រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យដោះស្រាយវិវាទដីធ្លីនៅព្រះសីហនុ ដើម្បីពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណង

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា នៅខេត្តព្រះសីហនុ កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ នេះបើតាមការថ្លែងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុង​ខេត្ត​ព្រះសី​ហ​​នុ​ នៅថ្ងៃទី​២៥ ខែវិច្ឆិកា ២០២២។ ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន ក៏បានបង្ហាញពីរបាយការណ៍បញ្ជាក់ពីសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗពាក់ព័ន្ធ​ដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី គិតចាប់ពី​ដើម​ឆ្នាំ​២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តព្រះសីហនុទទួលបាន។ ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួមមាន៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ចំនួន៨១ករណី។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៤៤៨ករណី ធ្វើលិខិត​ឆ្លើយ​​តបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជាឯកសារ (បណ្តឹងតែមួយទៅច្រើនស្ថាប័ន) ចំនួន​៧៧១​ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗដែលកំពុងពិនិត្យដោះស្រាយបន្ត។ កន្លងមក រដ្ឋាភិបាលបានដាក់ចេញនូវ  ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ […]

អាន​បន្ថែម

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការកែច្នៃ និងចែកចាយផលិតដែកធំជាងគេ។ បច្ចុប្បន្ន អាយ អេស អាយ ស្ទៀល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប ដែលថ្ងៃនេះបានប្រារព្ធកម្មវិធីសម្ពោធផលិតផលថ្មីរបស់ខ្លួនចំនួន៣ប្រភេទ បន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលមានដូចជាផលិតផលស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU  (ISI PALM CAP 980 PU), ស័ង្កសី ភ្លីកឹប 980  (ISI PALM LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ (ISI PALM WALL 914)។ កម្មវិធីបានប្រារព្ធធ្វើឡើងនៅអគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ […]

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបចង់វិនិយោគសង់កន្រ្តកខ្សែកាប ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា

ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានបំណង់ចង់វិនិយោគសាងសង់កន្រ្តកខ្សែកាប (Cable Car) ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈ ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមាន​និន្នា​ការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។ បើតាមជំនួបរវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group នៅថ្ងៃទី២៣ វិច្ឆកា ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ​ បានឱ្យដឹងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ ប្រជា​ពល​រដ្ឋក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណ​សម្បត្តិ​​នៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេល​អនាគត​ប្រជា​ពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់​ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ​នេះឱ្យបាន​កាន់​តែ​ច្រើន។ ឯកឧត្តមបន្ត ក្រសួងបានធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍ ក៏​ដូច​ជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែម ដើម្បី​អភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងឱ្យកាន់តែមានភាពរីកចម្រើន ដើម្បី​កាត់​បន្ថយ​ការ​កក​​​ស្ទះ​ចរា​ចរ​ណ៍ និងលើក​កម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទី​ប្រជុំ​ជន​ឱ្យកា​ន់​តែ​ប្រសើ​រ​ឡើង​ថែម​ទៀត​ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា […]

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​​នៃ​ការ​​គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ នេះបើតាមក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២២​ ខែវិច្ឆិកា ឆ្នាំ២០២២។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ០៦ឆ្នាំ ដែលមានការចូលរួមសហការរវាងក្រសួងមហាផ្ទៃ ជាមួយនឹង​ក្រសួង​សេដ្ឋ​​កិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារ​បច្ចេកទេស​របស់​ធនា​គារ​ពិភពលោក (World Bank)។ ភាគីពាក់ព័ន្ធទាំងនេះ នឹងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់​ប្លាស្ទិក​នៅកម្ពុជា។ មួយវិញទៀត ក្នុងការបំពេញលក្ខខណ្ឌនៃការចចារ និងអនុម័តលើសំណើគម្រោង ក្រសួងមហាផ្ទៃ ​និង​ក្រសួងស្ថា​ប័​ន​​ពាក់ព័ន្ធ បានរៀបចំបញ្ចប់ឯកសារបច្ចេកទេសមួយ​ចំនួនដែលពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃការអនុវត្តគម្រោង ដើម្បី​​ឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលឯកសារទាំងនោះ រួមមាន៖ ឯកសារផែនការអនុវត្តក្របខ័ណ្ឌបរិស្ថាន និងសង្គម (ESCP) ឯកសារក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី (RPF) ក្របខ័ណ្ឌការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF) របាយការណ៍ស្តីពីការវាយតម្លៃជាបឋមអំពីផលប៉ះពាល់បរិស្ថាន និងសង្គមនៅខេត្តសៀមរាប (P-ESIA)។ ឯកសារទាំងនេះ លោកអ្នកអាចស្វែងរកបាននៅក្នុងគេហទំព័រវេបសាយជាផ្លូវការរបស់ក្រសួងមហាផ្ទៃ៖ https://www.​i​nterior.gov.kh។

អាន​បន្ថែម

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ជាផ្លូវការហើយ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គនររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ វិច្ឆិកា ២០២២។ គម្រោងនេះត្រូវសាងសង់ជា២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ និង ទី២ ស្ថិតក្នុងខេត្តព្រះសីហនុ និងចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះទីតាំងនៅរាជធានីភ្នំពេញនឹងត្រូវសាងសង់ចំនួន ០២អគារ ខាងមុខមានកំពស់ ២ជាន់ ខាងក្រោយកំពស់ ៤ជាន់ ក្នុងនោះរួមមាន បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។ មួយវិញទៀត សាលានេះនឹងមានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ ១. ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ២. […]

អាន​បន្ថែម

Bentley Systems ប្រកាសឈ្មោះជ័យលាភីកម្មវិធីប្រកួតគម្រោងសំណង់ឆ្នើម ឆ្នាំ ២០២២

Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលល្បីលំដាប់ពិភពលោក បានប្រកាសឈ្មោះជ័យលាភីកម្មវិធីសំណង់ឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ កម្មវីធីនេះ ប្រារព្ធឡើងនៅថ្ងៃទី ១៦  ខែវិច្ឆិកានៅទីក្រុងឡុងដ៍ ដែលជាការផ្ដល់កិត្តិយស និងពានដល់គម្រោងសំណង់ឆ្លាតវៃជុំវិញពិភពលោក ដែលប្រើប្រាស់កម្មវិធីរបស់ Bentley។ ជ័យលាភីត្រូវបានប្រកាសនៅមុខគណៈកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប និងសារព័ត៌មានមកពីជុំវិញពិភពលោក ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានអញ្ជើញទៅចូលរួមផងដែរ។ គណៈកម្មការវិនិច្ឆ័យបានកំណត់អ្នកឈ្នះនៃប្រភេទពានរង្វាន់ទាំង ១៣ ពីបេក្ខជនចុងក្រោយចំនួន ៣៦ ដែលត្រូវបានជ្រើសរើសចេញអ្នកចូលរួមប្រកួតជាង ៣០០ គម្រោង មកពី ១៨០ ក្រុមហ៊ុន និង ៤៧  ប្រទេស។ ដើម្បីចូលមើលឈ្មោះជ័យលាភី សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។ ដើម្បីមើលបទបង្ហាញរបស់បេក្ខភាពនីមួយៗ សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។

អាន​បន្ថែម

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហំ ១៥៥ហិកតា នៅស្រុកឈូក ខេត្តកំពត ឱ្យក្រុមហ៊ុនឯកជនណាដែលមានបំណងចង់វិនិយោគ អាចចាប់ផ្តើមមកដាក់ពាក្យស្នើសុំបាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៨ វិច្ចិកា ២០២២។ ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ អាចមកដាក់ពាក្យស្នើសុំ ស្វែងរុករករ៉ែ នៅការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែ និងថាមពល។ ដោយឡែក ការដាក់ពាក្យស្នើសុំនេះ ត្រូវធ្វើឡើងជាលក្ខណៈប្រកួតប្រជែងជាសាធារណៈ ដើម្បីទទួលបានអាជ្ញាបណ្ណស្វែងរុករក ពី​ក្រសួងរ៉ែ។ សូមរម្លឹកទៀតថា ក្រុមហ៊ុនទាំងអស់ដែលមានបំណងចង់ដាក់ពាក្យស្នើសុំ អាចមកដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី៣០ ធ្នូ ២០២២។ រីឯតំបន់​សម្បទានរ៉ែថ្មីនេះ មាន​ទំហំ​ ១៥៥ហិកតា ស្ថិតក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល ក្នុងឃុំតែកែន ស្រុកឈូក ខេត្តកំពត។      

អាន​បន្ថែម

ក្រសួងទទួលបាន ជិត ២០ពាន់ក្រុមហ៊ុន ដែលបានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានចុះបញ្ជីក្រុមហ៊ុនជិត២ម៉ឺនក្រុមហ៊ុន មានទុនវិនិយោគប្រមាណ ៥.៥១ ប៊ីលានដុល្លារ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកាឆ្នាំនេះ។ សកម្មភាពអាជីវកម្មធំៗចំនួន ៥ ប្រភេទ ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេ ក្នុងនោះការវិនិយោគលើការសាងសង់អគារ មានទំហំទឹកប្រាក់ប្រមាណ ៩៦៣ លានដុល្លារ ត្រូវ ១៧ភាគរយ, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ៦៣៤លានដុល្លារ ត្រូវ ១២ ភាគរយ។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដដែលបញ្ជាក់ថា មាននាមករណ៍បម្រុងទុកប្រមាណជាង ១២ពាន់ក្រុមហ៊ុន សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរបន្តពន្យារបើកដំណើរការ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣

ព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុង ត្រូវពន្យារបើកដំណើរការសារជាថ្មីទៀត រហូតដល់ពាក់​កណ្តាល​​ឆ្នាំ២០២៣ យ៉ាងយូរ ក្រោយផែនការសាងសង់នៅដើមឆ្នាំ២០២៣ មិនទាន់ចាប់ផ្តើមនៅឡើយ។ នេះបើ​តាម​​​ការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ។ ហេតុផលចម្បងនៃការពន្យារពេលនេះ គឺបណ្តាលមកពីការកកស្ទះនៃលំហូរសាច់ប្រាក់ និងកត្តាសង្រ្គាមអឺរ៉ុប រវាងរុស្សី និងអ៊ុយក្រែន ដែលបានបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃ នាំឱ្យប៉ះពាល់ខ្លាំង​ដល់ដំណើរ​ការនៃការបញ្ចប់គម្រោងទាំងស្រុង ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនោះ​គឺ​បណ្តាលមកពីវិបត្តិកូវីដ ម្យ៉ាងទៀតក្រុមហ៊ុននេះជាក្រុមហ៊ុនចិន ហើយវិធានការ ​Zero Covid19 របស់ចិន ក៏បានបង្កជាផលប៉ះពាល់​ដល់តម្លៃនៃការ​ដឹកជញ្ជូនទំនិញ ធ្វើឱ្យវត្ថុធាតុដើមឡើងថ្លៃខ្ពស់ និងប៉ះពាល់ដល់សង្វាក់ផលិតកម្មជាច្រើនទៀតផង។ ឯកឧត្តម បានបន្តថា វិបិត្តសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក ក៏ជាផលប៉ះពាល់មួយទៀតដែរ ដោយការទិញដូរមួយចំនួននូវឧបករណ៍​សម្រាប់​អាកាសយានដ្ឋានក្នុងទីផ្សារអន្តរជាតិផងដែរ។ ឯកឧត្តម បន្ថែម ចំពោះថវិកាសាងសង់ គឺពិតជាមានការប៉ះពាល់ខ្លាំងណាស់ ពីព្រោះការលើក​គម្រោង​ដំបូង ត្រូវចំណាយអស់ត្រឹមតែ ៣៥០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះ ដោយសារវិបត្តិកូវីដ អ្វីៗក៏ឡើងថ្លៃ ការចំណាយថវិកាក៏អស់ច្រើនតាមហ្នឹងដែរ។ (អានបន្ថែម) មួយវិញទៀត ប្រទេសចិនមានការរឹតបណ្តឹងខ្លំាងលើលំហូរសាច់ប្រាក់ ដោយត្រូវមានការកំណត់តាមបទប្បញ្ញត្តិ​ច្បាប់​​របស់ប្រទេសចិន។

អាន​បន្ថែម

គម្រោងសង់ផ្លូវជាតិលេខ៤៨ សម្រេចបាន១១,៧៦% គិតត្រឹមពាក់កណ្តាលខែវិច្ឆិការ

គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេច ការងារបាន១១,៧៦%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយក្រុមការងារបច្ចេកទេស និង ក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២១ វិច្ឆិកា ២០២២។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុក និងពិនិត្យឱ្យបានដិតដល់ក្នុងការយកសម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជាវិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងត្រូវចំណាយទុនវិនិយោគ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ។ (អានបន្ថែម)

អាន​បន្ថែម