ចិនប្តេជ្ញាពន្លឿនគម្រោងខ្សែកាបអុបទិកក្រោមសមុទ្រប្រវែង ២ពាន់គីឡូម៉ែត្រ ពីហុងកុង មកព្រះសីហនុ

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យានឹងពន្លឿនគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងហុងកុង មកក្រុងព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន អំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះ។ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់តាមសេចក្ដីប្រកាសព័ត៌មានរួមខាងលើថា ដើម្បីជួយកម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះបានឆាប់រហ័ស និងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។ ​ឯកឧត្តមថា ភាគីចិន និងកម្ពុជា នឹងពន្លឿនគម្រោងសំខាន់ៗ ដូចជា គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង  គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក ជាដើម។ គួរបញ្ជាក់ដែរថា បើតាមឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងហុងកុងនេះ មានប្រវែងជាង២ពាន់ គីឡូម៉ែត្រ នឹងចាប់ផ្តើម នៅខែតុលាឆ្នាំ ២០២២ និងអាចបញ្ចប់ […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារ សម្រាប់គម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥១លាន៣សែន​ដុល្លារអាមេរិក ដល់កម្ពុជា​ក្នុងការ​សា​ង​​​សង់​​ហេដ្ឋា​​រចសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាស​ពត៌មានរបស់ក្រសួងកា​របរ​ទេ​​ស​​ និង​សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ជំនួយទាំងនេះ នឹងត្រូវបែងចែកលើការអភិវឌ្ឍន៍ដូចជា៖ គម្រោងសាងសង់អគារហ្វឹកហ្វឺន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ប្រមាណ ១៧លាន​ដុល្លារ​អា​មេ​រិ​ក) និងអគារផ្សព្វផ្សាយ​អប់រំយល់ដឹងពីសង្គ្រាមនៃ ដែលមានទឹកប្រាក់ចំនួន ២៤៥១ លាន​យ៉េន គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ដែលមានទឹកប្រាក់ ចំនួន ៣.៣៦១ លាន​យ៉េន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក) កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក) បើតាមសេចក្តីប្រកាសពត៌មាននេះ ហិរញ្ញប្បទានឥតសំណងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿន​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និង​ចំណ​ង​មិត្តភាព​ជាប្រពៃណីរវាងប្រទេសទាំងពីរ៕  

អាន​បន្ថែម

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងកម្ពុជា-កូរ៉េ

ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម Yoon Suk Yeol អះអាងថា រដ្ឋាភិបាលរបស់លោក នឹងអនុម័តលើគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅពេលខាងមុខដោយរលូន។ ឯកឧត្តម Yoon Suk Yeol​ លើកឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីសង្ឈឹមថា គម្រោងស្ពានមិត្តភាពនេះ នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំ​បំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។​ ក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។​

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយ ២៣លានដុល្លារសម្រាប់គម្រោងពង្រឹងសមត្ថភាពទឹកស្អាតដល់កម្ពុជា

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៣លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែកដល់កម្ពុជា។ ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Kishida Fumio។ គម្រោងពង្រឹងសមត្ថភាពទឹកស្អាតភូមិព្រែកនេះ មានទឹកប្រាក់ ២៣.៣លានដុល្លារ។ ក្រៅពីគម្រោងខាងលើនេះ ជប៉ុនក៏បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា មានទឹកប្រាក់សរុប ២៨លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនបីផ្សេងទៀត នៅកម្ពុជា។ ជំនួយឥតសំណងខាងលើ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អាន​បន្ថែម

នាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងខែវិច្ឆិកានេះ

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលថ្ងៃទី២ ខែវិច្ឆិកា បានអនុញ្ញាតឱ្យ អនុព័ន្ធយោធាស្ថា​នទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាស្តីពីដំណើរចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ថ្លែងក្នុងជំនួបនោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលខាងមុខ ហើយរដ្ឋបាលខេត្តព្រះសីហនុចូលរួមសហការធ្វើការងារជាមួយកងនាវាស្វ័យការពារជប៉ុន។ ជាមួយគ្នានេះ លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណ គុណរដ្ឋបាលខេត្ត និងកងកម្លាំងដែលអនុញ្ញាតិឱ្យរូបលោកបានចូលជួបពិភាក្សា ដើម្បីរៀបចំ សកម្មភាពផែនការនៃ ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទន្ទឹមគ្នានេះ លោកបានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នហើយ នេះក៏ជាលើកទីមួយដែលរូបលោកបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ហើយលោកគិតថាកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ធំទូលាយអាចឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតប្រកបដោយសុវត្ថិភាព  និងជាការផ្លាស់ប្តូរវិស័យការពារជាតិនៃប្រទេសទាំងពីរជាទស្សនវិស័យល្អមួយ។ គួរបញ្ជាក់ដែរថា កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន។ តាមរយៈសកម្មភាពនេះ បានធ្វើឱ្យ ប្រទេស ទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ហើយសម្រាប់ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុននេះដែរ ក៏បានបង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀត៕

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយាល់គ្រុប និង Keppel ចុះកិច្ចព្រមព្រៀងដើម្បីនំាចេញថាមពល ១០០០​មេហ្គាវ៉ាត់ទៅសិង្ហ​បូរី

ក្រុមហ៊ុន Royal Group Power Company Ltd (RGP) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បា​ន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ ជាមួយក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តា​មរយៈ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​គឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីនាំចេញថាមពលទៅសិង្ហ​បូរី ១០០០ មេហ្កាវ៉ាត់ តាមរយៈ​ខ្សែ​បញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺ ជាអ្នកទទួលទិញ។ បើតាមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ កាលពីនៅថ្ងៃទី១​១ ខែវិច្ឆិកានេះ ភាគីទាំងពីរបានចុះ​កិច្ច​ព្រមព្រៀ​ងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ​​ ​ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍនិងប្រ​តិបត្តិការរួមគ្នាលើគម្រោង​ថាម​ព​​លកកើតឡើងវិ​ញនៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០មេហ្កាវ៉ាត់។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាសន៍ថា “កិច្ចព្រមព្រៀង​ផ្តាច់មុខ​ជាមួយ​ក្រុម​ហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់ ១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា​ទៅ​សាធា​រណ​រដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល […]

អាន​បន្ថែម

កម្ពុជាប្តេជ្ញាជំរុញគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន

រដ្ឋាភិបាលកម្ពុជា កំពុងជំរុញរៀបចំគោលនយោ​បាយវិស័យភស្តុភាកម្មបៃតង សំដៅដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន​ក្នុង​តំបន់អាស៊ាន។ នេះបើតាមកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) កាលពីថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការ​អនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាព​សំដៅ​ធ្វើ​ឱ្យប្រ​សើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។ ឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និង​ដឹក​ជញ្ជូ​ន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា កិច្ចប្រជុំបានផ្តល់​ធាតុចូល​លើ​គោល​នយោ​បាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែក​ក្នុង​កា​រកាត់បន្ថយ​ផល​​ប៉ះពាល់បរិស្ថាន ដើម្បីធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហា​ទាក់ទងនឹង​សង្គម​ផង​ដែរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានឱ្យដឹងបន្ថែមថា ផែនការមេនៃគោល​នយោបាយ​ភស្តុភា​រគ្រប់​ជ្រុង​ជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន បានផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដល់អ្នកចូលរួម ដើម្បីធ្វើឱ្យ​ការ​ងារដឹក​ជញ្ជូន និងខ្សែច្រវាក់​ផ្គត់​ផ្គង់​កាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថ​យកា​របញ្ចេ​ញ​ឧស្ម័ន​ផ្ទះកញ្ចក់ និងការដោះ​ស្រាយ​បញ្ហា​សង្គម។ គួរបញ្ជាក់ថា ភស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។  

អាន​បន្ថែម

ផ្លូវ១ខ្សែតម្លៃជាង ១លានដុល្លារ ក្នុងស្រុកមេមត់ ត្រូវបានបើកការដ្ឋានសាងសង់

ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង​ ១០ គីឡូម៉ែត្រ និង ២៧៨ ម៉ែត្រ  ស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ​ពិធី​បើក​ការ​ដ្ឋាននេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ដែល​ត្រូវចំណាយថវិកាសាងសង់ចំនួន ១ ៣៩៣ ៨៩៦,៣៩ ដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោម​ជំនួយ​ហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ ជាប់ឈ្មោះក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលឈានមុខ ប្រចាំឆ្នាំ២០២២

អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសនៅថ្ងៃទី ១៥ វិច្ឆិកា ទៅតាមចំណាត់ថ្នាក់នៃពាន់រង្វាន់ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុន Bentley ក្រុមហ៊ុន Bentley System ដែលជាក្រុមហ៊ុនផលិត Software វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី បានប្រកាសគម្រោងជាច្រើននៅអាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌា ជប៉ុន សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលជាប់នៅក្នុងវគ្គជម្រុះចុងក្រោយនៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលសាកល ប្រចាំឆ្នាំ២០២២ (Going Digital Awards 2022) របស់ក្រុមហ៊ុន Bentley។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះ បានផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធី Bentley ដែលឈានមុខគេសម្រាប់ការងារ ឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ក្នុងវិស័យសំណង់ហេដ្ឋាសម្ព័ន្ធទូទាំងសាកលលោកចូលរួម។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ បានជ្រើសរើសបេក្ខភាពគម្រោងចុងក្រោយចំនួន ៣៦គម្រោង ក្នុងចំណោមគម្រោងជាង ៣០០ ដែលស្នើដោយក្រុមហ៊ុនចំនួន ១៨០ មកពី ៤៧ ប្រទេស ដែលរួមមាន ១២ ប្រភេទ នៃពានរង្វាន់ប្រចាំ។ ពានរង្វាន់ Going Digital Awards នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគឺអាចចូលទៅអានបន្ថែមតាមរយៈ […]

អាន​បន្ថែម

កម្ពុជា ទទួលបានទុនវិនិយោគប្រមាណ ៣,៥ពាន់លានដុល្លារ ត្រឹមរយៈពេល១០ខែ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់ CDC គម្រោងវិនិយោគក្នុងរយៈពេល១០ខែនេះ បានកើនឡើង ១៥គម្រោង ធៀបនឹងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ចំណែកទុនវិនិយោគ កើនឡើងប្រមាណ ១,៣%។ ក្នុងចំណោមគម្រោងវិនិយោគទាំង១៦១គម្រោងនេះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា CDC បាននិងកំពុងបេសកម្មរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបន្តទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការចូលរួមរៀបចំ និងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការធ្វើទំនើបកម្មលើការងារចុះបញ្ជីវិនិយោគ និងការរៀបចំយ​ន្តការទាក់ទាញវិនិយោគចំគោលដៅ។

អាន​បន្ថែម