ព័ត៌មានសំណង់
កូវ៉ែតចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា
ឯកឧត្តម Mohamad SSHS Alhajri ជាឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា ចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកអគ្គរាជទូតកូវ៉ែតជាមួយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣។ នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីឆន្ទៈយ៉ាងមុតមាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) និងការសាសង់ផ្លូវល្បឿនលឿន ព្រមទាំងវិស័យហិរញ្ញវត្ថុ(soft loans)ផងដែរ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងនូវច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗដូចជា ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។ បន្ថែមពីនេះ ឯកឧត្តម Mohamad S SH S Alhajri ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។ គួរបញ្ជាក់ទៀតថា បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ […]
អានបន្ថែមសម្តេចតេជោឱ្យអនុសាសន៍មួយចំនួន ក្នុងការកសាង និងតភ្ជាប់ទីក្រុងឆ្លាតអាស៊ាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួន ក្នុងការកសាង និងតភ្ជាប់ទីក្រុងឆ្លាតអាស៊ាន។ នេះបើតាមសុន្ទរកថារបស់សម្តេច ដែលបានថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២។ អនុសាសន៍នេះ សំដៅដល់ការចូលរួមសម្រាប់ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ សម្តេចតេជោ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖ ត្រូវធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព វិបុលភាព និងភាពធន់ ការកសាងទីក្រុង ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ និងជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង រដ្ឋបាលក្រុងទាំងអស់ ត្រូវសហការគ្នាក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ក្នុងប្រទេស និងតំបន់ រដ្ឋបាលក្រុងទាំងអស់ ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង […]
អានបន្ថែមគម្រោងសង់ព្រលានសៀមរាបថ្មីនឹងបញ្ចប់ខែមីនា ២០២៣ ខណៈស្ថាប័ន៣រួមគ្នាបង្កើតប្រព័ន្ធដឹកជញ្ជូនDigital
សមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA) រួមសហការជាមួយក្រុមហ៊ុន Nippon Koei Co., Ltd (NK) នៃប្រទេសជប៉ុន និងក្រុមហ៊ុន Haystack Labs Studio Co., Ltd. (HAYSTACK) នៃប្រទេសកាណាដា បង្កើតកម្មវិធី (Application) ដឹកជញ្ជូនអ្នកដំណើរ ខណៈព្រលានយន្តហោះអន្តរជាតិ សៀម រាបថ្មី គ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្ថាប័នទាំង ៣នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លើគម្រោងស្តីពីការបង្កើត MaaS Project ដើម្បីអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិបញ្ជាក់សេវាដឹកជញ្ជូនតាមប្រព័ន្ធDigital “Mobility as a Service (MaaS)។ គម្រោងបង្កើត App នេះ ស្របពេលដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងការហោះហើរសាកល្បងតេស្តឧបករណ៍ផងដែរ។ ចំណែក ការហោះហើរជាផ្លូវការនឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣។ នេះបើតាមលោក […]
អានបន្ថែមក្រសួងបានចុះ MOU ជាមួយCWA ចំនួន៥ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតកម្ពុជា
ក្រសួងឧស្សាហកម្មបានចុះអនុស្សរណៈជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ចំនួន៥ចំនុចធំៗ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គត់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ នេះបើយោងតាមការធ្វើសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា នៅថ្ងៃទី២៩-៣០ វិច្ឆិកា ២០២២។ នាឱកាសនោះដែរ លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានឱ្យដឹងថា ឆ្នាំនេះ ជាឆ្នាំដែលមានមោទនភាពយ៉ាងខ្លាំង លើការពង្រឹងភាពជាដៃគូរដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២២។ ថ្មីៗនេះដែរ សមាគម និងអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម ក៏បានចុះ MOU លើកទី២ ចំនួន៥ ក្នុងនោះរួមមាន៖ ១.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកអូស្រា្តលី ៣.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកជប៉ុន ៤.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជា ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ៥.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយក្រុមហ៊ុនភ្នំពេញប្លាស្ទិច ប្រូដាក់ ដែលនេះគូសបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាមានសមាជិកសរុបចំនួន ៣១៧ ដែលក្នុងនោះមាន ២៨៤ ជាអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុង ២៣ខេត្ត-ក្រុង។ ក្រៅពីMOU ទាំង៥ខាងលើ សមាគមនេះ ក៏បានសន្យានឹងស្វែងរកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការបន្ថែមទៀតដើម្បីជំរុញការរីកចម្រើន និងផ្តល់ប្រយោជន៍ដល់សមាជិកសមាគមឱ្យបានកាន់តែប្រសើរឡើងផងដែរ៕
អានបន្ថែមសម្តេចតេជោជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត ប្រើអំពូល LED ផលិតនៅកម្ពុជាបំភ្លឺផ្លូវសាធារណៈ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ប្រើប្រាស់អំពូលភ្លើងវ័យឆ្លាត (LED) ដែលផលិតនៅកម្ពុជា ដាក់បំភ្លឺតាមដងផ្លូវសាធារណៈ និងទីប្រជុំជន ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី និងរួមចំណែកដល់សេដ្ឋកិច្ចបៃតង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំយ៉ាងដូច្នេះក្នុងពិធីខួបទី១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀរបស់ជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោ បានឱ្យដឹងថានៅតាមដងផ្លូវមួយដ៏វែង ប្រសិនបើពុំមានរថយន្ដឆ្លងកាត់នោះទេ អំពូលវៃឆ្លាតនេះ នឹងកាត់បន្ថយពន្លឺ នឹងធ្វើឱ្យចំណេញដល់អគ្គិសនី។ សម្តេចតេជោបានជំរុញ អភិបាលរាជធានី-ខេត្ត គួរបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត (LED) ដែលផលិតនៅកម្ពុជា ដោយក្រុមហ៊ុនមីនេបៀរបស់ជប៉ុន យកទៅប្រើប្រាស់។ ក្រៅពីនេះ សម្ដេចតេជោ ក៏បានបន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាមានប្រភពថាមពលស្អាតច្រើនជាងគេ ក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលកម្ពុជាមានរហូតទៅដល់ជាង ៦០ភាគរយនៃថាមពលស្អាតដែលកើតចេញពីវារីអគ្គិសនី និងពីពន្លឺព្រះអាទិត្យ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល នឹងបន្តពង្រីកនូវផ្ទាំងថាពមលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ដែលមានកម្លាំងថាមពល ៩០មេហ្គាវ៉ាត់។ ជាចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ឯកឧត្តមកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បាននាំក្រុមហ៊ុនមីនេបៀ […]
អានបន្ថែមរដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង ដើម្បីអាចអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាស្តីពី “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ឬ ហៅកាត់ថា “SOP for PPP Projects” កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ឈីម សូចរស្មី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងក្នុងសិក្ខាសាលានេះថា គោលការណ៍ណែនាំនេះ ដាក់ចេញក្នុងគោលបំណងកំណត់ និងជ្រើសរើសនូវគម្រោងជាអាទិភាព តាមរយៈវិធីសាស្ត្រស្តង់ដារមួយ ដែលប្រើប្រាស់ក្នុងការវាយតម្លៃលើគម្រោង ជាមួយនឹងលក្ខណៈវិនិច្ឆ័យមួយចំនួន ថាតើគម្រោងនោះអាចធ្វើលទ្ធកម្មសម្រាប់អនុវត្តតាមយន្តការភាពដៃគូរវាងរដ្ឋ និងឯកជនបាន ឬអត់។ តាមរយៈបទបង្ហាញរបស់លោកប្រធាននាយកដ្ឋាន លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ និងជ្រើសរើសប្រភេទគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ចែកជា ០២ដំណាក់កាល រួមមាន៖ ក. ដំណាក់កាលទី១៖ គម្រោងត្រូវតែស្របនឹងយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងដែលមានការចំណាយជាអប្បបរមា និង/ឬ មិនសាំញាំច្រើនក្នុងការធ្វើលទ្ធកម្ម គម្រោងដែលទទួលបានការគាំទ្រពីដៃគូពាក់ព័ន្ធ ដោយផ្អែកលើការពិគ្រោះយោបល់ជាមុនជាសាធារណៈ ការគាំទ្រ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តគម្រោងរបស់ស្ថាប័នសាមី ត្រូវបានដាក់ឆ្លងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងដែលមិនជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លី […]
អានបន្ថែមកម្ពុជាស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈធំ
កម្ពុជា បានស្នើទៅជប៉ុនជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីអំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ នេះបើតាមជំនួបរវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហឺរ៉ូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យបើកជើងហោះហើរឡើងវិញនេះ គឺដោយសារបច្ចុប្បន្ន ជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសផ្សេងៗមួយចំនួនទៀត ដូចជាប្រទេសថៃ វៀតណាមជាដើម។ ហេតុដូច្នេះហើយ កម្ពុជាក៏បានស្នើឱ្យប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមករវាងប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានសន្យារ នឹងនៅតែបន្តខិតខំ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។ គួរជម្រាបថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជាប្រមាណជាង៧,០០០នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។
អានបន្ថែមក្រសួងកំណត់លក្ខខណ្ឌ៤យ៉ាង សម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
ថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់នូវលក្ខខណ្ឌធំៗ៤យ៉ាង ដើម្បីបង្កើនការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ក៏ដូចចង់បង្ការនូវបញ្ហាប្រឈមនានាក្នុងវិស័យទឹកស្អាតនៅកម្ពុជាផងដេរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម នៅថ្ងៃទី២៩ វិច្ឆិកា ២០២២។ ឯកឧត្តម ស៊ឹម ស៊ីថា បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា ដោយជំរុញឱ្យប្រជាពលរដ្ឋនៅទីប្រជុំជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ១០០%នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ ពលរដ្ឋទូទាំងប្រទេសនឹងទទួលបានទឹកស្អាត ១០០%។ ឯកឧត្តមអះអាងថា តាមរយៈផែនការយុទ្ធសាស្រ្តនេះ ក្រសួងឧស្សាហកម្ម ក៏បានកំណត់នូវលក្ខខណ្ឌ៤យ៉ាងសម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជារួមមាន៖១.ទឹកស្អាតត្រូវមានគុណភាព ២.ទឹកស្អាតត្រូវមានសុវត្ថិភាព ៣.ទឹកស្អាតត្រូវមាននិរន្តរភាព និង៤.ទឹកស្អាតត្រូវតែមានថ្លៃសមរម្យ។ គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋប្រមាណជា ៣៤% នៃប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។ ដូច្នេះដើម្បីជំរុញប្រសិទ្ធភាពលក្ខខណ្ឌទាំង ៤យ៉ាងខាងលើ រដា្ឋភិបាលក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងតាមជនបទ ដោយផ្តល់អាជ្ញាបណ្ណផ្គត់ផ្កង់ទឹកស្អាត សម្រាប់រយៈពេល ២០ឆ្នាំ ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងគោលការណ៍ និងច្បាប់នានាក្នុងការការពារ និងជួយគាំទ្រអ្នកវិនិយោគលើវិស័យទឹកស្អាត (សិទ្ធិ និងកាតព្វកិច្ចរបស់ប្រតិបត្តករផ្គត់ផ្គង់ទឹកស្អាត)របស់ពួកគាត់ជាដើម៕
អានបន្ថែមអាជ្ញាធរនឹងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី ដើម្បីបង្កើនចំនុចទាក់ទាញក្នុងក្រុងបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបងថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតជាងមុន។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យលើទីតាំងចាស់នៃផ្សាររាត្រីបាត់ដំបង និងវិថីម្ហូបអាហារ។ ចំណែកទីតាំងផ្សាររាត្រីបាត់ដំបងថ្មី រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខដ៏ខ្លីនេះផងដែរ ដែលមានចំងាយប្រមាណជា ៥០០ម៉ែត្រពីសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ។ ដោយឡែក វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ គឺសាងសង់ឡើងដើម្បីឱ្យភ្ញៀវទេសចរដើរកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារនោះផងដែរ។ កាលពីកន្លងមកអាជ្ញាធរខេត្តបាត់ដំបង ក៏ធ្លាប់ធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្តផងដេរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបានអនុម័តគម្រោងថ្មី៤ តម្លៃ ១៧១.៩លានដុល្លារ នៅខេត្តព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៧១.៩លានដុល្លារអាមេរិក ដើម្បីសង់សណ្ឋាគារផ្កាយ៥ និងបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- ក្រុមហ៊ុន MARITIME CITY CO., LTD វិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ (មាន៥៨២បន្ទប់) មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។ ២- ONEPLUS NEW MATERIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។ ៣- JINLAI TEXTILES CO., LTD គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន […]
អានបន្ថែម