ព័ត៌មានសំណង់
OCIC ចាប់ដៃគូរជាមួយក្រុមហ៊ុនយក្សម៉ាឡេ ពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា
ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា ឬ OCIC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Eakon Group របស់ប្រទេសម៉ាឡេស៊ី ដើម្បីបន្តអភិវឌ្ឍគម្រោង Elysee នៅទីក្រុងកោះពេជ្រ ក៏ដូចជារួមគ្នាពង្រឹង និងពង្រីកវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២ ខែសីហា រវាងនាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management លោកស្រី លឹម លីជិន និងនាយកគ្រប់គ្រងក្រុមហ៊ុន Eakon Group លោក Dato’ Sri Ricky Yaw ។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា Eldeen Husaini Mohd Hashim និងលោក Charles Vann អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Canadia Group ក៏បានចូលរួមពិធីចុះហត្ថលេខានេះផងដែរ។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Eakon Group នឹងចែករំលែកចំណេះដឹងផ្នែកវិស្វកម្ម ស្ថាបត្យកម្ម និងសំណង់ប្រកបដោយវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់ទៅ […]
អានបន្ថែម៩ ហេតុផលដែលចិន និងអាមេរិកជឿថាកម្ពុជាកំពុងក្លាយជា ខ្លានៃអាស៊ីប្រចាំសតវត្សទី២១
អ្នកវិភាគជើងចាស់ជនជាតិចិន និងអាមេរិក ២រូប បានលើកឡើងថា កម្ពុជាអាចមានឱកាសក្លាយជា «ខ្លានៃអាស៊ីប្រចាំសតវត្សទី២១» ក្នុងពេលឆាប់ៗ ពិសេសក្រោយវិបត្តិកូវីដ១៩បញ្ចប់ ហើយស្ថានភាពសេដ្ឋកិច្ចពិភពលោកវិលត្រឡប់មករកភាពប្រក្រតីវិញ។ ការព្យាករណ៍នេះធ្វើឡើងដោយលោក Anthony Galliano ដែលជាប្រធានសភាពាណិជ្ជកម្មអាមេរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management Holdings និងលោក Edward Lee ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate។ អ្នកជំនាញទាំង២ បានលើក ហេតុផល ៩ ចំណុច ធំៗ ដើម្បីគាំទ្រ លើការព្យាករណ៍របស់ខ្លួន ដូចខាងក្រោម៖ ១) បើសង្កេតលើសន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេល ៥ឆ្នាំ ចុងក្រោយមុនវិបត្តិកូវីដ កម្ពុជាគឺដើរស្របនឹងគន្លងនៃកំណើនសេដ្ឋកិច្ចនៃប្រទេសសិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េ ក្នុងចន្លោះឆ្នាំ ១៩៦០ និងឆ្នាំ ១៩៩០ ពោលគឺចន្លោះ ៦% ក្នុង១ឆ្នាំ។ កំណើនសេដ្ឋកិច្ចក្នុងអត្រានេះ បានធ្វើឱ្យប្រទេសទាំងនេះជាប់ខ្លានៃអាស៊ី ដូច្នេះកម្ពុជាក៏មានឱកាសខ្ពស់ដែរ។ គួរបញ្ជាក់ថា GDP […]
អានបន្ថែមធនាគារជាតិ៖ ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៣% លើសពីការព្យាករណ៍ចាស់ត្រឹម៣%
ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនដល់ ៥,៣% ភាគរយ ដែលខ្ពស់ជាងការព្យាករណ៍ដែលកំណត់ត្រឹម ៣% ។ កំណើនសេដ្ឋកិច្ច ៥,៣% ដោយសារតែមានកម្លាំងរុញច្រានពីការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងត្រូវបានគាំទ្រដោយវិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់។ កំណើននេះដែរនឹងត្រូវប្រឈមនឹងអតិផរណាខ្ពស់បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេង។ ឯកឧត្តាម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា កត្តាអំណោយផលក្នុងស្រុកជាមួយនឹងការស្ទុះងើបឡើងវិញនៃកំណើនពិភពលោកបានជំរុញការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជាច្រើន ខណៈសកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏មានសន្ទុះផងដែរ។ កម្ពុជាបាននាំចេញផលិតផលសរុបតម្លៃប្រមាណ ១១ ប៊ីលានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ ២០២២ កើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈដែលការនាំចូលបានកើនឡើង ៤% ដែលមានដល់ទៅប្រមាណ ១៥ ប៊ីលានដុល្លារ។ លោកបានបន្ថែមថា ភាពរឹងមាំនៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់និរន្តរភាពនៃសកម្មភាពអាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់។
អានបន្ថែមឆមាសទី១ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសសីហនុមាន ១,៤ ពាន់លានដុល្លារ កើន៣៨%
ក្នុង ៦ ខែ ដំបូងនៃឆ្នាំ ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលនៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ មានដល់ ១,៤ ពាន់លានដុល្លារ ដែលកើនឡើង ៣៨% បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់លោក CHEN Jiangang ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្ងៃទី០២ កក្កដា ២០២២។ លោក CHEN Jiangang បញ្ជាក់ថា ក្រុមហ៊ុនយើងនឹងបន្តពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ ដែលជាជំហានបន្ទាប់ដើម្បីទាក់ទាញសហគ្រាសបច្ចេកវិទ្យាពីប្រទេសចិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើនបន្ថែមទៀត។ ថ្មីៗនេះដែរ តំបន់សេដ្ឋកិច្ចពិសេសក៏ទើបបានប្រកាសពី គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តតម្លៃជាង ៣០០លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) លើសពីនេះ នៅខែកញ្ញាខាងមុខនេះ ក៏នឹងមានកិច្ចប្រជុំពិសេសមួយរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី ដើម្បីត្រៀមបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីការខកខានដោយសារវិបត្តិកូវីដ-១៩។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងការគ្រាំទ្រ ជាខ្លាំងចំពោះសហប្រតិបតិ្តការដ៏ល្អកន្លងមក ជាពិសេសបានជួយសម្របសម្រួល ដើម្បីបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ ។
អានបន្ថែមបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានជាង ១០ពាន់លានដុល្លារ
រហូតដល់បច្ចុប្បន្ន កម្ពុជាទទួលបានអ្នកវិនិយោគវៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់ ដែលគិតជាទំហំពាណិជ្ជកម្មមានតម្លៃជាង ១០ពាន់លានដុល្លារ នេះជាទំហំមួយដ៏ធំ សម្រាប់កម្ពុជា។ នេះបើយោងតាមជំនួបរវាង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកជំទាវ ង្វៀន ធីថាញ់ ជាប្រធានសមាគមមិត្តភាពវៀតណាមនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីររួមមានវិស័យថាមពល និង វិស័យផ្សេងៗទៀត ដែលកន្លងមកវៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា។ លោកជំទាវក៏បានសាទរចំពោះកិច្ចដឹកនាំរបស់កម្ពុជា ពិសេសឆ្នាំ២០២២នេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនិងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕ សម្តេចតេជោក៏បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចំរើនរបស់វៀតណាមគឺពិតជាបានរួមចំណែកជួយដល់ការរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។
អានបន្ថែមរដ្ឋចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានថ្មី សរុប ៧៦០លានដុល្លារ ក្នុងឆមាសទី១-២០២២
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ ៧៦២លានដុល្លារអាម៉េរិក ខណៈ បានដកសាច់ប្រាក់ក្រោមក្របខ័ណ្ឌនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពផ្សេងទៀត ចំនួនប្រមាណ ៥២៤លានដុល្លារ។ កិច្ចព្រមព្រៀងថ្មីដែលត្រូវបានចុះក្នុងឆមាសទី១-២០២២ គឺសម្រាប់អនុវត្ត ១៨គម្រោង/កម្មវិធីអភិវឌ្ឍន៍។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយក្នុងសន្និសីទព័ត៌មាននៅអង្គភាពនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០២ ខែសីហានេះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានការដកសាច់ប្រាក់យកមកប្រើប្រាស់ នៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់ ប្រមាណ ៥២៤លានដុល្លារ ស្មើនឹងប្រមាណ ៣៦.៦៥ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ២០២២។ រាជរដ្ឋាភិបាល បានដកសាច់ប្រាក់យកមកប្រើប្រាស់ក្នុងគម្រោង ឬកម្មវិធីអភិវឌ្ឍន៍ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពចូលរួមជំរុញកំណើនសេដ្ឋកិច្ច។
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៧៦% ត្រឹមខែកក្កដានេះ
ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខណៈក្រសួងពន្យាពេលបញ្ចប់សាងសង់ដល់ខែកញ្ញា ឆ្នាំក្រោយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី០១ ខែសីហា នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ២០២២ ។ ក្នុងនោះដែរ ការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។ គម្រោងមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងសរុបប្រមាណជា ១០៥,៩ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan […]
អានបន្ថែមកំពង់ផែកំពត តម្លៃ $១៥០០លាន ជាប់ជាកំពង់ផែធំជាងគេលើពិភពលោក
កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារអាមេរិក នៅកំពត បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក នេះបើយោងតាម ទិន្នន័យរបស់ GlobalData។ ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ ២០២២ នេះ មានគម្រោងកំពង់ផែខ្នាតយក្សចំនួន ៥ ដែលក្នុងនោះកំពង់ផែកម្ពុជា ជាប់លំដាប់លេខ១។ មកស្វែងយល់ពីគម្រោងកំពង់ផែខ្នាតយក្សទាំង ៥ ដូចខាងក្រោម៖ ១. មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត_ មានទុនវិនិយោគសរុប ១៥០០លានដុល្លារអាមេរិក ត្រូវបានកសាងឡើងលើផ្ទៃដី ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០៣០។ កំពង់ផែខ្នាតយក្សមួយនេះ អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។ ២. Ethane Terminal Development – មានទុនវិនិយោគសរុប ៤០០លានដុល្លារអាមេរិក ជាគម្រោងសាងសង់ស្ថានីយ Ethane នៅ Laguna de Pajaritos, Coatzacoalcos, Veracruz, Mexico […]
អានបន្ថែមការនាំចូលសម្ភារសំណង់ មានទឹកប្រាក់ ១,២៧ពាន់លានដុល្លារ ក្នុងឆមាសទី១
ទំហំទឹកប្រាក់នាំចូលវត្ថុធាតុដើមនិងសម្ភារសំណង់ មានជាង ១២៧០លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២នេះ កើនឡើងប្រមាណ ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ការនាំចូលសម្ភាៈសំណង់ ឈរនៅចំណាត់ថ្នាក់ទីបី បន្ទាប់ពីការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ និងប្រេងឥន្ទនៈ។ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងរបាយការណ៍ថា កត្តាអំណោយផលក្នុងស្រុក នៃការបើកប្រទេសពេញលេញ និងសកម្មភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចសកល បានជំរុញការនាំចេញផលិតកម្មន្តសាល និងគាំទ្រដល់សកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ កាលពីឆ្នាំ២០២១ កម្ពុជានាំចូលវត្ថុធាតុដើមនិងសម្ភារសំណង់ មានតម្លៃសរុប ២ ៥៦៧ លានដុល្លារ កើនឡើងពី ២ ០២០ លានដុល្លារក្នុងឆ្នាំ២០២០។
អានបន្ថែមឥណ្ឌាផ្តល់កម្ចីជិត ៣៧លានដុល្លារ អភិវឌ្ឍអាងទឹកស្ទឹងស្វាហាប់ក្នុងខេត្តកំពង់ស្ពឺ
សាធារណរដ្ឋឥណ្ឌា បានផ្តល់ហិរញ្ញប្បទានប្រមាណ ៣៦,៩២លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងាររបស់ទីប្រឹក្សាគ្រប់គ្រងគម្រោង WAPCOS-PMC មានរយៈពេល ៥ឆ្នាំ រួមមាន៖ ការរៀបចំរបាយការណ៍សិក្សាលម្អិត DPR ការរៀបចំលទ្ធកម្មវិស្វកម្ម ការគ្រប់គ្រងគម្រោង និងត្រួតពិនិត្យការសាងសង់ និងរៀបចំការគ្រប់គ្រងថែទាំ និងប្រតិបត្តិការសម្មិទ្ធិផលគម្រោង។ បើតាមកិច្ចប្រជុំខាងលើ អាងទឹកស្ទឹងស្វាហាប់នេះ ជាហេដ្ឋានរចនាសម្ព័ន្ធត្រួតពិនិត្យទឹកជំនន់ ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត និងដោះស្រាយទឹកប្រើប្រាស់ នៅពេលជួបប្រទះគ្រោះរាំងស្ងួត។ មិនត្រឹមតែប៉ុណ្ណោះ អាងនេះមានសមត្ថភាពផ្ទុកទឹកបានប្រមាណ ១៥០លានម៉ែត្រត្រីគុណ ដែលអាចស្រោចស្រពនៅរដូវវស្សាបានចំនួន ២៦០០០ហិកតា និងរដូវប្រាំង ១០០០០ហិកតា។
អានបន្ថែម