ការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ

ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេច»។ «ចំងាយពីព្រែកអំបិល (ខេត្តកណ្ដាល) ទៅកែប គឺប្រមាណ ១៦៨ គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក ៧ គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប» ឯកឧត្តមបន្ដ។ បើគម្រោងនេះអនុម័ត ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។ គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC)។ ក្នុងករណីគម្រោងនេះ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំជំរុញ បើកការដ្ឋានសាងសង់ផ្លូវល្បឿនទីពីរ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ កាលពីថ្ងៃទី២១ ក្នុងអំឡុងពេលដឹកនាំមន្រ្តីចុះពិនិត្យការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖​ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC គឺជាក្រុមហ៊ុនមានបទពិសោធន៍សង់ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា (ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ),” ឯកឧត្តមបន្តថា៖ “ក្រុមហ៊ុននឹងធ្វើការសិក្សាជាមួយការ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋាននៅឆ្នាំក្រោយ។ យើងគ្រោងនឹងបើកការដ្ឋានឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០២៣»។ ទោះយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល មិនបានបង្ហាញពីថវិកាប៉ាន់ស្មានសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-បាវិត ។​ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ធ្លាប់មានក្រុមហ៊ុនចិនឈ្មោះ CRIG ធ្វើការសិក្សា ប៉ុន្តែការសិក្សានេះយឺតយ៉ាវពេក ទើបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីភាពយឺតយ៉ាវនេះ និងបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននោះតែម្តង។

អាន​បន្ថែម

បារាំង ផ្តល់ហិរញ្ញប្បទានសរុបជិត ៩០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

រដ្ឋាភិបាល​​ តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លានអឺរ៉ូ (ស្មើនឹង ៨៨២លានដុល្លារ) ដល់កម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំ ចុងក្រោយនេះ​ ។ តួលេខនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ២០២២។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ក្នុងចំណោមហិរញ្ញប្បទានផ្តល់ដោយ AFD គឺ ៥៣៣លានអឺរ៉ូ ជាឥណទានសម្បទាន និង ១៧៨លានអឺរ៉ូ ជាហិរញ្ញប្បទានឥតសំណង ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។​ លោក Jean-Pierre Marcelli​ បានគូសបញ្ជាក់ថា រដ្ឋា​​ភិ​បា​លបារាំងនៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន​ក្នុងទំហំឥ​ណទា​នស​ម្បទា​ន​ប្រ​ចាំ​ឆ្នាំ​ ច​ន្លោះពី […]

អាន​បន្ថែម

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែននៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ កញ្ញា ២០២២។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសហីនុ។ គួររម្លឹកដែរថាអគារតេជោព្យាបាលជំងឺកូវីដ-១៩មួយខ្នង មានកម្ពស់មួយជាន់ មានទំហំ ៩០ x ៣០ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្គសី ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២  ។ អគារព្យាបាលនេះត្រូវបានសាងសង់ឡើងក្រោមការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្តរជាតិ ចំនួន១.៧៤២.៨៣០ដុល្លារអាមេរិក។ ដោយឡែក អគារមន្ទីរពិសោធន៍ មួយខ្នង មានទទឹង ១៥.៨ X ២៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចំនួន […]

អាន​បន្ថែម

ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតគម្រោងថាមពលខ្យល់នៅស្រុកសេផុន នៃខេត្តសាវណ្ណខេត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន Savan Vayu Renewable Company និងក្រុមហ៊ុន LTM Lao បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រួចរាល់ហើយ កាលពីថ្មីៗនេះ ដើម្បីពិនិត្យមើលលទ្ធភាពនៃគម្រោង។ រោងចក្រថាមពលដើរដោយខ្យល់នេះ នឹងមានសមត្ថភាពផលិតថាមពល ១២០០ មេហ្គាវ៉ាត់ ខណៈការសាងសង់គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥។ គម្រោងនេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពល ដែលត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦ មកម្លេះ។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មីមួយ តម្លៃជិត ៦លានដុល្លារ នៅរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៥.៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីមួយនេះ នឹងបង្កើតការងារចំនួន ១.៨៨៦កន្លែង ជូនប្រជាពលរដ្ឋ។

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្ងៃទី ១៩ កញ្ញា បានប្រកាសឈ្មោះបេក្ខភាពជ័យលាភីទាំង ៣៦ ដែលជាប់ចូលទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ បេក្ខភាពទាំង ៣៦ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងសំណង់របស់ខ្លួនជាលើកចុងក្រោយ នៅថ្ងៃទី ៨ ខែវិច្ឆិកា ខណៈលទ្ធផលជ័យលាភីចុងក្រោយនឹងត្រូវប្រកាសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដែលនឹងធ្វើឡើងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស នៅថ្ងៃទី ១៥ វិច្ឆិកា ខាងមុខនេះ។ កម្មវិធីពានរង្វាន់ប្រចាំនេះ គឺជាកម្មវិធីជ្រើសរើសគម្រោងសំណង់ឆ្នើម ឆ្លាតវៃ គិតគូរពីបរិស្ថាន និងមានគុណភាពខ្ពស់ មកពីជុំវិញពិភពលោក។ សម្រាប់ឆ្នាំនេះ មានគម្រោងជាង ៣០០ មកពី ៤៧ ប្រទេស ដែលចូលរួមប្រកួត។ ក្នុងនោះគណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប បានជ្រើសរើសបេក្ខជនចុងក្រោយត្រឹម ៣៦ប៉ុណ្ណោះ ក្នុង ១២ ប្រភេទរង្វាន់ ដែលមានសិទ្ធិចូលទៅបទបង្ហាញពីគម្រោងសំណង់របស់ខ្លួន […]

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចជាង៥៨%

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានប្រមាណជាង ៥៨% ហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើយោងតាម ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញា នេះ។ កិច្ចប្រជុំនេះ បានពិភាក្សាស្តីពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ ក៏បានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បី ជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។ គួរបញ្ជាក់ថា គួរបញ្ជាក់ថា គម្រោងនេះ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។ គម្រោងច្រកទ្វារនេះ នឹងរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ ថ្មីៗនេះ ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ […]

អាន​បន្ថែម

គម្រោងជួសជុលផ្លូវជាតិលេខ២ សម្រេចបាន ៧០%ហើយ

គម្រោងជួសជុលផ្លូវជាតិលេខ២ ប្រវែង ៤៣២០ម៉ែត្រ ភ្ជាប់ពីចំនុចស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយណ៍ សម្រេចបាន៧០%ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទទក នៅថ្ងៃទី១៩ កញ្ញា ២០២២។ ផ្លូវមួយខ្សែនេះ មានប្រវែង  ៤៣២០ម៉ែត្រ ទទឹងផ្លូវ ១៨ម៉ែត្រ  ត្រូវបានជួសជុលឡើងវិញ ដោយក្រាលកៅស៊ូកម្រាស់ ៦ហ៊ុន ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយ។ ខាងមន្ត្រីជំនាញ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវសូមមេត្តាយោគយល់ ដល់ក្រុមការងារ សម្រាប់ការបិទផ្លូវ ដែលបណ្តាលអោយមានការស្ទះចរាចរណ៍។ ក្រុមការងារនឹងព្យាយាមបញ្ចប់ អោយបានលឿនបំផុត ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាព។

អាន​បន្ថែម

សិង្ហបុរីគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងនៅកម្ពុជា

ប្រទេសសិង្ហបុរី និងកម្ពុជា ប្ដេជ្ញានឹងរួមគ្នាវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងបន្ថែមទៀត នៅកម្ពុជា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងមក។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តមស៊ុយ សែម បានសម្តែងការស្វាគមន៍ចំពោះការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលស្អាតពីប្រទេសសិង្ហបុរី។ លោកបានបន្ថែមថា៖ «កម្ពុជា និងសិង្ហបុរីបានព្រមព្រៀងគ្នា ដើម្បីសិក្សាលទ្ធភាពលើថាមពលកកើតឡើងវិញ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី តាមរយៈប្រព័ន្ធតភ្ជាប់ថាមពល និងបំពង់បង្ហូរប្រេងខ្នាតធំ»។ ដោយឡែក រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបូរី លោក Tan See Leng បានឱ្យដឹងថា ប្រទេសទាំង ២ បានប្តេជ្ញាថានឹងផ្លាស់ប្តូរទៅរកប្រភពថាមពលស្អាតជាងមុន និងឈានដល់ការមិនបញ្ចេញកាបូន១០០%  នៅឆ្នាំ ២០៥០។ លោកបានបន្ថែមថា ៖ «កិច្ចសហប្រតិបត្តិការបែបនេះមានអត្ថប្រយោជន៍ និងជាជំហានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ានដ៏ទូលំទូលាយ ដើម្បីបង្កើនការតភ្ជាប់គ្នាទៅវិញទៅមក សន្តិសុខថាមពល និងនិរន្តរភាពនៅក្នុងតំបន់» ។ គួរបញ្ជាក់ថា កម្ពុជា និងសិង្ហបូរីបានចុះអនុស្សរណៈនៃការយោគយល់ទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការថាមពលតាំងពីឆ្នាំ ២០១៣ ខណៈការព្រមព្រៀមនេះក្នុងកិច្ចប្រជុំអាស៊ានថ្មីនេះ  ជាការពង្រឹង និងពន្លឿនការអនុវត្តផែនការ។

អាន​បន្ថែម