ព័ត៌មានសំណង់
អគារទីស្តីការក្រសួងមហាផ្ទៃថ្មីតម្លៃជាង ៦០ លានដុល្លារ សាងសង់បាន៦០% ហើយ
គិតមកដល់ពេលនេះ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក សាងសង់សម្រេចបាន៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការ នៅខែសីហា ឆ្នាំ២០២៣ខាងមុខ។ កាលពីនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងភាគីពាក់ព៏ន្ធ បានចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារនេះផ្ទាល់ផងដែរ។ បើតាមសកម្មភាពចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារនេះ បានឱ្យដឹងថា«គារទីស្តីការថ្មីនេះ ដែលបានសាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីដំណើរការសាងសង់បានប្រមាណ ១ឆ្នាំ ពេលនេះសម្រេចបាន ៦០ភាគរយហើយ»។ គួរបញ្ជាក់ថា អគារនេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា។ គម្រោងសាងសង់ តម្លៃជាង ៦០លានដុល្លារនេះ បានបើកការដ្ឋានសាងសង់ កាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ៕
អានបន្ថែមក្រសួងបរិស្ថាន៖ មានសំរាមជាង ៦៤% ប៉ុណ្ណោះ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម
ក្នុងចំណោមសំណល់សំរាម១០០%នៅកម្ពុជា គឺមានតែសំណល់ប្រមាណជាង ៦៤%ប៉ុណ្ណោះ ដែលត្រូវប្រមូលទៅចាក់នៅទីលាន ក្រៅពីនោះសំរាម ៣៥%ទៀត ត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោលពាសវាលពាសកាល ជាហេតុបង្កផលប៉ះពាល់បរិស្ថាន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។ ឯកឧត្តមបានឱ្យដឹងថា ក្នុងរយ:ពេលមួយឆ្នាំ កម្ពុជាបង្កើតសំរាមបានជាង ៤លានតោន ដែលមានអត្រាកើនឡើងពី ១០ ទៅ ១៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមបន្ថែម ក្នុងនោះសំណល់ភាគច្រើនជាសំណល់សរីរាង្គ ៦០ភាគរយ ប្លាស្ទិកប្រមាណជា ២០ភាគរយ និងសំណល់ទូទៅ ១០ភាគរយ។ នៅក្នុងការទុកដាក់សំរាមនេះ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន និងដៃគូកំពុងសិក្សាអំពីបច្ចេកទេស ដែលមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដើម្បីពិនិត្យលើលទ្ធភាពក្នុងការរៀបចំទីតាំងចាក់សំរាម ដែលមានអនាម័យ និងមានបច្ចេកទេសទំនើប។ ទន្ទឹមនឹងនេះផងដែរ ក្រសួងបរិស្ថាន កំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំរាមធ្វើយ៉ាងណាឱ្យការទុកដាក់សំរាមឱ្យមានប្រសិទ្ធភាព ហើយក្រសួងក៏មានវិធានការចម្រុះថ្មី ក្នុងការរៀបចំសំរាមដោយប្រើយុទ្ធសាស្រ្តកែច្នៃ ទាញយកថាមពល […]
អានបន្ថែមADB និងEDC ចុះហត្ថលេខា កម្មវិធីថាមពលពន្លឺព្រះអាទិត្យ និងថាមពលផ្ទុកថ្ម ២ GW នៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិសេវាប្រឹក្សាប្រតិបត្តិការជាមួយអគ្គិសនីកម្ពុជា (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា។ កម្មវិធីនេះ នឹងជួយឱ្យប្រទេសកម្ពុជាឱ្យសម្រេចបាននូវគោលដៅអព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា។ នៅក្រោមកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេសស្តីពីកាលានុវត្តន៍ភាពសម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០៣០។ ADB ក៏នឹងជួយដល់ EDC ក្នុងការដេញថ្លៃគម្រោងសាកល្បងកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលត្រូវបានកំណត់នៅក្រោមការសិក្សាដល់វិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោងនេះ។ គម្រោងសាកល្បងនេះ ត្រូវបានគេរំពឹងថានឹងប្រមូលទុនរហូតដល់ ១០០ លានដុល្លារអាមេរិក និងធ្វើជាគំរូនៃលទ្ធកម្មមានតម្លៃសមរម្យ និងឆាប់រហ័ស នៃការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា។ ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២GW នេះគឺស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ខ្លួន តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ កម្មវិធីនេះ បង្កើតការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យនៅកម្ពុជា មានដូចជាតាមរយៈ National Solar […]
អានបន្ថែមកម្ពុជាត្រៀមសង់កំពង់ផែទឹកជ្រៅ ០៣ទៀត ដែលមានសមត្ថភាពធ្វើដំណើរត្រង់ទៅសហរដ្ឋអាមេរិក និងអុឺរ៉ុប
កម្ពុជា កំពុងរៀបចំសាងសង់កំពង់ផែទឹកជ្រៅមួយទៀត «ផែគន្ថីនៅទឹកជ្រៅ» ដែលមានជម្រៅរហូតដល់ ១៤,៥០ ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាប្រហែល៩៣% ធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចតបាននៅកំពង់ផែក្រុងព្រះសីហនុ គ្រោងនឹងសម្រេចក្នុងឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ «ពេលជាមួយគ្នានេះ យើងកំពុងសិក្សាធ្វើផែ ០២ទៀត មួយ ១៦,៥០ ម៉ែត្រ មួយទៀត ១៧,៥០ ម៉ែត្រ។ ឆ្នាំ២០៣០ នឹងធ្វើឱ្យហើយ ១៧,៥០ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាអាចផ្ទុកទំនិញបាន ១២ម៉ឺនតោន ១២០ពាន់តោន អាចធ្វើដំណើរពីកំពង់ផែក្រុងព្រះសីហនុឆ្ពោះត្រង់តែម្តងទៅសហរដ្ឋអាមេរិក និងត្រង់ទៅអ៊ឺរ៉ុប»។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា សព្វថ្ងៃនេះ ដោយសារទឹករាក់ កម្ពុជាត្រូវដឹកទំនិញទៅសិង្ហបុរី ឬទៅហុងកុង ឬទៅវ៉ង់តាវជាដើម ដើម្បីផ្ទេរទំនិញទៅកប៉ាល់ធំ ដោយប្រើប្រាស់ថវិកាច្រើន ក្នុងការលើកដាក់ទំនិញដល់ទៅពីរដង។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ស៊ុន […]
អានបន្ថែមកម្ពុជាមានទីតាំងពិនិត្យគុណភាពខ្យល់ ៥១ទីតាំង ខណៈរាជធានីភ្នំពេញមាន ១៤ទីតាំង
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជាមានទីតាំងត្រួតពិនត្យគុណភាពខ្យល់ចំនួន៥១ ទីតាំងក្នុងការប្រមូលនូវទិន្នន័យខ្យល់ប្រចាំថ្ងៃយកមកវាយតម្លៃដើម្បីគ្រប់គ្រងគុណភាពខ្យល់នៅកម្ពុជាប្រកបដោយសុក្រឹតភាព។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា «យោងតាមអ្វីដែលជាការត្រួតពិនិត្យទៅលើគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជារបស់យើងនេះ គឺយើងបានរៀបចំនៅទីតាំងត្រួតពិនិត្យខ្យល់គឺចំនួន ៥១ទីតាំងនៅក្នុងប្រទេសកម្ពុជាក្នុងនោះគឺរាជធានីភ្នំពេញមានចំនួន ១៤ទីតាំង ហើយនៅតាមបណ្ដាខេត្តមានចំនួន ៣៧ទីតាំងដើម្បីយើងប្រមូលនូវទិន្នន័យប្រចាំថ្ងៃ»។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងបន្ថែមថា ប្រភពបំពុលខ្យល់សំខាន់ៗមាន ៥ គឺ ទី១-ការកើនឡើងនៃចំនួនយានយន្តនិងការដឹកជញ្ជូន, ទី២-ការឆេះនៅទីលានចាក់សំរាមឬការដុតសំរាមនៅទីវាល ,ទី៣ការដុតចោលនូវកាកសំណល់និងសំភារះដែលខូចគុណភាព ,ទី៤-ការដុតកាកសំណល់កសិកម្មក្រោយការប្រមូលផល, និងទី៥-ការដុតឥន្ធនៈកខ្វក់ក្នុងឡកំដៅឬក្នុងរោងចក្រជាដើម។ ក្នុងការទប់ស្កាត់ការបំពុលខ្យល់នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ រួមមាន៖ ១_ការគ្រប់គ្រងការដ្ឋានសំណង់ ២_ការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ៣_ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត ៤_ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីទីតាំងផលិតកម្ម ៥_ការគ្រប់គ្រងការដុតសំណល់នៅទីចំហ ៦_ការកែលម្អការគ្រប់គ្រង និងធ្វើឱ្យប្រសើរឡើងបរិស្ថានទីប្រជុំជន និង ៧_ការបង្កើតប្រព័ន្ធតាមដាន និងព្យាករណ៍ការបំពុលខ្យល់ ដើម្បីកាត់បន្ថយការបំពុលខ្យល់សាធារណៈ
អានបន្ថែមJICA ដាក់ចេញសកម្មភាពសំខាន់ៗ៣ ដើម្បីរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងត្រូវធ្វើការសម្រេចឲ្យបាននូវលទ្ធផលរំពឹងទុកក្នុងការអនុវត្តសកម្មភាពចំនួន ០៣ សម្រាប់ឆ្នាំ២០២២ ដល់២០២៥ ក្នុងការរៀបចំក្រុងសៀមរាបជាទីក្រុងវៃឆ្លាត។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង JCC លើកទី២ នៃគម្រោងទីក្រុងឆ្លាតវៃជាមួយJICA និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានថ្លែងឱ្យដឹងថា នៅក្នុងដំណាក់កាលទី២ គឺចាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ដែលនឹងអនុវត្តលើសកម្មភាពចំនួន ០៣ រួមមាន៖ ទី១). ការបង្កើតរចនាសម្ព័ន្ធ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ទី២). ដំណើរការនៃការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃតាមរយៈការដាក់អនុវត្តសាកល្បងនូវគម្រោងនានា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្រុងសៀមរាប និងទី៣).ការបង្កើតនូវប្រព័ន្ធតាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។ លោកស្រីអភិបាលរង បានបន្ថែមថា នៅក្នុងដំណាក់កាលទី២ នេះ រដ្ឋបាលខេត្តក៏ត្រៀមធ្វើការសហការជាមួយ (JICA)ក្នុងការដាក់ឲ្យអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងក្រុងសៀមរាបតាមរយៈគម្រោងចំនួន ០៦ផងដែរ។ គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ (២០២០-២០២១) អង្គការ JICA […]
អានបន្ថែមផ្លូវប្រវត្តិសាស្ដ្រ ១ខ្សែ បានបើកដំណើរការផ្លូវការថ្ងៃនេះ ក្រោយបិទបញ្ចប់ដំណើរការសាកល្បងរយៈពេល១ខែ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង១៨៧គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ត្រូវបានបើកឱ្យធ្វើចរាចរណ៍សាកល្បងហើយ ដែល សឱ្យឃើញពីសមិទ្ធិផលនៃអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មហិមាមួយទៀតរបស់កម្ពុជា។ ផ្លូវនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពភស្តុភាររបស់ប្រទេស ដោយកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញ ពោលគឺកាត់បន្ថយពេលធ្វើដំណើររវាងប៉ូលសេដ្ឋកិច្ច២ នៃប្រទេស ពី៥-៦ម៉ោង មកត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ។ យោងតាមទិន្នន័យក្រសួងសាធារណការ និងដឹងជញ្ជូន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ចំនួនយានយន្តដែលចរាចរសរុបលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានដល់ទៅ ៨០,២៣១ គ្រឿង ដែលបើគិតជាមធ្យម គឺប្រមាណ ១១ ៤៦០ ក្នុង១ ថ្ងៃ។ ក្នុងចំនួននេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនផងដែរ នេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។ គួរបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ ២០១៩ ក្រោមការវវិនិយោគ ២ ពាន់លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) ក្នុងលក្ខសណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ រយៈពេល ៥០ ឆ្នាំ។ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន […]
អានបន្ថែមរដ្ឋ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍ ចុះហត្ថលេខាលើលក្ខន្តិកៈ ដំណើរការ “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា”
រាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើឯកសារ “លក្ខន្តិកៈក្រុមហ៊ុន” ដើម្បីដំណើរការក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ។ លក្ខន្តិកៈក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា មានសមាសភាពក្រុមប្រឹក្សាភិបាល ៧រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦ រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្នុងនោះ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង។ ការបង្កើតក្រុមហ៊ុន ‘ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា’ ជាការវិនិយោគទុនរួម រវាងក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោក ជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។ ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្តល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមានកម្មវិធីច្រើនប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ […]
អានបន្ថែម០៧ខែ-២០២២ អង្គការសំអាតទន្លេសមុទ្របានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ
រយៈពេល ០៧ខែ ឆ្នាំ២០២២ អង្គការសំអាតទន្លេសមុទ្រ បានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ ដើម្បីជួយលើកកម្ពស់ធនធានធម្មជាតិ ជីវចម្រុះនៅក្នុងទន្លេ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នូ សុវណ្ណ នាយកប្រតិបត្តិរបស់អង្គការសំអាតទន្លេសមុទ្រ បានឱ្យដឹងថា អង្គការកំពុងតែអនុវត្តន៍នូវបេសកកម្មសំអាតទន្លេជាប្រវត្តិសាស្ត្រ ខណៈដែលបេសកកម្មនេះកំពុងដំណើរ ការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីខែមីនា ដើម្បីធ្វើយ៉ាងណាប្រមូលសំរាមឱ្យអស់ចេញពីទន្លេនិងច្រាំងទន្លេ ដោយប្រើទូកដែលបំពាក់ដោយបច្ចេកទេសចុងក្រោយបំផុតរបស់ប្រទេសអាល្លឺម៉ង់។ លោកបានបន្ថែមថា ក្រៅពីប្រើទូក អង្គការក៏មានភ្នាក់ងារសំអាតសំរាមនៅតាមមាត់ទន្លេផងដែរ ដោយជ្រើសរើសប្រជាពលរដ្ឋដែលអត់មានការងារធ្វើនៅតាមដងទន្លេ ឱ្យដើរប្រមូលសំរាមជាប្រចាំ និងផ្តល់ជាប្រាក់លើកទឹកចិត្ត ដើម្បីឱ្យពួកគាត់មានការងារធ្វើ។ លោកបញ្ជាក់ថា រាជធានីភ្នំពេញមានការប្រែប្រួលក្នុងការទុកដាក់សំរាម ជាពិសេសនៅលើគោក មានក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការសំអាតសំរាមហើយទីក្រុងស្អាត។ លោកបានបន្តថា «ប៉ុន្តែនៅក្នុងទឹកមានបញ្ហាជាច្រើន ជាពិសេសទឹកទន្លេនៅមានការបំពុលដោយសំរាមដែលកកស្ទះ ដែលប្រជាជនមួយចំនួនបោះសំរាមចោលទៅក្នុងទឹកច្រើនឆ្នាំមកហើយ អញ្ចឹងហើយយើងត្រូវសំអាតវាចេញ បើមិនសំអាតវាចេញវាអត់ទៅណាទេ វានៅក្នុងទឹកបំពុលទឹកទន្លេយើង»។ “អង្គការបានកសាងមជ្ឈមណ្ឌលគ្មានសំណល់ ដើម្បីដាក់សំរាមដែលប្រមូលបានពីទន្លេ ដោយបំបែកទៅតាមប្រភេទរបស់វា” លោកបន្ត សំរាមដែលអាចកែច្នៃបាន អង្គការធ្វើការកែច្នៃ ចំណែកសំរាមដែលកែច្នៃមិនបានអង្គការបានសហការជាមួយក្រុមហ៊ុនជីបម៉ុង ដើម្បីកំទេចទៅជាថាមពល ដូច្នេះការយកសំរាមចេញពីទន្លេមកនេះ គឺគ្មានសំណល់នោះទេ។ លោក នូ សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន […]
អានបន្ថែមក្រុមហ៊ុន Royal Railway ចុះបញ្ជីលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ បានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក។ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ដោយមានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលទីផ្សារមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករទីផ្សារមូលបត្រកម្ពុជា។ ថ្លែងក្នុងពិធីខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ការចុះបញ្ជីមូលបត្របំណុលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ្នកឧកញ៉ា និងការវិនិយោគបន្តទៅក្នុងផ្លូវដែករបស់ក្រុមហ៊ុន។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “មូលបត្របំណុលនេះ សម្រាប់ការវិនិយោគលើការរីកចម្រើននៃផ្លូវដែក បន្ថែមសេវាកម្មថ្មី សម្រាប់ប្រជាជនកម្ពុជា”។ ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប […]
អានបន្ថែម