អគារស្នងការដ្ឋាននគរបាលចំនួន២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការ ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ កញ្ញា ២០២២។ ទី១ ជាអគាររដ្ឋបាល មានទទឹង ៤០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ២០,០០០ម៉ែត្រក្រឡា និងមានកម្ពស់ ១០ជាន់ ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន ២,០០០ម៉ែត្រក្រឡា។ ទី២ ជាសាលប្រជុំមានកម្ពស់៣ជាន់ ដែលមានទទឹង ៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ៣.៦០០ម៉ែត្រក្រឡា ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន១,២០០ម៉ែត្រក្រឡា។ បើតាមឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា អគាររដ្ឋបាល និងអគារសាលប្រជុំ ត្រូវបានសាងសង់ឡើងអស់ ថវិការសរុបចំនួនជាង ១៤លានដុល្លារ ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់អង្គភាព តាមរយៈការសម្រួលទីតាំងចំនួន ២កន្លែង និងមួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនក្នុងនិងក្រៅប្រទេស៕ អគារទាំងពីរនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន ENG CONSTRUCTOR បានចុះកិច្ចសន្យាសាងសង់រយៈពេល២ឆ្នាំ ដែលចាប់គិតពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មក ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង […]

អាន​បន្ថែម

ឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល

ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០%  ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម ​​GCR កាលពីថ្មីៗនេះ។ មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។ ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០០%។ XZero ក៏នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលថែទាំសុខភាព សាលាមត្តេយ្យ សាលារៀន និងវិទ្យាស្ថានផងដែរ។ អាហារក្នុងទីក្រុងនេះ នឹងត្រូវបានផ្តល់ដោយសួនសហគមន៍ អាងចិញ្ចឹមត្រី កសិដ្ឋានទឹកដោះគោ និងកសិដ្ឋានបៃតង។ អ្នករស់នៅទីនោះនឹងប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តស្វ័យប្រវត្តិ ទាំងអស់ផងដែរ ខណៈទីក្រុងក៏មានផ្លូវរត់ និងជិះកង់ចម្ងាយ ៣៥ គីឡូម៉ែត្រ និងផ្លូវជិះសេះ ៩ គីឡូម៉ែត្រ។ ទីក្រុងនេះ ក៏រោងចក្រថាមពលព្រះអាទិត្យដ៏ធំ និងស្ថានីយសាកថាមពលរថយន្តអគ្គិសនីជាច្រើន។      

អាន​បន្ថែម

CSX​ឯកភាពជាគោលការណ៍ដល់ក្រុមហ៊ុន Royal Railway ចុះបញ្ជីលក់មូលបត្របំណុល

ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក​ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ផ្សារមូលបត្រកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុន យ៉ាល់ រេលវេ ម.ក ដើម្បីអាចចុះបញ្ជី និងជួយដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ គួររម្លឹកបន្តិចថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ទទួលបានសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ ជាមួយគ្នានេះ រ៉ូយ៉ាល់ រេលវេ ជាក្រុមហ៊ុនតែមួយគត់ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថភ្លើងរួមមាន ការដឹកជញ្ជូនទំនិញ និងដំណើររថភ្លើងដឹកអ្នកដំណើរ។ បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕

អាន​បន្ថែម

រដ្ឋបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាង៦០០លានដុល្លារ ក្នុងឆមាសទី១

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៦៣៥លានដុល្លារ​ក្នុងឆមាសទី១ឆ្នាំ២០២២នេះ ស្មើនឹងប្រមាណ ៣០ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត។ យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី​ដែលបានចុះ មានប្រមាណ ៦១ភាគរយ ជាក្របខ័ណ្ឌទ្វេភាគី និង៣៩ភាគរយទៀត ជាក្របខ័ណ្ឌពហុភាគី។​ ក្រសួងលើកឡើងក្នុងព្រឹត្តិបត្រនេះថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់​ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤១ភាគរយ។ ក្រសួងបញ្ជាក់ថា​៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។​ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ កម្ពុជា​មានសន្និធិបំណុលសាធារណៈសរុប ចំនួន  ៩.៧ប៊ីលានដុល្លារ ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស ក្នុងនោះក្របខ័ណ្ឌទ្វេភាគី​មានប្រមាណ ៦៨ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៣២ភាគរយ។​

អាន​បន្ថែម

៨ខែដំបូង-២០២២ រដ្ឋអនុម័តគម្រោងថ្មីជាង១០០គម្រោង តម្លៃជាង ៣ពាន់លានដុល្លារ

៨ខែដំបូង ដោយគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ រដ្ឋសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបានជាង១០០គម្រោង មានតម្លៃប្រមាណជា ៣៤០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានសំណង់និងអចលនទ្រព្យ ដែលបានស្រង់ទិន្នន័យចេញពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក ក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០២២។ ក្នុងនោះដែរ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីជាង ១០០គម្រោងនេះ នឹងជួយបង្កើតការងារបានប្រមាណជាង ៦៣០០០កន្លែង ជូនប្រជាពលរដ្ឋតាមតំបន់នានាដែលគម្រោងទាំងនោះបានបង្កើត៕

អាន​បន្ថែម

ផ្លូវកៅស៊ូ ប្រវែងជាង១ម៉ឺនម៉ែត្រ  នៅស្ទឹងត្រែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

ផ្លូវកៅស៊ូ DBST ប្រវែង១០.៩០០ម៉ែត្រ  ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ កញ្ញា ២០២២។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ កញ្ញា ២០២២។ ផ្លូវមួយខ្សែនេះ ជាប្រភេទ DBST ដែលមានប្រវែងជាង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ (ផ្លូវខេត្តលេខ៣៧៩អា) និងបានដាក់លូមូលមុខកាត់ ១០០ ទទឹងផ្លូវប្រវែង ១២ម៉ែត្រ ចំនួន១០ កន្លែង។ ម្យ៉ាងទៀតផ្លូវនេះត្រូវបានស្ថាបនាឡើង ជាពីរដំណាក់កាល _ទី១ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២១ ចំនួន ៤.៤០០ ម៉ែត្រ និង _ទី២ ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២២ ប្រវែង ៦.៥០០ ម៉ែត្រ ហើយត្រូវបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ផ្លូវមួយខ្សែនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ […]

អាន​បន្ថែម

កំពូលអ្នកអភិវឌ្ឍ OCIC សហការជាមួយម៉ាឡេស៊ី ជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

កំពូលអ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន (OCIC) និងសមាគមលក់រាយម៉ាឡេស៊ី (MRCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាបន្ថែមទៀត ដើម្បីជំរុញខ្សែសង្វាក់អាជីវកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសរបស់ OCIC នៅថ្ងៃទី៥ កញ្ញា កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រីកអាជីវកម្មរបស់ភាគីទាំងពីរ រួមមាន មជ្ឈមណ្ឌលផ្សារទំនើប អាកាសចរណ៍ ការអភិវឌ្ឍន៍ទីក្រុងរណប ការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ និងការផ្គត់ផ្គង់សំណង់ សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ កសិកម្ម ការលំហែ និងវប្បធម៌ វេជ្ជសាស្ត្រ កាសែត និងបោះពុម្ព។ ក្នុងឱកាសចុះអនុស្សរណៈយោគយល់គ្នានេះ OCIC បាននាំយកប្រតិភូ MRCA ចំនួន 65 នាក់ទៅកាន់អង្គភាពអាជីវកម្មលក់រាយដ៏គួរឱ្យទាក់ទាញជាច្រើនរបស់ OCIC រួមមាន The Olympia Mall និង The Promenade Des Champs Élysées។ លោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management […]

អាន​បន្ថែម

កីឡដ្ឋានខេត្តកំពង់ស្ពឺ បើកសម្ពោធជាផ្លូវការ ត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEAGAME ២០២៣

កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមជា សុផារ៉ា។ មានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន កីឡដ្ឋានខេត្តកំពង់ស្ពឺ លាតសន្ធឹលើផ្ទៃដីជាង ៤ហិកតា ហើយជាកីឡដ្ឋានស្ដង់ដាមួយ។ ឯកឧត្តមជា សុផារ៉ា បានឱ្យដឹងថា កីឡដ្ឋានេះគឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣។ គួរបញ្ជាក់ថា កីឡដ្ឋានខេត្តនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ៊ និងក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល។ កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាទីលានគោលរបស់ក្រុមបាល់ទាត់ NagaWorld FC ដែលក្រុមបាល់ទាត់នេះ នឹងយកទីតាំងកីឡដ្ឋាននេះ សម្រាប់ការហ្វឹកហាត់ និងជាទីតាំងម្ចាស់ផ្ទះ ទទួលការប្រកួតជាមួយក្រុមបាល់ទាត់នានា ទាំងក្នុងប្រទេស និងក្រុមបាល់ទាត់អន្ដរជាតិ។

អាន​បន្ថែម

រដ្ឋចិនបើកភ្លើងខៀវលើគម្រោងបង្កើតTaxi ស្វ័យប្រវត្តគ្មានអ្នកបើក លើកដំបូង

រដ្ឋាភិបាលចិនបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈ្មោះ Baidu ឱ្យអភិវឌ្ឍ និងដំណើរការសេវាកម្ម ឡានTaxi ស្វ័យប្រវត្តិដែលគ្មានអ្នកបើកបរពេញលេញ ជាលើកដំបូង។ យោងតាមសារព័ត៌មាន GCR សេវាកម្មនេះមានឈ្មោះថា “Apollo Go” ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងទីក្រុង Chongqing និង Wuhan ជាមួយនឹងរថយន្ត Apollo ចំនួន ៥ គ្រឿងដែលកំពុងដំណើរការនៅក្នុងទីក្រុងនីមួយៗ ក្នុងជំហានដំបូង។ ទីក្រុងទាំងពីរក៏បានបំពាក់ប្រព័ន្ធ 5G “Vehicle to Everything” ដែលភ្ជាប់យានជំនិះស្វ័យប្រវត្តិ (AVs) ទៅកាន់អ៊ីនធឺណិត។ ការអនុញ្ញាតឱ្យរថយន្តគ្មានអ្នកបើកនេះ ដំណើរលើផ្លូវ គឺធ្វើឡើងបន្ទាប់ពីរថយន្តបានឆ្លងកាត់ការធ្វើតេស្តជាមួយប្រតិបត្តិករសុវត្ថិភាពជាច្រើនសា។ Taxi គ្មានអ្នកបើកនេះ ក៏មានវិធានការសុវត្ថិភាពផ្សេងទៀតផងដែរ ដូចជាការបញ្ជាពីចម្ងាយក្នុងករណីមានបញ្ហា ដោយឆ្លងកាត់ការប្រមូលទិន្នន័យពីយានយន្តជាង ៣២ លានគ្រឿង។

អាន​បន្ថែម

អូស្ដ្រាលីច្នៃប្រឌិតឥដ្ឋពិសេសធ្វើពីប្រេងឆា ស្អិតជាប់គ្នាស្វ័យប្រវត្តិ មិនបាច់ប្រើស៊ីម៉ង់ត៍

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide បានបង្កើតឥដ្ឋចេញពីសំណល់ប្រេងឆា ប៉ុន្តែមានសមត្ថភាពពិសេសពោលគឺស្អិតជាប់គ្នាស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រើស៊ីម៉ង់ត៍បាយអ។ យោងតាម GCR ឥដ្ឋនេះ គឺជា polymer ទម្ងន់ស្រាល ប៉ុន្តែជាប់ធន់។ ឥដ្ឋនេះស្អិតជាប់គ្នា ដោយធាតុស្ពាន់ធ័រ និងកាតាលីករគីមីផ្សេង។ ភាពស្អិតដែលកើតចេញពីប្រតិកម្មគីមីនេះ គឺអាចប្រៀបធៀបទៅនឹងកាវវិទ្យាសាស្ដ្រដូច្នោះដែរ។ សាស្ត្រាចារ្យគីមីវិទ្យា Justin Chalker ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បានឱ្យដឹងថា ពេលនេះក្រុមការងារកំពុងធ្វើតេស្តឥដ្ឋទាំងនោះដើម្បីកំណត់លក្ខណៈសម្បត្តិរបស់វា និងកំពុងស្វែងរកវិធីធ្វើឱ្យឥដ្ឋនេះអាចប្រើជាក់ស្ដែងក្នុងវិស័យសំណង់បាន។ គម្រោងនេះក៏ស្ថិតក្រោមកិច្ចសហប្រតិបត្តិការជាមួយអ្នកឯកទេសផ្នែកសំណងរបស់សិង្ហបុរី Clean Earth Technologies ផងដែរ។

អាន​បន្ថែម