ព័ត៌មានសំណង់
កម្ពុជាប្តេជ្ញាជំរុញគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន
រដ្ឋាភិបាលកម្ពុជា កំពុងជំរុញរៀបចំគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងតំបន់អាស៊ាន។ នេះបើតាមកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។ ឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា កិច្ចប្រជុំបានផ្តល់ធាតុចូលលើគោលនយោបាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដើម្បីធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហាទាក់ទងនឹងសង្គមផងដែរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានឱ្យដឹងបន្ថែមថា ផែនការមេនៃគោលនយោបាយភស្តុភារគ្រប់ជ្រុងជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន បានផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដល់អ្នកចូលរួម ដើម្បីធ្វើឱ្យការងារដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការដោះស្រាយបញ្ហាសង្គម។ គួរបញ្ជាក់ថា ភស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។
អានបន្ថែមផ្លូវ១ខ្សែតម្លៃជាង ១លានដុល្លារ ក្នុងស្រុកមេមត់ ត្រូវបានបើកការដ្ឋានសាងសង់
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១០ គីឡូម៉ែត្រ និង ២៧៨ ម៉ែត្រ ស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីបើកការដ្ឋាននេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ដែលត្រូវចំណាយថវិកាសាងសង់ចំនួន ១ ៣៩៣ ៨៩៦,៣៩ ដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
អានបន្ថែមគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ ជាប់ឈ្មោះក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលឈានមុខ ប្រចាំឆ្នាំ២០២២
អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសនៅថ្ងៃទី ១៥ វិច្ឆិកា ទៅតាមចំណាត់ថ្នាក់នៃពាន់រង្វាន់ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុន Bentley ក្រុមហ៊ុន Bentley System ដែលជាក្រុមហ៊ុនផលិត Software វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី បានប្រកាសគម្រោងជាច្រើននៅអាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌា ជប៉ុន សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលជាប់នៅក្នុងវគ្គជម្រុះចុងក្រោយនៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលសាកល ប្រចាំឆ្នាំ២០២២ (Going Digital Awards 2022) របស់ក្រុមហ៊ុន Bentley។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះ បានផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធី Bentley ដែលឈានមុខគេសម្រាប់ការងារ ឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ក្នុងវិស័យសំណង់ហេដ្ឋាសម្ព័ន្ធទូទាំងសាកលលោកចូលរួម។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ បានជ្រើសរើសបេក្ខភាពគម្រោងចុងក្រោយចំនួន ៣៦គម្រោង ក្នុងចំណោមគម្រោងជាង ៣០០ ដែលស្នើដោយក្រុមហ៊ុនចំនួន ១៨០ មកពី ៤៧ ប្រទេស ដែលរួមមាន ១២ ប្រភេទ នៃពានរង្វាន់ប្រចាំ។ ពានរង្វាន់ Going Digital Awards នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគឺអាចចូលទៅអានបន្ថែមតាមរយៈ […]
អានបន្ថែមកម្ពុជា ទទួលបានទុនវិនិយោគប្រមាណ ៣,៥ពាន់លានដុល្លារ ត្រឹមរយៈពេល១០ខែ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់ CDC គម្រោងវិនិយោគក្នុងរយៈពេល១០ខែនេះ បានកើនឡើង ១៥គម្រោង ធៀបនឹងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ចំណែកទុនវិនិយោគ កើនឡើងប្រមាណ ១,៣%។ ក្នុងចំណោមគម្រោងវិនិយោគទាំង១៦១គម្រោងនេះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា CDC បាននិងកំពុងបេសកម្មរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបន្តទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការចូលរួមរៀបចំ និងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការធ្វើទំនើបកម្មលើការងារចុះបញ្ជីវិនិយោគ និងការរៀបចំយន្តការទាក់ទាញវិនិយោគចំគោលដៅ។
អានបន្ថែមកម្ពុជា-វៀតណាមសហការគ្នាលើចំនុចសំខាន់ៗ៥ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានពិភាក្សាលើការងារសំខាន់ៗចំនួន ០៥ ដើម្បីពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់ប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។ នេះបើយោងតាមកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីរីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំណុចសំខាន់ៗពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលបានពិភាក្សា រួមមាន៖ ១).ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពីប្រភេទ និងបរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីររំពឹងថា នឹងមានចំនួននយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនឹងកើនឡើងរហូតដល់ ៨០០គ្រឿង។ ២).ការងារច្រកទ្វារព្រំដែនអន្តរជាតិ៖ ច្រកទ្វារព្រំដែនព្រៃវល្លិ៍-ប៊ិញហៀប បានបញ្ចប់ការសាងសង់រួចរាល់ និងត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏កំពុងពិនិត្យរៀបចំការងារច្រកទ្វារព្រំដែនបន្ទាយចក្រី-ឌីញបា និងគម្រោងស្ដារឡើងវិញផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥គ.ម តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែន និងច្រកទ្វារព្រំដែនជ្រៃធំ-ខាញ់ប៊ីញ ដែលគ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ចំពោះបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាម យល់ព្រមដោះស្រាយបញ្ហាកកស្ទះនេះ ដោយនឹងធ្វើការពង្រីកគន្លងខ្សែផ្លូវពី ២គន្លង ទៅ ៤គន្លង។ ៣).ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ៖ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជាង១.៦ពាន់លានដុល្លារ នឹងត្រូវសាងសង់ឆ្នាំ២០២៣
ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត នឹងត្រូវសាងសង់ក្នុងឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយគ្រោងចំណាយអស់ទឹកប្រាក់ប្រមាណ ១៦៣៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ វិច្ឆិកា ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា «សង្ឃឹមថាយើងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ឱ្យចប់ប្រហែលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញមកម៉ុកបៃ មកបាវិត ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនរបស់យើង ដោយសារខ្ញុំមានឱកាសជួបជាមួយរដ្ឋមន្ត្រី ដឹកជញ្ជូន វៀតណាមកាលពីថ្ងៃទី០៨ កន្លងទៅនេះ នៅក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានសួរ បញ្ជាក់ទៅឯកឧត្តមរដ្ឋមន្ត្រីថា ពេលណាទើបផ្លូវល្បឿនលឿនរបស់គាត់ធ្វើចប់ គាត់បានលើកឡើងបញ្ជាក់ថា ប្រហែលចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ទើបធ្វើចប់»។ ឯកឧត្តមបានបន្តថា «ចំពោះទីតាំងតាមផែនទីដាក់បញ្ហាឱ្យគាត់មើលប្រហែលជាមិនខុសគ្នាទេ គឺផ្លូវខាងគាត់ត្រូវរត់មកតាមផ្លូវលេខ២២ និងតភ្ជាប់និងផ្លូវល្បឿនលឿនរបស់យើងនៅបង្គោលគឺឡូម៉ែត្រ១៦៤ ប៉ុន្តែគាត់នឹងធ្វើជាលាយលក្ខណ៍អក្សរប្រាប់យើងទីតាំងពិតប្រាកដ ដើម្បីយើងរៀបចំគូរប្លង់ ទិញដីឱ្យបានត្រឹមត្រូវនៅទីតាំងដែលយើងតភ្ជាប់ជាមួយគ្នា»។ ឯកឧត្តមបញ្ជាក់បន្ថែមថា «ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា ទៅវៀតណាម […]
អានបន្ថែមថៃផ្តល់កម្ចី ៣០លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧
កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣លានបាត ឬត្រូវនឹងប្រមាណ ៣០លានដុល្លារអាមេរិក។ តំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលថៃ បានអនុម័តឥណទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ)នេះ។ ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងឥណទានសម្បទាននេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណីទំនៀមទំលាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។ ទន្ទឹមគ្នានេះដែរ លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA) តំណាងភាគីថៃ បានលើកឡើងថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ ៦៧ ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញ ក្រោមហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០០៦មកម្ល៉េះ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែកក្កដា ឆ្នាំ២០០៩។ ក្រោយពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការ ជួសជុល និងកែលម្អឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។ ផ្លូវជាតិលេខ៦៧ នេះ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ […]
អានបន្ថែមកម្ពុជា-ចិនសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាផ្លូវការហើយ
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីនេះ ឯកឧត្តម លី ខឺឈាង នឹងបំពេញទស្សកិច្ចទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ថ្ងៃចាប់ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ។ បន្ថែមពីនេះ ឯកឧត្តម នឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប និងអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវ។ គួរបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ ២០១៩ ក្រោមការវវិនិយោគ ២ ពាន់លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) ក្នុងលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ រយៈពេល ៥០ ឆ្នាំ។ (អានបន្ថែម)
អានបន្ថែមក្រសួងប្រើរថយន្តទំនើបបំផុតពិនិត្យគុណភាពសំណង់ស្ពាន តម្លៃ៨០ម៉ឺនដុល្លារ
ក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ផ្តើមប្រើប្រាស់ជាលើកដំបូងនូវរថយន្តបំពាក់ឧបករណ៍បច្ចេកទេសទំនើបបំផុត តម្លៃ៨០ម៉ឺនដុល្លារ ដើម្បីពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។ នេះបើយោងតាមការចុះពិនិត្យគុណភាពស្ពានព្រែកតាមាក់ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ០២ វិច្ឆិកា ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា «ក្រសួងបានចាប់ផ្តើមប្រើប្រាស់រថយន្តដែលភ្ជាប់នឹងម៉ាស៊ីនទំនើបមួយគ្រឿង មានតម្លៃ៨០ម៉ឺនដុល្លារជាលើកដំបូង នៅស្ពានព្រែកតាមាក់។ រថយន្តនេះ អាចត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសំណង់បាតស្ពាន ផ្នែកខាងក្រោមនៃស្ពាន ដើម្បីពិនិត្យឱ្យដឹងថាស្ពានមានស្នាមប្រេះស្រាំ និងបញ្ហាខូច ឬយ៉ាងណា ងាយស្រួលជួសជុលបានទាន់ពេលវេលា»។ ឯកឧត្តមបន្តថា ក្រោយពីបានប្រើប្រាស់ម៉ាស៊ីនទំនើបត្រួតពិនិត្យស្ពានរួចមក ឃើញថាស្ពាននេះមានការប្រេះស្រាំបន្តិចបន្តួច ហើយឯកឧត្តមក៏បានប្រាប់ឱ្យក្រុមហ៊ុនសាងសង់ស្ពានសៀងហៃជួសជុលស្ពាននេះឡើងវិញផងដែរ។ ក្រសួងបានបញ្ជាក់បន្ថែមថា រថយន្តបំពាក់ឧបករណ៍ទំនើបនេះ បានផ្តល់នូវភាពងាយស្រួល និង ភាពសុក្រឹត្យជាងពេលកន្លងមក ដែលធ្វើការពិនិត្យដោយគ្មានឧបករណ៍ប្រភេទនេះ ម្យ៉ាងរថយន្តប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណជា១០នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពានផងដែរ៕
អានបន្ថែមក្រសួង នឹងដាក់ឱ្យប្រើប្រប្រព័ន្ធ DIP ដើម្បីគ្រប់គ្រងចំណូលផ្លូវល្បឿនលឿន នៅថ្ងៃ០៩ វិច្ឆិកានេះ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ DIP ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ ខាងមុខនេះ ដើម្បីងាយស្រួលគ្រប់គ្រងលើចំណូលចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ កាលថ្ងៃទី០២ ខែវិច្ឆិកា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ គ្រោងនឹងបញ្ចប់ការរៀបចំ ដើម្បីដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ ខាងមុខនេះ។ ឯកឧត្តមថា «ប្រព័ន្ធនេះ ដាក់ឱ្យប្រើប្រាស់ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាច បញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ»។ គួរបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ ក្រោមការរៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានតម្លាភាព ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមាភាពប្រសើរឡើង។ […]
អានបន្ថែម