ឡានហោះ ផលិតដោយចិន ហោះសាកល្បងលើកដំបូងនៅទីក្រុងឌូបៃ

“រថយន្តអគ្គិសនីហោះលើអាកាស” ដែលផលិតដោយក្រុមហ៊ុនចិន Xpeng Inc បានបើកហោះសាកល្បងជាលើកដំបូងនៅក្នុងប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ១១ ខែតុលា ខណៈក្រុមហ៊ុនកំពុងត្រៀមពង្រីកផលិតផលនេះទៅកាន់ទីផ្សារអន្តរជាតិឆាប់ៗ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រថយន្តហោះមានឈ្មោះថា X2។ ឡានហោះនេះ គឺអាចហោះឡើង និងចុះចត បែបត្រង់បាន ពោលគឺមិនចាំបាច់ត្រូវការផ្លូវរត់ធំ ដើម្បីយកអេឡង់ឡើងដូចយន្តហោះធម្មតាទេ។ ជាក់ស្ដែង វាចុះឡើងដូចជាឧទ្ធម្ភាគចក្រដូច្នោះដែល ប៉ុន្តែមិនត្រូវការទីធ្លាធំ នោះទេ ដែលអាចឡើងចុះបានឱ្យស្រួល ឬភាសាអង់គ្លេសហៅថ electric vertical take-off and landing (eVTOL) aircraft។ ការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅក្នុងទីក្រុងឌូបៃ គឺជាការហោះហើរសាកល្បងរយៈពេល 90 វិនាទី ប៉ុន្តែវាគឺជា “មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ” ។ លោក Minguan Qiu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Xpeng Aeroht បាននិយាយថា យើងកំពុងធ្វើការមួយជំហានម្តងៗ ទៅកាន់ទីផ្សារអន្តរជាតិ។ ដំបូងយើងជ្រើសរើសទីក្រុងឌូបៃ ព្រោះទីក្រុងឌូបៃជាទីក្រុងដែលមានភាពច្នៃប្រឌិតបំផុតក្នុងពិភពលោក។ photo credit: Reuters/Amr Alfiky

អាន​បន្ថែម

ខេត្តកំពតនឹងមានឆ្នេរកំសាន្ដថ្មី ប្រវែងជាង ២ ពាន់់ម៉ែត្រ នៅស្រុកទឹកឈូ

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបង្ហាញគម្រោងស្ថាបនាឆ្នេរថ្មីមួយ ប្រវែងជាង ២ ពាន់ម៉ែត្រ នៅព្រែកកំពង់បាយ ក្នុងស្រុកទឹកឈូ ខេត្តកំពត។ ឯកឧត្តម បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ ថា រដ្ឋបាលខេត្តកំពត បាន និងកំពុងសិក្សគម្រោង ដែលជាសមិត្ថផលថ្មីមួយនៃខេត្តកំពត។ បើយោងតាមប្លង់ដែលបង្ហាញដោយអភិបាលខេត្តកំពត គម្រោងនេះ នឹងរួមមានផ្លូវដើរ ផ្លូវជិះកង់ សួនច្បារ កន្លែងទទួលទានអាហារ កន្លែងទៅពិចនិច កន្លែងហាត់ប្រាណ កន្លែងក្មេងលេងកំសាន្ត បន្ទប់ទឹក ចំណាតយានយន្ត និងទីតាំងសម្រាប់ប្រារព្ធពិធីនានា។ ឯកឧត្តម សមិទ្ធផលថ្មីនេះនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត ព្រមទាំងជួយជីវភាពរបស់បងប្អូន ដែលមានមុខរបរបម្រើឱ្យភ្ញៀវទេសចរណ៍ថែមទៀតផង។ យ៉ាងណាមិញ ឯកឧត្តម មិនបានបញ្ជាក់ពី ទុនវិនិយោគ និងកាលបរិច្ឆេទសាងសង់នៃគម្រោងនោះទេ។

អាន​បន្ថែម

ផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥៥ភាគរយ

គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សម្រេចបានជាង ១៥គីឡូម៉ែត្រ ដែលស្មើនឹងប្រមាណជា ៥៥,៥៥ភាគរយហើយ។ នេះបើយោងតាមការអញ្ជើញចុះត្រួតពិនិត្យរបស់ អ្នកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗកន្លងទៅនេះ។ គម្រោងនេះត្រូវបានសាងសង់ឡើងក្រោយជំនួយឧបត្ថមរបស់អ្នកឧកញ៉ាល្បីឈ្មោះពីររូបគឺ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ។ ផ្លូវមួយខ្សែនេះមានប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជានឹងបង្កើនថាមពលចម្រុះឱ្យបាន ៣៥% ក្នុងឆ្នាំ២០៥០

កម្ពុជា បានអនុម័តយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដែលមានគោលកា​រណ៍​អនុវត្ត​ថាម​ព​ល​​​ស្អា​ត និងថាមពលកកើតឡើងវិញ ក្នុងការបង្កើនថាមពលចម្រុះឱ្យបាន ២៥% នៅឆ្នាំ២០៣០ និង៣៥% នៅឆ្នាំ​២០៥០។ នេះបើតា​ម ឯកឧត្តម វ៉ាន់ មុនីនាថ  អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួង​បរិស្ថាន ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទស្តីពី “Pathway for Sustainable Energy Transition in Asia and Pacific​​” កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី។ ថាមពលចម្រុះ សំដៅលើថាមពលបានមកពីថាមពលកកើតឡើងវិញ និងថាមពលមិនកកើតឡើងវិញ ដែលជា​ថាម​ពល​បានមកពីពន្លឺព្រះអាទិត្យ ធ្យូងថ្ម ខ្យល់ វារីអគ្គសនីជាដើម។ ក្នុងវេទិការនេះ ឯកឧត្តមបានបន្ថែមថា ការកើនឡើងនៃនគរូបនីយកម្ម និងសំណង់ ការវិនិយោគ​ពី​បរទេស និងវិស័យទេសចរណ៍ បានធ្វើឱ្យកម្ពុជាមានតម្រូវការថាមពលខ្ពស់ទាំងក្នុងរយៈពេលខ្លី និង​រយៈ​ពេ​ល​វែង​។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា ដូចនេះ កម្ពុជាបាន និងកំពុងចូលរួម​អនុវត្តគោល​ដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​​ (គោល​ដៅ​ទី៧) ដោយទី(១)ធានាឱ្យបានជាសកលនូវសេវាកម្មថាមពលទំនើប […]

អាន​បន្ថែម

ផ្សារទំនើប AEON ទី៣ អាចនឹងបើកដំណើរការឆាប់ៗនេះហើយ

ផ្សារទំនើប AEON ទី៣ ដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុនជប៉ុន AEON Mall Cambodia Co., ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ អាចនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើយោងតាមវឌ្ឍនភាពសំណង់ ព្រោះការដ្ឋានសាងសង់ទាំងមូល មើលទៅស្ទើតែរួចរាល់ ១០០ភាគរយ ទៅហើយ។ ម្យ៉ាងវិញទៀតថ្មីៗនេះ ក្រុមហ៊ុនបានចេញសេចក្តីប្រកាស១លើកជា២លើករួចមកហើយ ដើម្បីធ្វើការជ្រើសរើសបុគ្គលិកបន្ទាន់ជាច្រើននាក់ថែមទៀត ដែលនេះហាក់ដូចជាត្រូវរៀបចំបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ។ ផ្សារទំនើប AEON ទី៣ នេះមានទីតាំងស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម) រូបភាពពី៖ Pointer

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី២ តម្លៃជាង១០លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងកណ្តាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១១.៣លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកំពង់ស្ពឺ និងកណ្តាល។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“J-STAR GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦កន្លែង។ ២-“K5 INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧១៨កន្លែង។

អាន​បន្ថែម

ក្រសួងប្តេជ្ញាបញ្ចប់គម្រោងសិក្សាប្រព័ន្ធផ្លូវនាវា និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដើមឆ្នាំ២០២៣

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្តេជ្ញាថា នឹងជំរុញគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ឱ្យចប់ នៅដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងនេះ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant កាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗ ដើម្បីជួយជំរុញល្បឿននៃការសិក្សាគម្រោងនេះឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើសុំឱ្យភាគីក្រុមហ៊ុនទាំងពីរយកចិត្តទុកដាក់បន្ថែមទៀត លើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនបញ្ចប់គម្រោងសិក្សានេះយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣។ ក្រសួងសាធារណការ​បានបញ្ជាក់បន្ថែមទៀតថាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកក្នុងផ្ទៃប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិបានកាន់តែងាយស្រួលផងដែរ៕

អាន​បន្ថែម

វៀតណាមស្នើកម្ពុជាសិក្សាពីលទ្ធភាពសង់ផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ

រដ្ឋាភិបាលវៀតណាម បានស្នើមកភាគីកម្ពុជាឱ្យ សិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកត្រង់តភ្ជាប់រាជ​ធានីភ្នំពេញ និងទីក្រុងហូជីមិញ។ នេះបើតាមជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តម ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​សាធារណ​រដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់​វិស័យហេដ្ឋា​រចនា​សម្ព័ន្ធ​​ដឹកជញ្ជូន ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ ភាគីវៀតណាម ក៏បានស្នើបន្ថែមមកកម្ពុជាមានដូចជា៖ ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០​០​គ្រឿង​ ទៅ ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នា​ដើមខែ​វិច្ឆិកា​ខាង​មុខ ជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ ជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បី​​កាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមាន​ការ​កក​ស្ទះ​ ជំរុញឱ្យមានការតភ្ជាប់វិស័យគមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើង​ហោះ​​ហើរ​ត្រង់​ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើន​ទេសចរណ៍​របស់ប្រទេស​ទាំង​ពីរ។ ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី បានឆ្លើយតបថា «ក្រសួង​បាន​ចុះអនុស្សរណៈ​យោគ​យល់​លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរួចរាល់ហើយ គ្រោងនឹងចុះ​កិច្ច​ព្រម​ព្រៀងសម្បទាន និង​ការ​បើក​ការ​ដ្ឋានសាងសង់នាពេលខាងមុខ»។ […]

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បាន៤០ភាគរយ គិតត្រឹមខែតុលានេះ

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៤០ ភាគរយ គិតត្រឹមខែតុលានេះ ដោយគម្រោងសាងសង់ នៅបន្តសាងសង់តាមការគ្រោងទុក ដែលគ្រោងសម្រេចនៅឆ្នាំ២០២៤។ ក្រុមហ៊ុន Cambodia Airports Investment Corporation (CAIC) បានបង្ហាញពីវឌ្ឍនភាពសាងសង់គម្រោងរបស់ខ្លួន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៤​ ខែតុលា។​ (អានបន្ថែម) ក្រុមហ៊ុន CIAC លើកឡើងថា ក្រុមហ៊ុនបានចំណាយទឹកប្រាក់សរុប ៥២៤លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ​ CAIC។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​ (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់  រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

អាន​បន្ថែម

ក្រុមហ៊ុន OCIC និងCAIC ចុះហត្ថលេខាជាមួយធនាគារធំៗ៥ លើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC), Cambodia Airport Investment Co., Ltd. (CAIC) និង​ ធនាគារធំៗ ចំនួន៥​ នៅកម្ពុជា​ រួមមាន ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) និង Union Commercial Bank (UCB​ ជាបុត្រសម្ព័ន្ឋ នៃធនាគារ Taiwan E. Sun Commercial Bank) សម្រាប់ការវិនិយោគ បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែតុលា លើការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ។ នៅក្រោមការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ […]

អាន​បន្ថែម