រមាណ ៧ ភាគរយ រយៈពេល ២០ឆ្នាំ កម្ពុជាបន្តធ្វើកំណែទម្រង់បង្កបរិយាកាសល្អសម្រាប់ការវិនិយោគ និងកំពុងមានប្រជាពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន៕

អាន​បន្ថែម

វិមាន ‌« រូបពីរ​» រំលឹកដល់អ្នកទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានសាងសង់ឡើងវិញ នៅភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល​ អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ ពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ក្រោមវត្តមានឯកឧត្ដម ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ ឯកឧត្ដម​ Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្រ្តីអឺរ៉ុបនិងកិច្ចការ​បរទេស​បារាំង។ វិមានរំលឹកដល់អ្នកពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ នេះ គឺដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំង។ ​វិមាននេះ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ ដោយមាន បដិមាទាហានខ្មែរ-បារាំង សាងសងតាមរចនាសិល្បៈខ្មែរ ៕ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា​ ចម្រាញ់រ៉ែមាសបានជាង ៥តោន និងទទួលបានចំណូលពន្ធជិត ១០លានដុល្លារ

រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់រ៉ែមាសបានសរុប ៥,៣ តោន គិតត្រឹមឆ្នាំ ២០២២ ដោយក្រុមហ៊ុនបានបង់ចំណូលសួយសារចូលថវិកាជាតិ មានជាង ៨លានដុល្លារ និងចំណូលពន្ធដារបានប្រមាណ ១,៥លានដុល្លារ ។ តួលេខនេះ ត្រូវបានបង្ហាញដោយមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣។ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស មានចំនួន ៧ក្រុមហ៊ុន ដោយបច្ចុប្បន្ន បានកំពុងធ្វើអាជីវកម្ម នៅខេត្តចំនួន ៤ គឺខេត្តមណ្ឌលគីរី, រតនៈគីរី, បាត់ដំបង និងខេត្តព្រះវិហារ ។ ប្រភពដដែលបន្តថា ក្រុមហ៊ុនដែលចម្រាញ់បានរ៉ែមាសច្រើនជាងគេក្រុមហ៊ុន​ Renaissance Minerals ខណៈដែលក្រុមហ៊ុនផ្សេងទៀតចម្រាញ់មាសនៅកម្រិតតិចតួចនៅឡើយ។ ក្រុមហ៊ុនចំនួន៤កំពុងធ្វើអាជីវកម្មរួមមាន៖ ក្រុមហ៊ុន Renaissance Minerals មានទីតាំង ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia នៅខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak នៅខេត្តក្រចេះ និងក្រុមហ៊ុន Delcom […]

អាន​បន្ថែម

ការដ្ឋានផ្លូវជាតិលេខ ៦ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ៨០% ហើយ

ការដ្ឋានផ្លូវជាតិលេខ៦ ដែលជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមសម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គិតមកដល់ពេលនេះ សម្រេចបាន៨០%ហើយ។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ មករា ២០២៣នេះ។ មន្ទីសារធារណការ បានបញ្ជាក់ថា៖« នៅសល់តែក្រោយ១០០ថ្ងៃ ទៀតប៉ុណ្ណោះ នឹងឈានមកដល់ព្រឹត្តិការណ៍ស៊ីហ្គេម SEA Games ((០៥-០៥-២០២៣) ហើយផ្លូវជាតិលេខ ៦ ជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ ជួសជុល និងកែលម្អ ដែលបច្ចុប្បន្នការដ្ឋានផ្លូវនេះ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោងទាំងមូល»។ បើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ធ្លាប់បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺដើម្បីសម្រួលចរាចរណ៍ផ្លូវជាតិលេខ៦ ហើយគម្រោងសង់ផ្លូវទាំងអស់នេះ ត្រូវធ្វើយ៉ាងណាឱ្យហើយមុនស៊ីហ្គេម ឆ្នាំ២០២៣។ គួររម្លឹកថា ក្រៅពីសាងសង់ផ្លូវថ្មីៗដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយនោះ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា […]

អាន​បន្ថែម

រដ្ឋជំរុញការអភិវឌ្ឍហេដ្ឋារ​ចនាសម្ព័ន្ធសំខាន់ៗ២ សម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិច

រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធធំៗសំខាន់ ០២ ដើម្បីជំរុញការវិនិយោគវិស័យយានយន្ត និងអេឡិចត្រូនិច។ នេះបើតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ដែលបានអនុម័តកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងការជំរុញវិស័យយានយន្ត និងអេឡិចត្រូនិច ផែនទីបង្ហាញផ្លូវនេះ បានកំណត់នូវវិធានការគន្លឹះជាអាទិភាពចំនួន ២០ តាមផ្នែកចំនួន ៥រួមមាន ១.យុទ្ធសាស្ត្រ និងការសម្របសម្រួលស្ថាប័ន ២.ធនធានមនុស្ស និងនវានុវត្តន៍ ៣.ហេដ្ឋារចនាសម្ព័ន្ធ ៤.កិច្ចសម្រួលពាណិជ្ជកម្ម និង៥.បរិយាកាសធុរកិច្ច និងវិនិយោគ។ ក្នុងនោះ រដ្ឋត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ០២ រួមមាន៖ តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី៖​ រដ្ឋនឹងធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័នន្ធអគ្គិសនីថ្មី ដែលមានភាពកាន់តែប្រសើរឡើង ក៏ដូចជាការធ្វើពិពិធកម្មទៅរកប្រភពថាមពលថ្មីៗ (ឧទាហារណ៍ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញ) តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភាកម្ម៖ កម្ពុជា នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងភស្តុភារកម្មពហុមធ្យោបាយ ហើយជំរុញការធ្វើសុខដុមនីយកម្មបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីធ្វើឱ្យការដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។ ដើម្បីបំពេញតម្រូវការទាំងនេះ រដ្ឋនឹងចាត់វិធានការអាទិភាព រួមមាន៖ អនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ពិនិត្យឡើងវិញនូវអត្រាថ្លៃអគ្គិសនី និងស្ថិរភាពនៃការផ្គត់ផ្គង់ អនុវត្តផែនការការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើសុខដុមនីយកម្ម (សម្រួល) បទប្បញ្ញត្តិស្តីពីការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង (ឧទាហរណ៍៖ ប្រទេសថៃ […]

អាន​បន្ថែម

ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង តម្លៃជាង ១៨៨លានដុល្លារ សង់បានជិត ៧០%

គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៧០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង នៅថ្ងៃទី២៤ ​ខែមករា ឆ្នាំ២០២៣។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង បាននឹងកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៦៩,២៨% ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។ លោកបន្តថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៧ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវនេះនឹងក្លាយជាផ្លូវដ៏សំខាន់មួយជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាងផងដែរ។ គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម […]

អាន​បន្ថែម

កម្ពុជាគ្រោងសង់ផ្លូវដែកល្បឿនលឿនដំបូងគេបំផុត តម្លៃជាង ៤ពាន់លានដុល្លារ

រដ្ឋាភិបាលកម្ពុជាគ្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ និងប្រវែងប្រមាណ ៣៨២គ.ម។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ មករា ២០២៣។ តាមរបាយការណ៍របស់ (CRBC)បានបង្ហាញថា  គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ខ្សែររថភ្លើងមួយខ្សែនេះ នឹងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែងថែមទៀតផង។ គម្រោងនេះផ្តោតសំខាន់លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ […]

អាន​បន្ថែម

​រដ្ឋចំណាយ ២លាន​ដុល្លារ កែលម្អផ្លូវ​ ៦៨​គ.ម ភ្ជាប់ពី​ខេត្ត​សៀមរាប ទៅ​ឧត្តរ​មានជ័យ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​ផ្តល់​ថវិកា​ប្រមាណ ២​លាន​ដុល្លារ សម្រាប់​ជួយ​កែ​លម្អ​ផ្លូវ​ប្រវែង​៦៨​គីឡូ​ម៉ែត្រ ពី​ខេត្ត​សៀមរាប ទៅកាន់​ខេត្ត​ឧត្តរ​មានជ័យ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ការដឹក​ជញ្ជូន​កសិផល​រវាង​ភូមិសាស្រ្ត​ទាំងពីរ​។ ផ្លូវ​មួយ​ខ្សែ​នេះមានប្រវែង ៦៨​គីឡូ​ម៉ែត្រ​នេះ ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរ​មានជ័យ ដែល​ក្នុងនោះ​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ DBST ក្នុង​ខេត្ត​សៀមរាប មាន​ប្រវែង ៤១​គីឡូ​ម៉ែត្រ និង​ក្នុងខេត្ត​ឧត្តរ​មានជ័យ មាន​ប្រវែង ២៧​គីឡូ​ម៉ែត្រ និងគ្រោងបញ្ចប់​នៅ​ឆ្នាំ​២០២៤។ លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្តរ​មានជ័យ បាន​ឱ្យ​ដឹង​ថា ផ្លូវ​ប្រវែង​២៧​គីឡូ​ម៉ែត្រ ដែល​ស្ថិតនៅ​ចាប់ពី​ភូមិ​ទំនប់ថ្មី ទៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ ដែលកន្លងមកតែងតែមានការរិះគន់ពីផលលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ។ លោក​បាន​បញ្ជាក់​ទៀត​ថា ផ្លូវ​មួយ​ខ្សែ​នេះ កន្លង​មក​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ខេត្ត​សៀមរាប និង​ខេត្តឧត្តរ​មានជ័យ ក្នុង​ការដឹក​ជញ្ជូន​កសិផល​របស់​ប្រជា​កសិករ​ទៅកាន់​ទីផ្សារ និង​ប្រើ​ពេលវេលា​ខ្លី​ឆ្ពោះ​ទៅកាន់​ច្រក​ព្រំដែន​ និងជា​ផ្លូវ​យុទ្ធសាស្ត្រ​របស់​កងទ័ព និង​ជួយ​សម្រួល​នូវ​ភាព​ងាយ​ស្រួល​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​សាស្ត្រ​នៃ​ខេត្ត​ទាំងពីរ​ផងដែរ​៕  

អាន​បន្ថែម

គម្រោងកែលម្អផ្លូវជនបទប្រវែងជាង១១គ.ម នៅស្វាយរៀង សង់បាន ៧០% ហើយ

គម្រោងកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងប្រមាណ ១១,៩គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១៨ ត្រង់ចំណុចភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបាន ៧០% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមីនា ខាងមុខ។ នេះបើតាមក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ គម្រោងកែលម្អផ្លូវនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ដោយប្រើប្រាស់ថវិកាសរុប ១២០ លា​​​នដុល្លារអាមេរិក ដែលកំពុងធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤គីឡូម៉ែត្រ ក្នុងខេត្តចំ​នួ​ន​​​១០ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និង​ក្រ​ចេះ​​។​​ បន្ថែមពីនេះទៀត គម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ  និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថា ស្ថិតក្រោមក្របខណ្ឌគម្រោងនេះ ខេត្តស្វាយរៀង បានទទួលផ្លូវចំនួន ៤ខ្សែ មានប្រវែងសរុប ៥៧,២​​គីឡូម៉ែត្រ។

អាន​បន្ថែម

ក្នុងឆ្នាំ២០២២ កម្ចីធនាគារក្នុងវិស័យសំណង់ និងអចលទ្រព្យ មាន៩% ដូចគ្នា

ក្នុងឆ្នាំ២០២២ ឥណទានត្រូវបានផ្តល់ដោយវិស័យធនាគារទៅវិស័យសំខាន់ៗ មានអត្រាកំណើន ១៩,៣% ធៀបនឹង ២២% ឆ្នាំមុន ខណៈវិស័យសំណង់រួមចំណែក ៩% និងការជួញដូរអចលទ្រព្យរួមចំណែក ៩% ដូចគ្នា នៃកម្ចីសរុបទាំងមូល។ នេះបើតាមសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣។ កម្ចីក្នុងវិស័យធនាគារមានចំនួនសរុបប្រមាណ ១៨៨,១ ទ្រីលានរៀល ស្មើ ៤៦ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ កម្ចីសម្រាប់ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមាន ១៤% សណ្ឋាគារ និងភោជនីយដ្ឋានមាន ៤% អាជីវកម្មជួល និងប្រតិបត្តិការភតិសន្យាមាន ២% នៃកម្ចីសរុប។ ទន្ទឹមនេះ ក្នុងឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់កម្ចីទៅកាន់វិស័យសំខាន់ៗ មានចំនួន ៣៩,៧ ទ្រីលានរៀល ស្មើនឹងជាង ៩ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង ២៤,៧% ធៀបឆ្នាំ២០២១ មាន ១២,៨% ដោយក្នុងនោះកម្ចី ៥% នៃកម្ចីសរុបត្រូវបានផ្តល់ទៅវិស័យសំណង់។ គួរបញ្ជាក់ថា ធនាគារជាតិកម្ពុជា ក៏បានព្យាការណ៍ស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែរថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចកើនដល់ ៦% ក្នុងឆ្នាំ២០២៣។ វិស័យសំណង់ និងអចលនទ្រព្យ […]

អាន​បន្ថែម