ព័ត៌មានសំណង់
ជប៉ុនផ្តល់ជំនួយជិត ២៧ម៉ឺនដុល្លារ បំពាក់សម្ភារបរិក្ខារនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា
រាជរដ្ឋាភិបាលជប៉ុន បានជួយបំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ មានតម្លៃជាង ២៦ម៊ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ នេះបើតាមសេចក្តីប្រកាសនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងពិធី ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក់នូវសម្ភារបរិក្ខាពេទ្យទំនើបៗទាំងនេះ អាចឱ្យមន្ទីរពេទ្យបង្អែកដំណើរការស្របតាមកម្រិតដែលបានស្នើសុំទៅជាកម្រិត ២ (CPA2)។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ មានផ្ទៃដីសរុបប្រមាណ ១៨ ២៧២ ម៉ែត្រក្រឡា។ ជាមួយគ្នានេះផងដែរ អគារមន្ទីរពេទ្យថ្មីចំនួន ២បន្ថែមទៀត មានទំហំប៉ុនគ្នា មានកម្ពស់ ៤ជាន់ ស្មើនឹង ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជានទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់នៅក្នុងទីតាំងមន្ទីរពេទ្យតែម្តង ដោយក្នុងនោះ អគារទី១ តម្លៃ ១,៤លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន […]
អានបន្ថែមដំណើរឆ្ពោះទៅបច្ចេកវិទ្យាឌីជីថល ដើម្បីភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ!
ឱកាសនេះ គឺជាពេលវេលាដ៍ល្អក្នុងការចាប់ផ្តើមរៀបចំឱ្យមានប្រព័ន្ធឌីជីថល មិនត្រឹមតែនៅក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរក “ព័ស្តុតាងនាពេលអនាគត” ដែល ធនធានរបស់ពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ច និងបរិស្ថាន! យើងបានទន្ទឹងរង់ចាំដើមឆ្នាំ 2022 ដោយបានស៊ូទ្រាំនឹងជំងឺ រាតត្បាតសកល និងបានអូសបន្លាយដោយមិនបានរំពឹងទុក យើងគួរតែផ្តល់អាទិភាពដល់ការសិក្សាភាគច្រើនបំផុត ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះ ដែលយើងមិនបានត្រៀមទុកជាមុន។ ខ្ញុំអាចនិយាយបានថា ជាការគិត “ឆ្ពោះទៅឌីជីថល” ដែល យើងបានគិត និងរៀបចំដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងទទួលបានសន្ទុះថ្មី នៅពេលដែលគ្មាននរណាម្នាក់ នៅលើលោកយើងនេះអាចទៅបន្តធ្វើការអស់មួយជីវិត ពីឆ្នាំទៅមួយ ឆ្នាំមិនចេះហត់នឿយបានទេ។ខ្ញុំគិតថាសន្ទុះក្នុងការឈានទៅរកបច្ចេកវិទ្យាឌីជីថល វានឹងប្រែក្លាយវិបត្តិដែលយើងកំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយ ហើយត្រូវគិតថា ជាការគិតគូរមួយឆ្ពោះទៅរកការពង្រឹងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវនេះយើងមានឱកាសចងក្រងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល មិនមែនសម្រាប់តែក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាទិសដៅឆ្ពោះទៅរក “ព័ស្តុតាងអនាគត” ដែលធនធានពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាង តុល្យភាពសេដ្ឋកិច្ច និងបរិស្ថាន។ ដោយយោងភាពចាំបាច់ក្នុងអំឡុងពេលជំងឺរាតត្បាត ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល “Going Digital” របស់យើងបានបើកដំណើរការ “និម្មិត” ឬ Virtualizing នៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់បច្ចេកវិទ្យានេះ មិនថាយើងនៅទីណាទេ […]
អានបន្ថែមគម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបានជាង ៦០ភាគរយ ហើយ
គម្រោងស្តារស្ទឹងព្រែកត្នោត ដើម្បីជួយរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៦៤ ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការគិតគូររំដោះទឹក ១៣៥០ ម៉ែត្រគូបក្នុងមួយវិនាទី នៅចំនុចទំនប់ ៧មករា…ដើម្បីធ្វើយ៉ាងណាការពាររាជធានីភ្នំពេញពីទឹកជំនន់ព្រែកត្នោត និងផ្នែកខ្លះទៀតនៃខេត្តកណ្តាល។ ឯកឧត្តម បានបន្ថែមថា «មកដល់ពេលនេះ គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៦៤ភាគរយហើយ ចឹង! យើងកំពុងតែបន្តបន្ថែមទៀតលើការងារមួយចំនួន ប៉ុន្តែការងារដែលសំខាន់នៅពេលនេះ គឺយើងត្រូវត្រៀមការពារជំនន់នៅខែ៩ ខែ១០ ខាងមុខនេះ សង្ឃឹមថាមិនអីចុះសម្រាប់ឆ្នាំនេះ »។ គួរជម្រាបថា ដើម្បីរំដោះទឹកជំនន់នៅស្ទឹងព្រែកត្នោតនេះ ក្រសួងបានបង្វែរការសាងសង់ទំនប់អាងទឹកចំនួន ៣ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ នោះរួមមាន ទី១ ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល មានលទ្ធភាពស្តុកទឹកបានប្រមាណ ១៥៤ លានម៉ែត្រគូប ត្រូវបានក្រសួងធនធានទឹក ធ្វើការសាងសង់ឡើង ក្នុងឆ្នាំ ២០១១ និងបានបញ្ចប់ការងារជំហានទី ១ កាលពីខែកក្កដា ឆ្នាំ […]
អានបន្ថែមរោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ
រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅភាគខាងជើងរាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំមន្រ្តីចុះពិនិត្យទីតាំងសម្រាប់សាងសង់រោងចក្រនេះ នៅថ្ងៃទី២៦ខែសីហា ដើម្បីមើលដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល រោងចក្រនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឭ ខេត្តកណ្តាល។ សាងសង់ដោយ សហការជាមួយក្រុមហ៊ុន Sinovac របស់ចិន សហគ្រាសឱសថកម្ពុជា CPE គ្រោងចំណាយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។ ក្រសួងសុខាភិបាល CPE និងក្រុមហ៊ុន Sinovac Life Sciences Co Ltd របស់ចិនកាលពីខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យកម្ពុជាបំពេញ និងវេចខ្ចប់វ៉ាក់សាំងអសកម្ម Covid-19 ។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការបំពេញ និងវេចខ្ចប់ថ្នាំបង្ការ Covid-19 អសកម្មក្នុងស្រុក ដែលផ្គត់ផ្គង់ដោយ Sinovac Life Sciences និងផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលសម្រាប់រយៈពេល 3 ឆ្នាំចាប់ពីឆ្នាំ […]
អានបន្ថែមទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងសាងសង់បាន ៦០% ហើយ
គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានក្នុងរង្វង់ ៦០% ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុង ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ដោយថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងធនធានទឹក និងឧតុនិយម” លោកប្រធានមន្ទីរបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុពលខ្លាំង បើប្រៀបធៀបជាមួយប្រព័ន្ធធារាសាស្ត្រទូទាំងប្រទេសទាំងអស់ ដែលជាប្រព័ន្ធទំនើបជាងគេ ព្រោះ សាងសង់ឡើង ដោយធ្វើការចោះភ្នំធ្វើជាទំនប់ទឹកតែម្តង។ លោកប្រធានមន្ទីរ បានបន្ថែមថា សព្វថ្ងៃយើងមានការខ្វះខាតទឹកណាស់ តែពេលសាងសង់ចប់ យើងនឹងមានពាងទឹកយក្សមួយយ៉ាងធំសម្រាប់ប្រើប្រាស់មិនខាន។ ក្រោយការសាងសង់ចប់ អាងទឹកនេះ អាចស្តុកទឹកបាន ១៦៣ លានម៉ែត្រគូប ដែលមានផ្ទៃរងទឹកភ្លៀងជាង ៣ពាន់គីឡូម៉ែត្រក្រឡា និងអាចស្រោចស្រពបានចំនួនផ្ទៃដី ៤ម៉ឺនហិកតានៅក្នុងខែវស្សា និងខែប្រាំងចំនួន ២ម៉ឺនហិកតា។ គួរបញ្ជាក់ថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨។ (អានបន្ថែម)
អានបន្ថែមផ្លូវជាង១១គីឡូ ភ្ជាប់ស្រុករលាប្អៀរ និងកំពង់ត្រឡាច បើការដ្ឋានសាងសង់ហើយ
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រើប្រាស់ថវិកាអស់ ១.៥៥១.០៦៣,២៨ ដុល្លារអាមេរិក។ នេះបើតាមពិធីបើកការដ្ឋានកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD ,Import Export Transportation and Constructions។ ចំពោះពេលវេលាសាងសង់គឺត្រូវប្រើរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។
អានបន្ថែមក្រសួងដែនដីបានរួមចំណែករកចំណូលចូលថវិកាជាតិបានប្រមាណ ១៥០លានដុល្លារក្នុងមួយឆ្នាំ
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានរួមចំណែកក្នុងការរកចំណូលចូលថវិកាជាតិបានប្រមាណ ១៥០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សេង ឡូត អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសនិ្នសិទ្ធិសាព័ត៌មាន ថ្ងៃទី២៤ សីហា ២០២២។ «…ចំណូលពីសេវាមិនមែនពន្ធបានប្រមាណ ៣០លានដុល្លារ និង ចំណូលដោយអង្គភាពពន្ធដារ ប៉ុន្តែប្រតិបិត្តការទាំងអស់ត្រូវបានចាត់ចែងនៅក្រសួងដែនដី ដែលយើងហៅថាពន្ធប្រថាប់ត្រានោះបានប្រមាណ ១២០លានដុល្លារ ចឹងក្រសួងបានរួមចំណែករកចំណូលចូលថវិការជាតិបានប្រមាណជា ១៥០លានដុល្លារក្នុង១ឆ្នាំផងដែរ…» ឯកឧត្តម បានញ្ចាក់យ៉ាងដូច្នេះ។
អានបន្ថែមថៃផ្តល់កម្ចីជាង ២៧លានដុល្លារ ដល់កម្ពុជាសង់ផ្លូវថ្មីភ្ជាប់សៀមរាបទៅស៊ីសាកេត
រដ្ឋាភិបាលថៃបានអនុម័តកម្ចី ៩៨៣លានបាត ស្មើឬនឹងជាង ២៧ដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់ រវាងខេត្តសៀមរាប ទៅខេត្តស៊ីសាកេតប្រទេសថៃ។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៤ សីហា ២០២២ ផ្លូវជាតិលេខ ៦៧ នេះ នឹងភ្ជាប់ពីខេត្តសៀមរាប ទៅអន្លង់វែង ទៅចុងសង្អាំ រួចបន្តភ្ជាប់ទៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។ លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានបញ្ជាក់ថា គម្រោងនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ដែលជាងពាក់នៃកម្ចីដុល (ជាង ១២ដុល្លារអាមេរិក) ជាថវិការដ្ឋាភិបាលថៃ ខណៈមួយចំណែកទៀតគឺជាមូលនិធិពីបរទេស។ ក្រោមកម្ចីនេះ ថៃតម្រូវឱ្យកម្ពុជាត្រូវទិញសម្ភារសំណង់យ៉ាងតិច ៥០% សម្រាប់គម្រោងពីប្រទេសថៃ និងជួលអ្នកម៉ៅការថៃផងដែរ។
អានបន្ថែមគម្រោងសង់ខ្សែបញ្ជូនថាមពល ២៣០គីឡូវ៉ុលរ វាងខេត្តឧត្តរមានជ័យ-សៀមរាប សម្រេចបាន ៩៥%
គម្រោងសាងសង់ខ្សែបញ្ចូនថាមពលអានុភាព ២៣០គីឡូវ៉ុល របស់ក្រុមហ៊ុន Pestech (Cambodia) តភ្ជាប់ពីរោងចក្រអគ្គីសនី នៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាប សម្រេចបាន ៩៥ភាគរយ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។ វឌ្ឍនភាពនៃគម្រោងនេះ ត្រូវបានក្រុមហ៊ុន Pestech (Cambodia) លើកឡើងក្នុងរបាយការណ៍ដាក់ជូនទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោក Han Fatt Juan, នាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គម្រោងសាងសង់នេះសម្រេចបាន ៩៥ភាគរយហើយ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ។ លោកបន្ថែមថា ៖ “ដំណើរការសាងសង់កំពុងឆ្ពោះទៅមុខតាមផែនការដែលបានគ្រោងទុក យើងអាចនឹងដាក់ដំណើរការនៅក្នុងខែធ្នូ ចុងឆ្នាំ ២០២២នេះ”។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប។ (អានបន្ថែម)
អានបន្ថែមឆមាសទី១-២០២២ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជិត ២០លានដុល្លារ កើន ២៩%
ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ២០លានដុល្លារ កើនឡើងប្រមាណ ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី២៣ សីហា ២០២២។ ឯកឧត្តមបានឱ្យដឹងថា ការកើនឡើងនៃប្រាក់ចំណូលនៃកំពង់ផែស្វយ័តភ្នំពេញនេះ គឺដោយ សារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ។ ឯកឧត្តមបន្ដថា បើគិតក្នុង ៧ ខែ ដំបូងនៃឆ្នាំនេះ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ២,៣៩០ជើង កើនឡើង ៧៨.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នា រីឯ បរិមាណកុងតឺន័រ មានចំនួន ២៥ម៉ឺនធីអ៊ីយូ កើនឡើង៣៩.៧០%។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញប្រមាណ ១២លានដុល្លារ ហើយកាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័ត ភ្នំពេញ រកចំណូលបានជិត ១០លានដុល្លារ មានការកើនឡើង១៧% បើធៀបរយៈ ពេលដូចគ្នា ឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែម