គម្រោងសង់ស្ពានកោះយ៉-ខេត្តកោះកុង ចាប់ផ្តើមបើការដ្ឋានហើយ

៤ខែក្រោយនាយករដ្ឋមន្រ្តីប្រកាសជំរុញការសាងសង់ស្ពានបេតុងភ្ជាប់ទៅកោះយ៉ ឥឡូវក្រុមការងារជំនាញចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការខេត្តកោះកុង នៅថ្ងៃទី ២២ សីហា ២០២២។ ស្ពានមួយខ្សែនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោកអន ដាវុធ បានបញ្ជាក់ថា ស្ពាននេះមានតម្លៃ ១,៤លានដុល្លារ ដែលក្រុមហ៊ុន លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយ និងត្រូវប្រើរយៈពេល ១ឆ្នាំកន្លះ ដើម្បីសាងសង់។ កន្លងមក សម្តេចតេជោធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះស្ពានដែកបាឡេកោះយ៉ចាស់មានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេក ដែលអាចបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមនេះ ដោយជំរុញឱ្យមានការសាងសង់ស្ពានបេតុងថ្មី។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋសម្រេចសង់ស្ពានអាកាសថ្មី ចំនួន២ន្លែង បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ដើម្បីសម្រួលការកកស្ទះចរាចរណ៍។ នេះបើតាមការចុះផ្សាយរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី​ ២២ ខែសីហា ឆ្នាំ២០២២។ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានទាំងពីរនេះ រួមមាន៖ ១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។ ២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។ កន្លងមកក្នុងរាជធានីភ្នំពេញមានស្ពានអាកាសទាំងអស់ ៦កន្លែងហើយ ១_ស្ពាន​អាកាស​ក្បាល​ថ្នល់, ២_ស្ពានអាកាស ៧មករា ឬស្តុបពេទ្យលោកសង្ឃ,​ ៣_ស្ពានអាកាសស្ទឹងមានជ័យ, ៤_ស្ពានអាកាស ៥មករា ឬស្ពានអាកាសតិចណូ, ៥_ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» និង ៦_ស្ពានអាកាស អាកាសរង្វង់មូលចោមចៅ។​

អាន​បន្ថែម

សម្តេចសខេង៖ ក្រុមហ៊ុនដឹកជញ្ជូន ត្រូវមានកាតព្វកិច្ចគ្របសម្ភារសំណង់ឱ្យបានជិតល្អ ពេលធ្វើចរាចរតាមផ្លូវសាធារណៈ

ថ្មីៗនេះ សម្តេច ស ខេង បានបញ្ជាឱ្យគ្រប់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ ត្រូវមានកាតព្វកិច្ចគ្របសម្ភារដែលបានដឹកទាំងអស់ ជាពិសេសពេលដឹកសម្ភារសំណង់ឱ្យបានជិតល្អក្នុងអំឡុងពេលធ្វើចរាចរតាមផ្លូវសាធារណៈ ម្យ៉ាងទៀតត្រូវសំអាតផ្លូវថ្នល់ឱ្យបានជាប្រចាំផងដែរ។ នេះបើ​តាម​​​ប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។ សម្ដេចក្រឡាហោម បានលើកឡើងថា៖ « ខ្ញុំចាប់អារម្មណ៍ណាស់ពេលដែលរៀបចំធ្វើច្បាប់ យើងបានជជែកគ្នា​ច្រើន​​អំពីការដឹកសម្ភារសំណង់សំពីងសំពោង ជាពិសេសដឹកដី គ្រួស និង ខ្សាច់ បណ្តាលឱ្យកំពប់ហៀរពេញផ្លូវ ហ៊ុយលើផ្ទះ​ប្រជាពលរដ្ឋ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសុខភាពទៀត ចឹង! ត្រូវតែគ្របឱ្យបានត្រឹមត្រូវ។» សម្ដេចក្រឡាហោមបន្តថា ក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ មានកាតព្វកិច្ចត្រូវតែបំពេញ គឺឡានដឹកជញ្ជូន​របស់​ខ្លួន​ត្រូវ​មានតង់​ត្រៀមជាប់ជានិច្ច ដើម្បី​គ្រប​សម្ភារ​សំណង់​ទាំងអស់នោះ មិនថាតែខ្សាច់ទេ ដី ឥដ្ឋ ស៊ីម៉ង់ត៍។ល។ នេះជាផ្នែកមួយក្នុងការពង្រឹងសណ្តាប់សាធារណៈ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង ហើយក៏ដូចជា​ការពារ​បរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋថែមទៀតផង។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៤ តម្លៃ ១៧លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. R.G. FOOTWEAR (CAMBODIA) CO., LTD ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ ២. Xing Gang Wood Industry (Cambodia) Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក។ ៣. Zhejiang Jeni Furniture Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក។ ៤. FF.LL (Cambodia) […]

អាន​បន្ថែម

សិង្ហបុរីនឹងមានកំពង់ដ៏ធំបំផុតលើពិភពលោក តម្លៃជាង ១៤ ពាន់លានដុល្លារ

សិង្ហបុរីកំពុងសម្រុកសង់កំពង់ផែដ៏ធំផុតលើពិភពលោកឈ្មោះ Tuas Port តម្លៃជាង ១៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាររបស់ CNA នៅថ្ងៃទី២១ សីហា ២០២២។ កំពង់ផែយក្សនេះ លាតសន្ធឹងលើផ្ទៃសមុទ្រទំហំដល់ទៅ១៣៣៧ហិកតា ដែលមានសរុប ៤ ដំណាក់កាល។ ដំណាក់កាលទី ១ ទើបបញ្ចប់ ខណៈដំណាក់កាលទី ២ ៣ និង ៤ កំពុងសាងសង់បន្ដបន្ទាប់គ្នា។ បើយោងតាមផែនការ គម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៤០។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានថ្លែងថា៖ «កំពង់ផែយក្សនេះនឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតក្នុងពិភពលោក។ គម្រោងនេះក៏នឹងធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាជើងឯកឈានមុខគេនៅក្នុងលំហសមុទ្រផងដែរ»។

អាន​បន្ថែម

អង្គការ CSCI៖ ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យ អាចសន្សំបាន ១,៣ពាន់លានដុល្លារក្នុង១ឆ្នាំ

អង្គការ Charity Solar Cookers International បានឱ្យដឹងថា ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យអាចសន្សំថវិកា​បា​ន​រហូត​​ដល់ទៅ​ ១,៣ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដោយសារការកាត់បន្ថយការបំពុលបរិយាកាសតាមផ្ទះ។​ នេះ​បើ​តាម​អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ​(World Economic Forum)។ ការចម្អិនអាហារនេះ ធ្វើឡើងដោយប្រើប្រាស់ចង្អ្រានសូឡា ដែលត្រូវបានផលិតឡើងដោយប្រើកេសក្រដាសកាតុង និងក្រដាស​សន្លឹក​សំណ ភ្ជាប់ជាមួយកញ្ចក់ ដើម្បីទាញយកថាមពលពន្លឺព្រះអាទិត្យ។ ចង្ក្រានសូឡានីមួយៗ អាចសន្សំសំចៃឈើបានរហូតដល់ ១តោនជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ចង្ក្រានសូឡាជាង ៤លាន​គ្រឿងកំពុងប្រើប្រាស់នៅជុំវិញពិភពលោក។ ប៉ុន្តែមនុស្សប្រមាណជា ២,៦ ពាន់លាននាក់ប៉ុណ្ណោះ នៅតែបន្តចម្អិនអាហារដោយអុស កាក​សំណល់សត្វ ធ្យូង ឬប្រេងកាត។ នេះជាបច្ចេកវិទ្យាដ៏សាមញ្ញ សម្រាប់ទ្រទ្រង់សុខភាពភពផែនដី និងមនុស្ស ដែលវាបានជួយកាត់បន្ថយការបំពុលបរិយាកាស និងការបំភាយឧស្ម័ន CO2។

អាន​បន្ថែម

ពលរដ្ឋនៅស្រុកសេសានក្រោម២ស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវលំដ៏លំបាកមួយខ្សែ

ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅភូមិញើន ឃុំស្តៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ទទូចសុំ​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ជួយ​ស្ថា​បនា និងកែសម្រួលផ្លូវលំប្រវែង ២០គីឡូម៉ែត្រ ចេញពីចំណុចភូមិញើនក្នុងឃុំស្តៅ តភ្ជាប់ទៅភូមិឃុំស្រែគរថ្មី ដើម្បីងាយ​ស្រួល​​ដឹក​ផលិត​ផល​កសិកម្ម​ទៅទីផ្សារនៅរដូវប្រាំងនេះ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ « ​អាជ្ញាធរកំពុង​តែពិនិត្យ​មើល​លទ្ធ​ភា​ព​  និងត្រូវសិក្សាលម្អិត​ពី​ផល​​ប៉ះពាល់ ធ្វើយ៉ាងណាឱ្យបានចំណេញទាំងសងខាង ប្រជាពលរដ្ឋទទួលបានផ្លូ​វធ្វើ​ចរាចរណ៍​ស្រួល ហើ​យ​​​អាជ្ញាធ​រក៏ងាយស្រួល​គ្រប់គ្រង​​នូវការហូរចូលអ្នកចំណាកស្រុក ដែលមានបំណង​មកកាប់រាន​ដីខុស​ច្បាប់​នៅ​ពេល​មា​នផ្លូវនេះ។» លោកអភិបាលបានបន្តថា ទោះជាយ៉ាងណាអាជ្ញាធរស្រុកបានស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទរួចហើយ ឱ្យមកសិក្សា​ផ្លូវលំ​មួយ​ខ្សែនេះ   តែការសម្រេចអភិវឌ្ឍផ្លូវលំនេះមិនទាន់ទទួលដំណឹងឆ្លើយតបមកវិញទេ។ បច្ចុប្បន្ន ផ្លូវមួយខ្សែនេះ មិនអាចឱ្យរថយន្តចេញចូលបានទេ បានត្រឹមតែម៉ូតូតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋនៅទីនោះ ដឹក​ទំនិញ ត្រូវប្រើទូកជាមធ្យោបាយ និងឆ្លងទូកដទៅត្រើយម្ខាងនៃទឹកដីឃុំអូរស្វាយចំណាយពេលវេលាយូរ ចំណែកផ្លូវ​ក៏លំបាក​ធ្វើ​ចរាចរណ៍ទៅមកដូចគ្នា។ គួរបញ្ជាក់ថា ផ្លូវនេះជាបណ្តាញតភ្ជាប់គ្នារវាងឃុំស្តៅ និងឃុំស្រែគរថ្មី ចេញមកតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម​២​​ ឆ្ពោះ​មកឃុំភ្លុក មកដល់ទីរួមស្រុកសេសានក្នុងចម្ងាយផ្លូវប្រមាណតែជាង៦០គីឡូម៉ែត្រតែប៉ុណ្ណោះ។

អាន​បន្ថែម

រដ្ឋធ្វើទំនើបកម្មកាម៉េរាតាមផ្លូវជាតិលេខ ៣ ​​​​ឱ្យឆ្លាតវៃ  ចាំចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំភ្ជាប់ប្រព័ន្ធអ៊ីនធើណេតជាមួយកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាតិលេខ ៣ ដើម្បីចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហើយនឹងផាកពិន័យដល់ផ្ទះតែម្តង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមថា ការបំពាក់កាមេរ៉ាតាមបណ្តោយផ្លូវជាតិលេខ ៣ នៅមិនទាន់បានសម្រេចពេញលេញនៅឡើយ ដោយសារការតភ្ជាប់ប្រព័ន្ធអ៊ិនធើណេតមានការយឺតយ៉ាវ ប៉ុន្តែ​នឹងជំរុញឱ្យបានលឿនបំផុត។ ក្រៅពីនេះ  ក្រសួងក៏នឹងដាក់កាមេរ៉ាឆ្លាតវៃដូចគ្នាលើ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ ៤១ ដែលត្រៀមនឹងសាងសង់ផងដែរ។ ឯកឧត្តមថា៖ «កាមេរ៉ាផ្លូវជាតិលេខ ៣ ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ៣១ ៣៣ និងផ្លូវលេខ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវជាតិលេខ៧។» តាមរយៈកាមេរ៉ាទាំងអស់នេះ ខាងសមត្ថកិច្ចនឹងអនុវត្តច្បាប់ ដោយចាប់ល្បឿននៃអ្នកបើកបរហួសល្បឿនកំណត់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រផាកពិន័យទៅដល់ផ្ទះតែម្តង។

អាន​បន្ថែម

គម្រោងខ្សែកាបក្រោមសមុទ្រប្រវែងជាង ៤ពាន់គីឡូម៉ែត្រ នឹងបើកដំណើរការឆ្នាំ២០២៤

គម្រោងខ្សែកាបក្រោមសមុទ្ររបស់ក្រុមហ៊ុន Sun Cable  គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ ដោយកំណត់គោលដៅប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៩។ នេះបើយោងតាមការចុះផ្សាយរបស់ Nikkei នៅថ្ងៃទី១៨ សីហា ២០២២។ គម្រោងនេះ បង្កើតឡើងដើម្បីបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីអូស្រ្តាលីទៅឱ្យសិង្ហបុរី ដែលបានចំណាយអស់ប្រមាណជាង ៣០ពាន់លានដុល្លារអូស្ត្រាលី (២១ពាន់លានដុល្លារ)។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ១២.០០០ ហិកតា នៅវាលខ្សាច់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ដែលត្រូវអូសខ្សែកាបកាត់ក្រោមសមុទ្រប្រវែង ៤.២០០ គីឡូម៉ែត្រ។ (អានបន្ថែម)

អាន​បន្ថែម

សម្តេចក្រឡាហោម ស្នើសង់របងលួសសំណាញ់ ជំនួសរបងលួសបន្លាតាមផ្លូវល្បឿនលឿន

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានស្នើឱ្យសាងសង់របងលួសសំណាញ់ នៅតាមដងផ្លូវល្បឿនលឿនជំនួស របងបន្លាលួស ដើម្បីការពារការឆ្លងកាត់សត្វពាហនៈ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. បានស្នើឡើងក្នុង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែសីហា។ សម្តេច ស ខេង មានប្រសាសន៍ថា របងបន្លាលួស មិនគត់មុតសម្រាប់ការពារការឆ្លងកាត់របស់សត្វពាហនៈ និងសត្វដទៃទៀត លើផ្លូវល្បឿលឿនឡើយ ដោយស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយក្រុមហ៊ុន លើការងារសាងសង់របងសំណាញ់វិញ។​ សម្តេច ស ខេង បានបន្ថែមថា៖ “ ខ្ញុំមានការបារម្ភដែរ បើសិនដាក់លួសបន្លា ហើយមិនមានប្រសិទ្ធទេ ហើយមានការលួចកាត់ទៀត រឹតតែអន្តរាយ (គ្រោះថ្នាក់ចរាចរណ៍) បើសិនអាចដូរបាន ជាការល្អ”។ ការលើកឡើងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាណ៍ គឺនៅមុនពេលតែប្រមាណពីរខែប៉ុណ្ណោះដែលផ្លូវល្បឿនលឿន តម្លៃ២ប៊ីលានដុល្លារ មានប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាបរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងដាក់ដំណើរការសាកល្បង។ (អានបន្ថែម) […]

អាន​បន្ថែម