ឆមាសទី១-២០២២ រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ ផលិតស៊ីម៉ង់ត៍បាន ៤,៦លានតោន

ក្នុងឆមាសទី១ ២០២២ រោងចក្រផលិតស៊ីម៉ង់ត៍ចំនួនប្រាំ នៅកម្ពុជា ផលិតស៊ីម៉ង់ត៍បានបរិមាណ ៤,៦លានតោន សម្រាប់ចូលរួមផ្គត់ផ្គង់ដល់វិស័យសាងសង់ក្នងស្រុក។ ក្រសួងរ៉ែ និងថាមពល បានបង្ហាញតួលេខបរិមាណផលិតស៊ីម៉ង់ត៍ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែសីហា។​ ក្រសួងមិនបានបង្ហាញតួលេខ ដើម្បីប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទេ ប៉ុន្តែក្រសួងបញ្ជាក់ថា​ គិតត្រឹមចុងឆ្នាំ២០២១ រោងចក្រទាំងប្រាំ បានផលិតស៊ីម៉ង់ត៍ បាន ៨,៩លានតោន និង ៨,៥លានតោន ក្នុងឆ្នាំ២០២០។​ រោងចក្រផលិតស៊ីម៉ង់ត៍ទាំងប្រាំ មានរោងចក្របួនស្ថិតនៅខេត្តកំពត និងរោងចក្រមួយទៀតស្ថិតនៅខេត្តបាត់ដំបង មានសមត្ថភាពផលិតសរុប ៨លានតោនក្នុងមួយឆ្នាំ។ (អានបន្ថែម)

អាន​បន្ថែម

ចិននឹងបង្កើតរោងចក្រដ៏ធំមួយ កែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ

មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ទី​ក្រុ​ង Xiamen នៃខេត្ត Fujian ​កំពុង​សហការ​ជាមួយក្រុមហ៊ុន  Southeast Yandu (Xiamen) Industrial Development Co., Ltd គ្រោងនឹងសាងសង់រោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ ដើម្បីនាំ​ចេញ​ទៅ​​ប្រទេសចិន។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំ​ចេញ​​ផលិត​ផល​សំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ​កម្ពុជា​កន្លងមក​ផលិត​ទឹកមាត់​ត្រចៀកកាំសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុ​ងបរិមាណ​តិចតូច និងក្រៅផ្លូវការ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ឯកសារ MOU នឹងជួយបើកទីផ្សារចិន ដែលជាទីផ្សារធំជាងគេឱ្យ​ទទួល​យកផលិតផ​ល​​នេះជាផ្លូវការ ដោយធានាបាននូវស្តង់ដារផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។ ឯកឧត្តមបន្ត ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ត្រូវ​បាន​លើក​កម្ពស់ និងឆ្លើយតបបានតាមសេចក្តីត្រូវការរបស់ទីផ្សារចិនផងដែរ។ យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្មបានឲ្យដឹងទៀតថា […]

អាន​បន្ថែម

គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅកែបសម្រេចបាន ៦២% ហើយ

គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅខេត្តកែបសម្រេចបាន ៦២% ហើយ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។​ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា អនុគម្រោង​ទីលានចាក់សំរាមសម្រេចបាន ៩៨,៨% អនុគម្រោងផ្លូវស្របមាត់សមុទ្រសម្រេចបាន១០,៤% និងអនុគម្រោង​កំពង់​​ផែកោះទន្សាយ និងទីកន្លែងទេសចរណ៍សម្រេចបាន ៨,៥%។ លោកបន្តថា គម្រោងសាងសង់ផ្លូវមាត់សមុទ្រកំពុងជួបបញ្ហាបច្ចេកទេសមួយចំនួន ហើយគម្រោងផែកោះ​ទន្សាយ​វិញ កំពុងត្រូវបានផ្លាស់ប្តូរតាមតម្រូវការស្នើសុំពីសហគមន៍កោះទន្សាយ និងការដឹកជញ្ជូនចម្លងគ្រឿងចក្រ និង​សំភារៈសំណង់ពីផ្លូវគោកទៅកោះមានការលំបាក និងតម្លៃថ្លៃ។ ពាក់ព័ន្ធបញ្ហានេះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត នឹងខិតខំបន្ត​ដោះ​ស្រាយ​នូវរាល់បញ្ហាទាំងនោះមិនឱ្យប៉ះពាល់ ឬអាក់អានដល់ការអភិវឌ្ឍគម្រោងទាំងបីនេះឡើយ។ គួរបញ្ជាក់ថា គម្រោងទាំងបីនៅខេត្តកែបនេះ ជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយបរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយក្នុងនោះ​អនុគម្រោងកំពង់ផែកោះទន្សាយ ត្រូវចំណាយការសាងសង់អស់ទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម

តើវិនិយោគិនចិនមានផែនការដូចម្ដេចលើអគារជាប់គាំងជាង ១ពាន់គម្រោង នៅខេត្តព្រះសីហនុ?

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ​:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ បន្ទាប់ពីវិនិយោគិនចិនបានចាកចេញពីប្រទេសកម្ពុជា គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ។ យ៉ាងណាក្ដី ដោយសារបញ្ហាកូវីដមានស្ថានភាពធូរស្រាលជាងមុន គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវបានធ្វើឱ្យប្រសើរជាងមុន ដែលនាំមកនូវក្តីសង្ឃឹមថ្មីបានផុសឡើង  ដោយមានការរំពឹងថាអ្នកវិនិយោគចិនទាំងនោះនឹងត្រលប់មកវិញ ដើម្បីបញ្ចប់គម្រោងរបស់ពួកគេ។ តើវិនិយោគិនចិននឹងត្រឡប់មកវិញឬទេ? ពេលណា? ហើយពួកគេយល់ដូចម៉េច និងមានផែនការយ៉ាងណាចំពោះបញ្ហាអគារជាប់គាំងទាំងនោះ? Nikkei Asian Review បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។ វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។ កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង កាល​ពី​ដើម​ខែ​កក្កដា ម្ចាស់​គម្រោង​ចិន​មួយ​ក្រុម​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។ ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន  និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។ សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ផ្ទះបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួលដែលមិនបានព្រមព្រៀងគ្នាគឺថ្លៃខ្លាំងពេក។ លោក Zhang Jiawei ប្រធានសមាគមធុរកិច្ចចិននៅក្រុងព្រះសីហនុបានប្រាប់ Nikkei ថា […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើឯកសារលម្អិតសម្រាប់កម្ចីពង្រីកកំពង់ផែ ទំហំកម្ចីកើនដល់៣០០ លាន

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើការលិខិតប្ដូរសារ និងនិងឯកសារពាក់ព័ន្ធលម្អិតទាក់ទងនឹង កម្ចីសម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន HAYASHI Yoshimasa កាលពីថ្ងៃទី ៦ សីហា កន្លងទៅ។ ទំហំទឹកប្រាក់កម្ចីសម្បទានដែលបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានថ្មីនេះគឺប្រមាណ ៣១០ លានដុល្លារ ដែលកើនឡើង ១០០ លានដុល្លារ លើសពីទំហំដែលរដ្ឋសភាកម្ពុជាបានរាយការណ៍នៅក្នុងខែមីនា ឆ្នាំ ២០១៩។ (អានបន្ថែម) លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាននេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​​របស់នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់​ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ (អានបន្ថែម)

អាន​បន្ថែម

រាជរដ្ឋាភិបាល នឹងបោះផ្សាយមូលបត្របំណុល ៣០០លានដុល្លារ​ នៅខែសីហា ឬកញ្ញាខាងមុខ

រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានរៀល(ស្នើនឹង ៣០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រ​មកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លើកឡើងថា រដ្ឋអាចនឹងបោះផ្សាយនខែសីហា ឬខែកញ្ញា ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ ។ ថ្លែងក្នុង សន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២សីហា ឯកឧត្តម មាស សុខសេនសាន ថ្លែងថា៖ “កតា្តបច្ចេកទេស​ មកដល់ពេលនេះ យើងបានរៀបចំ សឹងតែរួចអស់ហើយ ចឹងនៅសល់តែពេលណាដែលអាចបោះផ្សាយបាន យើងសង្ឃឹមថា ឆាប់ៗនេះ អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅតាមអ្វីដែលយើងបានព្រាង»។ ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បានចាប់ផ្តើមការជួញដូរនៅឆ្នាំ ២០១២ ផ្សារមូលបត្រកម្ពុជា បាន និងកំពុង ដំណើរការបោះផ្សាយមូលបត្រ និងប័ណ្ណបំណុលចំនួន ១៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបោះផ្សាយមូលបត្រមានចំនួនចំនួន ៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន ៧ ដែលបានប្រមូលទុនពីផ្សារមូលបត្រនេះ ប្រមាណ ២៨០លានដុល្លារអាមរិក។

អាន​បន្ថែម

ត្រឹមខែកក្កដា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប នាំចេញបាន ៤៩២,៧ លានដុល្លារ កើន២៦%

គិតត្រឹម ខែកក្កដា ២០២២ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ បន្តកើនឡើងគួរ​ឱ្យកត់សម្គាល់ ដែលតម្លៃ​​​នាំចេញមានរហូតដល់ ៤៩២,៧លានដុល្លារ កើន ២៦ភាគរយ បើធៀប​នឹង​ការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ២០២២។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទៃដីសរុប ៣៥៧ហិកតា និង​មាន​អ្នក​វិយោគ​សរុបចំនួន ១០២ក្រុមហ៊ុន ដែល​​ផ្តល់ការងារដល់កម្មករនិយោជិកចំនួន ៣៩,១០០នាក់ ចំនួន​នេះ​កើន​ឡើង ៤២.៩% ធៀបនឹង​ចំនួន​កម្មករ​និយោជិក ដែលមានសរុបក្នុង ខែកក្កដា ឆ្នាំ២០២១។ លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានថ្លែងថា «មូល​ហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ គឺ​​ដោយសារតែការពង្រីកផលិតកម្មនៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿង​បង្គុំ​អេឡិក​ត្រូ​និក ដែលបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កម្មករនិយោជិក។ លើសពីនេះទៀត មានការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិត​សម្លៀកបំពាក់​ធំ​បំផុត ​បានពង្រីកសង្វាក់ផលិតកម្មតាមខ្សែឈរ (vertically integrated […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៥ តម្លៃជាង ២៦លានដុល្លារ នៅខេត្តកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ២៦.៣២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តកំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក។ ២. THE INHERITANCE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៣លានដុល្លារអាមេរិក។ ៣. Solar Long PV-Tech (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន […]

អាន​បន្ថែម

ចិនប្រគល់របាយការណ៍នៃការសិក្សាផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនដល់រដ្ឋាភិបាលកម្ពុជា

របាយការណ៍នៃការសិក្សាផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ដោយគាំទ្រ ដោយប្រទេសចិន ​ត្រូវបានប្រគល់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់កសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ ពិធីប្រគល់-ទទួល របាយការណ៍នៃការសិក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហាក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងក្រុមហ៊ុនចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងអង្គការដៃគូ។ ស្ថិតនៅក្រោមជំនួយហរិញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលចិន ការសិក្សាផែនការមេនេះ ត្រូវបានផ្តួចផ្តើម និងសិក្សាស្រាវជ្រាវដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយនឹងក្រុមការងារ CIECC និងជាពិសេសជាមួយ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន។ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយ ក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការសំយោគជាមួយ ផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍នៃការសិក្សាដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការសិក្សា និងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័​ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជានេះផង។ ​(អានបន្ថែម) […]

អាន​បន្ថែម

ឆមាសទី១-២០២២ រដ្ឋប្រមូលពន្ធការនាំចូលសម្ភារសំណង់បានជិត ៨០លានដុល្លារ

ក្នុងឆមាសទី១-២០២២ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើការនាំចូលបានសរុប បានប្រមាណ ១៣០០ លានដុល្លារ ដែលកើនឡើង ១២% បើធៀបនឹងពេលដូចគ្នាចាំមុន។ ក្នុងនោះពន្ធលើការនាំចូលសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនប្រមាណ ៧៩,២លានដុល្លារ ឬស្មើនឹង ៦,១% នៃចំណូលពន្ធសរុប។ នេះបើយោងតាមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ សីហា ២០២២។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ លើលទ្ធផលល្អប្រសើរនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជំរុញបន្ថែមលើការងារបន្ទាប់ក្នុងឆមាសទី២ ដូចជា៖ ១) ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ ២) ពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ៣) បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធលើកការងារប្រឆាំងការសម្អាតប្រាក់ ៤) បន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣, និង ការកែលម្អគុណភាពសេវាជាដើម។ ៥) អនុវត្តតាមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ពាក់ព័ន្ធនឹងការងារគយ ៦) បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ  ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ […]

អាន​បន្ថែម