រដ្ឋព្រាងចេញច្បាប់ចរាចរណ៍ថ្មី ដើម្បីឱ្យស្របនឹងការអភិវឌ្ឍផ្លូវថ្នល់បច្ចុប្បន្ន

រដ្ឋាភិបាលកម្ពុជាកំពុងធ្វើវិសោធនកម្មលើសេចក្ដីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយបន្ថែមមាត្រាថ្មីមួយចំនួន ដើម្បីឱ្យស្រប​នឹងការអភិវឌ្ឍផ្លូវថ្នល់នៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ សេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់ រួមមានដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន ជាដើម។ លើសពីនេះទៀតនោះគឺ វិសោធនកម្មថ្មីនេះ មានគោលបំណងបង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនជាដើម។ បើតាមការគូសបញ្ជាក់ក្នុងកិច្ចប្រជុំខាងលើ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់។ ជាមួយគ្នានេះ សម្តេចក្រឡាហោម សង្ឃឹមផងដែរថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយនឹងបន្តបញ្ជូនទៅដល់ស្ថាប័នសភានាត្រីមាសទី១ ក្នុងឆ្នាំ២០២៣ផងដែរ។

អាន​បន្ថែម

ឆ្នាំនេះក្រសួងដែនដីរកចំណូលចូលរដ្ឋបានជិត ៩០លានដុល្លារ

ក្នុងឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណ ៣៦៧,​១៣៩,៨៩៦,០៥០ រៀល ស្មើនឹងជិត ៩០លានដុល្លារអាមេរិក ថយចុះប្រមាណ ២២,២៦ភាគរយ ធៀបនឹងឆ្នាំ២០២១​។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ ចំណូលរបស់រដ្ឋបាលកណ្ដាលរកបានចំនួន ៨ ៣៦៨ ០៩១ ៦៤០រៀល រួមជាមួយនឹងចំណូលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ចំនួន ៣៥៨ ៧៧១ ៨០៤ ៤១០រៀល។ គួរបញ្ជាក់ថា គិតពីពេលចាប់ផ្តើមអនុវត្តឆ្នាំ១៩៩៩ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបមាន​ចំនួន៤ ៤៧៦ ៤៤៦ ០៧០ ៥៨៩រៀល ស្មើនឹងជាង ១ពាន់លានដុល្លារ (ក្នុងនោះ ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យចំនួន ៣ ៧០៣ ៩១៤ ៦៨៤ ៩១៩រៀល។ កន្លងមក ក៏ធ្លាប់មានការបញ្ជាក់ពីកឧត្តម […]

អាន​បន្ថែម

ឆ្នាំ២០២២ ក្រសួងចេញបណ្ណកម្មសិទ្ធិដីជាង ៣០​ម៉ឺនបណ្ណ

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់​ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥.៤៤១ បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤.៨០៤ បណ្ណ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែក គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពល​រដ្ឋ​សរុប ៦.៦៦៣.៩៧៧បណ្ណ ស្មើនឹង៩៥,២% នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៧លានក្បាលដី។ ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៦.០៣៨.១២០បណ្ណ ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយ​ដុំសម្រេចបាន ៦២៥.៨៥៧បណ្ណ។ មួយវិញទៀត គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបានចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិបានចំនួន ៥៤.០១៨បណ្ណ (រាជធានីភ្នំពេញចំនួន ៤៦.៥៩៥បណ្ណ ខេត្តព្រះសីហនុចំនួន ៧.៤១០បណ្ណ និងខេត្តសៀមរាបចំនួន ១៣បណ្ណ) និងចុះបញ្ជីផ្ទេរកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ១២.៧៥៣បណ្ណ (ខ្មែរចំនួន ៣.០៦០​បណ្ណ ជនបរទេសចំនួន ៩.២៧៤បណ្ណ និងក្រុមហ៊ុនចំនួន ៤១៩បណ្ណ)។ ចំពោះវិស័យសំណង់វិញ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន៣.៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។ (អានបន្ថែម)

អាន​បន្ថែម

មន្ទីរ​ពិសោធន៍​សំណង់តម្លៃ ៣លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារមន្ទីរពិសោធន៍ជាតិសំណង់ដែលមានតម្លៃ ៣លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយ​បញ្ចប់ការសាងសង់កាលពីពេលថ្មីៗនេះ។ អគារនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែធ្នូ ក្នុងឱកាសជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មន្ទីរពិសោធន៍ជាតិសំណង់ថ្មីនេះ ស្ថិតក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា អគារនេះ មានកម្ពស់ ២ជាន់ និងត្រូវបែកចែកជា ៣ផ្នែកផ្សេងៗគ្នា ដែលប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម។ (អានបន្ថែម)

អាន​បន្ថែម

ក្នុងឆ្នាំ ២០២២ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣៨០០ គម្រោង តម្លៃជាង២ពាន់លាន

ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលអនុម័តគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។  នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។ របាយការណ៍ដដែល បានបង្ហាញថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ២០២២នេះ បានថយចុះចំនួន ៩៨គម្រោង។ ដោយឡែកទុនវិនិយោគក្នុងគម្រោងទាំងនេះក្នុងឆ្នាំ ២០២២ មានសរុប ជាង ២,៦ ពាន់លានដុល្លារ. ក្នុងចំណោមគម្រោងទាំងអស់ គម្រោងសំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១,៤១២លានដុល្លារអាមេរិក។ ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានទុនវិនិយោគប្រមាណ៨២០លានដុល្លារ ប្រភេទផ្ទះល្វែងមានចំនួន៦.៦០៩ល្វែង ក្នុងទុនវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន៥១គម្រោង ដែលមានទុនវិនិយោគប្រមាណ២២២លានដុល្លារ។ ដោយឡែក សំណង់សណ្ឋាគារមានចំនួន ២០គម្រោង មានទុនវិនិយោគប្រមាណ ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន ១៨៥គម្រោង មានទុនវិនិយោគប្រមាណ ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន ១១៧គម្រោង មានទុនវិនិយោគប្រមាណ ៥៣៣លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន ៧គម្រោង ដែលមានទុនវិនិយោគប្រមាណ១៤៩លានដុល្លារ។ គួរបញ្ជាក់ដែរថា […]

អាន​បន្ថែម

LSCG ត្រៀមទុន១លានដុល្លារសហការនឹងក្រសួងដែនដី រៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យ

ក្រុមហ៊ុន អិលអេសស៊ីជី LSCG REAL ESTATE ត្រៀមអ្នកបច្ចេកទេស និងទុន ១ លានដុល្លារដើម្បីស្នើសុំចូលរួមសហការជាមួយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យទូទាំងប្រទេសបែបទំនើប។ លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន អិលអេសស៊ីជី ដែលបានចុះបញ្ជីក្រុមហ៊ុនអចលនទ្រព្យនៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានសំណង់និងអចលនទ្រព្យ កាលពីថ្ងៃ ២៥ ធ្នូ  ថា ក្រមហ៊ុនអិលអេសស៊ីជី ត្រៀមគ្រប់យ៉ាងរួចជាស្រេច ហើយនឹងដាក់សំណើនៅឆ្នាំ ២០២៣។ លោកបន្តថា ការចូលរួមរៀបចំ និងផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាអចលនទ្រព្យទំនើបនេះ គឺមិនធ្លាប់មានពីមុនទេ ដោយឡែកពេលនេះក្រុមហ៊ុនលោកធ្វើឡើង ក្នុងឆន្ទះចង់ចូលរួមលើកកម្ពស់ការគ្រប់គ្រងអចលនទ្រព្យរបស់ក្រសួងឱ្យកាន់តែប្រសើរ គ្រប់ជ្រុងគ្រប់ជ្រោយ ក៏ដូចជាចូលរួមលើកស្ទួយ លើកម្ពស់វិស័យអចនទ្រព្យនៅកម្ពុជាទាំងមូល។ លោកបញ្ជាក់ទៀតថា អ្នកបច្ចេកទេស និងអ្នកជំនាញទាំងក្នុង និងក្រៅស្រុកចំនួន ២៧  នាក់ដែលពោលពេញដោយចំណេះដឹង ចំណេះធ្វើ ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ រួមទាំងថវិការសាកល្បងបឋម ១លានដុល្លារ នឹងត្រូវបញ្ជូនទៅធ្វើការជាមួយក្រសួងលើគម្រោងនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន ទទួលបានភាពជោគជ័យខ្លាំងលើការសាកល្បងប្រើប្រាស់ផ្សារអចនលទ្រព្យលើ APP អស់រយៈពេលជិត ៤ ឆ្នាំមកហើយ ដែលក្រុមហ៊ុននឹងយកបទពិសោធន៍នេះទៅចែករំលែកជាមួយក្រសួងផងដែរ។ […]

អាន​បន្ថែម

ពិភពលោកត្រូវការថវិកាយ៉ាងតិច ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីការពារជីវៈចម្រុះសកល

រដ្ឋទាំង១៩៦ជាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ បានឯកភាពក្នុងការគៀងគរថវិកាយ៉ាងតិចចំនួន  ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំពីគ្រប់ប្រភពទាំងវិស័យរដ្ឋ និងឯកជន ដើម្បីការពារជីវៈចម្រុះសកល។ នេះបើតាមសន្និសីទកំពូលសហប្រជាជាតិស្តីពីជីវៈចម្រុះ នៅថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ រដ្ឋជាភាគី បានឯកភាពលើការបង្កើនលំហូរហិរញ្ញវត្ថុអន្តរជាតិពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ជាពិសេស ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកោះតូចៗ យ៉ាងតិចឱ្យបាន ២០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥ និងយ៉ាងតិច ៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០។ ថវិកាដែលគៀងគរទាំងនេះ នឹងយកទៅអនុវត្តលើក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ (Kunming​-Montreal Global Biodiversity Framework) ដែលបានអនុម័តសន្និសីទកំពូលខាងលើ និងមានគោលដៅធំៗចំនួន៤ និងចំណុចដៅចំនួន ២៣ ដែលរដ្ឋជាភាគីចំនួន ១៩៦ប្រទេសនៃអនុសញ្ញានេះ ត្រូវអនុវត្ត និងសម្រេច​ឱ្យបានត្រឹមឆ្នាំ២០៣០។ បន្ថែមពីនេះ រដ្ឋភាគីទាំងអស់ ត្រូវខិតខំប្រឹងប្រែងកម្រិតសកល ដើម្បីការពារតំបន់ដីគោក ផ្ទៃទឹកសាប តំបន់ឆ្នេរសមុទ្រ និងមហាសមុទ្រចំនួន៣០% នៅលើពិភពលោក ត្រឹមឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះ តំបន់ដីគោកត្រឹមតែ ១៧% និងតំបន់សមុទ្រត្រឹមតែ ១០% ប៉ុណ្ណោះត្រូវបានការពារ។ […]

អាន​បន្ថែម

ចិនជួយកម្ពុជា សាងសង់ផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចាយថវិកាជិត ២ពាន់លានដុល្លារ

រដ្ឋាភិបាលចិន បានជួយកម្ពុជា សាងសង់ផ្លូវចំនួន ៣០ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ គិតត្រឹមខែធ្នូនេះ ខណៈផ្លូវមួយចំនួនទៀត កំពុងស្ថិតក្រោមការសាងសង់​។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៦​ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​មកដល់ពេលនេះ មិត្តចិនក៏កំពុងសាងសង់ផ្លូវចំនួនបីខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណ៥០០លានដុល្លារ និងស្ពានធំៗចំនួន៩ ដែលបានសាងសង់រួច និងកំពុងសាងសង់ ។ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់លើការចូលរួមរបស់ចិន ក្នុងការកសាងផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត មានប្រឡាយទឹក និងប្រព័ន្ធធារាសាស្រ្តជាដើម។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិន ក្រៅពីផ្តល់នូវជំនួយឥតសំណង ក៏នៅបានផ្តល់ឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា”។​ នៅថ្ងៃទី២ ខែមករាខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងគម្រោងសាងសង់ និងពង្រីកគុណភាពផ្លូវជាពីស្គង់ ទៅទីរួមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ដែលសាងសង់ក្រោមកម្ចីឥណទានសម្បទានរបស់ចិន។​

អាន​បន្ថែម

រដ្ឋបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជិត១០០គីឡូម៉ែត្រ

រាជរដ្ឋាភិបាល បានបើកការដ្ឋាន ស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង ៩៥គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក។ ពិធីបើកការដ្ឋានផ្លូវជាតិលេខ៤១នេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូនេះ នៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ឆ្លងកាត់ខេត្តចំនួន០៤រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភ័ស្តុភារកម្ម ដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច។ ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល […]

អាន​បន្ថែម

រដ្ឋសម្រេចបង្កើតក្រុង ស្រុកចំនួន ០៥ ក្នុងខេត្តចំនួន ០៣

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង និងស្រុកចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ នេះបើតាមអនុក្រឹត្យលេខ២៦៩, ២៧០, ២៧១ និង២៧២ អនក្រ.បក ដែលចុះកាលបរិច្ឆេទដូចគ្នានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុង និងស្រុក ដែលបានបង្កើតឡើងចំនួន ០៥នេះ រួមមាន៖ ក្រុងសំពៅលូន នៃខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ០៥ គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅលូន ស្ថិតក្នុងសង្កាត់សំពៅលូន។ ក្រុងអរិយក្សត្រ នៃខេត្តកណ្តាលមានសង្កាត់ចំនួន១១ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។ ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ មានឃុំចំនួន ០៥គឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ […]

អាន​បន្ថែម