អាកាសយានដ្ឋានអន្ដរជាតិថ្មីខេត្ដសៀមរាប សង់សម្រេចបានជាង ៤០ភាគរយ គិតត្រឹមខែកញ្ញា

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានប្រមាណ ៤០ភាគរយ គិតត្រឹមខែកញ្ញា ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់សាងសង់សម្រេចបានឱ្យបាន ៧០ភាគរយ នៅដំណាច់ ឆ្នាំ២០២២នេះ។ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យនៅទីតាំងសាងសង់ ដឹកនាំដោយ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១២ ខែកញ្ញា។ យោងតាមអកាសចរណ៍ស៊ីវិល នៅដំណាច់ ឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសាងសង់សម្រេចឱ្យបានជាង ៧០ភាគរយបន្ថែមទៀត ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា លើកឡើងថា​ ដំណើរការសាងសង់នៃអាកាសយានដ្ឋានសៀមរាបអង្គរ មានភាពយឺតយ៉ាវបន្តិចបន្តួច ដោយសារ តែវិធានការបិទខ្ទប់ (Zero Covid) នៅប្រទេសចិន ដែលបានរាំងស្ទះដល់ការដឹកជញ្ជូន និងអ្នកជំនាញ។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលមានទុនវិនិយោគជិត៩០០លានដុល្លារ។​ (អានបន្ថែម)

អាន​បន្ថែម

ការបង្កើតក្រុងរុនតាឯកថ្មី ជាគំរូសម្រាប់ការរៀបចំទីក្រុងនៅពេលអនាគត។ ហេតុអ្វី?

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ក្នុងកិច្ចសំណេះសំណាលជាមួយពលរដ្ឋរុនតាឯកនៅថ្ងៃទី ១៣ កញ្ញានេះ ថា ការបង្កើតទីក្រុងរុនតាឯកថ្មីនេះ នឹងក្លាយជាតួយ៉ាង និងគំរូដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងរៀបចំគ្រប់គ្រងតំបន់អាណាធិបតេយ្យផ្សេងទៀតបានដោយមានប្រសិទ្ធភាព។ សម្ដេចបន្ដថា នេះជាការដោះស្រាយបញ្ហាក្រោមគោលនយោបាយយូរអង្វែង ពោលគឺប្រជាជនដែលធ្លាប់រស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក៏ទទួលបានផ្ទះសម្បែងសម្យរម្យ និងមានទីតាំងប្រកបរបរចិញ្ចឹមជីវិត ខណៈរដ្ឋក៏មានឱកាសដោះស្រាយបញ្ហាទីក្រុងដែលខ្វះសណ្ដាប់ធ្នាប់ឡើងវិញ។ «បើការរៀបចំ ទីក្រុងរុនតាឯក ទទួលបានជោគជ័យ វានឹងក្លាយជាគំរូ សម្រាប់ការដោះស្រាយបញ្ហាប្រជាជនរស់នៅគ្មានសណ្ដាប់ធ្នាប់ទៅជាទិសដៅផ្សេងៗទៀត នៅទូទាំងប្រទេស បានដោយមានប្រសិទ្ធភាព ដែលចាត់ទុកថាជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាព» សម្ដេចបានបន្ដ។ ទីក្រុងរុនតាឯក ដែលមានទីតាំងនៅស្រុកបន្ទាយស្រី នឹងក្លាយជាកូនទីក្រុងថ្មីមួយ  ដែលជាលំនៅឋានថ្មី របស់ប្រជាពលរដ្ឋជាង ៦០០០ គ្រួសារ ដែលរស់នៅគ្មានសណ្ដាប់ធ្នាប់តាមដងស្ទឹងសៀមរាប និងពលរដ្ឋដែលរស់នៅដីតំបន់អប្សរាមួយចំនួនទៀត។ បើតាមផែនការ តំបន់នេះនឹងមានផ្លូវកៅស៊ូនិងផ្លូវបេតុងប្រវែងសរុប ១៤០គម (បច្ចុប្បន្នសង់បានជាង ១៨គម) គម្រោងរោងចក្រផលិតទឹកស្អាតតម្លៃ ៣លានដុល្លារ (គ្រោងនឹងសាងសង់ភ្លាមៗ)  ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ការសាងសង់មន្ទីរពេទ្រ […]

អាន​បន្ថែម

កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាម្ចាស់ផ្ទះដំបូងគេបង្អស់សម្រាប់ តំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានស្វាគមន៍ការបង្កើតតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង សម្រាប់តំបន់អាស៊ាន ហើយកម្ពុជា ស្នើធ្វើជាម្ចាស់នៃតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតងនេះ។​ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបើកវេទិកាភាពជាដៃគូអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១២ ខែកញ្ញានេះ។​ ថ្លែងក្នុងវេទិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតងនេះ គឺស្ថិតក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលអនុញ្ញាតឱ្យតំបន់អាស៊ានធ្វើអន្តរកាលបណ្តើរៗ ទៅជាសហគមន៍ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ជាមួយនឹងការដាក់ឱ្យចូលជាធរមាន​ ច្បាប់វិនិយោគថ្មីនាពេលថ្មីៗនេះ កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់”។​ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រការបង្កើត    នូវមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែកក្នុងបរិវត្តន៍ឌីជីថល និងការអភិវឌ្ឍបញ្ញាសប្បនិម្មិត (AI) និងបំពាក់នូវជំនាញ និងឧបករណ៍ចាំបាច់ដល់កម្លាំងពលកម្មក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី១៤។ វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» […]

អាន​បន្ថែម

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាងសង់អគាររង្វង់អវកាសខ្នាតយក្សដំបូងគេលើលោក ដើម្បីឡោមព័ទ្ធអគារខ្ពស់បំផុតលើលោក Burj Khalifa។ នេះបើយោងតាមសារព័ត៌មាន CNN ។ គម្រោងនេះមានឈ្មោះថា Downtown គឺជារចនាសម្ព័ន្ធរាងជារង្វង់ធំ ៥ ថ្នាក់ ដែលបំពាក់ដោយបច្ចេកវិទ្យាពណ៌ និងភ្លើងបែបឆ្លាតវៃ បែបពិភពលោកនាពេលអានាគត។ សំណង់នេះនឹងមានកម្ពស់ ៥៥០ ម៉ែត្រ និងមានអង្កត់ផ្ចិតរង្វង់ជាង ៣ គីឡូម៉ែត្រ។ រង្វង់ទាំងមូល នឹងត្រូវទ្រដោយសសរធំចំនួន ៥ បែបទំនើប។ ស្ថាបត្យករសំខាន់របស់ ZNera Space គឺ Najmus Chowdry និង Nils Remess ថាអគារនេះនឹងក្លាយអនាគតនៃស្ថាបត្យកម្មរបស់ឌូបៃដែលមានភាពច្នៃប្រឌិតខ្ពស់បំផុត។ អគារនេះនឹងមានរចនាបទ និងបច្ចេកវិទ្យាគ្រប់គ្រងសីតុណ្ហភាពបែបធម្មជាតិ និងមាននិរន្តរភាពបំផុង ដែលសាកសម្យនឹងអាកាសធាតុដ៏ក្ដៅខ្លាំងនៃប្រទេសឌូបៃ ពោលគឺការស្រូបយកខ្សល់បរិសុទ្ធមកប្រើឱ្យបានច្រើនបំផុតជំនួសម៉ាស៊ីនត្រជាក់។ លើសពីនេះ អគារក៏នឹងបំពាក់ដោយថាមពលបៃតងពោលគឺ បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាបំប្លែងទឹកទៅជាអ៊ីដ្រូសែន ដើម្បីយកថាមពលទៅប្រើសម្រាប់ម៉ាស៊ីនត្រជាក់ និងបង្កើតជាអគ្គិសនីប្រើប្រាស់ទូទៅនានា។ លើសពីនេះ ជុំវិញវង្វង់នេះ ក៏មានរថភ្លើងអគ្គិសនីល្បឿន ១០០ គម/ម៉ោង […]

អាន​បន្ថែម

គម្រោងសួនឧស្សាហកម្មធំជាងគេនៅវៀតណាម តម្លៃ ៥២០លានដុល្លារ បើកការដ្ឋានឆាប់នេះ

គម្រោងសាងសង់សួនឧស្សាហកម្មទំហំ ១០០០ ហិកតា ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលនឹងក្លាយជាសួនឧស្សាហកម្មធំជាងគេមួយក្នុងប្រទេសវៀតណាម និងក្នុងតំបន់់។ ការសាងសង់នេះនឹងចំណាយប្រាក់ចំនួន ៥២០លានដុល្លារអាមេរិក ហើយសួនឧស្សាហកម្មនេះនឹងបម្រើដល់វិស័យជាច្រើន ដូចជាសម្ភារៈសំណង់ និង ការកែច្នៃម្ហូបអាហារ ជាដើម។ បើយោងតាមសារព័ត៌មាន GCR។ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ សួនឧស្សាហកម្មនេះក៏នឹងមានរោងចក្រថាមពលប្រើហ្គាស ៤៥០ មេហ្គាវ៉ាត់ចំនួន ២ និងកំពង់ផែ ១០០ ហិកតាសម្រាប់នាំចូលឧស្ម័នធម្មជាតិរាវ។ លោកនាយករដ្ឋមន្ត្រី Chinh បាននិយាយថា សួនឧទ្យានដែលនឹងក្លាយទៅជាឧទ្យានដ៏ធំបំផុតមួយក្នុងប្រទេស ហើយនឹងដើរតួក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ។

អាន​បន្ថែម

កម្ពុជា ស្នើADB សង់អាងប្រព្រឹត្តិកម្មទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅតំបន់ជនបទ

តាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ កម្ពុជា(ADB) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីកម្ពុជា បានស្នើឲ្យ ADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋរស់នៅតំបន់ជនបទ។ នាឱកាសនោះ ឯកឧត្តម ចម  ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតលើវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB លើការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ក្នុង គោលដៅអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម បានស្នើឲ្យADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ឬតំបន់ឆ្ងាយខ្វះប្រភពទឹក និងស្នើឲ្យផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតភ្ជាប់បណ្តាញទឹកស្អាតពីប្រភពទឹកខេត្តកំពតមកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ  ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) បានបង្ហាញជំហរគាំទ្រ និងពង្រឹង កិច្ចសហប្រតបត្តិការបន្ថែមទៀត ដើម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា សម្រេចបានតាមគោលដៅរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ដែរថា បើតាមក្រសួងឧស្សាហកម្មបានឲ្យដឹងថា ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រើនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យខេត្តនៅកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ មកទៅលើខេត្តគោលដៅជាច្រើនរួមមាន៖ខេត្ត ស្វាយរៀង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត សៀមរាប ព្រះសីហនុ  និងខេត្តស្ទឹងត្រែងជាដើម៕

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងធំៗ៣ អាចបង្កើតការងារបានជាង ៦ពាន់កន្លែងជូនពលរដ្ឋ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុបជាង ១៦.៥លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ ២-Y.T.I (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក។ ៣-SKY CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង៣នេះ នឹងបង្កើតការងារចំនួន ៦,៦៨៨កន្លែង ជូនប្រជាពលរដ្ឋ។    

អាន​បន្ថែម

រដ្ឋកំពុងកែប្រែសិទ្ធគ្រប់គ្រង និងវិនិយោគរបស់ឯកជនលើព្រលានអន្តរជាតិធំៗ ២

រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការអន្តរក្រសួងថ្មីមួយ ដើម្បីពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងរៀបចំកិច្ចព្រមព្រៀងថ្មីមួយទៀត សម្រាប់សិទ្ធគ្រប់គ្រង និងវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។ បើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៧ កញ្ញា ២០២២ គណៈកម្មាធិការអន្តរក្រសួងថ្មីនេះ មានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាប្រធាន និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ ជាអនុប្រធានប្រចាំការ។ គណៈកម្មាធិការថ្មីនេះ មានតួនាទីចុះពិនិត្យ និង សិក្សាលើកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ រវាងរដ្ឋាភិបាល និងក្រុមហ៊ុនសម្បទាន SCA និង CAIC ។ ជាពិសេស ត្រូវពិនិត្យបញ្ជប់កិច្ចព្រមព្រៀងជាមួយ SCA ដើម្បីដំណើរការថ្មីជាមួយក្រុមហ៊ុន AIAI។ ចំពោះក្រុមហ៊ុនសម្បទាន SCA និង CAIC រដ្ឋាភិបាលនឹងធ្វើការចរចារជាថ្មី ដើម្បីរៀបចំកិច្ចសហប្រតិបតិ្តការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និង បិទបញ្ចប់កិច្ចសន្យានៅអាកាសយានដ្ឋានអន្តរជាតិភំ្នពេញបច្ចុប្បន្នផងដែរ។ លើសពីនេះក្រុមហ៊ុនសម្បទានទាំងអស់ខាងលើ ក៏ត្រូវធ្វើរបាយការណ៍ប្រចំាត្រីមាស ឆមាស និង ប្រចាំឆ្នាំ អំពីវឌ្ឍនភាពកិច្ចព្រមព្រៀងថ្មីសម្រាប់ការគ្រប់គ្រងអាកាសយានដ្ឋាន ជូនដល់រដ្ឋាភិបាលពិនិត្យ និងសម្រេចផងដែរ។ គួរបញ្ជាក់ដែរថា រាល់ការចំណាយទាំងអស់របស់គណៈកម្មាធិការអន្តរក្រសូង បានពីថវិការជាតិ និង មួយផ្នែកទៀតក្រោមការឧបត្ថមពីក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៥ តម្លៃជិត ៤៥លានដុល្លារ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុបជាង ៤៤,៤០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- Toyota Tsusho Manufacturing (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក។ ២- WCFO (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣,៨លានដុល្លារអាមេរិក។ ៣- Thirty Three Apparels (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ២,១ លានដុល្លារអាមេរិក។ ៤- […]

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជប៉ុនចំនួន ១៤៩គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ ត្រឹមខែសីហា-២០២២

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនទាំងអស់ មានចំនួន ១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហា​ឆ្នាំនេះ។ របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងប្រជុំលើកទី ២៤ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២២ ដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាង​ JETRO, JICA, JBAC និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ដែលជានិច្ចជាកាលតែងតែផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្របសម្រួល […]

អាន​បន្ថែម